ដំណឹងចំណងអាពាហ៍ពិពាហ៍២ឆ្នាំរបស់តារាចម្រៀងអាម៉េរិក Ariana Grande កំពុងប្រេះឆាឈានដល់ផ្លូវលែងលះទោះព្យាយាមផ្សះផ្សាជាច្រើនដងក៏ដោយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមូលហេតុនៃការប្រេះឆាគូស្វាមីភរិយាមួយគូនេះកំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម។ តើមានកត្តាអ្វីដែលស្នេហាធ្លាប់តែផ្អែមល្ហែមរបស់ Ariana និងស្វាមី Dalton Gomez ជាភ្នាក់ងារអចលនទ្រព្យ ត្រូវមកបែកគ្នាយ៉ាងឆាប់រហ័សបែបនេះ?Ariana Grande and husband Dalton Gomez 'separated and planning divorce' |  The Courier Mail

តាមប្រភពមួយបានប្រាប់ទស្សវដ្តី PEOPLE ដែលបានចុះផ្សាយនៅថ្ងៃទី១៧ កក្កដា បានឱ្យដឹងថា តារាចម្រៀង និងតារាសម្តែង Ariana Grande វ័យ ៣០ ឆ្នាំ ថតរឿង Wicked នៅចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំ ខណៈមិនមានវត្តមានស្វាមីនៅជិតឡើយ។Ariana Grande, Dalton Gomez Reportedly Separated After Two Years of  Marriage | Teen Vogue

ចំណែកឯលោក Dalton Gomez ជាភ្នាក់ងារអចលនៈទ្រព្យដ៏ប្រណីតមួយរូបបានកត់សម្គាល់ថា លោកផ្តោតសំខាន់លើអាជីពខ្លួនយ៉ាងខ្លាំង ហើយត្រូវការរស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក ហើយវាពិតជាបញ្ហាសម្រាប់ពួកគេ។ ប្រភពដដែលបានបន្ថែមទៀតថា អាជីពរបស់ស្វាមី Ariana ទាមទារឱ្យគេមិនអាចចាកចេញពីទីក្រុង Los Angeles ញឹកញាប់ទេ។ ដូច្នេះនៅពេលដែល Ariana Grande ចាប់ផ្តើមថតរឿង Wicked នៅប្រទេសអង់គ្លេស ពួកគេបានរៀបការហើយប៉ុន្តែត្រូវរស់នៅឆ្ងាយគ្នា។Inside Ariana Grande and Dalton Gomez's Private Attempt to Reconcile  Pre-Split
តាមប្រភពផ្សេងគ្នាបានឱ្យដឹងថា Ariana និងស្វាមីបានបែកគ្នាកាលពីដើមឆ្នាំ២០២៣នេះ ដោយស្ងៀមស្ងាត់ ខណៈព្យាយាមផ្សះផ្សាជាច្រើនដងប៉ុន្តែនៅតែមិនអាចជានាគ្នាបានហើយទំនាក់ទំនងបានល្អក់កករតាំងពី Ariana ចេញទៅសម្តែងរឿងម្ល៉េះ។ ទោះបីជាយ៉ាងនេះក្តីប្រភពមួយបានឱ្យដឹងថា តារាចម្រៀងរូបនេះ និងស្វាមី ពួកគេនៅតែជាមិត្តនឹងគ្នា ហើយនៅតែនិយាយទូរស័ព្ទជាមួយគ្នាប្រចាំ ប៉ុន្តែសម្រាប់ចំណងអាពាហ៍ពិពាហ៍នោះឈានដល់ផ្លូវបំបែកហើយ។Ariana Grande, husband Dalton Gomez split, reports say - Los Angeles Times

ជាមួយគ្នានេះដែរ តារាស្រីម្នាក់ដែលកំពុងនៅទីក្រុងឡុងដ៍ ហើយកំពុងថតខ្សែភាពយន្តរឿង Wicked ត្រូវបានប្រទះឃើញថា Ariana មិនបានពាក់ចិញ្ចៀនរៀបការនោះទេ។ រឿងចិញ្ចៀននេះទៀតសោត កាលពីខែសីហា ឆ្នាំ២០២២ Ariana Grande បានចែករំលែកការបង្រៀនតុបតែងមុខនៅលើបណ្តាញសង្គម TikTok តែត្រូវអ្នកគាំទ្រចាប់បានថានាងមិនពាក់ចិញ្ចៀនឡើយ។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវបញ្ចប់វិញ ដោយសារនាងបានថា មូលហេតុនាងមិនបានពាក់ចិញ្ចៀនរៀបការដោយសារតែ ចិញ្ចៀនកំពុងត្រូវបានសម្អាត។Ariana Grande Has Manufactured Her Dream Makeup Line — Cover Interview |  Allure

គួរបញ្ជាក់ថា Ariana Grande និង Dalton Gomez វ័យ២៧ ឆ្នាំបានចាប់ផ្តើមទាក់ទងគ្នានៅខែមករា ឆ្នាំ ២០២០ ហើយពួកគេបានប្រកាសពីការភ្ជាប់ពាក្យ១១ខែក្រោយពេលគេទាក់ទងគ្នា។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ពួកគេរៀបការលក្ខណៈឯកជននៅផ្ទះខាងស្រីដោយមានអ្នកចូលរួមមិនដល់២០ឡើយ នៅក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា៕