ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានស្វែងរកដំណោះស្រាយបញ្ហាភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្តនៅភ្នំភ្លើងហ្វូជិ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន ។ ជំហានដំបូង អាជ្ញាធរជប៉ុននឹងដាក់កំណត់ចំនួនភ្ញៀវទេសចរអាចមកម្សាន្តនៅភ្នំនេះ ។ ចំណែកភ្ញៀវទេសចរនឹងគាំទ្រការប្រមូលពន្ធរបស់ប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាចំនួនភ្ញៀវទេសចរច្រើនលើសលប់ ។Japan's Mount Fuji 'screaming' from too many tourists - VnExpress  International

ភ្នំភ្លើងហ្វូជិរបស់ជប៉ុនបានប្រឈមនឹងបញ្ហាចំនួនភ្ញៀវទេសចរលើសលប់មកកម្សាន្តនៅភ្នំនេះ ។ អាជ្ញាធរលើកឡើងថា ភ្នំភ្លើងហ្វូជិមានកម្ពស់៣.៧៧៦ម៉ែត្រ និងមានទីតាំងក្នុងខេត្ត Yamanashi និង Shizuoka ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន ។ រហូតមក ភ្នំនេះតែងទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែកំណើនភ្ញៀវទេសចរមកកម្សាន្តលើភ្នំនាពេលថ្មីៗនេះ បានធ្វើឱ្យបំពុលបរិស្ថាន និងមានបញ្ហាជាច្រើនទៀត ។ ដូច្នេះ អាជ្ញាធរជប៉ុននឹងចាត់វិធានការតឹងរ៉ឹង ដូចជា កំណត់ចំនួនភ្ញៀវទេសចរជាដើម ។Mt Fuji guide: How to get to Mt Fuji from Tokyo, best time to visit |  Photos | escape.com.au

កាលពី១០ឆ្នាំមុន ភ្នំភ្លើងហ្វូជិបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។ ដូច្នេះ វាកាន់តែជំរុញឱ្យភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្តនៅទីនេះ ហើយប្រទេសជប៉ុនត្រូវតែដោះស្រាយបញ្ហាចំនួន៣ចំណុច គឺ ៖ ចំនួនភ្ញៀវទេសចរលើសកំណត់, កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលបង្កឡើងដោយភ្ញៀវទេសចរ និងដោះស្រាយកន្លែងចំណតរថយន្តទំហំធំ ។Swarms of tourists causing crisis for Mount Fuji - Japan Today

ទោះយ៉ាងណា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសជប៉ុនមិនធ្លាក់ចុះទេ ហើយនៅតំបន់កម្សាន្តដ៏ធំមួយឈ្មោះ «Subaru» មានភ្ញៀវទេសចរចូលទស្សនាប្រមាណ៤លាននាក់ នៅរដូវក្តៅឆ្នាំ២០២៣ កើនឡើង៥០% បើធៀបនឹងឆ្នាំ២០១៣ ។Mount Fuji has become so congested with tourists that it has reached  breaking point | SoraNews24 -Japan News-

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ លោក Masatake Izumi មន្ត្រីរដ្ឋាភិបាលប្រចាំខេត្តយ៉ាម៉ាណាស៊ិ បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា លោកមានអារម្មណ៍ថា បច្ចុប្បន្ន ប្រទេសជប៉ុនជួបបញ្ហាជាច្រើនពាក់ព័ន្ធនឹងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅភ្នំហ្វូជិ ។ មន្ត្រីប្រចាំខេត្តយ៉ាម៉ាណាស៊ិចង់ជំរុញការធ្វើដំណើរតាមរថភ្លើង ដើម្បីកាត់បន្ថយការកកស្ទះរបស់ភ្ញៀវទេសចរ ។ ចំណែកភ្ញៀវទេសចរបាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ពួកគេនឹងគាំទ្រការប្រមូលពន្ធពីភ្ញៀវទេសចរសម្រាប់ដោះស្រាយបញ្ហានេះ ៕ ប្រភព ៖ TNN World