មនុស្សប្រុសគ្រប់រូបត្រូវដឹង មិនមែនមនុស្សស្រីទាំងអស់សុទ្ធតែផ្តល់ឱកាសក្នុងការណាត់ជួបជាមួយអ្នករហូតនោះទេ ដូច្នេះដើម្បីកុំឱ្យឱកាសនេះខកខានអត់ប្រយោជន៍អ្នកគប្បីដឹងពីរបៀបខ្លះៗដូចខាងក្រោម ដើម្បីឱ្យដៃគូរបស់អ្នកមានចិត្តមកលើអ្នកវិញ។

១.ការស្លៀកពាក់ឱ្យសមរម្យ៖ ការស្លៀកពាក់គឺជារឿងសំខាន់ដើម្បីទាក់ទាញមនុស្សស្រី អ្នកគួរស្លៀកសម្លៀកបំពាក់ដែលមើលទៅស្អាត មិនចាំបាច់ថ្លៃពេកទេ។ ប៉ុន្តែត្រូវរៀបចំវាឱ្យស្អាត និងថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងពីស្ទីលផ្ទាល់ខ្លួនរបស់អ្នក លាយឡំជាមួយភាពកក់ក្តៅ និងមនោសញ្ចេតនាបន្តិច នឹងធ្វើឱ្យនាងចាប់អារម្មណ៍ជាមួយនឹងភាពទាក់ទាញរបស់អ្នកតាំងពីបានឃើញលើកដំបូង។What to Wear On a First Date? - Best First Casual Date Outfits For Men

២.កុំលូកលាន់រាងកាយ៖ អ្នកត្រូវធ្វើជាសុភាពបុរស ព្រោះមនុស្សស្រីភាគច្រើនចូលចិត្តបុរសដែលចេះគោរពនិងឱ្យតម្លៃនាង កាលដែលអ្នកបង្ហាញអាកប្បកិរិយាមិនល្អទៅលើដៃគូររបស់អ្នកដូចជា ចង់ប៉ះដៃ ចង់អោប ឬអង្គុយជិត វាអាចធ្វើឱ្យនាងគិតថាអ្នកជាមនុស្សគ្រោះថ្នាក់បំផុត។20 Date Ideas Where You Can Talk And Get To Know Someone | Marilyn  Sutherland | YourTango

៣.កុំទៅយឺត៖ កាលដែលអ្នកណាត់ជួបនរណាម្នាក់ហើយទៅយឺតជាងដៃគូរបស់អ្នក ច្បាស់ណាស់នារីភាគច្រើនប្រាកដជាមិនសូវមានអារម្មណ៍មកលើអ្នកនោះទេ ដូច្នេះនៅថ្ងៃណាត់ជួបដំបូងអ្នកគួរតែមានទំនួលខុសត្រូវ និងគោរពពេលវេលាឱ្យបានល្អ។31 Best Summer Date Ideas Worthy of a Nicholas Sparks Novel

៤.រៀបពាក្យនិយាយឱ្យបានត្រឹមត្រូវ៖ មនុស្សប្រុសត្រូវដឹងការនិយាយគឺសំខាន់ខ្លាំងណាស់ក្នុងទំនាក់ទំនងនៃការណាត់ជួប កាលដែលអ្នកមិនសូវចេះនិយាយ អាចធ្វើឱ្យដៃគូរបស់អ្នកមិនចាប់អារម្មណ៍ ប៉ុន្តែបើនិយាយច្រើនពេក អាចធ្វើឱ្យនាងធុញ ដូច្នេះអ្នកត្រូវនិយាយមួយៗ និងស្តាប់ដៃគូរបស់អ្នកដោយយកចិត្តទុកដាក់បំផុត ទើបឱកាសនេះក្លាយជាពេលវេលាដ៏ល្អសម្រាប់អ្នកនិងដៃគូរបស់អ្នក៕
ប្រភព៖sanook