សព្វថ្ងៃនេះ ហានិភ័យនៃទូរស័ព្ទដែលត្រូវបានគេលួចចូលគឺខ្ពស់ណាស់ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវពួក Hacker អាចចូលប្រើបាន នោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម កុំព្យូទ័រ អ៊ីមែល ទំនាក់ទំនង ការទូទាត់វិក្កយបត្រ និងអ្វីៗទាំងអស់របស់អ្នកអាចនាំឱ្យមានផលវិបាកដល់មនុស្សជុំវិញខ្លួនបានយ៉ាងងាយ។
ដូចនេះដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងស្មាតហ្វូនរបស់អ្នកឱ្យមានសុវត្ថិភាព អ្នកគួរចាប់ផ្តើមជំហានខាងក្រោមដូចជា៖
១.ចាក់សោស្មាតហ្វូនរបស់អ្នក ដោយបង្កើតពាក្យសម្ងាត់ដើម្បីចាក់សោអេក្រង់ ប្រសិនបើទូរសព្ទរបស់អ្នកមាន Touch ID ឬ Face ID សូមដំឡើងវា។
២.កុំបើកទិន្នន័យចល័ត ឬ Wifi ច្រើនពេក ព្រោះវាអាចបង្កឱ្យមានមេរោគជាច្រើនពីការប្រើប្រាស់ទិន្នន័យរបស់អ្នក។
៣.បិទ hotspot របស់អ្នកនៅកន្លែងដែលមានមនុស្សច្រើន ព្រោះបើអ្នកបើក hotspot វាអាចធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ពួក Hacker ក្នុងការចូលប្រើឧបករណ៍របស់អ្នក ហើយប្រសិនបើអ្នកកំពុងប្រើមុខងារនេះ ត្រូវប្រាកដថាអ្នកបានកំណត់ពាក្យសម្ងាត់ខ្លាំង។
៤.កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ប្រសិនបើអ្នកទទួលបានសារចម្លែកពីមិត្តរបស់អ្នកសូមកុំចុចលើ Link ឬតំណភ្ជាប់ដើម្បីបើកគេហទំព័រនោះឱ្យសោះ សូមគិតពីរដងមុនពេលធ្វើដូច្នេះ ព្រោះអាចមានមេរោគក្នុងការក្លែងបន្លំ។
៥.ត្រូវប្រាកដថាឧបករណ៍របស់អ្នកមានសុវត្ថិភាព នេះមានន័យថាបើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទថ្មី ហើយឈប់ប្រើទូរស័ព្ទចាស់ ចូលអ្នកលុបកម្មវិធីទាំងអស់នៅក្នុងទូរស័ព្ទចាស់ ដើម្បីជៀសវាងហានិភ័យ៕ ប្រភព៖cafef.com










