យើងបានជ្រាបហើយថា ពលរដ្ឋជប៉ុនមានអាយុវែងបំផុតនៅលើពិភពលោក ហើយបើគិតជាមធ្យម ពលរដ្ឋជប៉ុនមានអាយុប្រមាណ៨៥ឆ្នាំ ។ ដូច្នេះ វាកើតឡើងដោយសារកត្តាជាច្រើន មិនថាការបរិភោគម្ហូបអាហារ អាកាសធាតុ និងបរិស្ថាននៅជុំវិញ ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងចំនួន៦ ដែលជួយឱ្យពលរដ្ឋជប៉ុនមានអាយុវែង ហើយយើងគួរអនុវត្តតាម ។

១-បរិភោគម្ហូបអាហារក្នុងកម្រិតសមល្មម ៖
ពលរដ្ឋជប៉ុនមិនបរិភោគអាហារឆ្អែតពេកទេ គឺបរិភោគប្រមាណតែ៨០% ប៉ុណ្ណោះនៃក្រពះអាហារ ។ ពួកគេបានផ្តោតលើម្ហូបអាហារជួយដល់សុខភាពជាចម្បង ដូចជា ត្រី អង្ករសំរូប គ្រាប់ធញ្ញជាតិ តែបៃតង សារ៉ាយសមុទ្រ បន្លែ និងផ្លែឈើ រួមទាំងគ្រប់គ្រងបរិមាណកាឡូរី ដែលរាងកាយគួរទទួលបានក្នុង១ថ្ងៃផងដែរ ។Is the Okinawa Diet the Secret to a Longer Life?

២-ធ្វើឱ្យមានសមតុល្យពោះវៀនជាមួយ Probiotics ៖
នៅរៀងរាល់ពេលបរិភោគអាហាររបស់ពលរដ្ឋជប៉ុន ពួកគេតែងបន្ថែមអាហារត្រាំ ឬអាហារជ្រក់ជានិច្ច ដូចជា Miso, Natto, ខ្ញីជ្រក់, តៅហ៊ូ ឬយៅអ៊ួ ពីព្រោះពលរដ្ឋជប៉ុនជឿថា ពោះវៀនដំណើរការល្អ គឺជាចំណុចចាប់ផ្តើមធ្វើឱ្យរាងកាយមានសុខភាពល្អ ។

៣-ដើរយ៉ាងតិច៣០នាទីក្នុង១ថ្ងៃ ៖
ពលរដ្ឋជប៉ុនមានទម្លាប់ស្រឡាញ់ការដើរ ឬធាក់កង់ច្រើនជាងការជិះយានជំនិះផ្សេងទៀត ព្រោះនៅប្រទេសជប៉ុនមានចិញ្ចើមផ្លូវស្អាត និងមានសុវត្ថិភាព ។ ចំណុចសំខាន់ ការដើរបានជួយដល់សុខភាពបេះដូង និងធ្វើឱ្យសួតរឹងមាំ ព្រមទាំងកាត់បន្ថយហានិភ័យពីជំងឺរ៉ាំរ៉ៃ ។Four secrets to longevity from the centenarians of Okinawa, the land of  immortals - Lifestyle News

៤-ស្រឡាញ់ភាពស្អាត ៖
ការបោសសម្អាតផ្ទះ សម្អាតរាងកាយ និងសម្អាតនៅតាមកន្លែងសាធារណៈផ្សេងៗ គឺជាទម្លាប់ដែលពលរដ្ឋជប៉ុនចូលចិត្តធ្វើ ពីព្រោះបើអ្វីៗនៅជុំវិញខ្លួនស្អាត គេជឿថា មេរោគផ្សេងៗពិបាកចូលក្នុងរាងកាយ ។ ដូច្នេះ កត្តាទាំងនេះធ្វើឱ្យពលរដ្ឋជប៉ុនមានសុខភាពល្អ អាយុវែង រឹងមាំ មានសេចក្តីសុខទាំងកាយ និងចិត្ត ។

៥-ត្រាំទឹកក្តៅមុនពេលចូលគេង ៖
ការត្រាំទឹកក្តៅមុនពេលចូលគេង គឺជាការបន្ធូរបន្ថយភាពតានតឹងយ៉ាងល្អ ដែលយើងបានទទួលពេញមួយថ្ងៃ ។ វានឹងជួយបំបាត់ភាពអស់កម្លាំង សម្រួលដំណើរការសាច់ដុំនិងសន្លាក់ និងជួយឱ្យឈាមរត់បានល្អ ។ សម្រាប់ផ្ទះណាគ្មានអាងងូតទឹកក្តៅ គេអាចត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗបានដូចគ្នា ។

៦-ការរស់នៅបែបសាមញ្ញ និងយល់ពីខ្លួនឯង ៖
ពលរដ្ឋជប៉ុនបានយល់ពីអត្ថន័យជីវិតរបស់ពួកគេ ដោយចាប់ផ្តើមរស់នៅដោយមានក្តីសុខ និងរីករាយជាមួយរឿងតូចតាចដែលនៅជុំវិញខ្លួន ។ ហេតុនេះ វានឹងធ្វើឱ្យពួកគេមានសុខភាពផ្លូវចិត្តរឹងមាំ និងសម្លឹងឃើញគុណតម្លៃខ្លួនឯង ៕ Ogimi Village: Okinawa's village of longevity | Stripes Okinawaប្រភព ៖ Maeban