មហាកំពែងចិន គឺជាបន្ទាយដ៏វែងអន្លាយធ្វើ​ឡើង​ពី​ថ្ម​ ត្រូវបានសាងសង់ចាប់តាំងពីដើមសតវត្សទី ៧  មុនគ.ស។

ការសាងសង់ដើម្បីបង្កើតជញ្ជាំងប្រវែង ២០៩០២គីឡូម៉ែត្រ បានចំណាយអស់រយៈពេលជាងពីរសហស្សវត្សរ៍ ដែលបានធ្វើឱ្យកម្មករប្រមាណជា៥០មុឺននាក់ បានបាត់បង់ជីវតក្នុងការកសាងមហាកំពែងនេះ។ Great Wall of China | Definition, History, Length, Map, Location, & Facts | Britannica

មហាមហាកំពែងចិន ត្រូវបានកសាងឡើងដោយស្តេច ឈីង សឺហ័ង ដែលជា អធិរាជទីមួយនៃប្រទេសចិន ដោយបញ្ចប់ការសាងស់ក្នុងរជ្ជការ រាជវង្សមីង។

ការសាងសង់មហាកំពែងនេះ ក៏ព្រោះតែរាជវង្សមីង ចង់ពង្រីកព្រំដែនភាគខាងជើងរបស់ប្រទេសចិន និងការពារការឈ្លានពាន ពីជនជាតិ Xiongnu ក្នុងរាជវង្ស Qin, ជនជាតិ Khitans ក្នុងរាជវង្ស Song និងជាពិសេសពួកម៉ុងហ្គោលតែម្តង។The Chinese Ming Dynasty Military: Warfare, Army & Weapons

នាគ្រានោះពួកម៉ុងហ្គោល គឺជាប្រទេសមួយដែលមានទ័ពខ្លាំងក្លា សូម្បីតែពួកអ្នកប្រយុទ្ធសាំមួរៃជប៉ុនក៏បានរងបរាជ័យ ក្រោមស្នាដៃរបស់ពួកម៉ុងហ្គោលដែរ។Mongol Empire Resistance | BrewMUNC2021

តាមការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​កំណត់​ថា មហា​កំផែង​ទាំង​មូល​រួម​ទាំង​ដៃ​ផ្សេង​ទៀត​របស់​វា មាន​ប្រវែង​សរុប​ដល់​ទៅ​៨៨៥១.៨គីឡូម៉ែត្រ។

ក្នុង​នោះ​បើ​គិត​តែ​កំផែង​សុទ្ធ​មាន​ប្រវែង​៦២៥៩.៦គីឡូម៉ែត្រ រន្ធ​ចូល​ទៅ​ក្នុង​ដី​មាន​ប្រវែង​៣៥៩.៧គីឡូម៉ែត្រ​ និង​របាំង​ធម្មជាតិ​ដូច​ជា​ទួល​ឬ​ទន្លេ​មាន​ប្រវែង​២២៣២.៥គីឡូម៉ែត្រ។ មហា​កំផែង​ ទាំង​អស់​មាន​កម្ពស់​និង​ទទឹង​ផ្សេងៗ​គ្នា​ តែ​ភាគ​ច្រើន​មាន​កម្ពស់​ពី​៥ទៅ​៨ម៉ែត្រនិង​ទទឹង​៥ម៉ែត្រ។៕

The 2000-Year History of the Great Wall of China