រដ្ឋធានីហ្សាការតា៖ ក្រុមជនឆបោក ជាជនជាតិចិន បានប្រើប្រាស់ល្បិចដ៏ស្មោគគ្រោក បោកបញ្ឆោតជនជាតិចិនដូចគ្នា ដែលភាគច្រើន ជាមន្រ្ដីរដ្ឋការសាធារណៈ នៅក្នុងប្រទេសចិន តាមរយៈស្រីស្អាត រហូតធ្វើឲ្យជនរងគ្រោះលង់ខ្លួន ចាញ់នូវកលល្បិចដ៏អាក្រក់ ហើយព្រមថតរូបរួមភេទ តាមការហៅវីដេអូ រួចគំរាមយកលុយ ក៏ត្រូវអស់លក្ខណ៍ជាមួយនឹងប៉ូលិសឥណ្ឌូណេ ក្របួចកជាប់ជិត១០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9azsGZzt0Wce03Ona6VxHHP54SShls3_AZ1IH_Z1OSAyow1p1aiNimoeN5t_XwDHEzsJUHJqKpi0X34X286s0pCvG-w9igjoR2dUjLUovnmcD-CZect7j_RMNHX5T6XOLC2giwCDpvpYyHbKgbNo7S0nhQSbxREO7Bvs8TJrKTtGJoHQAftY6uPQKbbE/s644/photo_2023-08-31_08-06-23%20(2).jpg

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់ នៅថ្ងៃពុធ (ទី៣០ ខែសីហា) ថា ប៉ូលិស បានចាប់ខ្លួនជនជាតិចិន រាប់សិបនាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងការសង័្សយ អំពីការរៀបចំក្រុមបោកប្រាស់លួងលោមស្នេហា តាមបណ្ដាញអ៊ិនធើរណេត ដោយបានអន្ទងល្បួងជនរងគ្រោះ រាប់រយនាក់ នៅក្នុងប្រទេសចិន។ ដោយផ្អែកលើសេចក្ដីរាយការណ៍របស់សមត្ថកិច្ចចិន ទើបប៉ូលិសឥណ្ឌូណេស៊ី បានឈានដល់ការចាប់ខ្លួនក្រុមជនឆបោកជាជនជាតិចិន សរុប ៨៨នាក់ ហើយក្នុងនោះមានបុរសចំនួន៨៣នាក់ និង ស្ដ្រីចំនួន៥នាក់។

ការចាប់ខ្លួនជនខិលខូចទាំងនេះ បានធ្វើឡើង នៅឯសួនឧស្សាហកម្មមួយកន្លែង ស្ថិតក្នុងទីក្រុងបាតាម (Batam) ខេត្តកោះរីយ៉ាវ (Riau) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh72lOJmYrik9Il7gFZXC7T4NR1DGVYqjb_hLmLGfzh9nHa4SjiULu7AycQPgfcnGzUUQSZwVNbqRKGC6dAomqeqkxjFcWlizkctfNyIECPY5lPhS0m-NR5pgH_vgHz4SqOm7Y9u4lYPuj5h0Cl2OJBVeO_5NB290RIi0KHEPfmWmEl3DB1ZmTFNZ-uot4/s1200/photo_2023-08-31_08-06-22.jpg

ប៉ូលិសឥណ្ឌូណេស៊ី បានបន្ដ ថា ក្រុមជនសង័្សយ បានបោកបញ្ឆោតលុយពីជនរងគ្រោះ រាប់រយនាក់ នៅក្នុងប្រទេសចិន ដែលពួកគេ ភាគច្រើន ជាមន្រ្ដីរដ្ឋការសាធារណៈ។

លោក ហ្សាសវ៉ានី ប៉ាន់ដ្រា អាស្សាដ (Zahwani Pandra Arsyad) អ្នកនាំពាក្យ ស្នងការប៉ូលិសខេត្ដកោះរីយ៉ាវ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា «ឥឡូវនេះ យើងកំពុងតែស៊ើបអង្កេត ថាតើមានជនជាតិឥណ្ឌូណេស៊ី ណាម្នាក់ដែរឬទេ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ប៉ុន្ដែប្រសិនបើមិនមានការជាប់ពាក់ព័ន្ធនឹងជនរងគ្រោះ ជាជនជាតិឥណ្ឌូណេស៊ី ទេនោះ ជនឆបោកទាំងអស់នោះ នឹងត្រូវនិរទេស ចេញពីប្រទេសអាស៊ានមួយនេះ បញ្ជូនទៅកាន់ប្រទេសចិន វិញភ្លាមៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk9YaTmZedPFEEhxmeI5RIjgPEf6j9Jb5imIPhZnn9ojsUyNiTzPBHw60n9K858Ke2K6E-WGq9Xqmuw2iXrJMxTw4n3JsDOFxArr8Na_RL--E1opPo_foUHmF8tE7_YqPyrjUMr1Yvuy4yqdVglWaJ3QeEX5zg66UGVQXqb3IzCD8HTP4EM7hvU7ytiUc/s614/photo_2023-08-31_08-06-22%20(2).jpg

ប៉ូលិសឥណ្ឌាណេស៊ី បានបន្ថែម ថា ក្រុមជនសង័្សយ ជាជនជាតិចិនទាំងអស់ ដែលបានរងការចោទប្រកាន់ ជាជនឆបោក បានប្រើប្រាស់ល្បិច បោកបញ្ឆោត ប្រកបដោយអារម្មណ៍រោលរាលដល់ជនរងគ្រោះ នៅក្នុងអំឡុងការហៅជាវីដេអូនោះ។ រីឯស្រ្ដីឆបោក ជាជនជាតិចិនទាំង៥នាក់នោះ ក៏បានរងនូវការចោទប្រកាន់ អំពីការល្បួងជនរងគ្រោះ ដោយធ្វើសកម្មភាពរួមភេទ នៅក្នុងអំឡុងការហៅទូរស័ព្ទ ដោយមានជនសង័្សយផ្សេងៗទៀត ដែលជាក្រុមរបស់ខ្លួន រង់ចាំថតវីដេអូ អំពីសកម្មភាពរបស់ជនរងគ្រោះទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOqFyeH5x1m-IvJuCDSS_YtWqAJp7Ew1XZe1mQycBMyvvuLm1kmf6StFbKU_l3tCkUYQEQNx8tnqAKvWIjzKwSJfna1tnHNIWw_3rZriamyAHLuvDLqq243nM1escfuhWjLdyrD_8vV-4fHtJxJ4JQJBtaDstWgmX-j78MUwFrDcUV2XAj3Gf6_rK5Yd0/s761/photo_2023-08-31_08-06-21.jpg

ក្រោយមក ក្រុមជនសង័្សយ ជាជនជាតិចិនទាំងនោះ បានរងការចោទប្រកាន់ អំពីការទារលុយពីជនរងគ្រោះ តាមរយៈការគំរាមកំហែង អំពីការបញ្ចេញវីដេអូ នៃសកម្មភាពរួមភេទរបស់ជនរងគ្រោះ នៅលើបណ្ដាញសង្គម ប្រសិនបើមិនព្រមបញ្ជូនលុយ មកឲ្យពួកគេ។ បើទោះជាយ៉ាងណា អាជ្ញាធរឥណ្ឌូណេស៊ី នៅមិនទាន់ដឹងច្បាស់ ថាតើក្រុមឆបោកទាំងនេះ បានប្រតិបត្តិការ អស់រយៈពេលប៉ុន្មានថ្ងៃ ខែ ឬឆ្នាំមកហើយនោះដែរ ហើយក៏មិនបានដឹង ថា តើក្រុមជនខិលខូចទាំងនោះ ប្រមូលលុយបានចំនួនប៉ុន្មាននោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9hI-5b7vZNu-SG7hSYkGs8e0xSMoShPCpP4zkpsmunCVYHvMb2rdGb3zqyT1cDYx5T2ksEkraDpsUBElEMShom1dEmaAGvGOWBFqNfRd-vyNOIB31KlBARGYsGg3kBxgFqiqkFtSiVvmUKAwDlF4N2NHsrMBuRVhW85kXa-J3ldB3cr7Hgm1Crvyme0w/s858/photo_2023-08-31_08-06-23.jpg

ប៉ូលិសឥណ្ឌូណេស៊ី ធ្លាប់អះអាង ថា ក្រុមជនបោកប្រាស់ជាច្រើន តែងតែផ្លាស់ប្ដូកន្លែងស្នាក់នៅ មកកាន់ប្រទេសឥណ្ឌូនេស៊ី និង បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ក្រោយពេលអាជ្ញាធរចិន បានបង្ក្រាបបណ្តាញរបស់ពួកគេ នៅក្នុងប្រទេស។

ប៉ូលិសឥណ្ឌូណេស៊ី ធ្លាប់ចាប់ខ្លួនជនជាតិចិន ចំនួន៨៥នាក់ និង ជនជាតិឥណ្ឌូនេស៊ី ចំនួន៦នាក់ កាលពីអំឡុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការការឆបោក តាមបណ្ដាញអ៊ិនធើរណេត ដោយបានបោកបញ្ឆោតជនរងគ្រោះ អស់លុយរាប់លានដុល្លារអាមេរិក៕