បរិមណ្ឌល គឺជាពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដែលប្រជាជនខ្មែរយើងតែងតែហៅថា “រង្វង់មូល”។
លាតសន្ធឹងក្នុងទំហំជាង២ហិចតា ជាមួយអង្កត់ផ្ចិតប្រវែងប្រហែល ១៦៨ ម៉ែត្រ បានធ្វើឱ្យ “បរិមណ្ឌលបន្ទាយស្រី” គឺជារង្វង់មូលធំជាងបំផុតនៅក្នុងប្រទេសកម្ពុជានេះ។
បរិមណ្ឌលនេះ ត្រូវបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក” មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។
សូមបញ្ជាក់ផងដែរថា “បរិមណ្ឌលបន្ទាយស្រី” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍តែងតែប្រទះឃើញនៅតាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន៕
រូបភាព៖ ទៅលេងបន្ទាយស្រី









