កាលពីបីខែមុន អាល់ប៊ុល 5-STAR របស់ ក្រុម Stray Kids បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាងអាល់ប៊ុមកំពូល 200 របស់ Billboard ដែលធ្វើឱ្យក្រុមនេះក្លាយជាសិល្បករ K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈរនៅលើកំពូលតារាង។ បន្ថែមទៅលើសមិទ្ធិផលនេះ 5-STAR បច្ចុប្បន្នក្លាយជាអាល់ប៊ុម K-pop ដែលលក់ដាច់បំផុតនៅឆ្នាំ២០២៣ នៅសហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះបានក្លាយជាអាល់ប៊ុមដំបូងរបស់ Stray Kids ចំណាយពេល១៤ សប្តាហ៍នៅលើ Billboard 200។
សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៦ ខែកញ្ញា 5-STAR បានជាប់ចំណាត់ថ្នាក់លេខ ១៥៧ នៅលើតារាង Billboard 200 ក្នុងសប្តាហ៍ទី ១៤ ជាប់ៗគ្នានៅលើតារាង។
មិនត្រឹមតែប៉ុណ្ណោះអាល់ប៊ុមនេះ ក៏បានឡើងទៅលើតារាង Billboard ផ្សេងទៀតជាច្រើនទៀតក្នុងសប្តាហ៍នេះ។ អាល់ប៊ុមនេះបានឡើងដល់លេខ៤ នៅលើតារាងអាល់ប៊ុមពិភពលោក លេខ ៩ នៅលើតារាង Top Current Album Sales និងលេខ ១០ នៅលើតារាង Top Album Sales ក្នុងសប្តាហ៍ទី ១៤ របស់វានៅលើតារាងទាំងបី។
លើសពីនេះទៅទៀត Stray Kids នៅតែរឹងមាំនៅលេខ ៦២ នៅលើតារាង Billboard’s Artist 100 នៅសប្តាហ៍នេះ ដែលជាការកត់សម្គាល់សប្តាហ៍ទី ៣៤របស់ពួកគេដែលមិនជាប់គ្នានៅលើតារាង។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រុមចម្រៀង Stray Kids ក៏បង្ហាញវត្តមានផ្ទាល់នៅក្នុងកម្មវិធី MTV VMA ព្រមទាំងបានឡើងសម្តែងបទ S Class ផងដែរនិងឈ្នះបានពានរង្វាន់ Best Kpop ៕










