Home Blog Page 1555

៦ វិធីជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់

0

ការនោមញឹកញាប់នៅពេលយប់ពិតជារំខានខ្លាំងណាស់ដល់ដំណេក នឹងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ប្រសិនបើអ្នកប្រឈមនឹងបញ្ហានេះ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ជាទូទៅមនុស្សពេញវ័យ មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល ៦ ទៅ ៨ ម៉ោង។ ដូចនេះការនោមញឹកញាប់នៅពេលយប់ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖

• ជំងឺខ្សោយបេះដូង
• ខ្សោយតម្រង់នោម
• ជំងឺទឹកនោមផ្អែម
• ក្រពេញប្រូស្តាតរីកធំ
• សម្ពាធឈាមខ្ពស់
• ការប្រើប្រាស់ថ្នាំមួយចំនួន
• គេងមិនដកដង្ហើម
• ជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ម។Warning: Here's why waking up to urinate at night is NOT always normal! |  The Times of India

ខាងក្រោមនេះគឺជាវិធីទាំង ៦ ដើម្បីកាត់បន្ថយបញ្ហានៃការនោមញឹកញាប់នៅពេលយប់ ដែលមានដូចជា៖

១.ជៀសវាងការទទួលទានទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង។
២.គ្រប់គ្រងទម្ងន់ខ្លួនក្នុងកម្រិតធម្មតា។
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៤.ទៅបន្ទប់ទឹកមុនពេលចូលគេង។
៥.គេងឱ្យបានគ្រប់គ្រាន់។
៦.ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ៕Frequent Night Urination Causes & Treatment | Always Discreet ប្រភព៖sanook

សំណាងមែន! បុរសម្នាក់បានរកឃើញកំណប់ទ្រព្យរាប់ពាន់លានដុល្លារនៅពីក្រោយជញ្ជាំង

0

បរទេស៖ ខណៈពេលកំពុងរុះរើផ្ទះ បុរសម្នាក់បានរកឃើញ ‘កំណប់ទ្រព្យ’ រាប់ពាន់លានដុល្លារនៅពីក្រោយជញ្ជាំងឥដ្ឋទាំងនោះ។
លោក Stephen Malton រស់នៅក្នុងស្រុក Dorset ភាគនិរតីនៃប្រទេសអង់គ្លេស ត្រូវបានគេជួលឱ្យរុះរើផ្ទះចាស់មួយ។ អ្នកជួលបាននិយាយថាផ្ទះនេះជាកម្មសិទ្ធិរបស់ Arthur Bell ដែលជាវិចិត្រករ Victorian ។When the house was demolished, the man discovered the “treasury worth  billions” behind the wall – Thuvienpc.com

មិនយូរប៉ុន្មាន លោក Stephen Malton ក៏បានមកដល់ផ្ទះដ៏ចាស់ និងទ្រុឌទ្រោមនោះ។ គាត់បានសម្រេចចិត្តប្រើអេស្កាវ៉ាទ័រដើម្បីកម្ទេចវា រំពេចនោះខណៈពេលដែលកំពុងវាយកម្ទេចជញ្ជាំងឥដ្ឋចាស់ទាំងនោះ Malton ស្រាប់តែឃើញអ្វីមួយលេចចេញពីរន្ធជញ្ជាំង។ ភ្លាមនោះគាត់ក៏ឈប់ ហើយរត់ទៅមើលឱ្យជិត បន្ទាប់ពីរុះរើឥដ្ឋម្តងមួយៗ ទិដ្ឋភាពដ៏អស្ចារ្យមួយបានលេចចេញជារូបរាងឡើង។

លោក Malton បានរាប់ជញ្ជាំងនេះដែលមានក្បឿងប៉សឺឡែនពណ៌ស្រស់ស្អាតចំនួន ២៥៦ ភ្លាមនោះ គាត់បានជឿជាក់ថាវាជាឥដ្ឋពិសេសខុសពីធម្មតា។ ដូច្នេះហើយ Malton បានស្នើឱ្យអ្នកជំនាញវាយតម្លៃប្រភពដើមរបស់វា។ ក្រុមអ្នកជំនាញបាននិយាយថា ឥដ្ឋទាំងនេះត្រូវបានបង្កើតឡើងដោយសិប្បករនៅក្នុងទីក្រុង Delft ប្រទេសហូឡង់។ នៅសម័យ Victorian ទីក្រុងនេះគឺជាអ្នកផលិតក្បឿងប៉សឺឡែនឈានមុខគេមួយរបស់ពិភពលោក។ ឥដ្ឋនីមួយៗនៅលើជញ្ជាំងនេះគឺមានតម្លៃរហូតដល់ ១,០០០ ផោន (ជាង ១,២០០ ដុល្លារ)។ ដូចនេះចំនួនឥដ្ឋសរុបទាំង ២៥៦ នោះមានតម្លៃរហូតដល់ជាង ២៥ ម៉ឺនផោន (ស្មើនឹងជាង ៣០ ម៉ឺនដុល្លារ)។When the house was demolished, the man discovered the “treasury worth  billions” behind the wall – Thuvienpc.com

យោងតាមលក្ខខណ្ឌនៃកិច្ចសន្យារុះរើ Malton គឺជាអ្នកមានសិទ្ធិទទួលបានអ្វីៗទាំងអស់ដែលគាត់រកបានពីផ្ទះនេះ ដូច្នេះក្បឿងប៉សឺឡែនដ៏មានតម្លៃទាំងអស់នោះគឺជាកម្មសិទ្ធិរបស់គាត់៕ ប្រភព៖cafef.com

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧

0

នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

 

គ្រោះរាំងស្ងួតជំរុញឱ្យអង្ករឡើងថ្លៃនៅប្រទេសថៃ

0

ប្រទេសថៃ ៖ ការផ្អាកនាំចេញអង្កររបស់ឥណ្ឌាទៅក្រៅប្រទេស ខណៈប្រទេសជាច្រើនទៀតបានបង្កើនការត្រៀមទុកអង្ករ ដោយសារបារម្ភពីបាតុភូតអេលនីណូ បានជំរុញឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។ ជាក់ស្តែង គេសង្កេតឃើញថា នៅតាមទីផ្សារនានាក្នុងប្រទេសថៃ អាជីវករលក់អង្ករបានផ្លាស់ប្តូរស្លាកសញ្ញាតម្លៃអង្កររបស់ពួកគេ ក្រោយពីតម្លៃអង្ករកើនឡើង ។

អាជីវករលក់អង្ករនៅប្រទេសថៃនិយាយថា ពួកគេទើបតែដំឡើងថ្លៃអង្ករចាប់ពី១បាត ទៅ២បាតក្នុង១គីឡូក្រាម នៅដើមខែសីហា ឆ្នាំ២០២៣ ។ ការលក់អង្ករថ្លៃជាងមុននេះ ដោយសារពួកគេបានចំណាយដើមទុនខ្ពស់ទាំងការទិញចូលអង្ករស និងអង្ករផ្លាម្លិះ ។Thailand's rice prices forecast to rise 5 percent in Q2 | World | Vietnam+  (VietnamPlus)

តាមការសង្កេតឃើញថា តម្លៃលក់អង្កររបស់ហាងនីមួយៗមិនដូចគ្នាទេនៅប្រទេសថៃ ប៉ុន្តែហាងលក់អង្ករភាគច្រើនបានដំឡើងថ្លៃមិនលើសពី២បាតក្នុង១គីឡូក្រាម ។ អង្ករខ្សាយទូទៅមានតម្លៃចាប់ពី២១បាត ទៅ២៦បាតក្នុង១គីឡូក្រាម ចំណែកអង្ករផ្កាម្លិះមានតម្លៃចាប់ពី៣០បាត ទៅ៤៥បាត ។

លោក Yongyut Pruekmahadamrong នាយកសមាគមសហគ្រិនអង្ករថៃលើកឡើងថា ប្រទេសថៃត្រៀមដំឡើងថ្លៃអង្ករច្រកថង់ទម្ងន់៥គីឡូក្រាម និងកាត់បន្ថយការផ្សព្វផ្សាយបញ្ចុះតម្លៃអង្ករ ក្រោយពីការចំណាយដើមទុនកើនឡើង ។ នៅដើមខែសីហា ឆ្នាំ២០២៣ រោងម៉ាស៊ីនកិនស្រូវបានប្រកាសដំឡើងថ្លៃអង្ករស ចាប់ពី១៦បាត ទៅ២០បាតក្នុង១គីឡូក្រាម ឬកើនឡើង៤បាតក្នុង១គីឡូក្រាម ដោយសារតម្លៃអង្ករនៅលើទីផ្សារពិភពលោកកើនឡើង ។The Rice Aisle | Braman's Wanderings

ចំណែកអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបញ្ជាក់ថា បើតាមការតាមដានស្ថានការណ៍តម្លៃអង្ករច្រកថង់ឃើញថា នៅមិនទាន់មានការដំឡើងថ្លៃទេ ដោយអង្ករផ្កាមិ្លះច្រកថង់មានទម្ងន់៥គីឡូក្រាម គឺមានតម្លៃជាមធ្យម២១០បាត ចំណែកអង្ករសច្រកថង់មានទម្ងន់៥គីឡូក្រាមដូចគ្នា មានតម្លៃជាមធ្យម១១៧បាត ។

ទោះយ៉ាងណា តម្លៃអង្ករកើនឡើងនៅដើមខែសីហា ឆ្នាំ២០២៣ វាធ្វើឱ្យកសិករថៃទទួលបានផលប្រយោជន៍ ។ ចំណែកស្រូវទូទៅមានតម្លៃ១១.៥០០បាតក្នុង១តោន ខណៈស្រូវពូជផ្កាមិ្លះមានតម្លៃ១៥.០០០បាតក្នុង១តោន ៕ ប្រភព ៖ Mono News

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់ដីបន្ទាន់ ដើម្បីប្រមូលថវិកាបញ្ចប់ការសាងសង់ផ្ទះជូនអតិថិជន

0

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់ដីជាបន្ទាន់ ដោយបានដាក់លក់ក្រោមតម្លៃទីផ្សារ ដើម្បីប្រមូលថវិកាបញ្ចប់ការសាងសង់ផ្ទះជូនអតិថិជន។May be an image of 2 people, newsroom, dais and text

បើយោងតាមការចេញបង្ហោះលើហ្វេកប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា៖”ខ្ញុំបាទត្រូវការលក់ដីបន្ទាន់ឆ្លងដអរិយក្សត្រ នៅល្វាឯម តម្លៃ 14.5$ ក្នុង1ម៉ែត្រការេ ជាប់ផ្លូវ 20m ទំហំ420ហិចតា កាត់លក់ចាប់ពី(10ហិចតា)ឡើងទៅប្លង់រឹង។
ដើម្បីប្រមូលថវិកាបញ្ចប់ ផ្ទះជូនអតិថិជន ដែលជាក់ស្ដែងដីជាប់ផ្លូវ 20mនៅតំបន់នោះ តម្លៃចាប់ពី 25$ ដល់ 35$។????????????????????????
សូមទាក់ទងតាមលេខទូរសព្ទនេះ 081611562″

ទាក់ទងនឹងការលក់ដីជាបន្ទាន់នេះ មហាជនមួយចំនួនយល់ឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំនងជាត្រូវការថវិកា ដើម្បីបញ្ចប់គម្រោងសាងសង់នៅលើផ្លូវ ៦អា៕May be an image of 1 person and combineMay be an image of 4 people, motorcycle, twilight, fog, street and road

Elon Musk និង Mark Zuckerberg គ្រោងប្រកួតគ្នាក្នុងទ្រុងជាផ្លូវការនៅចុងខែសីហា

0

បរទេស៖ នៅថ្ងៃទី ៦ ខែសីហា លោក Elon Musk បានរៀបរាប់ពីផែនការនៃការប្រកួតក្បាច់គុនក្នុងទ្រុងរបស់ខ្លួននៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ហើយគាត់បានប្រកាសថានឹងប្រើប្រាស់ប្រាក់ចំណូលទាំងអស់ពីកម្មវិធី X ដើម្បីបរិច្ចាកសប្បុរសធម៌សម្រាប់អតីតយុទ្ធជន។

មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះបាននិយាយថា ជារៀងរាល់ថ្ងៃគាត់បាន លើសទម្ងន់ ដោយសារគាត់មិនមានពេលហាត់ប្រាណ ដូចនេះគាត់ក៏បានលើសទម្ងន់ និងណែនាំអ្នកប្រើប្រាស់ឱ្យធ្វើតាមនៅក្នុងវគ្គសាកល្បងនៃមុខងារផ្សាយផ្ទាល់របស់ X។Elon Musk trains with UFC legend amid proposed Mark Zuckerberg fight but  admits he needs more work | Daily Mail Online

មិនយូរប៉ុន្មាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏បានឆ្លើយតបនៅលើបណ្តាញសង្គម Threads ថាគាត់ “បានត្រៀមខ្លួនរួចរាល់ហើយ” ។ លោក Mark ក៏បានបន្តទៀតថា ពួកយើងនឹងរៀបចំការប្រកួតជាផ្លូវការនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ ដែលនេះនឹងក្លាយជាកាលបរិច្ឆេទនៃការប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ គោលបំណងនៃការប្រកួតក្នុងទ្រុងរបស់មហាសេដ្ឋីទាំងពីររូបនេះ គឺដើម្បីធ្វើការបរិច្ចាគសប្បុរសធម៌។See Mark Zuckerberg's ripped physique amid Elon Musk cage fight talk |  South China Morning Post

យោងតាមលោក Dana White ប្រធានអង្គការក្បាច់គុន UFC បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងមហាសេដ្ឋីទាំងពីរនេះត្រូវបានប៉ាន់ប្រមាណថានឹងនាំមកនូវប្រាក់ចំណូលលើសពីមួយពាន់លានដុល្លារ៕ ប្រភព៖vnexpress

គណបក្ស MFP អះអាងពីគណបក្សភឿថៃ អាចនឹងដើរចូលអន្ទាក់

0

រាជធានីបាងកក៖ ប្រទេសថៃ បានជាប់គាំទ្រខាងនយោបាយ ចាប់តាំងពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា រហូតមក ដោយមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន ព្រោះតែសមាជិកសភា និង ព្រឹទ្ធសភា ប្រឆាំងនឹងបេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ហើយឥឡូវនេះ សមាជិកសភាមកពីគណបក្សឈ្នះឆ្នោតមួយនេះ បានព្រមានដល់គណបក្សភឿថៃ អំពីការចាញ់បញ្ឆោតរបស់គេ ស្របពេលគណបក្សជាដៃគូដំបូងមួយនេះ ចង់ទៅចងសម្ពន្ធភាពជាមួយនឹងគណបក្សផ្សេងៗទៀត ដែលមេដឹកនាំរបស់ពួកគេ មានតំណែងខ្ពង់ខ្ពស់ នៅក្នុងជួរគណៈរដ្ឋមន្រ្ដី នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី លោក ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ថា សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ (Move Forward Party ហៅកាត់ MFP កំពុងតែជំរុញឲ្យគណបក្សភឿថៃ (PT) ពិចារណាឡើងវិញ ចំពោះការបញ្ចប់នូវសម្ពន្ធភាពនយោបាយដំបូងរបស់ខ្លួន ដែលមានគោលបំណងរួបរួមគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី។Thailand's Landmark Election: Who Will Ultimately Prevail? | Council on  Foreign Relations

លោក វីរ៉ូ ឡាក់ខាណាអាឌីសន (Wiroj Lakkhanaadisorn) សមាជិកសភាមួយរូប មកពីគណបក្ស MFP បានសរសេរសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយនិយាយសំដៅទៅលើគណបក្សភឿថៃ ថា «មិត្តអើយ! សូមកុំឡើងរថយន្ដ ជាមួយនឹងពួកគេអី ។ ពួកគេបញ្ឆោតអ្នកឱ្យធ្វើដំណើរឡើងទៅលើកំពូលភ្នំ រួចហើយនៅទីបំផុត រុញទម្លាក់អ្នកមកវិញទេ។ អ្នកបានខិតខំរត់ទៅឆ្ងាយពីក្រុមអភិរក្សនិយមរួចហើយ បែរជាត្រឡប់ មកឡើងកប៉ាល់របស់គេវិញយ៉ាងលឿន។ យើងកំពុងតែរង់ចាំអ្នកនៅទីនេះ។ ដំបូងឡើយ គណបក្ស MFP និង គណបក្សភឿថៃ បានខិតខំព្យាយាមរួបរួមគ្នា ចងសម្ពន្ធភាពចម្រុះ ចំនួន៨គណបក្ស ដោយមានសមាជិកសភា សរុប៣១២នាក់ កាន់នៅក្នុងដៃ ស្របពេលក្រុមអភិរក្សនិយម មានសមាជិកសភា ត្រឹមតែ១៨៨នាក់ប៉ុណ្ណោះ នៅក្នុងសភាជាន់ទាប»។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ដ ថា បើរាប់ត្រឹមតែសមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ទាំង២តែ២គណបក្សប៉ុណ្ណោះ ក៏មានអាសនៈ នៅក្នុងរដ្ឋសភា រហូតដល់ចំនួន២៩២នាក់ផងដែរ។ ដូច្នេះ គណបក្សទាំង២នេះ នឹងមានឱកាសល្អ យកឈ្នះលើក្រុមអភិរក្សនិយម គ្រប់ពេលវេលា។ បើទោះជាបច្ចុប្បន្ន គណបក្ស MFP និង បក្សភឿថៃ ទាំង២នេះ ពិបាកនឹងយកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ក៏ដោយ ព្រោះត្រូវការសំឡេងគាំទ្រ ភាគច្រើន មកពីសមាជិកព្រឹទ្ធសភា ដែលលើកបន្ដុបដោយពួកយោធា ប៉ុន្ដែគណបក្សធំទាំងពីរនេះ នឹងនៅតែមានកម្លាំងពិសេស សម្រាប់ប្រយុទ្ធជាមួយនឹងក្រុមអភិរក្សនិយម នៅក្នុងសភា ប្រសិនបើគណបក្សទាំង២ នៅតែបន្ដរួបរួមគ្នាយ៉ាងរឹងមាំ។Wiroj aims to decentralise power

លោក វីរ៉ូ ឡាក់ខាណាអាឌីសន សមាជិកសភា មកពីគណបក្ស MFP ជឿ ថា គណបក្សភឿថៃ អាចនឹងត្រូវបានគេផ្តល់ជូននូវកិច្ចព្រមព្រៀង តាមការបញ្ចុះបញ្ចូល នៅមុនពេលពួកគេបានសម្រេចចិត្ត ទៅតាមផ្លូវរបស់ពួកគេ កាលពីថ្ងៃពុធមុន (ទី២ ខែសីហា)។ បច្ចុប្បន្ន គណបក្សភឿថៃ និង គណបក្សMFP បានឃ្លាតឆ្ងាយពីគ្នា។ បក្សភឿថៃ គួរតែគិតពិចារណាឡើងវិញ ថា ភឿថៃ មានសមាជិកសភា ត្រឹមតែ ១៤១នាក់ប៉ុណ្ណោះ នៅក្នុងដៃ ខណៈក្រុមអភិរក្សនិយម មានសមាជិកសភា រហូតដល់១៨៨ នាក់។ ដូច្នេះមានន័យ ថា អំណាចចរចារបស់គណបក្សភឿថៃ នឹងធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់គណបក្សមួយនេះ ដែលកំពុងតែស្វែងរកការបង្កើតរដ្ឋាភិបាលថ្មី។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ថែម ថា ទ្វារនៅតែទុកចំហ រង់ចាំគណបក្សផាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ (PPRP) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និង គណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា នឹងក្លាយជាសម្ពន្ធភាពចម្រុះ ដឹកនាំដោយគណបក្សភឿថៃ ជាពិសេស ដោយសារតែគណបក្សគាំទ្រដោយយោធាទាំង២នេះ មានឥទ្ធិពល ទៅលើសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង។ ឥឡូវនេះ គណបក្សភឿថៃ ក៏កំពុងតែបាត់បង់ការគាំទ្រ ពីរណសិរ្សរណសិរ្សក្រហមដើម្បីប្រជាធិបតេយ្យ (UDD) ដែលតែងតែគាំទ្រគណបក្សនេះ អស់រយៈពេលយូរមកហើយ រហូតដល់ពួកគេចាកចេញ ពីជំរំគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោក វីរ៉ូ ឡាក់ខាណាអាឌីសន បានបន្ដ ថា គាត់បានកើតងឿងឆ្ងល់ ថាតើគណបក្សភឿថៃ ខ្លាចបាត់បង់យុត្តិកម្មរបស់ខ្លួន សម្រាប់ការបន្តដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើបរាជ័យ នៅក្នុងការគាំទ្ររបស់សមាជិកព្រឹទ្ធសភា ហើយការចាញ់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ គេមិនឆ្ងល់នោះឡើយ ថា នៅលើកំពូលភ្នំដែលគេនាំទៅនោះ តាមពិតជាទីត្រូវនាំទៅប្រហារជីវិតទេឬ?Move Forward and Pheu Thai tussle over House speakership | Thai PBS World :  The latest Thai news in English, News Headlines, World News and News  Broadcasts in both Thai and English.

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ដទៀត ថា នៅក្នុងសេណារីយ៉ូដ៏ល្អបំផុត បើទោះជាគណបក្សភឿថៃ បានទទួលជោគជ័យ នៅក្នុងការបង្កើតសម្ពន្ធភាពថ្មីយ៉ាងណាក៏ដោយ ក៏គណបក្សភឿថៃ នឹងមិនមានអំណាចច្រើន ហើយវាដូចជាគណបក្សភឿថៃ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមអភិរក្សនិយម។

ជាមួយគ្នានេះ លោក អានុសន អៀមសា-អាដ (Anusorn Iamsa-ard) សមាជិកសភា មកពីគណបក្សភឿថៃ បានអះអាង អំពីពីបច្ចុប្បន្នភាពចុងក្រោយ ពីក្រុមចរចារបស់ខ្លួន ថា គណបក្សភឿថៃ នៅតែរឹងមាំ។ ការបង្កើតរដ្ឋាភិបាលចម្រុះ គឺមិនងាយស្រួលនោះឡើយ ហើយគណបក្សភឿថៃ នឹងមិនត្រូវបានគេបង្ខំ ឱ្យទទួលយកលក្ខខណ្ឌណាមួយ ដែលគណបក្ស ពិតជាមិនអាចសម្រេចបាននោះឡើយ។

លោក អានុសន អៀមសា-អាដ បានបន្ដ ថា «គណបក្សភឿថៃ នៅតែមានគោលជំហររឹងមាំ ថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា និង លោកឧត្តមសេនីយ ប្រាវីត វង់ស៊ូវ៉ាន់ មិនត្រូវក្លាយជាផ្នែកណាមួយ នៃសម្ពន្ធភាពចម្រុះថ្មី ខណៈគណបក្សភឿថៃ កំពុងតែបង្កើតឡើងនោះទេ។Thai Parliament to Vote on New Prime Minister on July 13 | Cambodianess

ដោយឡែកការវិវឌ្ឍន៍ស្ថានការណ៍នយោបាយថ្មីមួយផ្សេងទៀត លោក រួងក្រៃ លីគីតវ៉ាតតាណា (Ruangkrai Leekitwattana ) ជាសកម្មជននយោបាយ និង ជាអតីតសមាជិកព្រឹទ្ធសភា បានអះអាង ថា គាត់នឹងដាក់ញត្តិមួយ ទៅកាន់ព្រឹទ្ធសភា ស្នើសុំឲ្យពិនិត្យមើល លើការចោទប្រកាន់ អំពីការគេចពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri កាលពីខែសីហា ឆ្នាំ២០២១៩ ស្របពេលលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) កំពុងតែស្ថិតនៅជាប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនេះ នៅក្នុងប្រទេសថៃ។

លោក ឈូវីត កាម៉ូលវីស៊ីត (Chuvit Kamolvisit) សកម្មជននយោបាយ បានចង្អុលបង្ហាញ កាលពីសប្តាហ៍មុន ថា ក្រុមហ៊ុនអចលនទ្រព្យ Sansiri បានបង់ពន្ធត្រឹមតែ ៥៩,២លានបាត (លុយថៃ) ស្មើនឹងប្រហែលជាង ១,៧ដុល្លារអាមេរិក ខណៈប្រតិបត្ដិការនេះ ត្រូវបង់ រហូតដល់៥២១លានបាត ឬស្មើនឹងប្រហែលជាង១៥លានដុល្លារ។ បច្ចុប្បន្ន លោក ស្រេតថា កំពុងតែក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ហើយនឹងត្រូវតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅក្នុងសភា នាពេលខាងមុខនេះ៕

តំណាងរាស្រ្តក្មេងជាងគេបំផុត ជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ មានអាយុមិនដល់៤០ឆ្នាំ

0

យោងតាមចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងតំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងក្មេងជាងគេបំផុតគឺឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ។

ឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ ជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោម៥អង្គនាក់មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ឯកឧត្តមបានជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ដែលជាស្រុកកំណើតផ្ទាល់របស់លោកតែម្តង។ក្រោយពីក្លាយជាតំណាងរាស្រ្ត ឯកឧត្តម ត្រូវបាន អង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាអ្នកនាំពាក្យគណបក្សហ្វ៊ុនសប៉ិចទៀតផង។

ឯកឧត្តម មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយធ្លាប់បានរស់នៅនៅវត្តចិនដំដែករាជធានីភ្នំពេញ និងចូលគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចតាំងពីនៅជាយុវជន ដោយសារតែឪពុកម្ដាយ និងក្រុមគ្រួសារ ជាអ្នកគាំទ្ររាជានិយមដ៏ស្មោះស្ម័គ្រ។

សូមបញ្ជាក់ផងដែរថា បក្សរាជានិយមមួយនេះ ឈ្នះបាន៥អាសនៈ ខណៈបក្សប្រជាជនកម្ពុជាឈ្នះបាន១២០អាសនៈ៕

សារមន្ទីទាំង ១០ ដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក

0

សារមន្ទីរគឺជាកន្លែងដ៏អស្ចារ្យនឹងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។ ដូច្នេះខាងក្រោមនេះគឺជាសារមន្ទីទាំង ១០ ដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក នឹងមានអាយុកាលតាំងពី ២,៥០០ ឆ្នាំមុនមកម្លេះ។

១.សារមន្ទីរល្វ័រ (Louvre Museum)៖ សារមន្ទីរដែលចំណាស់ជាងគេមួយនេះស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។Guide to Louvre Entrances 2023 | How To Enter the Louvre?

២.សារមន្ទីរកាពីតូលីណេ (Capitoline Museum)៖ កាពីតូលីណេគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៤៧១ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ស៊ីក្សទូសទី៤ (Pope Sixtus IV)។ រហូតមកដល់ឆ្នាំ១៧៣៤ ទើបសារមន្ទីរកាពីតូលីណេត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។Capitoline Museum (Musei Capitolini) Tickets - Rome | Tiqets.com

៣.សារមន្ទីរវ៉ាទីកង់ (The Vatican Museum)៖ សារមន្ទីរមួយនេះដែរស្ថិតនៅរដ្ឋបុរីវ៉ាទីកង់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៥០៦ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ជូលីអ៊ូសទី២ (Pope Julius II)។What It's Like to See the Vatican Museums, Minus the Crowds | Condé Nast  Traveler

៤.សារមន្ទី អឺម៉ូរី (The Royal Armouries)៖ សារមន្ទីរអឺម៉ូរី ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦០។Royal Armouries Museum (Leeds): A Brief History of War - Darksword Armory

៥.សារមន្ទីរឃុនស្ត៍ (Kunst Museum)៖ ឃុនស្ត៍គឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងបាសែល (Basel) ប្រទេសស្វីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៦៦១។Sjangermaleri- og hverdagsskildringer - Trondheim kunstmuseum

៦.សារមន្ទីរអាស្មូលាន (The Ashmolean)៖ សារមន្ទីរនេះស្ថិតនៅទីក្រុងអុក្សហ្វឺដ (Oxford) ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៨៣។8 weird and wonderful things to do in Oxford with kids - Holidays from Hels

៧.សារមន្ទីរឆាលីស្តុន (Charleston Museum)៖ សារមន្ទីរឆាលីស្តុនស្ថិតនៅរដ្ឋខាឡូរីណាខាងត្បូង (South Carolina) សហរដ្ឋអាមេរិក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៧៣។The Charleston Museum 2023 | Aug. 2023 Events, Hours & Admission

៨.សារមន្ទីប៊ែលវេឌារ (Belvedere Palace)៖ ប៊ែលវេឌារគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៧៨១។Visit | Belvedere Museum Vienna

៩.សារមន្ទីរឥណ្ឌា (Indian Museum)៖ សារមន្ទីរអាស៊ីមួយនេះស្ថិតនៅទីក្រុងកុលកត្តៈ (Kolkata) រដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៨១៤ ពោលគឺនាសម័យអាណានិគមអង់គ្លេស ដែលកំពុងគ្រប់គ្រងត្រួតត្រាពិភពហិណ្ឌីនាពេលនោះ។Indian Museum Kolkata, India -

១០.សារមន្ទីរហឺរមីថេហ្គិ៍ (Hermitage Museum)៖ សារមន្ទីរដ៏ចំណាស់មួយនេះស្ថិតនៅទីក្រុងសាន់ភីតថឺស្បឺក (St.Petersburg) ប្រទេសរុស្ស៉ី ដែលកសាងឡើងនៅឆ្នាំ១៧៦៤។ រហូតមកដល់ឆ្នាំ១៨៥២ ទើបសារមន្ទីរហឺរមីថេហ្គិ៍ត្រូវបានបើកឱ្យសាធារណជនចូលទស្សនា៕The State Hermitage Museum - World Luxury Travel Awards

រថយន្ត១គ្រឿងបានខូចខាតធ្ងន់ធ្ងរ ខណៈអ្នកបើកបរអាយុត្រឹម១៣ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗបានកើតឡើងដោយសារការល្មើសច្បាប់ ដូចជា ការបើកបរយានជំនិះក្នុងល្បឿនលឿន និងការបើកបរក្នុងពេលស្រវឹងជាដើម ហើយវាតែងកើតឡើងនៅតាមបណ្តាប្រទេសនានាលើពិភពលោក ។ ជាក់ស្តែង មានក្មេងស្រីអាមេរិកម្នាក់បានលួចយករថយន្តឪពុកម្តាយរបស់នាងមកបើកបរនៅតាមផ្លូវជាមួយមិត្តភក្តិ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់រថយន្តអ្នកដទៃទៀតផង ។13-year-old crashes Tesla

ទំព័រហ្វេសប៊ុករបស់ប៉ូលិសប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Santa Rosa Police បានបង្ហោះរូបភាពរថយន្ត Tesla ១គ្រឿងបានខូចខាតទាំងស្រុង ព្រមទាំងសរសេរអំពីរឿងរ៉ាវដែលកើតឡើងថា អ្នកបង្កគ្រោះថ្នាក់លើកនេះ គឺជាយុវវ័យមានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដោយមានរថយន្ត Tesla ១គ្រឿងពណ៌ខ្មៅបានខូចខាតយ៉ាងធ្ងន់ធ្ងរក្បែរបង្គោលភ្លើងមួយកន្លែងនៅតាមផ្លូវ King និង Howard ។ ប៉ុន្តែសំណាងល្អ យុវវ័យចំនួន៣នាក់នៅក្នុងរថយន្តរងរបួសបន្តិចបន្តួចប៉ុណ្ណោះ និងអាចដើរចេញពីរថយន្តដោយខ្លួនឯងបាន ។

ក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ ប្រាប់ថា នាងបានយករថយន្តរបស់ឪពុកម្តាយ មកបើកបរដោយពុំទទួលបានការអនុញ្ញាត ហើយនាងក៏បាត់បង់ការគ្រប់គ្រងរថយន្ត និងមិនអាចបញ្ជារថយន្តបានទេ រហូតដល់វាជ្រុលទៅបុកបង្គោលភ្លើងនៅតាមផ្លូវ ។ លើសពីនេះ នាងក៏បានបើករថយន្តទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀតដែលចតនៅក្បែរនោះ ។Teen Steals And Wrecks Parents' Tesla, Causes Multiple Crashes

ក្រោយមក អាជ្ញាធរបានបញ្ជូនខ្លួនក្មេងបង្កហេតុទាំងអស់ទៅពិនិត្យរកជាតិអាល់កុល ព្រមទាំងហៅអាណាព្យាបាលមកដោះស្រាយបញ្ហានេះ ។ អាជ្ញាធរបានសាកសួររកមូលហេតុដែលបង្កឱ្យកើតគ្រោះថ្នាក់ និងមានអ្នកដទៃពាក់ព័ន្ធជាមួយហេតុការណ៍នេះឬក៏អត់ ៕ ប្រភព ៖ khaosod