Home Blog Page 1590

គន្លឹះថែរក្សាសម្រស់ ៣ យ៉ាងពីរមៀត ដើម្បីកម្ចាត់មុននិងរក្សាស្បែកឱ្យស្អាតបែបធម្មជាតិ

0

ពិតណាស់ រមៀតមិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែកផងដែរ។ នៅពេលដែលយើងលាបវានៅលើស្បែក សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងបាក់តេរី និងការរលាកពីធម្មជាតិអាចព្យាបាលបញ្ហាស្បែកផ្សេងៗបានយ៉ាងស័ក្ដិសិទ្ធិ។ ដូច្នេះហើយដើម្បីកម្ចាត់មុននិងរក្សាស្បែកឱ្យស្អាតបែបធម្មជាតិ ចូរអ្នកអនុវត្តគន្លឹះថែរក្សាសម្រស់ ៣ យ៉ាងពីរមៀត ដូចខាងក្រោម៖

១.រមៀត និងទឹកឃ្មុំ៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកឃ្មុំឆៅ ២ស្លាបព្រាបាយ។
របៀបធ្វើ លាងរមៀតឱ្យស្អាត បុករមៀតឱ្យម៉ត់ រួចចាក់ទឹកឃ្មុំចូលគ្នា បន្ទាប់មកយកល្បាយនេះលាបលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។How to use turmeric for a beautiful skin | Femina.in

២.រមៀត និងទឹកដោះគោស្រស់៖ គ្រឿងផ្សំមានដូចជា រមៀត ១ ផ្លែ និងទឹកដោះគោស្រស់គ្មានជាតិផ្អែម ៣ស្លាបព្រាបាយ។
របៀបធ្វើ លាយរមៀត និងទឹកដោះគោស្រស់ចូលគ្នា បន្ទាប់មកលាបល្បាយឱ្យស្មើគ្នាលើមុខ ទុកចោល ១៥-២០ នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។What Are The Benefits Of A Turmeric Face Mask? | Eminence Organic Skin Care

៣.ម្សៅរមៀត និងម្សៅអង្ករ៖ គ្រឿងផ្សំមានដូចជា ម្សៅរមៀត, ម្សៅអង្ករ, ទឹកឃ្មុំ, និងទឹកដោះគោជូរ។
របៀបធ្វើ លាយម្សៅរមៀត ២ ស្លាបព្រាបាយ + ម្សៅអង្ករ ១-២ ស្លាបព្រាបាយ រួចបន្ថែមទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និង ទឹកដោះគោជូរ ២ ស្លាបព្រាកាហ្វេ ចូលគ្នា។ បន្ទាប់មកយកល្បាយនេះលាបលើស្បែក និងមុខ ហើយម៉ាស្សាថ្នមៗ ទុករយៈពេល ៣០នាទី រួចលាងទឹកក្តៅឧណ្ណៗចេញ ជាការស្រេច។Can turmeric enhance your beauty? Yes, and here are some interesting hacks  | Life-style News, The Indian Express

បីចំនុចខាងលើនេះសម្រាប់នារីៗគួរអនុវត្តយ៉ាងតិចណាស់ ២ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតបែបធម្មជាតិ គ្មានមុន គ្មានស្នាម និងក្មេងជាងវ័យ៕ ប្រភព៖phuntoday.com

អ៊ុយក្រែន មានមេទ័ពកំពូលអ៊ុយក្រែនខ្លាំងក្លា ទើបទទួលជោគជ័យលើការវាយបកប្រឆាំងនឹងទាហានពូទីន

0

រដ្ឋធានីកៀវ៖ យុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើម តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទឹកដី ប្រហែល ២០០គីឡូម៉ែត្រការ៉េ ពីកម្លាំងទាហានរុស្ស៊ី ប៉ុន្ដែមានមនុស្សតិចណាស់ នៅលើពិភពលោក បានដឹង អំពីមេទ័ពកំពូល នៅពីក្រោយផែនការនេះ ហើយគាត់ត្រូវបានគេពិពណ៌នា ថា ជាឧត្ដមសេនីយ៍ប្រកបដោយជោគជ័យ នាសតវត្សទី២១នេះ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ អូឡែកសានដ្រ ស៊ីស្គី (Oleksandr Syrskyi) បានដឹកនាំកម្លាំងទ័ពការពាររដ្ឋធានីកៀវ ខណៈរុស្ស៊ី បានចាប់ផ្តើមឈ្លានពានទ្រង់ទ្រាយធំ មកលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។Ukraine war: Gen Oleksandr Syrskyi, the man behind Kyiv's renewed offensive  - BBC News

លោកឧត្ដមសេនីយ៍ ក្លាយជាមេគំនិត នៅពីក្រោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និង បានទទួលជោគជ័យ សម្រាប់កងទ័ពអ៊ុយក្រែន នៅទីក្រុងខាគីវ (Kharkiv) កាលពីរដូវក្តៅ នាឆ្នាំ២០២២។ ឥឡូវនេះ គាត់ក៏កំពុងតែត្រួតពិនិត្យ លើផែនការវាយបកជាថ្មីរបស់កងទ័ពអ៊ុយក្រែន នៅក្នុងឋានៈជាប្រធានប្រតិបត្តិការយោធា នៅតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលជាអ័ក្សសំខាន់ចំនួនពីររបស់អ៊ុយក្រែន។

អ្នកឆ្លើយព័ត៌មានរបស់ BBC បានរាយការណ៍ ថា យើងជួបគាត់ នៅទីតាំងសម្ងាត់មួយកន្លែង នៅក្បែរយានបញ្ជា ដែលគាត់តែងតែប្រើប្រាស់ សម្រាប់ចុះទៅពិនិត្យមើល និង សាកសួរសុខទុក្ខដល់កងទ័ពរបស់គាត់ ហើយតាមដាននូវសកម្មភាពប្រយុទ្ធ។ នៅលើដំបូលរថយន្ដ មានបំពាក់ទៅដោយកាំភ្លើងយន្តដ៏ខ្លាំងក្លា ខណៈនៅខាងក្នុងរថយន្ដ មានអេក្រង់ធំៗ បង្ហាញអំពីវីដេអូផ្សាយបន្តផ្ទាល់ តាមដ្រូនរាប់រយ ដែលកំពុងតែបង្ហោះ នៅលើពីសមរភូមិនានា។ ប៉ុន្ដែនៅពេលខ្ញុំបានសួរទៅគាត់ ថា តើវាជាគោលដៅរបស់គាត់ វាយរំដោះទីក្រុងនោះ មកឡើងវិញឬ? គាត់បានញញឹម ហើយនិយាយ ថា «បាទ! ពិតណាស់ ខ្ញុំកំពុងតែព្យាយាមរំដោះទឹកដីរបស់អ៊ុយក្រេន»។Commander of Ukraine's Ground Forces confident that Bakhmut will be  liberated | Ukrainska Pravda

លោកឧត្តមសេនីយ៍ Syrskyi មានបញ្ជាក់ ថា «យើងចង់ទទួលបានលទ្ធផលលឿនណាស់។ ប៉ុន្តែតាមពិតទៅ វាមិនអាចទៅរួចនោះទេ។ សូម្បីតែនៅភាគខាងកើតតំបន់នេះ ក៏ពោរពេញទៅដោយគ្រាប់មីន និង ខ្សែត្រៀមការពារ។ ទាហានរុស្សី មានបន្ទាយដ៏រឹងមាំជាច្រើន។ ហេតុដូច្នេះ ទើបការវាយបករបស់យើង ពិតជាមិនអាចធ្វើទៅបានលឿន ដូចអ្វីដែលយើងចង់បានឡើយ»។

លោកឧត្តមសេនីយ៍ Syrskyi បានសង្កត់ធ្ងន់ ថា «ខ្ញុំជឿ ថា ការរួបរួមដឹកនាំកម្លាំងយោធារបស់យើង និង ការជឿទុកចិត្តគ្នាទៅវិញទៅមករបស់ទាហានយើង ក្លាយជាចំណុចខ្លាំង សម្រាប់កងទ័ពរបស់យើង។ ដូច្នេះវាមានភាពផ្ទុយគ្នាស្រឡះ ពីឋានានុក្រមយោធារបស់រុស្ស៊ី មើលទៅហាក់បីដូចជា កំពុងតែរងនូវការប៉ះទង្គិច ដោយសារតែមន្ត្រីជាន់ខ្ពស់យោធា ត្រូវបានដកចេញពីតំណែង។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

លោកឧត្តមសេនីយ៍ Syrskyi ត្រូវបានអ្នកនៅជុំវិញរខ្លួនរបស់គាត់ កោតសរសើរ អំពីការប្តេជ្ញាចិត្ត ការតាំងចិត្ត និង យុទ្ធសាស្រ្ដសង្គ្រាមរបស់គាត់។ គាត់តែងតែគេងត្រឹមតែបួនម៉ោងកន្លះនៅក្នុងមួយយប់ ហើយពេលសម្រាក តែងតែហាត់ប្រាណ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់យើង ថា កម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងទីក្រុងបាកមូត នឹងត្រូវឡោមព័ទ្ធ នាពេលដ៏ឆាប់ៗនេះ។ ប៉ុន្តែគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី នៅតែបាញ់ស្រោច ដូចទឹកភ្លៀង ធ្លាក់មកលើទីតាំងរបស់អ៊ុយក្រែន ដែលមានចម្ងាយ ត្រឹមតែ៣គីឡូម៉ែត្រ ពីទីក្រុងនេះ។What's Behind The Russia-Ukraine War Fears -- And What Might Actually  Happen?

លោកវរសេនីយ៍ Oleksandr Bakulin មេបញ្ជាការកងពលតូចលេខ៥៧ បញ្ជាក់ ថា ឥឡូវនេះទាហានរុស្ស៊ី កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ប៉ុន្ដែគាត់មិនបានមើលស្រាល ទៅលើសត្រូវរបស់គាត់ នោះដែរ។ ទាហានរបស់រដ្ឋាភិបាលរុស្ស៊ី ប្រឈមមុខ នៅពេលនេះ មិនដូចជាទាហានស៊ីឈ្នួល Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដែលទីបំផុតបានដណ្តើម កាន់កាប់ទីក្រុងបាកមូត កាលពីដើម ឆ្នាំ២០២៣Ukraine's 'Indirect' Methods Help It Avoid Symmetric Fight With Russia

លោកមេបញ្ជាការ បានបន្ដ ថា «ប្រសិនបើយើងប្រឹងប្រែងបន្តិចទៀតនោះ ទីក្រុងបាកមូត (Bakhmut) អាចនឹងត្រូវយើងឡោមព័ទ្ធបាន។ បើទោះជាការវាយរុលទៅមុខយឺតយ៉ាងណាក៏ដោយ ក៏គាត់បានអះអាង ថា ត្រូវបានបង្កើនសីលធម៌ផងដែរ ដូច្នេះការខាតបង់ កាន់តែតិចឡើង។

លោកឧត្តមសេនីយ Syrskyi បានបញ្ជាក់ ថា គ្រាប់បែកចង្កោមរបស់អាមេរិក ឥឡូវនេះ បានមកដល់អ៊ុយក្រែនហើយ ហើយនឹងរៀបចំរួចរាល់ សម្រាប់ការប្រើប្រាស់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ យើងបានឃើញឧបករណ៍បាញ់ ប្រភេទ M777 ត្រូវបានផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ដែលនឹងបាញ់គ្រាប់ផ្លោង ទៅលើទីតាំង នៅជុំវិញទីក្រុងបាកមូត។ ការវាយរំដោះយកទីក្រុងបាកមូតត្រឡប់មកវិញ នឹងមានលើសពីតម្លៃនិមិត្តរូប។ ប៉ុន្ដែទីក្រុងនេះ មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ហើយវាជាច្រកចេញទៅកាន់ទីក្រុងសំខាន់ៗផ្សេងទៀត នៅក្នុងតំបន់។ ចំណែកប្រជាជនរបស់យើង កំពុងតែរង់ចាំនូវជ័យជម្នះរបស់កងទ័ពយើង។ ដូច្នេះពួកគេត្រូវការជ័យជម្នះជាជំហានៗ»៕

វិធីងាយៗ ៥ យ៉ាងដើម្បីកាត់បន្ថយខ្លាញ់ជុំវិញភ្លៅ

0

នារីៗភាគច្រើនតែងប្រឈមនឹងបញ្ហាសម្រស់ដូចជាភ្លៅធំ ឬជើងធំជាដើម ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដូចនេះដើម្បីកាត់បន្ថយខ្លាញ់ជុំវិញភ្លៅ និងធ្វើឱ្យភ្លៅ ឬជើងរបស់អ្នកតូចស្រឡូនឡើងវិញ ចូរអនុវត្តវិធីងាយៗ ៥ យ៉ាងនេះដូចខាងក្រោម៖

១.កាត់បន្ថយការទទួលទានអំបិល៖ នៅពេលដែលយើងទទួលបានអំបិលច្រើនពេក រាងកាយនឹងរក្សាជាតិទឹកលើស ដែលធ្វើឱ្យហើមពោះ រួមទាំងហើមភ្លៅផងដែរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រៃ ដើម្បីរក្សាភ្លៅ និងជើងរបស់អ្នកឱ្យតូចស្រឡូន។Which Is Healthier: Salty or Sweet Snacks? Here's What a Dietitian Says

២.កាត់បន្ថយការទទួលទានកាបូអ៊ីដ្រាត៖ ការញ៉ាំអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាតច្រើនពេក អាចបណ្តាលឱ្យយើងមានខ្លាញ់ជុំវិញភ្លៅច្រើន នឹងធ្វើឱ្យយើងមានភ្លៅធំ ឬជើងធំជាដើម។Carbohydrate Food Images - Free Download on Freepik

៣.ទទួលទានប្រូតេអ៊ីន និងជាតិសរសៃឱ្យបានគ្រប់គ្រាន់៖ សារធាតុចិញ្ចឹមទាំងពីរនេះមានលក្ខណៈសម្បត្តិជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរ និងជួយកាត់បន្ថយខ្លាញ់ជុំវិញភ្លៅអោយតឹងណែន លើសពីនេះវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ជុំវិញក្បាលពោះផងដែរ។20+ Protein Foods for Bodybuilding | Dr Vaidya's

៤.ទទួលទានកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូមឱ្យបានច្រើន៖ សារធាតុចិញ្ចឹមទាំងបីនេះ មានលក្ខណៈសម្បត្តិជួយឱ្យរាងកាយមានសភាពថេរ ពោលគឺមិនធាត់ពេក មិនស្គមពេក ប៉ុនណាប៉ុននឹង។Calcium: Functions, Food Sources, Supplements, Deficiencies And Toxicity

៥.ហ្វឹកហាត់សាច់ដុំ៖ ពិតណាស់ ការហ្វឹកហាត់សាច់ដុំ នឹងធ្វើឱ្យដុំនៅភ្លៅរឹងមាំ រួមជាមួយសុខភាពល្អសម្រាប់រាងកាយផងដែរ៕

ប្រភព៖sanook

មូលហេតុអ្វីចំណងអាពាហ៍ពិពាហ៍២ឆ្នាំរបស់ Ariana Grande ឈានដល់ផ្លូវលែងលះ?

0

ដំណឹងចំណងអាពាហ៍ពិពាហ៍២ឆ្នាំរបស់តារាចម្រៀងអាម៉េរិក Ariana Grande កំពុងប្រេះឆាឈានដល់ផ្លូវលែងលះទោះព្យាយាមផ្សះផ្សាជាច្រើនដងក៏ដោយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមូលហេតុនៃការប្រេះឆាគូស្វាមីភរិយាមួយគូនេះកំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម។ តើមានកត្តាអ្វីដែលស្នេហាធ្លាប់តែផ្អែមល្ហែមរបស់ Ariana និងស្វាមី Dalton Gomez ជាភ្នាក់ងារអចលនទ្រព្យ ត្រូវមកបែកគ្នាយ៉ាងឆាប់រហ័សបែបនេះ?Ariana Grande and husband Dalton Gomez 'separated and planning divorce' |  The Courier Mail

តាមប្រភពមួយបានប្រាប់ទស្សវដ្តី PEOPLE ដែលបានចុះផ្សាយនៅថ្ងៃទី១៧ កក្កដា បានឱ្យដឹងថា តារាចម្រៀង និងតារាសម្តែង Ariana Grande វ័យ ៣០ ឆ្នាំ ថតរឿង Wicked នៅចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំ ខណៈមិនមានវត្តមានស្វាមីនៅជិតឡើយ។Ariana Grande, Dalton Gomez Reportedly Separated After Two Years of  Marriage | Teen Vogue

ចំណែកឯលោក Dalton Gomez ជាភ្នាក់ងារអចលនៈទ្រព្យដ៏ប្រណីតមួយរូបបានកត់សម្គាល់ថា លោកផ្តោតសំខាន់លើអាជីពខ្លួនយ៉ាងខ្លាំង ហើយត្រូវការរស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក ហើយវាពិតជាបញ្ហាសម្រាប់ពួកគេ។ ប្រភពដដែលបានបន្ថែមទៀតថា អាជីពរបស់ស្វាមី Ariana ទាមទារឱ្យគេមិនអាចចាកចេញពីទីក្រុង Los Angeles ញឹកញាប់ទេ។ ដូច្នេះនៅពេលដែល Ariana Grande ចាប់ផ្តើមថតរឿង Wicked នៅប្រទេសអង់គ្លេស ពួកគេបានរៀបការហើយប៉ុន្តែត្រូវរស់នៅឆ្ងាយគ្នា។Inside Ariana Grande and Dalton Gomez's Private Attempt to Reconcile  Pre-Split
តាមប្រភពផ្សេងគ្នាបានឱ្យដឹងថា Ariana និងស្វាមីបានបែកគ្នាកាលពីដើមឆ្នាំ២០២៣នេះ ដោយស្ងៀមស្ងាត់ ខណៈព្យាយាមផ្សះផ្សាជាច្រើនដងប៉ុន្តែនៅតែមិនអាចជានាគ្នាបានហើយទំនាក់ទំនងបានល្អក់កករតាំងពី Ariana ចេញទៅសម្តែងរឿងម្ល៉េះ។ ទោះបីជាយ៉ាងនេះក្តីប្រភពមួយបានឱ្យដឹងថា តារាចម្រៀងរូបនេះ និងស្វាមី ពួកគេនៅតែជាមិត្តនឹងគ្នា ហើយនៅតែនិយាយទូរស័ព្ទជាមួយគ្នាប្រចាំ ប៉ុន្តែសម្រាប់ចំណងអាពាហ៍ពិពាហ៍នោះឈានដល់ផ្លូវបំបែកហើយ។Ariana Grande, husband Dalton Gomez split, reports say - Los Angeles Times

ជាមួយគ្នានេះដែរ តារាស្រីម្នាក់ដែលកំពុងនៅទីក្រុងឡុងដ៍ ហើយកំពុងថតខ្សែភាពយន្តរឿង Wicked ត្រូវបានប្រទះឃើញថា Ariana មិនបានពាក់ចិញ្ចៀនរៀបការនោះទេ។ រឿងចិញ្ចៀននេះទៀតសោត កាលពីខែសីហា ឆ្នាំ២០២២ Ariana Grande បានចែករំលែកការបង្រៀនតុបតែងមុខនៅលើបណ្តាញសង្គម TikTok តែត្រូវអ្នកគាំទ្រចាប់បានថានាងមិនពាក់ចិញ្ចៀនឡើយ។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវបញ្ចប់វិញ ដោយសារនាងបានថា មូលហេតុនាងមិនបានពាក់ចិញ្ចៀនរៀបការដោយសារតែ ចិញ្ចៀនកំពុងត្រូវបានសម្អាត។Ariana Grande Has Manufactured Her Dream Makeup Line — Cover Interview |  Allure

គួរបញ្ជាក់ថា Ariana Grande និង Dalton Gomez វ័យ២៧ ឆ្នាំបានចាប់ផ្តើមទាក់ទងគ្នានៅខែមករា ឆ្នាំ ២០២០ ហើយពួកគេបានប្រកាសពីការភ្ជាប់ពាក្យ១១ខែក្រោយពេលគេទាក់ទងគ្នា។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពួកគេរៀបការលក្ខណៈឯកជននៅផ្ទះខាងស្រីដោយមានអ្នកចូលរួមមិនដល់២០ឡើយ នៅក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា៕

ភិទិ ចេញមុខប្រតិកម្មក្រោយមានអ្នកនិយាយមិនល្អដាក់គូស្នេហ៍ខ្លួនថាជាស្រីមេម៉ាយកូនមួយ

0

ស្របពេលអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់ស្រាប់តែមានអ្នកនិយាយឱ្យគូស្នេហ៍តារាចម្រៀងភិទិជាស្រីមេម៉ាយកូនមួយខណៈអ្នកផ្សេងបានបង្ហាញមុខគូស្នេហ៍ជាស្រីក្រមុំ ធ្វើឱ្យតារារូបនេះចេញមុខប្រតិកម្មភ្លាមៗការពារគូស្នេហ៍ និងបានចោទសួរទៅវិញថា «មេម៉ាយមិនមែនមនុស្ស?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPW7AUkfQfXbVoJnxOGH5_Ph5eVl-ZsWUB4WAHrhD7qx0xtAmnxaPkixp_4-EGGCNjG6lS9_kIS4IHZlEfNJvkuALnNv3g8wvMSYdTD8RFQBP8tPk4w8-gsVSwsaine-CO4eXTDkyTj1JZIyi5DSaIe6Yd71YXSGNuAIjtJ2oHR1ikIn_K0ISt9QA0bhY/s1400/image_2023-07-18_09-20-03.png

មិនមែនជាលើកទី១នោះទេដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ ដែលបានចេញមុខការពារគូស្នេហ៍គឺអ្នកនាង ឡុង ម៉ានីន ចាប់តាំងពីផ្តើមស្នេហ៍ដំបូងដែលត្រូវអ្នកគាំទ្ររបស់លោកមិនពេញចិត្ត។ ទោះយ៉ាងណា ដ្បិតថាមានការមិនចេញចិត្តក្តីនិងធ្លាប់បែកគ្នាដោយសារហ្វេន តែពួកគេពុះពារឧបសគ្គជាមួយគ្នារហូតបង្កើតសុភមង្គលជាមួយគ្នាក្លាយជាសង្សាររស់នៅផ្ទះជាមួយគ្នាយ៉ាងមានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zHKkSZsA61e7xteZAuSf4fzfbLQlKQB5M4aJfN1Atm0510MwEOBOzkhBesF5yZxY6wVeSz928REWxlqyhRUxHc72GnkWzxJyvWIwg3_M-Wa2ELEUYf4bcBWu3GbCAYm72LTZVIfcRvb3N7IPLz3caW68TPgiXY1dAAs5VyUZLQSqvbRWx8PR0hdYa-E/s1312/image_2023-07-18_09-20-04.png

យ៉ាងណាមិញ ដោយសារតែចុងក្រោយនេះអ្នកក្នុងចង្កោមសិល្បៈចាប់ផ្តើមបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់នោះក៏មានអ្នកថាឱ្យតារាចម្រៀងភិទិ បានសង្សារមានកូនមួយខុសពីផ្សេង។ ពាក្យសម្តីទាំងនេះបានធ្វើឱ្យ ម៉ានីន ជាគូស្នេហ៍បង្ហាញអារម្មណ៍អន់ចិត្តបង្ហោះសារនៅលើហ្វេកប៊ុកយប់ថ្ងៃទី១៧ កក្កដា ថា «សង្សារគេសុទ្ធតែក្រមុំ តែសង្សារភិទិមេម៉ាយហើយមានកូនមួយទៀត…។ អរគុណសំរាប់ការរើសអើងខ្ញុំ»។
មិនបង្អង់ពេលយូរ បន្ទាប់ពីឃើញសង្សារខ្លួនត្រូវរងនូវពាក្យសម្តីខាងលើ តារាចម្រៀង ភិទិ បានចេញមុខប្រតិកម្មខ្លាំងៗតែម្តង។ លោកបាននិយាយថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLkRt_X0WKGgThAB1JocnwLSf5U0IneOVryzXOaxlKXUKk1vJLo0lcyxKoKfB7e6ON8NN0rc3lies2prZbLQL-vaC7QKPnkPVxgtF958x4kH-5KhYKh15x1-Lxe-58c2Vw7YbOehMtJ_ihLvZ4Zy9phrL3f16yjfEdaViTb71mqN8lAJn9i_U_GnUyPYY/s1522/image_2023-07-18_09-20-05.png

«មេម៉ាយមិនមែនមនុស្ស ??? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ ? ឈ្មោះជាមេម៉ាយ ខុសត្រង់ណា ?? គាត់គ្មានសិទ្ធិស្រលាញ់អ្នកណាទេមែន ?? មួយជីវិតខ្ញុំនេះគិតថា សំណាងហើយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្តល់ឱកាសឱ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឱ្យខ្ញុំបានច្រើនណាស់ ឱ្យខ្ញុំស្គាល់គ្រប់យ៉ាង ហើយលើកតម្កើននិងឱ្យតម្លៃខ្ញុំណាស់ សូមកុំមើលងាយស្រីមេម៉ាយ ហើយសូមឈប់ប៉ះពាល់ ដោយប្រើសំដីដែលមិនបានគិតរបស់អ្នក មកថាឱ្យគាត់ម្ដងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga46We3DsOMXJbB4lpEaN5xrPsvREArwRuH2ElR0LuMUoFWEz2vLJTCrv5UpYRrvdPcj2BoURty9K2MBWjpfJZGOhB3dHMQZMv9MMNBkHugXshWxCVDjnP3BqTl6uYEJspwrh-nO6577lev06lNknxpk-hAY4CBlTBpv9_s1gAc_EAHVczA1AApSFkL-Y/s1440/image_2023-07-18_09-20-11.png

ការចេញប្រតិកម្មពីតារាចម្រៀងខាងលើធ្វើឱ្យ ម៉ានីន ដែលគូស្នេហ៍បានលើកឡើងទៀតថា «គ្រប់ពេលដែលជួបបញ្ហាអ្វី ខ្ញុំតែងតែទទួលបានកម្លាំងចិត្ត និងការការពារពីគាត់គ្រប់ពេល»។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍ ភិទិ ជាស្រ្តីជំនួញអនឡាញជោគជ័យម្នាក់ដែលមានប្រ៊េនផ្ទាល់ខ្លួនជាច្រើនមុខនៅក្នុងដៃ ទោះបីជានាងមានកូន១មួយហើយក្តីមុនសាងស្នេហ៍ជាមួយភិទិ តែសម្រស់ ម៉ានីន មិនធម្មតាទេក្រមុំល្មមៗសុំខ្មាស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNf4Ro9Nz5uAfrsokBZ4zUu87GV80YtYxP6HFs2He7H5HvM7gsA68QkSPPjSHs5aHQNy_Y83nZqkHopmAZUBTejzC8dJaBrsAeNdEPNIm3tsQIGquK0Ic8D8Xwf3n25IuONMPMlHozhlBcrbynHeVQ82cqnEpceuC7NiGLica8_F2XvF7_fKLYzE86ydo/s1440/image_2023-07-18_09-20-12.png

ទៅកំពត លេងតែសមុទ្រ មានដែលចង់សាកទៅគេងបោះតង់ លេងទៅជ្រោះម្តងអត់?

0

ទឹកធ្លាក់អន្លង់ខៀវ  គឺជារមណីយដ្ឋានមួយកន្លែង ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬអន្លង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ទឹកធ្លាក់អន្លង់​ខៀវ | Khmerplaces

ទឹកធ្លាក់នេះ មានអាងទឹកធម្មជាតិដ៏ថ្លាឈ្វង់ ពណ៌ខៀវស្រងាត់ ដែលអនុញ្ញាតអោយភ្ញៀវទេសចរណ៍អាចលោតទឹកលេង និងហែលទឹកបាន។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។អន្លង់​ខៀវ ទឹកធ្លាក់​ថ្លា​ឈ្វេង គាប់​ចិត្ត​អ្នក​ហែល​លោត​លេង នែប​និត្យ​ធម្មជាតិ​ស្ងប់​ស្ងាត់​ | ភ្នំពេញ ប៉ុស្ដិ៍

ទេសភាពទាក់ទាញបំផុតនៅរមណីយដ្ឋាន​​នេះគឺយើងអាចមើលឃើញទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំបូកគោ ហើយទឹកបានហូរចុះមកគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់​ ​អមដោយហ្វូវមច្ឆាតូចធំ ហែលប្រដេញគ្នាគួរអោយគយគន់ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។

លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ៕ទឹកធ្លាក់អន្លង់ធំ និង អន្លង់ខៀវ - YouTube

ហេតុអ្វីបានជាចាំបាច់ជាថ្ងៃស្អែកទៅវិញ ? ខណៈតុលាការធម្មនុញ្ញថៃបានណាត់ជួបលោក ភីថា ចំថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាលើកទី២

0

ប្រទេសថៃ ៖ តុលាការធម្មនុញ្ញថៃបានធ្វើការណាត់ជួបលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីមកស្រាយបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងករណីលោកកាន់កាប់ភាគហ៊ុនរបស់ ITV ។ វាជាថ្ងៃតែមួយដែលលោក Wan Muhamad Noor Matha ប្រធានរដ្ឋសភា ណាត់ធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ លើកទី២ ផងដែរ ។Who is Thai prime ministerial hopeful Pita Limjaroenrat? | Politics News | Al Jazeera

សារព័ត៌មានថៃចុះផ្សាយថា មានការផ្សព្វផ្សាយឯកសារពីរបៀបវារៈកិច្ចប្រជុំរបស់តុលាការធម្មនុញ្ញ លើកទី២១ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក នៅបន្ទប់ប្រជុំជាន់ទី៩ នៅតុលាការធម្មនុញ្ញក្នុងអគារជែងវឌ្ឍនៈ ។ ក្នុងរបៀបវារៈទី៤ របស់កិច្ចប្រជុំនេះបានស្នើសម្រាប់ការពិចារណារឿងគណៈកម្មការបោះឆ្នោត ដែលសូមឱ្យតុលាការធម្មនុញ្ញសម្រេច ដោយយោងតាមមាត្រា៨២ ថា តើសមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita បានបញ្ចប់តាមមាត្រា១០១ (៦) ភ្ជាប់នឹងមាត្រា៩៨ (៣) ដែរឬទេ ?

បើតុលាការធម្មនុញ្ញរកឃើញចំណុចគួរឱ្យសង្ស័យថា អ្នកត្រូវគេចោទប្រកាន់ (លោក Pita) បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ តុលាការនេះនឹងបញ្ជាឱ្យអ្នកត្រូវគេចោទប្រកាន់ផ្អាកតួនាទីនៅរដ្ឋសភាបណ្តោះអាសន្នសិន រហូតដល់តុលាការសម្រេច និងឱ្យអ្នកត្រូវគេចោទប្រកាន់ដាក់លិខិតបកស្រាយពីការចោទប្រកាន់នេះ ក្នុងរយៈពេល១៥ថ្ងៃ ។Thailand Courts

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា គឺជាថ្ងៃកិច្ចប្រជុំនៅរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី២ ក្រោយពីការបោះឆ្នោតលើកទី១ កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita ទទួលបានសំឡេងគាំទ្រមិនដល់ពាក់កណ្តាលក្នុងរដ្ឋសភា ។ គណបក្សនយោបាយចំនួន៨ ដែលរួមគ្នាបង្កើតរដ្ឋាភិបាលបានពិចារណាដាក់ឈ្មោះលោក Pita ម្តងទៀតក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ ៕ ប្រភព ៖ mgronline

ដឹងអត់! ចិនចំណាយពេលរាប់ពាន់ឆ្នាំកសាងមហាកំពែងដ៏អស្ចារ្យ ក្នុងគោលបំណងអ្វី?

0

មហាកំពែងចិន គឺជាបន្ទាយដ៏វែងអន្លាយធ្វើ​ឡើង​ពី​ថ្ម​ ត្រូវបានសាងសង់ចាប់តាំងពីដើមសតវត្សទី ៧  មុនគ.ស។

ការសាងសង់ដើម្បីបង្កើតជញ្ជាំងប្រវែង ២០៩០២គីឡូម៉ែត្រ បានចំណាយអស់រយៈពេលជាងពីរសហស្សវត្សរ៍ ដែលបានធ្វើឱ្យកម្មករប្រមាណជា៥០មុឺននាក់ បានបាត់បង់ជីវតក្នុងការកសាងមហាកំពែងនេះ។ Great Wall of China | Definition, History, Length, Map, Location, & Facts | Britannica

មហាមហាកំពែងចិន ត្រូវបានកសាងឡើងដោយស្តេច ឈីង សឺហ័ង ដែលជា អធិរាជទីមួយនៃប្រទេសចិន ដោយបញ្ចប់ការសាងស់ក្នុងរជ្ជការ រាជវង្សមីង។

ការសាងសង់មហាកំពែងនេះ ក៏ព្រោះតែរាជវង្សមីង ចង់ពង្រីកព្រំដែនភាគខាងជើងរបស់ប្រទេសចិន និងការពារការឈ្លានពាន ពីជនជាតិ Xiongnu ក្នុងរាជវង្ស Qin, ជនជាតិ Khitans ក្នុងរាជវង្ស Song និងជាពិសេសពួកម៉ុងហ្គោលតែម្តង។The Chinese Ming Dynasty Military: Warfare, Army & Weapons

នាគ្រានោះពួកម៉ុងហ្គោល គឺជាប្រទេសមួយដែលមានទ័ពខ្លាំងក្លា សូម្បីតែពួកអ្នកប្រយុទ្ធសាំមួរៃជប៉ុនក៏បានរងបរាជ័យ ក្រោមស្នាដៃរបស់ពួកម៉ុងហ្គោលដែរ។Mongol Empire Resistance | BrewMUNC2021

តាមការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​កំណត់​ថា មហា​កំផែង​ទាំង​មូល​រួម​ទាំង​ដៃ​ផ្សេង​ទៀត​របស់​វា មាន​ប្រវែង​សរុប​ដល់​ទៅ​៨៨៥១.៨គីឡូម៉ែត្រ។

ក្នុង​នោះ​បើ​គិត​តែ​កំផែង​សុទ្ធ​មាន​ប្រវែង​៦២៥៩.៦គីឡូម៉ែត្រ រន្ធ​ចូល​ទៅ​ក្នុង​ដី​មាន​ប្រវែង​៣៥៩.៧គីឡូម៉ែត្រ​ និង​របាំង​ធម្មជាតិ​ដូច​ជា​ទួល​ឬ​ទន្លេ​មាន​ប្រវែង​២២៣២.៥គីឡូម៉ែត្រ។ មហា​កំផែង​ ទាំង​អស់​មាន​កម្ពស់​និង​ទទឹង​ផ្សេងៗ​គ្នា​ តែ​ភាគ​ច្រើន​មាន​កម្ពស់​ពី​៥ទៅ​៨ម៉ែត្រនិង​ទទឹង​៥ម៉ែត្រ។៕

The 2000-Year History of the Great Wall of China

ឥទ្ធិពលជ្រលងព្យុះទី៤តាលីម នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍

0

ឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ ឥទ្ធិពលនេះនឹងធ្វើឱ្យប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧត្តុនិយម។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ដែលតម្រូវឱ្យពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់៕May be an image of map and text

វិធី ៥ យ៉ាងដើម្បីការពារពួក Hacker មិនឱ្យចូលទៅក្នុងទូរស័ព្ទរបស់អ្នក

0

សព្វថ្ងៃនេះ ហានិភ័យនៃទូរស័ព្ទដែលត្រូវបានគេលួចចូលគឺខ្ពស់ណាស់ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវពួក Hacker អាចចូលប្រើបាន នោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម កុំព្យូទ័រ អ៊ីមែល ទំនាក់ទំនង ការទូទាត់វិក្កយបត្រ និងអ្វីៗទាំងអស់របស់អ្នកអាចនាំឱ្យមានផលវិបាកដល់មនុស្សជុំវិញខ្លួនបានយ៉ាងងាយ។
ដូចនេះដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងស្មាតហ្វូនរបស់អ្នកឱ្យមានសុវត្ថិភាព អ្នកគួរចាប់ផ្តើមជំហានខាងក្រោមដូចជា៖

១.ចាក់សោស្មាតហ្វូនរបស់អ្នក ដោយបង្កើតពាក្យសម្ងាត់ដើម្បីចាក់សោអេក្រង់ ប្រសិនបើទូរសព្ទរបស់អ្នកមាន Touch ID ឬ Face ID សូមដំឡើងវា។5 Signs of a Smartphone Hack (and How to Protect Yourself) | Entrepreneur

២.កុំបើកទិន្នន័យចល័ត ឬ Wifi ច្រើនពេក ព្រោះវាអាចបង្កឱ្យមានមេរោគជាច្រើនពីការប្រើប្រាស់ទិន្នន័យរបស់អ្នក។

៣.បិទ hotspot របស់អ្នកនៅកន្លែងដែលមានមនុស្សច្រើន ព្រោះបើអ្នកបើក hotspot វាអាចធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ពួក Hacker ក្នុងការចូលប្រើឧបករណ៍របស់អ្នក ហើយប្រសិនបើអ្នកកំពុងប្រើមុខងារនេះ ត្រូវប្រាកដថាអ្នកបានកំណត់ពាក្យសម្ងាត់ខ្លាំង។How Phone Hacking Works and How to Prevent It

៤.កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ប្រសិនបើអ្នកទទួលបានសារចម្លែកពីមិត្តរបស់អ្នកសូមកុំចុចលើ Link ឬតំណភ្ជាប់ដើម្បីបើកគេហទំព័រនោះឱ្យសោះ សូមគិតពីរដងមុនពេលធ្វើដូច្នេះ ព្រោះអាចមានមេរោគក្នុងការក្លែងបន្លំ។

៥.ត្រូវប្រាកដថាឧបករណ៍របស់អ្នកមានសុវត្ថិភាព នេះមានន័យថាបើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទថ្មី ហើយឈប់ប្រើទូរស័ព្ទចាស់ ចូលអ្នកលុបកម្មវិធីទាំងអស់នៅក្នុងទូរស័ព្ទចាស់ ដើម្បីជៀសវាងហានិភ័យ៕ ប្រភព៖cafef.com