ក្រុមហ៊ុន Air China ចុះចតបន្ទាន់នៅសិង្ហបុរី
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air China ចុះចតបន្ទាន់នៅសិង្ហបុរី
ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ CA403 របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ដែលប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ Airbus A320neo ធ្វើដំណើរចេញពីទីក្រុង Chengdu មកកាន់អាកាសយានដ្ឋានអន្តរជាតិ Changi ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅ Run Way លេខ៣ ។ ការចុះចតបន្ទាន់នេះ ដោយសារមានភ្លើងឆាបឆេះនៅផ្នែកម្ខាងនៃគ្រឿងម៉ាស៊ីន ហើយអាកាសយានដ្ឋានត្រូវផ្អាកដំណើរការអស់ប្រមាណ៣ម៉ោងនៅរសៀលថ្ងៃដដែល ។
គ្រឿងម៉ាស៊ីនយន្តហោះដែលត្រូវបានភ្លើងឆាបឆេះនោះ គឺស្ថិតនៅបរិវេណកន្លែងផ្ទុកឥវ៉ាន់ និងបន្ទប់ទឹក ។ ចំណែកអ្នកដំណើរចំនួន១៤៦នាក់ និងអ្នកបម្រើការលើយន្តហោះ៩នាក់ទៀត ត្រូវបានអាជ្ញាធរជម្លៀសចេញដោយសុវត្ថិភាព ហើយគ្មានអ្នកណាមានគ្រោះថ្នាក់ដល់ជីវិតទេ ។ ក្រោយមក ភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី អាចពន្លត់ភ្លើងគ្រឿងម៉ាស៊ីនផ្នែកខាងឆ្វេងបានដោយជោគជ័យ និងធ្វើការបម្លាស់ទីយន្តហោះនេះចេញពីកន្លែងចំណត ។
បើទោះជាអាជ្ញាធរអាចគ្រប់គ្រងភ្លើងកុំឱ្យឆេះរាលដាលក៏ដោយ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិ Changi ចាំបាច់ត្រូវបិទ Run Way លេខ៣ ជាបណ្តោះអាសន្នសិន ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជើងយន្តហោះចូល និងយន្តហោះចេញមួយចំនួន ខណៈភ្នាក់ងារពាក់ព័ន្ធបានស៊ើបអង្កេតហេតុការណ៍នេះ ៕
ប្រភព ៖ on route trip


ក្នុងឱកាសនោះ លោក ម៉ម ដារ៉េត បានជម្រាបជូនដល់សមាជិក សមាជិកា អំពីបុព្វហេតុ ចក្ខុវិស័យ បេសកកម្មចម្បងៗ របស់ ស.ស.យ.ក និង ការចូលរួមសកម្មភាពរបស់ ស.ស.យ.ក. ក្នុងដំណើរវិវឌ្ឍន៍របស់កម្ពុជា និងសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក
ឆ្លៀតក្នុងឱកាសនោះលោកក៏បានជម្រាបជូនដល់សមាជិក សមាជិកា ត្រូវផ្សព្វផ្សាយអំពីការទទួលសមាជិក ស.ស.យ.ក ថ្មី តាមការណែនាំរបស់ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ជាចុងក្រោយ លោក ម៉ម ដារ៉េត ក៏បានជម្រាបជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថា ថ្នាក់ដឹកនាំនឹងត្រៀមបញ្ជូនក្រុមការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាល វគ្គសិក្សា ជំនាញផ្សេងៗ ដោយឥតគិតថ្លៃជូនដល់ សមាជិក សមាជិកា ប្អូនៗសិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី នៅពេលខាងមុខនេះផងដែរ។














លាតសន្ធឹងក្នុងទំហំជាង២ហិចតា ជាមួយអង្កត់ផ្ចិតប្រវែងប្រហែល ១៦៨ ម៉ែត្រ បានធ្វើឱ្យ “បរិមណ្ឌលបន្ទាយស្រី” គឺជារង្វង់មូលធំជាងបំផុតនៅក្នុងប្រទេសកម្ពុជានេះ។
សូមបញ្ជាក់ផងដែរថា “បរិមណ្ឌលបន្ទាយស្រី” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍តែងតែប្រទះឃើញនៅតាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន៕






បច្ចុប្បន្ន តម្រូវការយន្តហោះសកលបានកើនឡើង ខណៈដែលតម្រូវការធ្វើដំណើរបានងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្នុងអំឡុងទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Vietjet Air ក៏បានចុះកិច្ចសន្យាទិញ យន្តហោះ Boeing ៧៣៧ Max ចំនួន ១០០ គ្រឿងផងដែរ។
ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរនៅលើពិភពលោកគឺ Boeing និង Airbus គ្រោងនឹងចេញលក់នូវចំនួនយន្តហោះថ្មីៗប្រណិតបន្ថែមទៀតនៅចុងឆ្នាំ ២០៣០ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕




