កីឡាករ សៀង ចន្ធា បានធ្វើតេស្តសុខភាពជាប់ជាផ្លូវការហើយ ដោយរូបគេនឹងចូលរួមជាមួយក្លិប Al Shahaniya នៃលីគទី២ប្រទេសកាតា។
ការផ្លាស់ទៅលីគកាតា បានធ្វើឱ្យរូបគេ ក្លាយជាកីឡាករបាល់ទាត់កម្ពុជាវ័យក្មេងជាងគេដែលបានផ្លាស់ទៅប្រកបអាជីពបាល់ទាត់ក្រៅប្រទេស ដោយមានវ័យត្រឹម២០ឆ្នាំ ដោយវ៉ាដាច់សិស្សច្បងកីឡាករឃឹម បុរី ដែលបានផ្លាស់ទៅលេងក្រុម SISAKET នៅក្នុងវ័យ២២ឆ្នាំ។
ជាមួយគ្នានេះដែរ បើតាមព័ត៌មានចចាមអារ៉ាម បានឱ្យដឹងថាខ្សែប្រយុទ្ធ សៀង ចន្ធា នឹងទទួលថ្លៃនឿយហត់ម្រមាណ៦ម៉ឺនដុល្លារក្នុង១រដូវកាល នៅក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបឹង កេត៕











