Home ព័ត៌មានអន្តរជាតិ វិបត្តិបង្គាថៃ-ម៉ាឡេស៊ី៖ កសិករដាក់ឱសានវាទ ៧ថ្ងៃ ឱ្យរដ្ឋាភិបាលពន្លឿនការចរចា ក្រោយតម្លៃធ្លាក់ចុះ ២០%

វិបត្តិបង្គាថៃ-ម៉ាឡេស៊ី៖ កសិករដាក់ឱសានវាទ ៧ថ្ងៃ ឱ្យរដ្ឋាភិបាលពន្លឿនការចរចា ក្រោយតម្លៃធ្លាក់ចុះ ២០%

107
0

វិបត្តិពាណិជ្ជកម្មបង្គារវាងថៃ និងម៉ាឡេស៊ី កំពុងឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីម៉ាឡេស៊ីប្រកាសផ្អាកនាំចូល និងងាកមកពឹងផ្អែកលើការផ្គត់ផ្គង់ក្នុងស្រុកវិញ។ ស្ថានភាពនេះបានរុញច្រានឱ្យកសិករថៃស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលឱ្យបើកការចរចាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPIeCmjqIzvCK_8bBTesiCNxOUbyWjcNrvpLo8_SHktsyDXAW5V-p5zaQio6lRpJvUZlD5cTvL1cE_9ytfWUnbfQczfiTSB9sb6psK5JWCuFqpgTiC18Z-H-iMDDXRpkUXsB73JRTvR5obHTfBajkxSy84eN4t-5c3d5Qm6iROqMnIp9MCRjSM50CHyTM/s1280/photo_2026-06-23_08-29-20%20(2).jpg

បម្រាមបណ្តោះអាសន្នរបស់ម៉ាឡេស៊ីលើការនាំចូលបង្គាថៃ ចំនួន ៥ ប្រភេទ ដែលបានអនុវត្តតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើឱ្យបង្គារាប់ពាន់តោនត្រូវកកស្ទះ។ វិបត្តិនេះធ្វើឱ្យតម្លៃបង្គានៅភាគខាងត្បូងប្រទេសថៃ ដាំក្បាលចុះយ៉ាងគំហុករហូតដល់ ២០% (ធ្លាក់ពី ២០០ បាត មកនៅត្រឹម ១៥០ បាតក្នុងមួយគីឡូក្រាម) ដែលបណ្តាលឱ្យកសិករខាតបង់ដើមទុនរាប់លានបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHlaw1gzGIInTuHV8leAKITS13tGxBwOOEbv9jMIT02G_DdHLFn40r0xKyBjChzXyn_uuEZjm7ICLVFbuWOKaCVH74YuSgr0x-z1LdwznOpQ0HIW0kRpQKctx7RPVjNIu8BYuyDDdekc7QZyn6VlRtQCJcwuU_ThHrqDdqoErf8igF2yZBHIxIGtqZB8c/s1024/photo_2026-06-23_08-29-20.jpg

ទាក់ទិននឹងបញ្ហានេះ ម៉ាឡេស៊ីបានលើកឡើងពីក្តីបារម្ភលើសារធាតុគីមីហាមឃាត់ និងការឆ្លងមេរោគ។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថា នេះជាចំណាត់ការសងសឹក (តបត) របស់ម៉ាឡេស៊ី បន្ទាប់ពីថៃបានផ្អាកការនាំចូលត្រីឆ្ពុង (Seabass) ពីម៉ាឡេស៊ីកាលពីខែឧសភា កន្លងទៅ។ បច្ចុប្បន្ន ភាគីថៃបានផ្ញើរបាយការណ៍បកស្រាយស្តង់ដារសុវត្ថិភាពទៅម៉ាឡេស៊ីរួចហើយ ព្រមទាំងព្រមានថា នឹងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន (ASEAN) ប្រសិនបើការចរចាទ្វេភាគីត្រូវបរាជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3XUvR4kCmMDOCbG-Hqpi515abFoXZWo6NUai_V82ATo04x8cTT2dECt95pNoco4KZ3y5xdp26Mp_jB38w3xQPdOtu_5KDUnoVkbX7njPCHqPSsmAIwYb5uMxy3Fvt32Bjld_FQ0I-1epVX1GK2xwJhqMCGPeRc_GlUz26V5zFMaQ8ZeaO2e0zhaDa2s/s1080/photo_2026-06-23_08-29-21%20(2).jpg

យោងតាមសារព័ត៌មាន Khaosod កាលពីថ្ងៃទី២៣ ខែមិថុនា អនុប្រធានសមាគមកសិករចិញ្ចឹមបង្គាថៃ បានដាក់លិខិតផ្លូវការទៅកាន់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយស្នើឱ្យរដ្ឋាភិបាលអនុវត្ត ដូចជា៖

-ដោះស្រាយក្នុងរយៈពេល ៧ ថ្ងៃ៖ ពន្លឿនការចរចាជាមួយម៉ាឡេស៊ីឱ្យបើកផ្លូវនាំចូលឡើងវិញ។
-ផ្តល់ប្រាក់ឧបត្ថម្ភ៖ ជួយសង្គ្រោះកសិករដែលខាតបង់ដើមទុន តាមរយៈក្រសួងពាណិជ្ជកម្ម។
-ជំរុញទីផ្សារក្នុងស្រុក៖ រៀបចំយុទ្ធនាការលក់បង្គាក្នុងស្រុកដើម្បីរំដោះផលិតផលដែលកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJs6czNHIEqDxtbHnTiGkIeFmbJw73KUeE1m-DFzXjGprozL6Itizbo2r-FRed4d8nN11gOHXNPV039uMBMgM_cfgm_iDVDFIYJO0G_Z4FyqZKifHcWCG4oIpILWckvCNND5-Czi1VZNoGzN8Sfc4lhMSr7Z-1D2ORHtWd8CBCDnXgMohTGjuB7Y67iA/s1020/photo_2026-06-23_08-29-21.jpg

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Anutin បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ឱ្យជួបពិភាក្សាជាមួយអាជ្ញាធរម៉ាឡេស៊ីជាបន្ទាន់ ដោយលោកសម្តែងក្តីបារម្ភថា បើវិបត្តិនេះអូសបន្លាយ វានឹងបំផ្លាញជីវភាពកសិករ និងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងស្រុង៕