Home Blog Page 1572

ចង់ស្អាតដូចតារាកូរ៉េទេ? ទីតាំងទាំង៧នេះនៅក្នុងទីក្រុងសេអ៊ូលអាចជួយបាន

0

នៅពេលអ្នកមើលទៅតារាកូរ៉េនោះអ្នកនឹងលួចច្រណែនពីរូបសម្រស់របស់ពួកគេនិងប្រាថ្នាចង់បានភាពស្រស់ស្អាតបែបកូរ៉េដូចគ្នា ជាពិសេសស្ទីលតុបតែងមុខនិងសក់របស់ពួកគេតែម្តងចេញមកមួយៗស្រស់ស្អាតតាមបែបធម្មជាតិ។ ពេលនេះអស់បារម្ភហើយទីតាំងហាងសាឡនទាំង៧នេះនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ អាចជួបលោកបានព្រោះសុទ្ធតែជាហាងដែលជួយឱ្យសម្រស់តារាKpop ល្បីៗមានសម្រស់ទាក់ទាញបន្ថែមពីលើមុខមាត់ធម្មជាតិរបស់ពួកគេ។

១. ហាង BIT & BOOT
ហាងសាឡនមួយនេះមានអថិជនជាតារាល្បីៗជាច្រើនមានដូចជាក្រុម BTS, EXO, Le Sserafim, TWICE, NCT 127, The Boyz, Monsta X, និងតារាផ្សេងទៀត ជាពិសេសហាងនេះបានផ្តល់សេវាកម្មឱ្យក្រុម BTS និង EXO អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះអតិថិជននានាអាចទុកចិត្តសេវាកម្មហាងនេះបាន។청담헤어샵 빗앤붓 (Bit&Boot) 해로 부원장님께 애쉬카키염색 존예! : 네이버 블로그

២. ហាង KITTS
នេះជាហាងសាឡនល្បីឈ្មោះមួយទៀតនៅក្នុងទីក្រុងសេអ៊ូលដែលផ្តល់សេវាកម្មថ្មីៗនៃពិភព Make Up។ តារាល្បីៗដែលធ្លាប់ទទួលសេវាកម្មពីទីនេះមានដូចជា Winter សមាជិកក្រុម Aespa , Suzy , Sunmi, Tiffany Young សមាជិកក្រុម Girls’ Generation និងក្រុម Red Velvet ។A Hair Cut at A. By Bom Salon, Cheongdam – SkinfullofSeoul

៣. ហាង OUI OUI ATELIER
សម្រាប់ហាងមួយនេះមានចំណុចពិសេសនោះគឺសម្រាប់អ្នកចង់បានទម្រង់ភ្នែកក្មេងជាងវ័យ ហើយចំណុចនេះក៏បានទាក់ទាញចិត្តតារាស្រី IU , Taeyeon សមាជិកក្រុម Girl’s Generation ផងដែរ។ ក្រៅពីនេះ ហាងនេះធ្លាប់ផ្តល់សេវាកម្មទៅតារាផ្សេងទៀតមានដូចជា ITZY, BoA, និង តារាសម្តែង Seol In-Ah ។Ouioiu Atelier - prepro

៤. ហាង HOLY
ហាងនេះរក្សានូវអ្វីដែលជាសិល្បៈ និងភាពពេញនិយម ជាមួយស្ទីលY2K ខណៈហាងនេះបានផ្តល់សេវាកម្មញឹកញាប់ឱ្យក្រុមចម្រៀងល្បីឈ្មោះ NewJeans និងតារាផ្សេងទៀតដូចជា Lee Hi និង Crush។6 Great Salons in Seoul to Up Your Hair Game - Best of Korea

៥ .ហាង NAILTAM2NA
តារាកូរ៉េដែលទទួលសេវាកម្មនៅហាងសាឡននេះមានដូចជា Taeyeon សមាជិក Girls’ Generation , Soyou សមាជិក Sistar, Ailee, Yuna សមាជិក ITZY និង Arin សមាជិក Oh My Girl។Leega Nail Salon by SSOMOO DESIGN, Suwon – South Korea

៦. ហាង UNISTELLA
ហាងមួយនេះបានទាញចំណាប់អារម្មណ៍ខ្លាំងពីអតិថិជននោះគេការរចនាម៉ូដក្រចក។ ក្នុងនោះដែរ Jisoo និង Lisa សមាជិកក្រុម Blackpink Hwasa សមាជិក Mamamoo និងតារាសម្តែង Song Kang សុទ្ធតែធ្លាប់ទទួលសេវាកម្មនៅទីនេះ។Unistella's Park Eunkyung Shares Her Nail Art Essentials — Interview,  Photos | Allure

៧. ហាង WOOSUN
មិនខុសហាងល្បីឈ្មោះទាំង៦នៅខាងលើនោះទេ ហាងសាឡននេះមានអតិថិជនជាតារាល្បីៗជាពិសេសនៅពីក្រោយមានស្រស់ស្អាតរបស់ក្រុម Blackpink, Irene សមាជិកក្រុម Red Velvet, តារាម៉ូដែល Irene Kim, Sooyoung សមាជិកក្រុម Girls’ Generation, Sandara Park, រួមទាំងតារាមួយចំនួនទៀត៕No photo description available.

ហាច់ដាច់ខាត លក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត

0

អនុលោមតាមច្បាប់ បទបញ្ញ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់រៀបចំ ធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារ តែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖

១- ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាច បណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

២- ក្រសួងស្ថាប័ន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

៣- ក្រសួងព័ត៌មាន ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។ ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

 

 

 

 

គណបក្សកាវក្លៃប្រកាសបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ គណបក្សកាវក្លៃបានធ្វើសន្និសីទសារព័ត៌មានមួយ ប្រកាសតែងតាំងបេក្ខជនរបស់គណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី និងដឹកនាំបង្កើតរដ្ឋាភិបាល ដោយបញ្ចប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ គណបក្សកាវក្លៃលើកឡើងថា លោក Pita Limjaroenrat នៅតែផ្តល់កម្លាំងចិត្ត ប៉ុន្តែលោកមិនអាចទទួលយករឿងការរំលាយគណបក្សកាវក្លៃទេ ។

នៅថ្ងៃទី២១ ខែកក្កដា លោក Chaitawat Tulathon អគ្គលេខាធិការគណបក្សកាវក្លៃ បានធ្វើសន្និសីទសារព័ត៌មានពីការវិវឌ្ឍការចរចាបង្កើតរដ្ឋាភិបាល ។ លោកលើកឡើងថា ការបោះឆ្នោតនៅទូទាំងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាការប្រកាសអំពីបំណងប្រាថ្នាយ៉ាងច្បាស់លាស់របស់ពលរដ្ឋថា ពួកគេត្រូវការផ្លាស់ប្តូររដ្ឋាភិបាល ដោយការបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃ និងគណបក្សភឿថៃ រហូតទទួលបានជ័យជម្នះក្នុងលំដាប់ទី១ និងទី២ ។Move Forward steps aside to let coalition partner Pheu Thai have shot at  premiership | The Star

ដូច្នេះ គោលដៅធំបំផុតរបស់គណបក្សកាវក្លៃ ក្នុងឋានៈជាគណបក្សទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ គឺការបង្កើតរដ្ឋាភិបាលថ្មីឱ្យសម្រេច ដើម្បីបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ ប៉ុន្តែក្នុងរយៈពេល២ខែកន្លងមក ស្ថានការណ៍គ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថា គ្រប់ភាគីទាំងអស់សុទ្ធតែជាបក្ខពួកតែមួយ ។

អ្នកទាំងអស់នេះមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ហើយពួកគេលើកយករឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ មកបាំងមុខ ហើយអះអាងពីការស្មោះស្ម័គ្រភក្តីចំពោះព្រះមហាក្សត្រថៃ មកតតាំងជាមួយសំឡេងឆ្នោតរបស់ពលរដ្ឋ ។ ក្រៅពីនេះ ពួកគេប្រើប្រាស់គណៈកម្មការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ដើម្បីកាត់ផ្តាច់សិទ្ធិនយោបាយរបស់គណបក្សមានសំឡេងនាំមុខ ព្រមទាំងរំលាយគណបក្សកាវក្លៃឱ្យបាន ។Thai reformist party to back rival after PM vote defeat

ហេតុនេះ យើងមើលឃើញថា សមាជិកព្រឹទ្ធសភាបានរំលោភលើមតិសាធារណជន ដោយពួកគេមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី តាមសំឡេងភាគច្រើនរបស់សភាតំណាងរាស្ត្រ ដើម្បីរារាំងមិនឱ្យដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតលើកទី២ ។ គណបក្សកាវក្លៃមិនទទួលយកការបកស្រាយនេះទេ យើងសូមទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ហើយព្រមទទួលស្គាល់ត្រង់ទៅត្រង់មកថា ពួកគេមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ។

ទោះយ៉ាងណា មូលហេតុដែលលោក Pita Limjaroenrat មិនអាចក្លាយជានាយករដ្ឋមន្ត្រីបាន មិនមែនមានន័យថា ភារកិច្ចបង្កើតរដ្ឋាភិបាលថ្មីដើម្បីបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ នឹងមិនជោគជ័យនោះទេ ។ គោលដៅខ្ពស់បំផុតរបស់យើងក្នុងឋានៈជាគណបក្សលំដាប់ទី១ នៅតែដូចមុន គឺការបង្កើតរដ្ឋាភិបាលថ្មីដើម្បីកាត់ផ្តាច់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ឱ្យសម្រេច ។Thai parliament refuses opposition leader Pita second PM vote

ចំណុចសំខាន់ក្នុងថ្ងៃនេះ (ថ្ងៃទី២១ ខែកក្កដា) គឺមិនមែនលោក Pita Limjaroenrat បានធ្វើជានាយករដ្ឋមន្ត្រីឬក៏អត់នោះទេ ប៉ុន្តែគឺរឿងប្រទេសថៃនឹងត្រឡប់មកគោរពប្រជាធិបតេយ្យបានឬមិនបាន ហើយប្រទេសថៃអាចបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់បានឬអត់ ។ គណបក្សកាវក្លៃនឹងបើកឱកាសឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃ ជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាលជាមួយគណបក្សចំនួន៨ ទៀត ដែលធ្លាប់បានធ្វើកិច្ចព្រមព្រៀង MOU ជាមួយគ្នា ។

ដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋសភាលើកក្រោយទៀត គណបក្សកាវក្លៃនឹងស្នើឈ្មោះបេក្ខជនមកពីគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី ទី៣០ គឺដូចគ្នានឹងគណបក្សភឿថៃធ្លាប់គាំទ្រគណបក្សកាវក្លៃដែរ ។Thai PM candidate Pita willing to let ally form government | The Japan Times

ចំណែកប្រធានបទ «មានអ៊ំ (លោក ប្រាយុទ្ធ ចាន់អូចា) គឺគ្មានយើង» គឺជាគោលជំហរច្បាស់លាស់របស់គណបក្សកាវក្លៃ ។ ដូច្នេះ យើងនៅតែប្រកាន់គោលជំហរដូចដើមថា មិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សផ្លាំងប្រាឆារ៉ាត់ និងបក្សរួមថៃសាងឆាតិទេ ។ បើទោះជាគ្មានលោក Prawit Wongsuwon នៅក្នុងគណៈរដ្ឋមន្ត្រី តាមពាក្យសន្យាជាមួយពលរដ្ឋក្តី យើងនឹងមិនបាត់បង់ជំនឿរឿងនេះទេ ។ ពួកយើងបានព្យាយាមយ៉ាងល្អបំផុតដើម្បីឱ្យការបង្កើតរដ្ឋាភិបាលធ្វើឡើងតាមមតិសាធារណៈ ឬជំរុញឱ្យមានការបង្កើតរដ្ឋាភិបាល និងបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ឱ្យបាន ៕ ប្រភព ៖ sanook

ហេតុអ្វីបានជាអ្នកគេង ៨ ម៉ោងហើយនៅតែមិនស្រស់ស្រាយ?

0

ពេលវេលានៃការគេងគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ជាទូទៅយោងតាមការសិក្សាមនុស្សគ្រប់គ្នា គួរតែសម្រាកឱ្យបាន ៨ ម៉ោងជារៀងរាល់ថ្ងៃទើបគ្រប់គ្រាន់ក្នុងការទ្រទ្រង់សុខភាព និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនបានអះអាងថាពួកគេបានសម្រាក ៨ ម៉ោងដែរ ហេតុអ្វីបានជាមានអារម្មណ៍មិនស្រស់ស្រាយទៅវិញ? ដូច្នេះមូលហេតុនៃការគេង ៨ ម៉ោងហើយភ្ញាក់ឡើងមិនស្រស់ស្រាយនោះគឺដោយសារ៖Waking up With Anxiety: 8 Steps to Calm Morning Anxiety

១.មានភាពតានតឹង
២.ការគេងភ្ញាក់ៗ ឬគេងកន្ត្រាក់
៣.ស្រមុក
៤.រមួលជើង
៥.គិតច្រើន ឬស្រមើស្រមៃច្រើនពេក។

ដូចនេះដើម្បីជួយឱ្យអ្នកគេងលក់ស្រួល ឬគេងលក់ស្ងប់ស្ងល់ជាមុន អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖
១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
២.គ្រប់គ្រងបរិស្ថានឱ្យបានត្រឹមត្រូវ ជៀសវាងសំឡេងរំខាន ឬខ្យល់ខ្លាំង។
៣.ធ្វើឱ្យចិត្តរបស់អ្នកស្ងប់មុនពេលចូលគេង និងរៀបចំកន្លែងគេងឱ្យបានស្អាត។
៤.កុំប្រើគ្រែសម្រាប់សកម្មភាពផ្សេងទៀតដូចជាការអាន ឬការបរិភោគ។
៦.ប្រសិនបើអ្នកមិនអាចគេងលើសពី ៣០ នាទី សូមក្រោកពីដំណេក ធ្វើសកម្មភាពផ្សេងទៀតរហូតដល់ងងុយគេង។
៧.ជៀសវាងគ្រឿងស្រវឹង និងកាហ្វេមុនពេលចូលគេង។
៨.ផឹកទឹកដោះគោ ចេក ឬអាហារផ្សេងទៀតដែលមានសារធាតុ tryptophan ខ្ពស់ ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល៕It's Not Just In Your Head: How Your Anxiety Might Be Affecting You  Physically ប្រភព៖sanook

ទ័ពព្រៃនៅមីយ៉ាន់ម៉ា អួតអាងពីការវាយប្រហារលើទាហានរបបសឹក

0

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាច្រើន អំពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែកក្កដា ថា កងទ័ពឯករាជ្យកាឈីន (Kachin) ហៅកាត់ KIA បានអះអាង ថា ពួកគេ បានរឹបអូសច្រកមួយ ពីកម្លាំងទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ស្ថិតនៅភាគខាងជើង រដ្ឋសាន (Shan)។

បើតាមអ្នកស្រុក បានប្រាប់ដល់ The Irrawaddy ថា នៅក្នុងអំឡុងពេលវាយឆ្មក់ទៅលើទីក្រុងឃូតខៃ (Kutkai) ថា កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានវាយប្រហារ ដោយកាំភ្លើងត្បាល់ មកជិតភូមិរបស់ពួកគាត់ ដោយបានសម្លាប់ក្មេងប្រុសជំទង់ម្នាក់ និង ៣នាក់ផ្សេងទៀត រងរបួស។ រីឯជំរំនោះ ត្រូវបានកាន់កាប់ដោយទាហានប្រហែល១០០នាក់ នៅជិតភូមិគងយ៉ា (Kaung Yar) ស្ថិតនៅតាមផ្លូវជាតិ ពីទីក្រុង Kutkai ទៅកាន់មូសេ (Muse)។

លោកវរសេនីយ៍ ណៅ ប៊ូ (Naw Bu) អ្នកនាំពាក្យរបស់កងទ័ពឯករាជ្យកាឈីន បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា មូលដ្ឋានរបស់ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវបានរឹបអូសជាបណ្ដោះអាសន្ន។

ដោយឡែក សារព័ត៌មានរបស់ថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែកក្កដា ថា ទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រហែល៣០០នាក់ បានទៅដល់ជំរំ Doi Sam Muang (ដូយ សម មួង) និង ចាប៉ាសា (Japasa) ស្ថិតក្នុងរដ្ឋកាយ៉ា (Kayah) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងទីតាំងរបស់កងទ័ព។

The Irrawaddy បានចេញផ្សាយ កាលពីព្រឹកដដែលនេះថា ការប៉ះទង្គិចគ្នា រយៈពេល៤ថ្ងៃកន្លងមកនេះ កម្លាំងយោធាមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ចំនួន៣១នាក់ រួមទាំងសមាជិកកងជីវពលគាំទ្ររបបយោធា ក៏ដូចជា យុទ្ធជនតស៊ូចំនួន៣នាក់ ត្រូវបានសម្លាប់ ខណៈកងកម្លាំងការពារប្រជាជន (PDF) បានបន្តវាយប្រហារ ទៅលើគោលដៅរបស់កម្លាំងទាហានរបស់រដ្ឋាភិបាលយោធា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕ 

អាហារ ៥ មុខដែលល្អបំផុតសម្រាប់សុខភាពបេះដូង

0

សុខភាពបេះដូង មិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្ដទុកដាក់នោះទេ ចំពោះអ្នកមានសុខភាពធម្មតាក៏ត្រូវខ្វាយខ្វល់ និងការពារឱ្យបានល្អ ព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ ហើយពិបាកព្យាបាលនៅពេលដែលកើតមាន។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះថែរក្សាសុខភាពបេះដូងបានឱ្យល្អដោយការទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

១.ស៊ុត៖ ស៊ុតមានប្រូតេអ៊ីនច្រើន និងល្អសម្រាប់សុខភាព។ យោងតាមការសិក្សាបានឱ្យដឹងថា ការទទួលទានស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អ ជួយសម្អាតសរសៃឈាមបេះដូង និងបង្កើនកម្រិតនៃជាតិខ្លាញ់ល្អក្នុងរាងកាយ។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ផ្លែប៊ឺ៖ ផ្លែប៊ឺមានជាតិខ្លាញ់ច្រើន និងមានសារធាតុចិញ្ចឹមដែលល្អសម្រាប់រាងកាយ ដូចនេះការទទួលទានផ្លែប៊ឺនឹងទទួលបានថាមពលខ្ពស់ ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។7 Benefits of Eating Avocados, According to a Dietitian

៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជា គ្រាប់អាល់ម៉ុន សណ្តែកសៀង សណ្តែកខ្មៅ គ្រាប់ល្ងខ្មៅ គ្រាប់ល្ងស និងគ្រាប់ធញ្ញជាតិផ្សេងទៀត មានវីតាមីននិងខ្លាញ់ខ្ពស់ដែលល្អសម្រាប់រាងកាយ ដូច្នេះហើយ អ្នកគួរតែជ្រើសរើសទទួលទានគ្រាប់ធញ្ញជាតិទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ និងការពារបេះដូង។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៤.ត្រីសមុទ្រ៖ ត្រីសាម៉ុន ត្រីធូណាក្រហម ត្រីសាឌីន និងត្រីសមុទ្រដទៃទៀត ត្រូវបានគេកត់សម្គាល់ឃើញថាមានជាតិខ្លាញ់ធម្មជាតិដ៏ល្អសម្រាប់រាងកាយ ដែលវាជួយដល់ឈាមឱ្យរត់បានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។Raw Fish Images - Free Download on Freepik

៥.ប្រេងអូលីវ៖ ប្រេងអូលីវគឺល្អបំផុតក្នុងការចំអិនអាហារដែលវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជា ការពារបេះដូង ការពារថ្លើម កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ…ជាដើម៕Are You Using Your Olive Oil Wrong? ប្រភព៖sanook

ក្រសួងនឹងរៀបចំមហោស្រពចាប៉ីដងវែង ខណៈជ័យលាភីលេខ១ទទួលបានពានមាសនិងទឹកប្រាក់៦លានរៀល

0

សិល្បករ-សិល្បការិនី និងសាធារណជន ដែលមានទេពកោសល្យនិងជំនាញផ្នែកចាប៉ីដងវែង អាចចូលរួមប្រកួតមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព » ខណៈម្ចាស់ជ័យលាភីលេខ១ទទួលបានពានមាសមួយនិងទឹកប្រាក់ចំនួន៦លានរៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹងដដែល ការរៀបចំមហោស្រពចាប៉ីដងវែងនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ នាថ្ងៃទី ០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចំពោះលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធីនេះគឺ
១. បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភីនៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្នុងឆ្នាំកន្លងៗមក
២. ចំពោះបេក្ខជនជានារី និងជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត ។
៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់
៤. ក្នុងករណីក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុមការងារ មិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។

ដោយឡែកសម្រាប់កាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ សម្រាប់វិញ្ញាសាវិញបេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារប្រលងចំនួន៣លើក។ ក្នុងនោះដែរ បេក្ខជនដែលជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ តម្រូវឱ្យឡើងមកប្រឡងផ្ទាល់នៅរាជធានីភ្នំពេញ ហើយការប្រឡងវគ្គផ្ដាច់ព្រ័ត្រនេះគឺចែកចេញជាពីរវគ្គ លើវិញ្ញាសាដែលគណៈកម្មការមេប្រយោគដាក់ជូនភ្លាមៗពេលប្រឡង រយៈពេល១៥នាទី នៅថ្ងៃទី០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលឈ្នះការប្រឡងប្រជែងក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ នឹងទទួលបានដូចជា៖
– ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦,០០០,០០០រៀល
– ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤,០០០,០០០រៀល
– ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២,០០០,០០០រៀល
– ជ័យលាភីលេខ៤និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់ ១,០០០,០០០រៀល ៕ 

ស្ងាត់ៗ! វណ្ណដា លេចមុខនៅលើបណ្តាញសង្គមអន្តរជាតិមួយទៀតជាមួយក្រុមចម្រៀងកូរ៉េល្បីឈ្មោះ Newjeans

0

អ្នកគាំទ្រលោក ម៉ាន់ វណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាពរបស់តារាចម្រៀងល្បីឈ្មោះរូបនេះនៅលើបណ្តាញសង្គម Instagram NME Asia ក្នុងចំណោមតារាល្បីៗមានដូចជាក្រុមចម្រៀងនារីកូរ៉េ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាដើមនៅក្នុងរដូវកាលកំពុងល្បីរឿង Barbie។

ចាប់តាំងពីចេញទៅសម្តែងនៅប្រទេសជប៉ុនមកទល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀង វណ្ណដា មិនទាន់វិលត្រលប់មកប្រទេសកំណើតនៅឡើយទេ ខណៈលោកបានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើStory ថាលោកស្នាក់នៅប្រទេសជប៉ុនរយៈពេល១សប្តាហ៍។ បន្ថែមពីលើនេះ វណ្ណដា បានបង្ហាញអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំងនៅលើទឹកដីនេះព្រោះលោកអាចចេញទៅទិញកាហ្វេខ្លួនឯងបានដោយមិនមានអារម្មណ៍សម្ពាធនិងធ្វើអ្វីតាមដែលខ្លួនឯងចង់ធ្វើផងដែរ។

ទន្ទឹមនឹងតារាចម្រៀងរូបនេះកំពុងនៅប្រទេសជប៉ុននោះ អ្នកគាំទ្រវណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលដោយនៅក្នុងបណ្តាញសង្គម IG NME Asia បានបង្ហោះរូបភាព វណ្ណដា តារាកម្ពុជា ជាមួយតារាផ្សេងទៀតមានដូចជា ក្រុមចម្រៀងកូរ៉េល្បីឈ្មោះ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាមួយរហ័សនាមផ្សេងៗដោយភ្ជាប់ជាមួយស្ទាយ៍ Barbie សម្រាប់ វណ្ណដា វិញ ត្រូវបានបណ្តាញសង្គមនេះដាក់ឈ្មោះឱ្យថា «This Ken is a hot boy»។

មែនទែនទៅ បណ្តាញសង្គមមួយនេះមិនមែនផ្សព្វផ្សាយពី វណ្ណដា ជាលើកទីមួយនោះទេ។ ជាក់ស្តែងអំឡុងពេល វណ្ណដា ឡើងឆាកប្រគំតន្រ្តី rolling loud Thailand ក៏ធ្លាប់បង្ហោះពីតារាចម្រៀងរូបនេះដូចគ្នា៕

លោក ប្រាយុទ្ធ ចាន់អូចា ស្នើគ្រប់ភាគីបញ្ចេញយោបល់ឱ្យសមរម្យ ចៀសវាងប៉ះពាល់សេដ្ឋកិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងមក អ្នកនាង Ratchada Thanadirek អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបញ្ជាក់ថា បានតាមដានស្ថានការណ៍នយោបាយដោយការព្រួយបារម្ភ ហើយលោកក៏បានផ្តល់កម្លាំងចិត្តដល់ពលរដ្ឋទាំងអស់ផងដែរ ។ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធត្រូវបញ្ចេញយោបល់ឱ្យសមរម្យ គោរពតាមច្បាប់ ចៀសវាងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ ។Government moves ahead with southern plans despite protests

ក្នុងឋានៈជារដ្ឋាភិបាលចាំផ្ទះដែលបានរក្សានូវសុខសន្តិភាព និងសុវត្ថិភាពនៅប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសំណូមឱ្យគ្រប់ភាគីទាំងអស់បញ្ចេញយោបល់រឿងនយោបាយឱ្យសមស្របនៅក្រោមច្បាប់ ដោយប្រកាន់យកនូវសន្តិភាព មិនមែនប្រើអំពើហិង្សា ។ ការបញ្ចេញយោបល់របស់ភាគីទាំងអស់ ត្រូវតែមិនឱ្យប៉ះពាល់ដល់ទំនុកចិត្តវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលគេរំពឹងថា នៅចុងឆ្នាំ២០២៣ នេះ នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ រហូតដល់៣៥លាននាក់ ។

ករណីតុលាការធម្មនុញ្ញបានសម្រេចឱ្យមេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ដែលមានបញ្ជីឈ្មោះក្នុងសមាជិកសភា បាត់បង់តួនាទីនៅរដ្ឋសភា ដោយសារលោកបានកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV ។ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងកិច្ចប្រជុំនៅរដ្ឋសភា ដែលមានមតិដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក៏មិនអាចធ្វើបាន ដោយសារផ្ទុយនឹងបទប្បញ្ញត្តិទី៤១ ។ ដូច្នេះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ហើយពលរដ្ឋមួយចំនួនមិនពេញចិត្ត ។Thailand's Prime Minister Prayut Chan-o-cha announces retirement from  politics | CNN

លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកយល់ពីអារម្មណ៍របស់ពលរដ្ឋដែលគាំទ្រគណបក្សកាវក្លៃ ប៉ុន្តែសូមអ្នកទាំងអស់គ្នាបញ្ចេញយោបល់ឱ្យសមស្របតាមច្បាប់ ។ លោកមិនចង់ឃើញការបញ្ចេញយោបល់ផ្ទុយគ្នានេះក្លាយទៅជាជម្លោះ និងរាលដាលកាន់តែខ្លាំង រហូតប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគនៅប្រទេសថៃ ។

រយៈពេលកន្លងមក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងវិបត្តិផ្សេងៗរហូតអាចឆ្លងកាត់វាបានយ៉ាងល្អ ហើយធ្វើឱ្យធនាគារកណ្តាលប្រទេសថៃវាយតម្លៃថា សេដ្ឋកិច្ចថៃនៅឆ្នាំ២០២៣ មានឱកាសកើនឡើងពី៣% ទៅ៤% ជាពិសេស ក្នុងឆមាសទី២ ឆ្នាំ២០២៣ ដែលគេរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើងដល់៤,២% ៕Forward no more: MFP leader Pita Limjaroenrat suspended from Parliament  duty by Constitutional Court (video) | Thaiger ប្រភព ៖ beartai BRIEF

BLACKPINK បានបំបែក៣កំណត់ត្រាសំខាន់ៗក្នុងប្រវត្តិសាស្រ្តយូធូប

0

ឥទ្ធិពលរបស់ក្រុមចម្រៀង BLACKPINK ពិតជាគួរឱ្យកោតសរសើរមិនធម្មតាចាប់តាំងពីបង្ហាញខ្លួនដំបូងមកទល់ពេលនេះបានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រវត្តិសាស្រ្តនៃតន្រ្តី។ តួយ៉ាងថ្មីៗនេះ BLACKPINK បានបំបែក៣កំណត់ត្រាសំខាន់ៗក្នុងប្រវត្តិសាស្ត្រយូធូបផងដែរ។BLACKPINK x Starbucks: Here's when it launches in your country

កាលពីថ្ងៃទី១៧ ខែកក្កដា ឆាណែលយូធូបរបស់ BLACKPINK បានបង្កើតព្រឹត្តិការណ៍ថ្មីមួយនៅក្នុងឧស្សាហកម្មតន្ត្រី ដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបរបស់ពួកគេ។ ការទទួលបានតួលេខដ៏ច្រើននេះ BLACKPINK បានក្លាយជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។Starbucks teams up with Blackpink, betting on the power of K-pop | CNN  Business

កំណត់ត្រាមួយទៀតនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆាណែលរបស់ក្រុមចំនួននេះបានក្លាយជា ឆាណែលសិល្បករដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ យូធូប។ មិនត្រឹមតែប៉ុណ្ណោះ BLACKPINK ក៏ជាតារា K-Pop ដំបូងគេក្នុងប្រវត្តិសាស្រ្តដែលមានវីដេអូចម្រៀងចំនួន៤មានអ្នកចូលមើលលើស ១,៤ ពាន់លានដងលើយូធូប។ វីដេអូចម្រៀងទាំង៤នោះរួមមាន «How You Like That, DDU-DU DDU-DU , Kill This Love និង BOOMBAYAH»។

លើសពីនេះទៅទៀតសម្រាប់សមាជិក Lisa និង Jennie ក៏មិនធម្មតាដូចគ្នាព្រោះឆាណែលយូធូបរបស់អ្នកទាំងពីរមានអ្នកចុច Subscribe ច្រើនជាប់ក្នុង Top 10 ក្នុងចំណោមសិល្បករអាស៊ី។BLACKPINK - YouTube

ទាំងនេះហើយគឺជាភាពលេចធ្លោរបស់ BLACKPINK នៅលើវេទិកាតន្ត្រីដែលមិនអាចប្រកែកបានឡើយទោះបីជាក្រុមចម្រៀងនេះពុំសូវចេញបទចម្រៀងបើធៀបនឹងសិល្បករផ្សេងទៀតក្តីតែ BLACKPINK បានបំបែកកំណត់ត្រាជាច្រើននៅក្នុងដៃ៕