Home Blog Page 1592

សប្តាហ៍ក្រោយបោះឆ្នោត ចង់ដឹងខ្លួនឯងត្រូវបោះឆ្នោតនៅមណ្ឌលណា ចូលវេបសាយមួយនេះ

0

កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ដែលតម្រូវអោយបងប្អូនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត អាចទៅបោះបាន នៅតាមការិយាល័យរៀងខ្លួន ដោយត្រូវបានរៀបចំពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

ទន្ទឹមនឹងការពិបាករកការិយាល័យបោះឆ្នោត​ គ.ជ.ប បានចេញនៅគេហទំព័រ Voterlist ដែលអនុញ្ញាតអោយប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត ងាយស្រួលក្នុងការស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យអ្នកដែលបានចុះឈ្មោះនៅតាមឃុំសង្កាត់របស់ខ្លួន។

ជំហានដំបូងលោកអ្នកគ្រាន់តែ:

  1. វាយឈ្មោះខេត្ត ឬរាជាធានី
  2. បន្ទាប់មកឈ្មោះ ឃុំ-សង្កាត់
  3. ចុងក្រោយឈ្មោះរបស់លោកអ្នក ជាការស្រេច

សូមបញ្ជាក់ផងដែរថាប្រមុខ​រដ្ឋាភិបាល​បាន​កំណត់​បាន​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkqqFB7kiXre1eMr_ckY5gPTQHJaokEIJG3ROfeasz5BKNL2GR03mEKXyoD-fnwqEKd0xKs3WMdzcbxixW7rnsdwRMGBHoqZKU857ZGJAJKLErE_3o5-loxNsP1JlWGNRI_bwrNdS9-3nmWOnu8H6trZkrncCRJI2xNOWGXC1PyTkKan-AOA4S8oIw/s1560/Capture.PNG

ខឹងប្រធានាធិបតីអាមេរិក ប្រកាសពីរុស្ស៊ីចាញ់ ពូទីនបញ្ជាឲ្យវាយប្រហារគ្រឿងសឹកលោកខាងលិច

0

រដ្ឋធានីមូស្គ៖ ក្រោយពេលក្រុមប្រទេស G7 បានប្រកាស ទៅកាន់ក្រុមមេដឹកនាំរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូល នៅប្រទេសលីទុយអានី កាលពីប៉ុន្មានថ្ងៃមុននេះ អំពីកញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់អ៊ុយក្រែន ខណៈបារាំង គ្រោងនឹងផ្ដល់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ហើយអាល្លឺម៉ង់ ក៏ផ្គត់ផ្គង់រថចម្បាំងបន្ថែមទៀតនោះ ធ្វើឲ្យប្រធានាធិបតីរុស្ស៊ី ខឹងសម្បាយ៉ាងខ្លាំង បញ្ជាឲ្យកំណត់គោលដៅអាទិភាពបំផុត ទៅលើរថក្រោះរបស់លោកខាងលិច ស្ថិតក្នុងប្រទេសជិតខាងមួយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមាន ថា គ្រឿងសព្វាវុធរបស់លោកខាងលិច ដែលបានផ្គត់ផ្គង់ ជួយដល់រដ្ឋាភិបាលក្រុងកៀវ មិនត្រឹមតែអូសបន្លាយសង្គ្រាម ឲ្យកាន់តែយូរប៉ុណ្ណោះទេ ប៉ុន្ដែវាក៏នឹងមិនធ្វើឲ្យលទ្ធផលសង្គ្រាមប្រែប្រួលនោះដែរ។Putin says Western tanks 'priority target' for Russia in Ukraine |  Russia-Ukraine war News | Al Jazeera

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ ថា រថក្រោះផលិត ដោយបស្ចិមលោក ក្លាយជាគោលដៅអាទិភាពដ៏ចម្បង សម្រាប់កម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងប្រទេសអ៊ុយក្រែន វាយប្រហារដោយស្របច្បាប់។

លោកប្រធានាធិបតី ពូទីន បានធ្វើអត្ថាធិប្បាយ នៅតាមបណ្ដាញទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញ អំពីគោលជំហររបស់គាត់ ថា សមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ នឹងគំរាមកំហែង មកលើសន្ដិសុខរបស់រុស្ស៊ី។ ចំណែកការផ្តល់គ្រឿងសព្វាវុធរបស់លោកខាងលិច បានត្រឹមតែបង្កើននូវភាពតានតឹងជាសកលបន្ដទៀត ហើយអូសបន្លាយជម្លោះនេះ ឲ្យកាន់តែយូរប៉ុណ្ណោះ។Biden raised $72 million in his first quarter of reelection fundraising |  CNN Politics

នៅពេលមានសាកសួរ អំពីការសម្រេចចិត្តរបស់បារាំង នឹងផ្គត់ផ្គង់មីស៊ីល ប្រភេទ Storm Shadow ឬ SCALP-EG បាញ់ចម្ងាយឆ្ងាយ រហូតដល់២៥០គីឡូម៉ែត្រនោះ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ មីស៊ីលទាំងនោះ បណ្តាលឱ្យមានការខូចខាត ប៉ុន្តែវាគ្មានអ្វីសំខាន់កើតឡើង នៅក្នុងតំបន់សង្រ្គាម ជាមួយនឹងការប្រើប្រាស់មីស៊ីលប្រភេទនេះទេ។ រីឯរថក្រោះផលិត ដោយលោកខាងលិច ក្លាយជាគោលដៅអាទិភាពបំផុត សម្រាប់កម្លាំងទាហានរបស់យើង ស្ថិតក្នុងប្រទេសអ៊ុយក្រែន វាយប្រហារ»។

ការអត្ថាធិប្បាយរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានកើតឡើង ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី បានចាញ់សង្រ្គាម នៅអ៊ុយក្រែន រួចមកហើយ ហើយគាត់បានសម្តែងនូវក្តីសង្ឃឹម ថា ការវាយលុករបស់អ៊ុយក្រែន កំពុងបន្តរុលទៅមុខ បើទោះជាវាមានសកម្មភាពយឺតៗយ៉ាងណាក៏ដោយ ក៏កងទ័ពអ៊ុយក្រែន នឹងរុញច្រានរដ្ឋាភិបាលក្រុងម៉ូស្គូ រហូតចូលមកកាន់តុចរចាសន្ដិភាព បញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះ៕Ukraine's Storm Shadow Missiles Are A Big Problem For Russia

រួមគ្នាធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់បំពង់ផ្លាស្ទិក «មានបំពង់ផ្លាស្ទិក គឺគ្មានយើង»

0

បច្ចុប្បន្ន យើងចង់ធ្វើយុទ្ធនាការឱ្យគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់បំពង់ផ្លាស្ទិក និងបង្កើតគំនិតថា «មានបំពង់ផ្លាស្ទិក គឺគ្មានយើង» ។ យើងដឹងឬទេថា តើវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សត្វ និងមនុស្សយើងកម្រិតណា ? ហើយតើគេបានផលិតវាមកដោយរបៀបណា និងចាប់ពីពេលណា ?

គេបានផលិតបំពង់ផ្លាស្ទិកតាំងពី១៩៥០ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដោយឧបករណ៍ទាំងអស់ដូចជា ដែក ត្រូវបានគេយកមកផលិតជាឧបករណ៍សង្គ្រាម និងយន្តហោះ ។ ពេលនោះ គេក៏បានផលិតឧបករណ៍ផ្លាស្ទិកប្រើប្រាស់ជំនួសឧបករណ៍ផ្សេងៗ ហើយវាមានតម្លៃថោក និងមានទម្ងន់ស្រាលជាងឧបករណ៍ផ្សេងៗ ។ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ មនុស្សម្នានៅតែប្រើប្រាស់ឧបករណ៍ផ្លាស្ទិកបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG9ql8C64JQ4moUHKDqLDAnD2MqxrTz3SWO4bAbsY1_l8PzwyTZSzJEaNnUUr_PsVvdtnP0Tp7-IXqvW5IbtGtV-Prf5Hu6iiQgyO9trKaYOUcxURbAFzABu20WDC5ZiBtNWN1z1N48SCJJ1B9Ij4X523-xT1w_xA-FXkp8mZV--SyPPRRhhCcgN6B6cY/s1280/photo_2023-07-14_16-42-30.jpg

នៅសម័យនោះ ភោជនីយដ្ឋានអាហាររហ័ស (Fast Food) បានផ្លាស់ប្តូរពីការប្រើប្រាស់ឧបករណ៍ដែលលាងសម្អាតរួចហើយប្រើឡើងវិញ ដោយងាកមកវេចខ្ចប់ម្ហូបអាហារដោយផ្លាស្ទិក ព្រោះវាឆាប់រហ័ស ហើយអាចប្រើប្រាស់រួចបោះចោល និងមានតម្លៃថោក ។ លើសពីនេះ សូម្បីតែបំពង់បឺតក្រដាស ក៏ត្រូវបានជំនួសដោយបំពង់ផ្លាស្ទិកផងដែរ ព្រោះបំពង់ផ្លាស្ទិកមិនងាយបាក់ដូចបំពង់ក្រដាសទេ និងមានតម្លៃថោកជាង ។

បច្ចុប្បន្ន បំពង់ផ្លាស្ទិកបានក្លាយជាបញ្ហាមួយ ខណៈគេបានប្រើប្រេងពីការដុតប្រេងឥន្ធនៈ និងប្រើថាមពលជាច្រើនដើម្បីផលិតវា ។ វាជាការបំពុលបរិស្ថានធ្ងន់ធ្ងរ ព្រោះបំពង់ផ្លាស្ទិកភាគច្រើនមិនអាចយកមកកែច្នៃឡើងវិញបានទេ ហើយវាតែងនៅលាយឡំជាមួយសំរាមទូទៅ ឬត្រូវបានគេកប់ក្នុងរណ្តៅដី ឬនៅរាយប៉ាយគ្រប់កន្លែង ។ ក្នុង១ឆ្នាំៗ បរិមាណសំរាមផ្លាស្ទិកស្មើចំនួន១២លានតោនបានធ្លាក់ចូលក្នុងសមុទ្រ ហើយសត្វនៅបាតសមុទ្រស៊ីចូលពោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk-2DRsCPEQCuupe-7-bKImdEljoCJK2Nddx2wCeTeXttTEVVU5urFI6LDmk6_rc3CseN7iR-z5amJJumzL4ruZd3y9kEBcUN_fVQXAockD0MOFx7NDQ8rPm1gzny5EeVdS5ZwyLyv-6YXhDsWfyWJ4TyqOL0EzzWy8IxZl8VbfzzbNYcEgyErzRPAbkk/s1200/photo_2023-07-14_16-42-34.jpg
ចុងក្រោយ សំរាមផ្លាស្ទិកមិនមែនបញ្ចប់ត្រឹមនៅក្នុងពោះសត្វសមុទ្រទេ ប៉ុន្តែនឹងជះឥទ្ធិពលមកលើមនុស្សវិញ ព្រោះសំរាមផ្លាស្ទិកទាំងនេះអាចបញ្ចេញជាបំណែកតូចៗ (microplastics) ចូលមកក្នុងរាងកាយមនុស្សដូចគ្នា ។ ហេតុនេះ វាពិតជាមានផលប៉ះពាល់អវិជ្ជមាន ។

នៅខែកក្កដា រៀងរាល់ឆ្នាំ គឺជាពេលវេលាលះបង់, កាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិក ហើយយើងគ្រប់គ្នាអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថកាត់បន្ថយការប្រើផ្លាស្ទិក ដោយបដិសេធមិនទទួលយកបំពង់ផ្លាស្ទិក ឬដាក់បំពង់ផ្លាស្ទិកតាមខ្លួនជានិច្ច ។

យើងអាចផ្សព្វផ្សាយពីការមិនទទួលយកបំពង់ផ្លាស្ទិក ដោយការ Share ព័ត៌មាននេះទៅកាន់មិត្តភក្តិ ឬបងប្អូន និងថតរូបខ្លួនយើងញ៉ាំភេសជ្ជៈដោយគ្មានបំពង់ផ្លាស្ទិក ៕ ប្រភព ៖ environman

ប្រធានាធិបតីអាមេរិក ប្រាប់សម្ពន្ធមិត្តថ្មី អំពីពូទីនគ្មានផ្លូវឈ្នះសង្គ្រាម

0

រដ្ឋធានីហែលស៊ីនគី (Helsinki)៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយបករុលទៅមុខ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិជាច្រើននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាស អំពីបរាជ័យរបស់ពូទីន នៅក្នុងសង្គ្រាម ប្រឆាំងនឹងប្រទេសជិតខាងរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ជាមួយនឹងសមភាគីហ្វាំងឡង់ដ៍ (Finland) លោក សូលី នីនីស្តូ (Sauli Niinisto) នៅក្នុងរដ្ឋធានីហែលស៊ីនគី (Helsinki) ថា «ពូទីន បានចាញ់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន រួចទៅហើយ។ គាត់ពិតជាមានបញ្ហា។ ដូច្នេះវាមិនមានលទ្ធភាព សម្រាប់ពូទីន ឈ្នះសង្គ្រាមដ៏ឃោរឃៅនេះទេ»។In Historic Shift, Biden Aligns NATO, U.S. Allies on China

លោកប្រធានាធិបតី ចូ បៃដិន បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសហ្វាំងឡង់ដ៍ ដែលជាសមាជិកដ៏ថ្មីបំផុតរបស់អង្គការណាតូ ដោយសន្យា ថា នៅថ្ងៃណាមួយ អ៊ុយក្រែន នឹងចូលរួមជាមួយនឹងសម្ពន្ធភាពយោធារបស់លោកខាងលិចមួយនេះ បើទោះជា ឥឡូវ មេដឹកនាំអង្គការណាតូ នៅមិនទាន់ផ្តល់ពេលវេលាកំណត់ជាសមាជិកភាពរបស់ក្រុងកៀវ នៅក្នុងកិច្ចប្រជុំកំពូល នាសប្តាហ៍នេះ នៅក្នុងរដ្ឋធានីវិលនីស(Vilnius) ប្រទេសលីទុយអានី យ៉ាងណាក្ដី។

បណ្ដាមេដឹកនាំរបស់អង្គការណាតូ បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) អស់សង្ឃឹម សម្រាប់ផ្លូវដើរចូលទៅកាន់អង្គការណាតូ ដោយគ្រាន់តែនិយាយ ថា អ៊ុយក្រែន នឹងចូលរួម ខណៈលក្ខខណ្ឌត្រូវបានបំពេញរួចរាល់។The Finnish President in Turkey for Announcement of NATO Decision

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាក់ជាដដែលៗ ថា រដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងដាច់ខាត សម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ចូលរួមនៅក្នុងអង្គការណាតូ។ សកម្មភាពទាំងនេះ កំពុងតែបង្កការគំរាមកំហែង ដល់ផលប្រយោជន៍ជាយុទ្ធសាស្រ្ដរបស់រុស្ស៊ី ដោយផ្ទាល់។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានបញ្ជាក់ ថា «ការចូលរួមជាសមាជិកបស់អង្គការណាតូ នឹងមិនជួយបង្កើន ដល់សន្ដិសុខរបស់អ៊ុយក្រែន ខ្លួនឯងនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញវានឹងធ្វើឱ្យពិភពលោក កាន់តែងាយរងគ្រោះទៅវិញទេ។ ប្រទេសណាក៏ដោយមានសិទ្ធិកែលម្អសន្តិសុខរបស់ខ្លួនដែរ ប៉ុន្តែមិនមែនរាល់ការចំណាយ មកពីប្រទេសផ្សេងៗនោះឡើយ»។NATO did not give Volodymyr Zelensky everything he wanted

វិទ្យាស្ថានសិក្សាពីសង្រ្គាម (ISW) មានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាង ថា ការឆ្លើយតប ដោយបិទមាត់ជាទូទៅរបស់ប្រទេសរុស្ស៊ី ចំពោះការអភិវឌ្ឍន៍ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាសប្តាហ៍នេះ បានបង្ហាញឱ្យឃើញ អំពីកម្រិតនៃការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២មក ដោយបានកំណត់គោលដៅត្រឡប់ថយក្រោយ ដោយវិមានក្រឹមឡាំង បានអះអាង ថា រុស្ស៊ី បានចាប់ផ្តើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយឥឡូវកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ ក៏បានព្រមាន នៅសប្ដាហ៍នេះ ថា ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន មកពីប្រទេសជាសមាជិកអង្គការណាតូ នឹងនាំឲ្យទៅរកសង្គ្រាមលោកលើកទី៣ កាន់តែខិតចូលមកដល់៕NATO Vilnius Summit: New G-7 Security Guarantees for Ukraine Placate  Zelensky After Membership Row

បុរសៗដែលចង់បាន six pack មិនពិបាកទេ! គ្រាន់តែអនុវត្តគន្លឹះ ៤ យ៉ាងនេះ…

0

បុរស ភាគច្រើនតែងប្រាថ្នាចង់មានរាងស្អាត សង្ហា មាំមួន ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង។ ដូច្នេះហើយ តើអ្នកណាខ្លះដែលកំពុងស្វែងរកវិធីងាយស្រួលក្នុងការបង្កើត six-pack ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេក? ខាងក្រោមនេះគឺជាគន្លឹះ ៤ យ៉ាង សម្រាប់បុរសដើម្បីបានរាងស្អាត សង្ហា និងមាំមួន៖

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ សម្រាប់យុវជនណាដែលចង់បាន six pack។ ដូចនេះអ្នកគួរតែទទួលទានអាហារប្រូតេអ៊ីនចំនួន ៥៦ មីលីក្រាមក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ដើម្បីកសាងសាច់ដុំ ៦កង់។20+ Protein Foods for Bodybuilding | Dr Vaidya's

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទទួលបានសាច់ដុំ ៦ កង់ ដូចនេះអ្នកគួរផឹកទឹក ១.៥-២ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ។Best Gym Water Bottle 2023 - The Sport Review

៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់យុវវ័យដែលចង់មាន six pack ដូចនេះអ្នកគួរគេងយ៉ាងហោចណាស់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។6 Reasons You're Not Seeing Fitness Results - Muscle & Fitness

៤.ធ្វើលំហាត់ប្រាណ៖ ជាក់ស្តែង ការមាន six pack ទាមទារឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសការធ្វើ cardio និងការហ្វឹកហាត់ទម្ងន់ ដែលលំហាត់ទាំងពីរនេះជួយពង្រឹងសាច់ដុំពោះឱ្យរឹងមាំ និងមានសុខភាពល្អ៕Blast your abs in just 15 minutes with this seven-move core workout |  Fit&Well ប្រភព៖sanook

ក្រុមនិស្សិតប្លាស្ទិក សម្តែងក្តីហួសចិត្តទៅលើនិស្សិតបោះចោលសំរាមពាសវាលពាសកាល

0

ក្រុមនិស្សិតប្លាស្ទិក ត្រូវបានសាធារជនចាត់ទុកថាជាយុវជនគម្រូដែលធ្វើឱ្យប្រឡាយមួយចំនួនដែលពោរពេញដោយសំរាមកែប្រែស្រស់ស្អាតឡើងវិញដោយស្នាដៃពួកគេដែលត្រូវបានមនុស្សមួយចំនួននៅតែបោះចោលឥតសណ្នាប់ធ្នាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTQL12kXjsRT2XmOMjQmMpInzTUxWghqUSD2EaYUPucyd-0basG9oY4ye6mL5jYm7_VRlJCuRY7NoT5Po8v1JshgJd4fuVExpwCBPAkT0qJ7KNasmPVFn6AD5mN4h-jrG2u1xyep2qx835JP7ktxkfYHBLaNHzT10a9Tq9DqLUEJrN7hr4J1DVKp5T1A/s2048/358651267_247271028081025_4801861795584621076_n.jpg

យ៉ាងណាមិញ ថ្មីៗនេះនៅលើផេករបស់ក្រុមនិស្សិតប្លាស្ទិកបានសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីនៅក្នុងបរិវេនសាកលវិទ្យាពេញដោយសំរាមដែលនិស្សិតមួយចំនួនបោះចោលរាយពពាយ។

«ហត់! ហត់! ហត់! ចង់និយាយថាមិនដែលអ្នកណារៀនដល់និស្សិតហើយគេបោះសំរាមចោលអ៊ីចឹងទេ ដល់ពេលចឹងពេកទៅមិនដឹងនិយាយថាម៉េចទៀតទេ»។ នេះជាការលើកឡើងរបស់ក្រុមនិស្សិតបា្លស្ទិកនៅលើបណ្តាញសង្គមហ្វេកប៊ុកនាល្ងាចថ្ងៃទី១៣ ខែកក្កដា ។
ជាមួយការលើកឡើងនេះ ក្រុមនិស្សិតខាងលើបានប្រមូលសំរាមនៅទីនោះឱ្យមានសោភណ្ឌភាពស្រស់ស្អាតឡើងវិញ និងសរសេរពាក្យយ៉ាងចាក់ដោតដាក់ថា «និស្សិតមានខួរមិនចោលសំរាមទីនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW-5CTP41zn97hdE8N4pVyA_qQ-2unj7ujTdJNglnumhzcT6D2cR9_kEug_qjxHMreWOh2Chy-QjC2TDWeDk8_pjOo4SqsNPByO110fdV98awj7Oc42Mr-EqNkGsk_SOPIk6fdgscwiZ9jYE_2b6Pgz6M8dPAO5dGDaeRg15lPSvBdy39P16XZKkrHWlo/s2048/358656181_247271001414361_5969831226559769442_n.jpg

ក្រោយពីឃើញរូបភាពបែបនេះមហាជនបានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងព្រោះមានចំណេះដឹងជានិស្សិតទៅហើយប៉ុន្តែសូម្បីសំរាមមិនបានទុកដាក់ឱ្យត្រឹមត្រូវទៅវិញ។ ជាមួយគ្នានេះ សាធារណជនក៏បានបង្ហាញអារម្មណ៍គាំទ្រនិងលើកទឹកចិត្តសកម្មភាពយុវជនគម្រូមួយក្រុមនេះដែលជួយគិតគូរដល់បរិស្ថានប្រទេសជាតិដូចនេះ។ ដូច្នេះក្នុងនាមជាពលរដ្ឋគម្រូដើម្បីឱ្យប្រទេសយើងមានសោភ័ណ្ឌភាពស្រស់ស្អាតត្រូវផ្តើមចេញពីចូលទាំងអស់គ្នាចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs1CbUCtoxuK-SGBc-GKJz5FJITRSdbzaREXLr6PNTUT0y45iPh_2GqZTSPYgGJQpxPOoC7bWk4hXq_GhlsAXPNy8pbEz5CIKiDRrXVAEzYyf4NT2V1ttKpy8ngjij4cRsJXoI8qvt024G2j37WjztWUQWSxYnxgh5nqpZouU4q1WGdChZQMotT05iAQo/s2048/358658998_247271034747691_5998886798477109446_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQDnhvt5HLtL9-FAjQjkxX3rsi8mjIteF5af2mYp7MP9aRrCduxCYSTXPKja68JiJ3d2py7KiF6RlRNEaKHc9cBzIfTst2R1zOQBXHi5jfCFJonPnqoQI0mWmRNzYcC14hlkIZk1S7wSlNMTNyfhrLC0rV_jLhGOE9FrlMKnpPfdZy8c0HFgHZYdYv6I/s2048/358660811_247271098081018_1607993784948546107_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirdTe4fTtslcwybcJjxSYgY5JgErEsxDir2yDRkVZ1Y7eAmLj1LwuU_zlhJQ1aTnR4O8IZ8QMsC6_6AQHgDRs6jCxHvyPUXkh6InvUyjAq3lNJT-QclqbWRlZ1Qo23Ib_fcKs9KXE5X_Q5KvSWZ_tLRoyi781MnJggHXBNPSESHg1TVtBtbE_ITKuS7j8/s2048/358665681_247271108081017_6168707118455780324_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYLeDSRYidqqYUX6fyK_QZvycXix1nX4BmOj6FAcrS3VmYlU3ngtFQpVeR1BGI8jzjxbufz198bAFTMgEQXq1-lOWHN5FddVj5R22vmQ6lr1XBcG0p3Fw_naZCDupP9MRvFBaBv4CmM98n631C9nVOnMPf38LPzGfu9KZbqw4XQbaABEkbyrQ4hP4cajU/s1260/358668255_247271158081012_2390787980357912518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrg0iBut7RM6grDAEIYk4mnLMYswYwnMcSbQOO-OPqGQHWUi2GLbKy--BWTNkWAxRNTV_Y1OPpnAUCs6O4kXpjyVUTOK8LASXbVylG0N-M98NwxejrOZ1klZE4Qgi_PWN_CSozhzZ4lrNENk_0GHWYdr3NKpRH302NO0ZOCA4oeMiMzWDy-IsbXrCciY/s1270/358670049_247271124747682_4224032319034728380_n.jpg

រុស្ស៊ីស្នើប្រទេសអាស៊ានទូទាត់រូបិយប័ណ្ណក្នុងស្រុកជំនួសប្រាក់ដុល្លារអាមេរិក

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានទាមទារឱ្យប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើការរួមគ្នា ដើម្បីស្តារពាណិជ្ជកម្មឡើងវិញជាមួយរុស្ស៊ី ដែលបានធ្លាក់ចុះនាពេលកន្លងមក ។ លោកក៏បានស្នើឱ្យប្រទេសនីមួយៗទូទាត់រូបិយប័ណ្ណក្នុងស្រុក ជំនួសប្រាក់ដុល្លារអាមេរិកផងដែរ ។Asean in Jakarta: Blinken, Lavrov, Wang Yi Set for US-China-Russia Debate -  Bloomberg

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វិធានការដាក់ទណ្ឌកម្មខ្លាំងក្លាក្រោយពីប្រទេសរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី និងប្រទេសជាសមាជិកអាស៊ាន ធ្លាក់ចុះ៤,៤% ។

លោក Sergei Lavrov បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Kompas របស់ប្រទេសឥណ្ឌូណេស៊ីថា រុស្ស៊ីបានត្រៀមខ្លួនធ្វើការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយលោកបញ្ជាក់ថា ៖ «មិនត្រឹមតែប្រទេសរុស្ស៊ីមួយទេ ប៉ុន្តែប្រទេសផ្សេងទៀត ក៏បានព្យាយាមកាត់បន្ថយចាយប្រាក់ដុល្លារអាមេរិកជាបន្តបន្ទាប់ ហើយប្រទេសទាំងនោះផ្លាស់ប្តូរទៅប្រើប្រព័ន្ធទូទាត់ប្រាក់ឌីជីថល និងទូទាត់ជារូបិយប័ណ្ណជាតិរបស់ខ្លួន ។ ហេតុនេះ ប្រទេសសមាជិកអាស៊ានបានគាំទ្រការទូទាត់ជារូបិយប័ណ្ណជាតិជំនួសប្រាក់ដុល្លារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់នេះឱ្យកាន់តែរឹងមាំ» ។ASEAN to Increase Local Currency Transactions, Reduce USD Reliance

បើទោះជាការធ្វើពាណិជ្ជកម្មរួមជាមួយប្រទេសសមាជិកអាស៊ានធ្លាក់ចុះក្តី ប៉ុន្តែការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌូណេស៊ី ដែលជាប្រទេសមួយមានសេដ្ឋកិច្ចធំបំផុតក្នុងក្រុមប្រទេសអាស៊ាន បែរជាកើនឡើងដល់៤៥% កាលពីឆ្នាំ២០២២ ។ លោក Sergei Lavrov បាននិយាយទៅកាន់សារព័ត៌មាន Kompas ថា ឥណ្ឌូណេស៊ី និងប្រទេសសមាជិកអាស៊ានមួយចំនួនបានព្យាយាមរក្សាការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី បើទោះជាមានការថ្កោលទោសចំពោះការវាយប្រហារអ៊ុយក្រែនក្តី ៕ASEAN CURRENCIES - YouTube ប្រភព ៖ Bangkok biznews

ក្រុមនិស្សិតថៃ ចោទប្រកាន់សភាទាំង២ ដឹកនាំប្រទេសទៅរកគ្រោះមហន្ដរាយ

0

រាជធានីបាងកក៖ ក្រុមនិស្សិត មកពីសាកលវិទ្យាល័យធម្មសាត បានចេញមុខប្រតិកម្មយ៉ាងធ្ងន់ធ្ងរបំផុត វាយប្រហារដ៏ខ្លាំងក្លា ទៅលើសមាជិកសភា និង ព្រឹទ្ធសភាថៃ ជុំវិញការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់មេបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដោយមានសំឡេងប្រឆាំង និង អនុបវាទច្រើន ហើយបរាជ័យមិនអាចរកអ្នកដឹកនាំប្រទេសថ្មីបាន។Thai PM Candidate Faces Disqualification Bid

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ថា ក្រុមប្រឹក្សានិស្សិត នៃសាកលវិទ្យាល័យ Thammasat (ធម្មសាត) បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ដល់ការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មី កាលពីល្ងាច ថ្ងៃព្រហស្បតិ៍។ ពួកគេ បានចោទប្រកាន់ដល់សមាជិកសភា និង សមាជិកព្រឹទ្ធសភា កំពុងតែឆ្នោតប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ឬ មិនចូលរួម នៅក្នុងការបោះឆ្នោត កំពុងតែក្លាយជាអ្នកបង្កការអាម៉ាស់បំផុតមួយ នៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិទាំង២នេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាទទួលបន្ទុកផ្នែកនយោបាយ និង ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៃសាកលវិទ្យាល័យធម្មសាត បានថ្កោលទោស ដល់សភាទាំង២នេះ ក្រោយការបោះឆ្នោតរួមរបស់សមាជិកសភាតំណាងរាស្រ្ត និង សមាជិកព្រឹទ្ធសភា។Thailand's military machinations will define post-election political  manoeuvring | East Asia Forum

លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានខកខានក្លាយជានាយករដ្ឋមន្រ្ដីទី៣០របស់ថៃ ក្រោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ មកពីក្នុងចំណោមសមាជិកសភា និង សមាជិកព្រឹទ្ធសភា ចំនួន៧៤៩អាសនៈ ខណៈសមាជិកព្រឹទ្ធសភាមួយរូប បានលាឈប់ កាលពីថ្ងៃពុធ នៅមុនការបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។

ការបោះឆ្នោតរួមរបស់សភាទាំង កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ សម្រាប់ជ្រើសរើសលោក ភីថា ធ្វើជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ គឺទទួលបានសំឡេងគាំទ្រ ចំនួន៣២៤ ដោយរួមទាំងសំឡេងគាំទ្រពីព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ ខណៈសំឡេងប្រឆាំងចំនួន១៨២សំឡេង និង អនុបវាទចំនួន១៩៩សំឡេង មកពីក្នុងចំណោមសមាជិកសភាទាំង២ ចំនួន៧០២នាក់ ដែលបានចូលរួមបោះឆ្នោត នៅក្នុងសភា។ គណបក្សឆ្ពោះទៅមុខរបស់លោក ភីថា លីមចារឿនរ៉ាត បានឈ្នះនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាមួយនឹងសំឡេង ចំនួន ១៥១អាសនៈ នៅក្នុងរដ្ឋសភា។

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ជាបេក្ខជនតែងតាំងតែម្នាក់គត់ សម្រាប់ឲ្យសភាទាំង២ បោះឆ្នោតគាំទ្រ ក្លាយជានាយករដ្ឋមន្រ្ដី។ គាត់ត្រូវការសំឡេងគាំទ្រ ចំនួន៣៧៥ មកពីក្នុងចំណោមសមាជិកសភា និង ព្រឹទ្ធសភា ចំនួន៧៤៩ ខណៈសមាជិកព្រឹទ្ធសភាមួយរូបបានលាលែងពីតំណែង កាលពីថ្ងៃពុធ ពោលគឺ១ថ្ងៃ នៅមុនការបោះឆ្នោតនេះ។Uncertainty looms over Thai PM vote even if front-runner wins | The Japan  Times

លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងគាំទ្រ ពីរដ្ឋសភាចំនួន៣១១សំឡេង, ប្រឆាំងចំនួន ១៤៨សំឡេង និង អនុបវាទ ចំនួន៣៩សំឡេង ហើយគាត់ក៏បានទទួលសំឡេងគាំទ្រ មកពីសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេង, ប្រឆាំងចំនួន៣៤សំឡេង និង អនុបវាទ ចំនួន១៥៩សំឡេង។

ជាការប្រតិកម្មដ៏ខ្លាំង ជុំវិញបរាជ័យ ចំពោះការបោះឆ្នោតនាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ នោះ គណៈកម្មាធិការក្រុមប្រឹក្សាសាកលវិទ្យាល័យធម្មសាត បានសង្កត់ធ្ងន់ ថា សមាជិកសភា និង សមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតប្រឆាំង ឬ អនុប្បវាទ កំពុងតែប្រព្រឹត្តផ្ទុយ ឬ ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ដូចអ្វីដែលបានបង្ហាញរួចមកហើយ តាមរយៈការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្ស MFP បានឈ្នះនៅក្នុងការបោះឆ្នោតសកលនេះ ដោយទទួលបានអាសនៈសភា ចំនួន១៥១។ ដូច្នេះមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ បានទទួលអាណត្តិរបស់ប្រជាជន សម្រាប់ការឡើងធ្វើ ជានាយករដ្ឋមន្ត្រីបន្ទាប់។Thailand Parliament Vote: Pita Limjaroenrat Faces Setbacks - The New York  Times

គណៈកម្មាធិការអចិន្រ្ដៃយ៍ក្រុមប្រឹក្សា សាកលវិទ្យាល័យធម្មសាត បានបន្ថែម ថា «សកម្មភាពរបស់សមាជិកសភាទាំង២ ពិតជាគួរឲ្យស្អប់ខ្ពើម និង អាម៉ាស់ ចំពោះប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រវត្តិសាស្ត្រនយោបាយរបស់ថៃ។ ការបោះឆ្នោតប្រឆាំងនឹងលោក ភីថា ក៏ដូចជា អ្នកបោះឆ្នោតអនុប្បវាទ កំពុងតែក្លាយជាអ្នកមិនអើពើនឹងតួនាទីរបស់ខ្លួន នៅក្នុងនាមជាអ្នកតំណាងរបស់ប្រជាជនថៃ ដែលមានកាតព្វកិច្ច ត្រូវបំពេញភារកិច្ច សម្រាប់ផលប្រយោជន៍ជាតិ សុខុមាលភាពរបស់ប្រជាជន និង សន្លឹកឆ្នោតរបស់ពួកគាត់។

ជាមួយគ្នានេះ គណៈកម្មាធិការមួយនេះ ក៏បានអំពាវនាវដល់សមាជិកសភា និង ព្រឹទ្ធសភា ត្រូវតែគោរពសំឡេងរបស់ប្រជាជន ព្រោះថា កុមារក្នុងយុគសម័យអភិវឌ្ឍន៍ប្រទេស នឹងដឹកនាំប្រទេស ឆ្ពោះទៅរកការរីកចម្រើន៊។ ប៉ុន្តែសមាជិកព្រឹទ្ធសភា នឹងដឹកនាំស្រុកទេស ឲ្យដើរទៅរកគ្រោះមហន្តរាយ។ ស្របគ្នានេះដែរ អ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ (MFP) ភាគច្រើនបំផុត បានសម្តែងនូវការខកចិត្ត ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែពួកគេបានអះអាង ថា លទ្ធផល មិននឹកស្មានដល់នោះឡើយ។ ពួកគេបានជំរុញដល់សមាជិកសភាទាំង២ ត្រូវតែគោរពសន្លឹកឆ្នោតរបស់ប្រជាជន។Pita Limjaroenrat: Thailand's reformist leader fails to become PM - BBC News

សភាទាំង២របស់ប្រទេសថៃ នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី ជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ។ បេក្ខជនដដែល ក៏នឹងនៅតែអាចឈរឈ្មោះជាថ្មី ឬ ក៏បេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីរបស់សភាបែបនេះ នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ត្រូវទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះឡើយ៕

ភាគច្រើនធ្លាប់ឃើញគេផាត់មុខតារា K-Pop យុវតីខ្មែរម្នាក់នេះផាត់មុខស្ទាយ៍ ពេជ្រ វត្តី កំពុងផ្ទុះការចាប់អារម្មណ៍

0

នៅលើបណ្តញសង្គមការបង្កើតមាតិកាមានរបៀបផ្សេងៗគ្នាទៅតាមចំណង់ចំណូលចិត្តក្នុងនោះការផាត់មុខ (Make Up) តុបតែងខ្លួនតាមតារាល្បីៗដូចជាតារា K-pop , អឺរ៉ុប ជាដើមក៏ជាមាតិកាមួយទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមផងដែរ។ ជាក់ស្តែងយុវតីខ្មែរមួយរូបនេះបានបង្កើតមាតិកាតុបតែងខ្លួនទៅនឹងតារាល្បីៗជាច្រើនរូប ខណៈថ្មីៗនេះបាន Make Up ដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9y1CF0QbhC3snCBFfCRp0YLDpDB8O_2zetDKxuK05jVtInij8XW7ldnzDjJCopcUXeVhvuRv4DEyIfeRzu9PlXi8d75nWaS9Gr2OEvOjp_pvnfOlC1xvhAKlLBO259UDbZWhwX9dqwTSc_-ePJ-MlF8efAw0vNt_i-djJ_3UmdavAX8USk7sQR2wUVAM/s2048/image_2023-07-13_10-35-17%20(2).png

រូបភាពរបស់កញ្ញា ពេជ្រ វត្តី ស្ថិតក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូក ទម្លាក់សក់ស្ទាយ៍ទឹករលក អមជាមួយបូរផ្កាពណ៌ផ្កាឈូកសនៅកពិតជាស្រស់ស្អាតណាស់គួរជាទីគយគន់។ រូបភាពនេះទៀតសោត នៅលើគណនីទិកតុកមួយឈ្មោះ MA MA បានបង្ហាញពីការផាត់មុខ Make Up ឱ្យដូច ពេជ្រ វត្តី ហើយរូបភាពនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅសរសើរពីទឹកដៃផាត់មុខរបស់យុវតីខាងលើថានាងពូកែណាស់។ ក្នុងនោះដែរ ពេជ្រ វត្តីផ្ទាល់ក៏បានចូលទៅខំមិនលើវីដេអូរបស់ MA MA ពោលសរសើរថាស្រស់ស្អាតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4rzfBLQy3Abrm4rDvLfeEa7ORERGQd9QEGu9KUf0d0KTkGi4PlHHTem6NZmFgROJ-PT1Ikv7mZ7hMLSRzyBLP_5RViwD3XRF4zcxey1uUdDMEL6UyBloi_N-pOzhyauuPTrOsHxTuYI2C6v_P4ybfJRw8J8KZH0RkUVQ7_pNoa5bDhojTaIlXZG8RIDo/s2048/image_2023-07-13_10-35-18.png

ដោយសារស្នាដៃយុវតីខាងលើ Make Up មានលក្ខណៈស្រដៀងខ្លាំងទៅហ្នឹងម្ចាស់ដើមមានអ្នកគាំទ្រជាច្រើនបានស្នើឱ្យនាងតុបតែងខ្លួនទៅហ្នឹងតារាផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា យុវតីខាងលើនេះមិនត្រឹមតែតុបតែងខ្លួនដូច ពេជ្រ វត្តី ប៉ុណ្ណោះទេតែក៏បាន Make Up តាមតារាផ្សេងទៀតមានដូចជា ទេព បូព្រឹក្ស , Jimmy , Jisoo, Jennie និងតារាស្រី មាន សូនីតា ជាដើម៕

@mama475146

#pichvoteysaravody❤️ #Makeup #makemefamous #tiktokkhmer #cambodia

♬ សំឡេងដើម – ????✨ – Hi’faye????

គន្លឹះ ៥ យ៉ាងដើម្បីថែទាំស្បែកក្លៀក ឱ្យស្អាតដូចតារា

0

នារីៗភាគច្រើនតែងប្រាថ្នាចង់បានក្លៀកសស្អាត និងមានក្លិនក្រអូប ប៉ុន្តែមិនសូវដឹងពីរបៀបថែទាំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះងាយៗ ៥យ៉ាងដើម្បីថែរក្សាស្បែកក្លៀកឱ្យល្អ ស្អាតដូចតារា៖

១.សម្អាតក្លៀកជាប្រចាំ៖ ក្លៀកគឺជាផ្នែកសំខាន់មួយនៅលើរាងកាយរបស់មនុស្ស ហើយក៏ត្រូវបានគេចាត់ទុកថាវាជាតំបន់សំខាន់ងាយនឹងបែកញើស និងងាយបង្កបាក់តេរីអាក្រក់ៗ។ ដូច្នេះអ្នកគួរសម្អាតក្លៀកពីរដងក្នុងមួយថ្ងៃគឺនៅពេលព្រឹក និងពេលយប់។

២.ជម្រុះកោសិកាចាស់ៗឱ្យបានទៀងទាត់៖ ដូចស្បែកមុខនិងស្បែកខ្លួនដែរ ក្លៀកមានខ្លាញ់និងបាក់តេរីច្រើន ដែលប្រមូលផ្ដុំបណ្ដាលឱ្យស្ទះរន្ធរោមបង្កជាកន្ទួលរមាស់ ឬរលាកគល់រោម ដូច្នេះអ្នកគួរប្រើប្រាស់ទឹកជូតអាស៊ីត Glycolic ៥ភាគរយ ដើម្បីជម្រុះកោសិកាងាប់ៗចេញ។Underarm Skin Care | How to lighten dark underarms | Home remedies to  lighten dark underarms | - Times of India

៣.កោររោមថ្នមៗ៖ ហាមដាច់ខាតកោរខ្លាំងៗ ឬកោរទាំងឆៅដោយមិនប្រើគ្រីមឬជែលកោរ មុននឹងកោរអ្នកគួរប្រើឡេផ្ដល់សំណើមមុនមួយយប់ផងទើបថ្ងៃបន្ទាប់ស្បែកក្លៀកទន់ងាយកោរ។

៤.ផ្តល់សំណើមជាប្រចាំ៖ ស្បែកខ្លួនយើងសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់ទីកន្លែងសូម្បីតែក្លៀកក៏ដោយ ដូច្នេះអ្នកគួរប្រើឡេក្លៀកដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវជាប្រចាំ ដើម្បីក្លៀកស្អាត និងក្រអូប។How To Lighten Your Dark Underarms? – SkinKraft

៥. រើសផលិតផលបំបាត់ក្លិនឱ្យបានត្រឹមត្រូវ៖ ចូរជ្រើសរើសផលិតផលលុញក្លៀកដោយប្រុងប្រយ័ត្ន ជៀសវាងផលិតផលដែលមានក្លិនខ្លាំង មានជាតិអាល់កុល ប៉ារ៉ាបែន ស៊ុលហ្វាត និងពណ៌ ដោយងាកមកប្រើប្រាស់ផលិតផលសាមញ្ញគ្មានពណ៌ គ្មានក្លិន វាប្រសើរនិងមានសុវត្ថិភាពជាង៕ ប្រភព៖sanook