Home Blog Page 1565

ទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាក្តៅបំផុតរបស់ពិភពលោក

0

សហរដ្ឋអាមេរិក៖ យោងតាម ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតរបស់ឆ្នេរសមុទ្ររដ្ឋផ្លរីដាគឺ ៣៧.៨ អង្សាសេ ឡើងដល់ ៣៨.៤ អង្សាសេក្នុងរយៈពេលពីរបីម៉ោងដែលជាសក្តានុពលបង្កើតកំណត់ត្រាពិភពលោកសម្រាប់កំដៅក្តៅបំផុតនៅក្នុងទឹកសមុទ្រ។ ទិន្នន័យខាងលើត្រូវបានគេយកចេញពីទុយយោនៅឈូងសមុទ្រ Manatee ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Miami ក្នុងជម្រៅ ១.៥ ម៉ែត្រ។South Florida water temperature hits triple digits, may have set world  record for warmest seawater | PBS NewsHour

លោក Jeff Masters អ្នកជំនាញឧតុនិយមដែលធ្វើការឱ្យរដ្ឋាភិបាលបាននិយាយថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៣ សមុទ្រមេឌីទែរ៉ាណេបានឡើងដល់សីតុណ្ហភាពខ្ពស់បំផុតជាមួយនឹង ២៨.៣ អង្សាសេ។ ប៉ុន្តែបច្ចុប្បន្នទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាថ្មីជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨.៤ អង្សាសេ ដែលជាភពក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាក្តៅបំផុតក្នុងរយៈពេលរាប់ពាន់ឆ្នាំ នេះបើយោងតាមអ្នកឧតុនិយម Gavin Schmidt នៃអង្គការណាសា។Florida in hot water as ocean temperatures rise along with the humidity -  WSVN 7News | Miami News, Weather, Sports | Fort Lauderdale

កំដៅខ្លាំងកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក ផ្កាថ្ម និងប្រភេទសត្វសមុទ្រមួយចំនួន។ មូលនិធិស្តារផ្កាថ្មមិនរកប្រាក់ចំណេញ (CRF) បាននិយាយថា ថ្មប៉ប្រះទឹកមួយឈ្មោះថា Sombrero នៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលវាត្រូវបានស្ដារឡើងវិញអស់រយៈពេលជាងមួយទសវត្សរ៍ ឥឡូវនេះវាត្រូវបានបំផ្លាញដោយសារកំដៅ។ ប្រហែល ២៥% នៃសត្វសមុទ្ររស់នៅជុំវិញថ្មប៉ប្រះទឹក ដែលជាគូប្រជែងនឹងព្រៃត្រូពិចសម្រាប់ជីវចម្រុះក៏ត្រូវបានបំផ្លាញដោយសារកំដៅផងដែរ៕South Florida waters hit hot tub level and may have set world record for warmest  seawater | WPRI.comប្រភព៖vnexpress

ដល់ពេលហើយនោះ ! ចិនចាប់ផ្តើមប្រមូលផលទុរេនជាលើកដំបូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងមក នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន គេបានរៀបចំកិច្ចប្រជុំមួយដែលនិយាយអំពីឧស្សាហកម្មទុរេនចិន ដែលដាំដុះជាលើកដំបូង ។ ក្នុងកិច្ចប្រជុំនេះ មានអាជីវករជាច្រើននាក់បានមកចូលរួមស្តាប់ និងនាំគ្នាបរិភោគទុរេនផងដែរ ។

ប្រទេសចិនបានដាំទុរេនលើកដំបូងនៅលើផ្ទៃដីប្រមាណ៧០០រ៉ៃ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ហើយពួកគេបានទុកឱ្យទុរេនទុំនៅលើដើម ទើបធ្វើការប្រមូលផល ។ នៅខែកក្កដា ឆ្នាំ២០២៣ គឺជាពេលប្រមូលផលទុរេននៅប្រទេសនេះ ហើយគេសង្ឃឹមថា នឹងអាចប្រមូលផលបានប្រមាណ៤០តោន ។First Harvest of Chinese Durians to Hit the Market in June - Caixin Global

លោក Lang Haipo នាយកសមាគមទុរេនទីក្រុងសាន់យ៉ានិយាយថា ៖ «យើងបានបើកហាងទុរេននៅតាមបណ្តាទីក្រុងធំៗជាច្រើនដូចជា ទីក្រុងប៉េកាំង, សៀងហៃ, ក្វាងចូវ និងស៊ីនចូវ ហើយយើងនឹងយកទុរេនមានគុណភាពល្អបំផុតទៅលក់ឱ្យអតិថិជន ។ បច្ចុប្បន្ន មានក្រុមអាជីវករមកទំនាក់ទំនងរួចហើយ រហូតដល់ទុរេនរបស់យើងមិនគ្រប់គ្រាន់តាមតម្រូវការ» ។Durian Tree Images – Browse 39,932 Stock Photos, Vectors, and Video | Adobe  Stock

ចាប់ពីឆ្នាំ២០១៨ ខេត្តយូណានបានចាប់ផ្តើមយកគ្រាប់ពូជទុរេនមកសាកល្បងដាំដុះនៅលើផ្ទៃដីមានទំហំធំ ។ នៅឆ្នាំ២០២៣នេះ ប្រទេសចិនបានដាំទុរេននៅទីក្រុងសាន់យ៉ា, ឡេតង, ប៉ៅធីង និងលីងស៊ុយ ដែលមានផ្ទៃដីសរុបជាង១ម៉ឺនរ៉ៃ ។

សារព័ត៌មានចិនចុះផ្សាយថា ទុរេនដែលដាក់លក់នៅទីផ្សារប្រទេសចិនភាគច្រើន គឺបាននាំចូលពីប្រទេសក្នុងតំបន់អាស៊ាន ហើយទុរេនទាំងនេះពុំទាន់ទុំពេញលេញទេ គឺទុំចាប់ពី៧០% ទៅ៨០% ។ ចំណែកទុរេនដាំនៅប្រទេសចិនវិញ គេបេះផ្លែវានៅពេលយប់ ហើយក្នុង១ដើមមានទុរេន៣ផ្លែ ៕ ប្រភព ៖ China Face

មនុស្សជាង ២០,០០០ នាក់តែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំនៅក្នុងតំបន់ត្រីកោណអាឡាស្កា

0

បរទេស៖ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ ត្រីកោណអាឡាស្កាបានក្លាយជាកន្លែងនៃការបាត់ខ្លួនដែលមិនអាចពន្យល់បានច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។

ត្រីកោណអាឡាស្កា គឺជាតំបន់មួយនៅក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសសហរដ្ឋអាមេរិក នឹងជាទីក្រុងដាច់ស្រយាលតូចមួយនៅឆ្នេរសមុទ្រភាគខាងជើង។ មនុស្សជាង ២០.០០០ នាក់ត្រូវបានប៉ាន់ប្រមាណថាបានបាត់ខ្លួននៅក្នុងទឹកដីដ៏ធំនេះចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០។ នៅទូទាំងរដ្ឋអាឡាស្កា ជាមធ្យមមានមនុស្សចំនួន ២,២៥០ នាក់បានបាត់ខ្លួនជារៀងរាល់ឆ្នាំ ដែលចំនួននេះកើនឡើងទ្វេដងនៃចំនួនមធ្យមជាតិ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់រាងត្រីកោណដ៏រដុបនេះ។The strange stories of the Alaska Triangle — StrangeOutdoors.com

មនុស្សល្បីៗមួយចំនួនដែលបាត់ខ្លួននៅតំបន់ត្រីកោណអាឡាស្កា រួមមានលោក Sir Thomas Hale Boggs អតីតមេដឹកនាំភាគច្រើននៅក្នុងសភាតំណាងសហរដ្ឋអាមេរិក និងលោក Nick Begich សមាជិកសភាអាឡាស្កា។ អ្នកនយោបាយពីរនាក់បានបាត់ខ្លួននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៧២ ពេលកំពុងហោះហើរក្នុងយន្តហោះតូចមួយពី Anchorage ទៅកាន់ Juneau ជាមួយនឹងជំនួយការ Begich Russell Brown និងអ្នកបើកយន្តហោះ Don Jonz ។ អាជ្ញាធរបានបើកកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំ ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំង ៤ នាក់ ប៉ុន្តែមិនបានរកឃើញសាកសព ឬបំណែកយន្តហោះនោះទេ។More people disappear in the Alaska Triangle than anywhere else - The Manual

បច្ចុប្បន្នត្រីកោណអាឡាស្កាគឺជារដ្ឋដែលមានប្រជាជនតិចជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែប្រជាជនក្នុងរដ្ឋនេះតែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំដោយមិនដឹងមូលហេតុ។ អ្នកស្រាវជ្រាវជាច្រើនបានចុះទៅស្វែងរកអាថ៌កំបាំងនៅទីនោះហើយក៏បានបាត់ខ្លួនដោយមិនដឹងមូលហេតុដូចគ្នា។ សព្វថ្ងៃត្រីកោណអាឡាស្កាគឺជាកន្លែងសម្រាប់សកម្មភាពម៉ាញេទិកមិនធម្មតា នឹងជាវាលរហោស្ថានដែលស្ងាត់ជ្រងំជាមួយនឹងភ្នំតូចៗ ផ្ទាំងទឹកកក អាកាសធាតុត្រជាក់ជូរចត់ រួមជាមួយបឹងរាប់លាន៕Why Over 20,000 People Have Vanished In "The Alaska Triangle" | IFLScienceWhy Do So Many People Go Missing in the Alaska Triangle? | MapQuest Travel ប្រភព៖vnexpress

មើលមួយភ្លេត ស្មានតែប្រទេសតែមួយ តាមពិតជាទង់ជាតិប្រទេស២ផ្សេងគ្នា

0

ទង់ជាតិ គឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើន ដែលអាចសម្គាល់បាននូវអត្តសញ្ញាណរបស់ប្រទេសមួយ។

ជាធម្មតា មនុស្សអាចដឹងថាទង់ជាតិមួយណាជាកម្មសិទ្ធិរបស់ប្រទេសណាបាន លុះត្រាតែ ប្រទេសនោះជាប្រទេសដែលលេចធ្លោនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ឬក៏ជាប្រទេសមហាអំណាច ឬក៏ប្រទេសនោះមានវប្បធម៌ និងកន្លែងទេសចរណ៍កម្សាន្តគួរឱ្យទាក់ទាញជាដើម។

ក៏ប៉ុន្តែ បច្ចុប្បន្ន ក៏នៅមានការភាន់ច្រឡំមួយចំនួនផងដែរ រវាងទង់ជាតិប្រទេសមួយចំនួន ជាក់ស្តែងគឺប្រទេសឆាដ(Chad) និង រ៉ូម៉ានី (Romania)។Elon Musk's Tweet Shows Chad and Romania Have Almost Identical Flags

នៅលើលោកនេះ គ្មាន​ទង់ជាតិ​ណាមួយ​ មានភាពស្រដៀគ្នាខ្លាំង​ដូច​ទង់ជាតិ​ប្រទេសទាំងពីរ​នេះនោះ​ទេ។ ការរចនា និងទំហំរបស់ទង់ជាតិ ស្ទើរតែដូចគ្នាបេះបិទ សូម្បីតែឆ្នូតបញ្ឈរពណ៌ខៀវ លឿង និងក្រហមនៅលើទង់ជាតិក៏ដោយ។

ទង់ជាតិរ៉ូម៉ានី មានតាំងពីឆ្នាំ១៨៦១ ដោយឡែកទង់ជាតិនៃប្រទេសឆាដ ត្រូវបានប្រាក់ប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបារាំង។

កាលដើមឡើយទង់ជាតិរ៉ូម៉ានី ក៏ធ្លាប់ផ្លាស់ប្តូរម្តងដែរ ដោយបានបន្ថែមរូបភ្នំនៅចំកណ្តាល ដើម្បីកុំឱ្យច្រឡំជាមួយទង់ជាតិប្រទេសឆាដ តែដោយសារតែរូបទង់ជាតិចាស់របស់ប្រទេសរ៉ូម៉ានី ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិរួចហើយនោះ ពួកគេក៏សម្រេចចិត្តប្រើប្រាស់ទង់ជាតិចាស់ដែលគ្មានរូបភ្នំវិញ។File:Flag of Romania (1965–1989).svg - Wikimedia Commons

ម៉្យាងវិញទៀត រ៉ូម៉ានី បានអះអាងថា៖” តាមប្រវត្តិសាស្ត្រពួកគេជាអ្នកដាក់ឱ្យប្រើប្រាស់រូបទង់ជាតិនេះមុន ហេតុដូច្នេះ អ្នកដែលគួរតែប្តូរគួរណាស់តែប្រទេសឆាដ”។

មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសទាំងពីរនេះ ហាក់មិនមានការឈ្លោះប្រកែកអំពីទង់ជាតិនេះនោះទេ ដោយហេតុថាប្រទេសទាំងពីរគ្មានប្រវត្តិសាស្ត្រធ្លាប់មានសង្គ្រាមជាមួយគ្នា និងមិនមែនជាប្រទេសស្ថិតនៅក្នុងទ្វីបជាមួយគ្នាទៀត ដោយឆាដ នៅទ្វីអាហ្វ្រិក ខណៈរ៉ូម៉ានី នៅទ្វីបអឺរ៉ុប៕Chad Travel Guide and Country InformationRomania country profile - BBC News

ប្រភព៖ Britannica

គួរឱ្យសរសើរ! វណ្ណដា បង្ហាញឧបករណ៍បុរាណខ្មែរទៅជនបរទេសនៅប្រទេសជប៉ុន

0

មិនត្រឹមនាំឈ្មោះកម្ពុជាទៅប្រទេសជប៉ុនក្នុងនាមជាសិល្បករខ្មែរប៉ុណ្ណេះទេតែតារាចម្រៀង ម៉ាន់ វណ្ណដា ពិតជាគួរឱ្យកោតសរសើរព្រោះបាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាត ស្គរដៃ បង្ហាញឱ្យជនជាតិផ្សេងស្គាល់។ ក្នុងនោះតារាចម្រៀង Awich ក៏បង្ហាញភាពភ្ញាក់ផ្អើលមិនតិចនោះទេដែលឧបករណ៍បុរាណខ្មែរមានសំឡេងពីរោះរណ្តំបែបនេះ។ មិនត្រឹមតែលេងឧបករណ៍របស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណរបស់ជប៉ុនផងដែរ។May be an image of 2 people and textថ្មីៗនេះលេចដំណឹងថា វណ្ណដា បានវិលមកកម្ពុជាវិញហើយបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅជប៉ុនពោរពេញដោយអារម្មណ៍ស្រស់ស្រាយលើទឹកដីដ៏ស្រស់ស្អាតនេះជាមួយអនុស្សាវរីយជាច្រើនដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗដែលរស់នៅទីនោះដែលបានមកជួយគាំទ្រយ៉ាងច្រើនកុះករអំឡុងពេលការសម្តែងរបស់ វណ្ណដា។ យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់តារាចម្រៀងដ៏មានឥទ្ធិពលរូបនេះកាន់តែធ្វើឱ្យជនជាតិដទៃមើលមកសិល្បៈកម្ពុជាកាន់តែរីកចម្រើនជាងមុនតាមរយៈស្នាដៃដ៏មានទេពកោសល្យរបស់តារាចម្រៀងរូបនេះ។

មិនត្រឹមតែនាំឈ្មោះកម្ពុជាឱ្យរីកមុខមាត់ល្បីសុះសាយជាបន្តបន្ទាប់ជាមួយភាពល្បីល្បាញរបស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា បាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាតតូច ស្គរដៃ បង្ហាញដល់ជនបរទេសឱ្យស្គាល់ពីឧបករណ៍ដ៏ល្អឯករបស់ខ្មែរយើងដែលមានភាពពីរោះរណ្តំពេលប្រគំជាចង្វាក់ភ្លេង។ នេះតាមការបង្ហោះវីដេអូនៅលើបណ្តាញសង្គមIG របស់តារាចម្រៀង Awich កាលពីថ្ងៃទី២៥ កក្កដា។ មិនត្រឹមតែបង្ហាញឧបករណ៍របស់ជាតិខ្លួនប៉ុណ្ណោះទេ តែគេសង្កេតឃើញថា វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណជប៉ុនមួយប្រភេទផងដែរ។

គូសបញ្ជាក់ថា នៅពេលមានការសហការចេញបទចម្រៀងជាមួយតារាចម្រៀងផ្សេង វណ្ណដា តែងតែមានលាយឡំភ្លេងបុរាណខ្មែរនៅក្នុងបទចម្រៀងរបស់គេផងដែរបើទោះបីជាបទនោះជាបទបែបប្រភេទ HipHop ក្តី។ បន្ថែមពីលើនេះហ្វេនក៏រំពឹងថា វណ្ណដា មានការសហការជាមួយតារាចម្រៀងជប៉ុន ថៃ ផងដែរដោយកាលពីពេលកន្លងទៅឃើញគេថតរូបជាមួយគ្នានៅបន្ទប់ស្ទូឌីយ៉ូលើទឹកដីជប៉ុន៕

ជាគូប្រកួតក្នុងកម្មវិធីតែនៅក្រៅ ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ ត្រូវហ្វេនចាប់គូឱ្យ

0

កូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា គឺ ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំងចំពោះស្រីស្រស់ប្រុសសង្ហាមួយគូនេះ រហូតធ្វើឱ្យហ្វេនៗខ្លះចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ទៀតផងដោយសារអ្នកទាំងពីរពិតជាសមគ្នា និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ក៏មាន។ ដោយសារតែមានការបង្ហោះព្រោងព្រាតពីពួកគេ ហេង សុវណ្ណនរៈ ក៏បានឆ្លើយតបដូចនេះចំពោះទំនាក់ទំនងរូបគេនិង ស្រីស្អាត ណារ៉េ ផងដែរ។May be an image of 1 person, bangs and text that says 'od'

ក្នុងវគ្គ The Battles សប្តាហ៍ទី២ ចំពោះបេក្ខជន ហេង សុវណ្ណនរៈ ត្រូវជាប្អូនថ្លៃរបស់តារាចម្រៀង នី រតនា ត្រូវបានជម្រុះចេញពីកម្មវិធីហើយដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញាសម្រេចជ្រើសយកបេក្ខនារី ម៉ាក្ស ដាណារ៉េ ឱ្យទៅវគ្គបន្តវិញបន្ទាប់ពីអ្នកទាំងពីរក្លាយជាគូប្រកួតគ្នាក្នុងបទចម្រៀងជាភាសាអង់គ្លេសមួយបទមានចំណងជើងថា «IMPOSSIBLE»។  ដ្បិតតែ នរៈ ត្រូវចេញពីកម្មវិធីប៉ុន្តែគេឃើញថាបេក្ខជនរូបនេះបានចូលទៅខំមិនសម្តែងក្តីសាទរចំពោះ ណារ៉េ ផងដែរនិងជូនពរឱ្យរូបនាងសំណាងល្អនៅវគ្គក្រោយជាបន្តទៀត។ទោះយ៉ាងណាការប្រកួតប៉ះគ្នារវាងស្រីស្រស់ប្រុសសង្ហាមួយគូនេះក៏បានក្លាយជាចំណីចក្ខុរបស់អ្នកលេងបណ្តាញសង្គមថែមពីការប្រកួតប្រជែងនោះគឺបានសមផ្គុំឱ្យពួកគេបង្កើតសម្ព័ន្ធភាពស្នេហ៍ទៀតផង។

នៅលើបណ្តាញសង្គម ទិកតុក គេសង្កេតឃើញថា ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ មានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង និងបង្ហាញភាពសិទ្ធិស្នាលជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ តាមរយៈការថតវីដេអូទិកតុកជាមួយគ្នាជាហូរហែ រហូតហ្វេនៗរបស់ពួកគេលើកឡើង ថា អ្នកទាំងពីរសមគ្នាដល់ហើយ និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ជាដើម។

ដោយសារតែមានការផ្គូរផ្គងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ហេង សុវណ្ណនរៈ ក៏បានបញ្ជាក់ថាពួកគេត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។

ទោះយ៉ាងណាប្រិយមិត្តអ្នកគាំទ្រមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះតើទំនាក់ទំនងពួកគេទាំងពីរនាក់នឹងវិវត្តន៍ទៅជាយ៉ាងណាព្រោះកាយវិការរបស់ពួកគេការមានភាពផ្អែមល្អែមអាចជ្រែកខណ្ឌលើសពីមិត្តភក្តិក៏ថាបាន។ ជាក់ស្តែងដូចជា ប៉ាច គីមមួយ និង សយ រតនា ជាដើមសុទ្ធតែធ្លាប់ជាបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ដូចគ្នានិងបានក្លាយទៅជាគូដណ្តឹងជាមួយគ្នាផងដែរនាពេលបច្ចុប្បន្ននេះ៕

សៀង ចន្ធា បំបែកកំណត់ត្រាមួយ ក្រោយពីផ្លាស់់ទៅលីគកាតា

0

កីឡាករ​ សៀង​ ចន្ធា បានធ្វើតេស្តសុខភាពជាប់ជាផ្លូវការហើយ ដោយរូបគេនឹងចូលរួមជាមួយក្លិប Al Shahaniya នៃលីគទី២ប្រទេសកាតា។No photo description available.

ការផ្លាស់ទៅលីគកាតា បានធ្វើឱ្យរូបគេ ក្លាយជា​កីឡាករ​បាល់ទាត់​កម្ពុជា​វ័យ​ក្មេង​ជាងគេ​ដែល​បាន​ផ្លាស់​ទៅ​ប្រកប​អាជីព​បាល់ទាត់​ក្រៅ​ប្រទេស ដោយមានវ័យត្រឹម២០ឆ្នាំ ដោយវ៉ាដាច់សិស្សច្បងកីឡាករឃឹម បុរី ដែលបានផ្លាស់ទៅលេងក្រុម SISAKET នៅក្នុងវ័យ២២ឆ្នាំ។

ជាមួយគ្នានេះដែរ បើតាមព័ត៌មានចចាមអារ៉ាម បានឱ្យដឹងថាខ្សែប្រយុទ្ធ សៀង ចន្ធា នឹងទទួលថ្លៃនឿយហត់ម្រមាណ៦ម៉ឺនដុល្លារក្នុង១រដូវកាល  នៅក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបឹង កេត៕

May be an illustration of 1 person, playing soccer, playing football and text

អាថ៌កំបាំងអាយុវែងរបស់ពលរដ្ឋជប៉ុន

0

យើងបានជ្រាបហើយថា ពលរដ្ឋជប៉ុនមានអាយុវែងបំផុតនៅលើពិភពលោក ហើយបើគិតជាមធ្យម ពលរដ្ឋជប៉ុនមានអាយុប្រមាណ៨៥ឆ្នាំ ។ ដូច្នេះ វាកើតឡើងដោយសារកត្តាជាច្រើន មិនថាការបរិភោគម្ហូបអាហារ អាកាសធាតុ និងបរិស្ថាននៅជុំវិញ ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងចំនួន៦ ដែលជួយឱ្យពលរដ្ឋជប៉ុនមានអាយុវែង ហើយយើងគួរអនុវត្តតាម ។

១-បរិភោគម្ហូបអាហារក្នុងកម្រិតសមល្មម ៖
ពលរដ្ឋជប៉ុនមិនបរិភោគអាហារឆ្អែតពេកទេ គឺបរិភោគប្រមាណតែ៨០% ប៉ុណ្ណោះនៃក្រពះអាហារ ។ ពួកគេបានផ្តោតលើម្ហូបអាហារជួយដល់សុខភាពជាចម្បង ដូចជា ត្រី អង្ករសំរូប គ្រាប់ធញ្ញជាតិ តែបៃតង សារ៉ាយសមុទ្រ បន្លែ និងផ្លែឈើ រួមទាំងគ្រប់គ្រងបរិមាណកាឡូរី ដែលរាងកាយគួរទទួលបានក្នុង១ថ្ងៃផងដែរ ។Is the Okinawa Diet the Secret to a Longer Life?

២-ធ្វើឱ្យមានសមតុល្យពោះវៀនជាមួយ Probiotics ៖
នៅរៀងរាល់ពេលបរិភោគអាហាររបស់ពលរដ្ឋជប៉ុន ពួកគេតែងបន្ថែមអាហារត្រាំ ឬអាហារជ្រក់ជានិច្ច ដូចជា Miso, Natto, ខ្ញីជ្រក់, តៅហ៊ូ ឬយៅអ៊ួ ពីព្រោះពលរដ្ឋជប៉ុនជឿថា ពោះវៀនដំណើរការល្អ គឺជាចំណុចចាប់ផ្តើមធ្វើឱ្យរាងកាយមានសុខភាពល្អ ។

៣-ដើរយ៉ាងតិច៣០នាទីក្នុង១ថ្ងៃ ៖
ពលរដ្ឋជប៉ុនមានទម្លាប់ស្រឡាញ់ការដើរ ឬធាក់កង់ច្រើនជាងការជិះយានជំនិះផ្សេងទៀត ព្រោះនៅប្រទេសជប៉ុនមានចិញ្ចើមផ្លូវស្អាត និងមានសុវត្ថិភាព ។ ចំណុចសំខាន់ ការដើរបានជួយដល់សុខភាពបេះដូង និងធ្វើឱ្យសួតរឹងមាំ ព្រមទាំងកាត់បន្ថយហានិភ័យពីជំងឺរ៉ាំរ៉ៃ ។Four secrets to longevity from the centenarians of Okinawa, the land of  immortals - Lifestyle News

៤-ស្រឡាញ់ភាពស្អាត ៖
ការបោសសម្អាតផ្ទះ សម្អាតរាងកាយ និងសម្អាតនៅតាមកន្លែងសាធារណៈផ្សេងៗ គឺជាទម្លាប់ដែលពលរដ្ឋជប៉ុនចូលចិត្តធ្វើ ពីព្រោះបើអ្វីៗនៅជុំវិញខ្លួនស្អាត គេជឿថា មេរោគផ្សេងៗពិបាកចូលក្នុងរាងកាយ ។ ដូច្នេះ កត្តាទាំងនេះធ្វើឱ្យពលរដ្ឋជប៉ុនមានសុខភាពល្អ អាយុវែង រឹងមាំ មានសេចក្តីសុខទាំងកាយ និងចិត្ត ។

៥-ត្រាំទឹកក្តៅមុនពេលចូលគេង ៖
ការត្រាំទឹកក្តៅមុនពេលចូលគេង គឺជាការបន្ធូរបន្ថយភាពតានតឹងយ៉ាងល្អ ដែលយើងបានទទួលពេញមួយថ្ងៃ ។ វានឹងជួយបំបាត់ភាពអស់កម្លាំង សម្រួលដំណើរការសាច់ដុំនិងសន្លាក់ និងជួយឱ្យឈាមរត់បានល្អ ។ សម្រាប់ផ្ទះណាគ្មានអាងងូតទឹកក្តៅ គេអាចត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗបានដូចគ្នា ។

៦-ការរស់នៅបែបសាមញ្ញ និងយល់ពីខ្លួនឯង ៖
ពលរដ្ឋជប៉ុនបានយល់ពីអត្ថន័យជីវិតរបស់ពួកគេ ដោយចាប់ផ្តើមរស់នៅដោយមានក្តីសុខ និងរីករាយជាមួយរឿងតូចតាចដែលនៅជុំវិញខ្លួន ។ ហេតុនេះ វានឹងធ្វើឱ្យពួកគេមានសុខភាពផ្លូវចិត្តរឹងមាំ និងសម្លឹងឃើញគុណតម្លៃខ្លួនឯង ៕ Ogimi Village: Okinawa's village of longevity | Stripes Okinawaប្រភព ៖ Maeban

ការដាក់ចុងជើងចេញក្រៅភួយជួយឱ្យឆាប់គេងលក់

0

ការគេងមិនលក់អាចកើតឡើងដោយសារកត្តាជាច្រើន ដូចជា ភាពតានតឹង បរិយាកាសនៅជុំវិញ និងសីតុណ្ហភាពក្នុងបន្ទប់ជាដើម ។ មនុស្សភាគច្រើនបានព្យាយាមរកវិធីដើម្បីឱ្យពួកគេឆាប់គេងលក់ ប៉ុន្តែវិធីមួយដែលគេនឹកពុំឃើញ គឺការដាក់ចុងជើងចេញក្រៅភួយ ។ វិធីនេះនឹងជួយធ្វើឱ្យយើងឆាប់ងងុយគេង និងគេងលក់ស្រួលផងដែរ ។

ជាធម្មតា ការគេងលក់ពាក់ព័ន្ធនឹងសីតុណ្ហភាពក្នុងរាងកាយ ហើយសីតុណ្ហភាពសមស្របសម្រាប់ការគេងលក់ស្កប់ស្កល់ គឺ១៨អង្សារសេ ។ ដូច្នេះ ចុងជើងរបស់យើង គឺជាទ្វារចូលទៅកាន់សីតុណ្ហភាពទាំងនេះ ។ ចុងជើងជាអវៈយវៈមួយដែលជួយបញ្ចេញកំដៅក្នុងរាងកាយបានយ៉ាងល្អ ដោយវាអាចកាត់បន្ថយកម្រិតសីតុណ្ហភាពចាប់ពី២អង្សារសេ ទៅ៣អង្សារសេ ដើម្បីឱ្យសីតុណ្ហភាពក្នុងរាងកាយស្ថិតត្រង់ចំណុចកណ្តាល ។Why Sleeping With Feet Outside the Covers helps you Sleep Better? » Science  ABC

ម្យ៉ាងទៀត ចុងជើងគ្មានរោមជួយឱ្យវាត្រជាក់ពេញមួយយប់ និងធ្វើឱ្យសីតុណ្ហភាពរាងកាយមានតុល្យភាព និងគេងលក់ស្រួល ។ បើអាកាសធាតុក្តៅខ្លាំងពេក រាងកាយត្រូវតស៊ូជាមួយភាពក្តៅ ហើយធ្វើឱ្យយើងពិបាកគេងលក់ ។ ក្រៅពីចុងជើងបានជួយបញ្ចេញកំដៅបានល្អហើយ ជើងរបស់យើងពោរពេញដោយសរសៃឈាមផងដែរ ដែលជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយឱ្យធម្មតា ។Sleeping with socks on: Benefits and risks

អ្នកជំនាញផ្នែកគេងលក់និយាយថា បញ្ហាភាគច្រើន នៅពេលយើងដណ្តប់ភួយគេង គឺវាធ្វើឱ្យរាងកាយក្តៅខ្លាំង ។ ដូច្នេះ ការដាក់ជើងចេញក្រៅភួយ វានឹងជួយឱ្យរាងកាយត្រជាក់ និងជួយយើងអាចរក្សាសីតុណ្ហភាពរាងកាយឱ្យត្រជាក់ពេញមួយយប់ ។ ម្យ៉ាងទៀត វិធីគេងបែបនេះ វាងាយស្រួលបំផុតនៅពេលត្រូវការដណ្តប់ភួយ ។

ប៉ុន្តែគួរប្រុងប្រយ័ត្នផងដែរសម្រាប់ការគេងបែបនេះ ព្រោះវិធីនេះសាកសមសម្រាប់អ្នកដែលគេងមិនបើកម៉ាស៊ីនត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់មិនត្រជាក់ខ្លាំងពេក ។ ប៉ុន្តែបើយើងមានទម្លាប់គេងបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ខ្លាំងពេញមួយយប់ ការដាក់ចុងជើងនៅក្រៅភួយអាចធ្វើឱ្យគ្រុនផ្តាសាយបាន ៕

តើប្រទេសណាដែលសម្បូរទឹកសាបច្រើនជាងគេបំផុតនៅលើពិភពលោក?

0

យើងធ្លាប់សិក្សារួចមកហើយថាភពផែនដីរបស់យើងមានទឹកប្រៃរហូតទៅដល់ ៩៧ ភាគរយ ចំណែកឯទឹកសាបវិញគឺមានតែ ៣ ភាគរយប៉ុណ្ណោះដែលមានប្រភពពី ការធ្លាក់ទឹកសន្សើម ការធ្លាក់ភ្លៀង និងការធ្លាក់ព្រិលពីបរិយាកាស។ ក្នុងនោះមានត្រឹមតែ ០.៥ ភាគរយប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ ដូចនេះតើអ្នកដឹងទេ? ប្រទេសណាដែលសម្បូរទឹកសាបច្រើនជាងគេបំផុតនៅលើពិភពលោក?

១.ប្រទេសប្រេស៊ីល (Brazil)៖ ប្រេស៊ីលគឺជាប្រទេសដែលមានបរិមាណទឹកសាបសរុបជាង ៨,២៣៣ គីឡូម៉ែតគូបឯណោះ ដែលបរិមាណទឹកសាបនៃប្រទេសនេះគឺមានអត្រាស្មើនឹង ១២ ភាគរយនៃធនធានទឹកសាបទាំងអស់នៅទូទាំងពិភពលោក។Brazil has lost 15% of its surface water since the early 1990s | WWF

២.ប្រទេសរុស្សី (Russia)៖ នៅប្រទេសរុស្ស៊ីមានបឹងបៃកាល់ (Baikal Lake) ដែលជាបឹងទឹកសាបមានទំហំធំ និងមានជម្រៅជ្រៅជាងគេបំផុតលើពិភពលោក ធនធានទឹកសាបទាំងអស់នៅក្នុងប្រទេសរុស្ស៊ីមានបរិមាណ ៤,៥០៨ គីឡូម៉ែត្រគូប។HotSpots H2O: Russia Under Pressure as Thousands in Crimea Ration Water -  Circle of Blue

៣.សហរដ្ឋអាមេរិក (United States)៖ ធនធានទឹកសាបនៅក្នុងសហរដ្ឋអាមេរិកមានបរិមាណប្រហែល ៣,០៦៩ គីឡូម៉ែត្រគូប។ ទឹកសាបភាគច្រើនរបស់សហរដ្ឋអាមេរិកគឺជាទឹកនៅផ្ទៃខាងលើដែលមានបរិមាណ ៧០ ភាគរយ និងទឹកដែលនៅក្រោមដីមាន ៣០ ភាគរយ។Does Canada need to conserve its water?

៤.ប្រទេសកាណាដា (Canada)៖ បរិមាណទឹកសាបដែលអាចប្រើប្រាស់បាននៅក្នុងប្រទេសកាណាដាមានប្រហែលជាង ២,៩០២ គីឡូម៉ែត្រគូប ដែលភាគច្រើនទឹកសាបនៅប្រទេសនេះមានវត្តមាននៅតាមបណ្ដាញទន្លេ និងបឹងផ្សេងៗជាច្រើន។The Need for Better Monitoring to Protect Canada's Freshwater Resources -  Aquatic Informatics

៥.ប្រទេសចិន (China)៖ ចិនស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៃប្រទេសដែលមានបរិមាណទឹកសាបច្រើនជាងគេបំផុត ដោយប្រមាណទឹកសាបមានជាង ២,៨៤០ គីឡូម៉ែត្រគូប។ បឹងប៉យ៉ាង (Poyang Lake) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តជាំងស៊ី (Jiangxi) គឺជាបឹងទឹកសាបដែលមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសចិន។ បរិមាណទឹកបឹងប៉យ៉ាងតែងប្រែប្រួលមិនទៀតទាត់ឡើយ ដោយអាស្រ័យទៅតាមរដូវកាល៕Q&A Yangtze Freshwater Advisor Dr. Qiaoyu Guo