មិនត្រឹមនាំឈ្មោះកម្ពុជាទៅប្រទេសជប៉ុនក្នុងនាមជាសិល្បករខ្មែរប៉ុណ្ណេះទេតែតារាចម្រៀង ម៉ាន់ វណ្ណដា ពិតជាគួរឱ្យកោតសរសើរព្រោះបាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាត ស្គរដៃ បង្ហាញឱ្យជនជាតិផ្សេងស្គាល់។ ក្នុងនោះតារាចម្រៀង Awich ក៏បង្ហាញភាពភ្ញាក់ផ្អើលមិនតិចនោះទេដែលឧបករណ៍បុរាណខ្មែរមានសំឡេងពីរោះរណ្តំបែបនេះ។ មិនត្រឹមតែលេងឧបករណ៍របស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណរបស់ជប៉ុនផងដែរ។May be an image of 2 people and textថ្មីៗនេះលេចដំណឹងថា វណ្ណដា បានវិលមកកម្ពុជាវិញហើយបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅជប៉ុនពោរពេញដោយអារម្មណ៍ស្រស់ស្រាយលើទឹកដីដ៏ស្រស់ស្អាតនេះជាមួយអនុស្សាវរីយជាច្រើនដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗដែលរស់នៅទីនោះដែលបានមកជួយគាំទ្រយ៉ាងច្រើនកុះករអំឡុងពេលការសម្តែងរបស់ វណ្ណដា។ យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់តារាចម្រៀងដ៏មានឥទ្ធិពលរូបនេះកាន់តែធ្វើឱ្យជនជាតិដទៃមើលមកសិល្បៈកម្ពុជាកាន់តែរីកចម្រើនជាងមុនតាមរយៈស្នាដៃដ៏មានទេពកោសល្យរបស់តារាចម្រៀងរូបនេះ។

មិនត្រឹមតែនាំឈ្មោះកម្ពុជាឱ្យរីកមុខមាត់ល្បីសុះសាយជាបន្តបន្ទាប់ជាមួយភាពល្បីល្បាញរបស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា បាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាតតូច ស្គរដៃ បង្ហាញដល់ជនបរទេសឱ្យស្គាល់ពីឧបករណ៍ដ៏ល្អឯករបស់ខ្មែរយើងដែលមានភាពពីរោះរណ្តំពេលប្រគំជាចង្វាក់ភ្លេង។ នេះតាមការបង្ហោះវីដេអូនៅលើបណ្តាញសង្គមIG របស់តារាចម្រៀង Awich កាលពីថ្ងៃទី២៥ កក្កដា។ មិនត្រឹមតែបង្ហាញឧបករណ៍របស់ជាតិខ្លួនប៉ុណ្ណោះទេ តែគេសង្កេតឃើញថា វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណជប៉ុនមួយប្រភេទផងដែរ។

គូសបញ្ជាក់ថា នៅពេលមានការសហការចេញបទចម្រៀងជាមួយតារាចម្រៀងផ្សេង វណ្ណដា តែងតែមានលាយឡំភ្លេងបុរាណខ្មែរនៅក្នុងបទចម្រៀងរបស់គេផងដែរបើទោះបីជាបទនោះជាបទបែបប្រភេទ HipHop ក្តី។ បន្ថែមពីលើនេះហ្វេនក៏រំពឹងថា វណ្ណដា មានការសហការជាមួយតារាចម្រៀងជប៉ុន ថៃ ផងដែរដោយកាលពីពេលកន្លងទៅឃើញគេថតរូបជាមួយគ្នានៅបន្ទប់ស្ទូឌីយ៉ូលើទឹកដីជប៉ុន៕