ប្រទេសថៃ ៖ ក្រោយពីរដ្ឋាភិបាលថ្មីប្រកាសពីគម្រោងចែក Tablet ឱ្យកូនសិស្ស ពលរដ្ឋថៃ និងអាណាព្យាបាលសិស្សដែលមកទិញអីវ៉ាន់នៅផ្សារក្នុងទីក្រុង Uthai Thani និយាយថា រដ្ឋាភិបាលចេញគម្រោងចែក Tablet ឱ្យកូនសិស្សជាការល្អប្រសើរ ។ ប៉ុន្តែបើរដ្ឋាភិបាលចែកត្រឹមតែ Tablet ហើយគ្មានអ៊ីនធើរណេតប្រើប្រាស់នោះ គឺអាណាព្យាបាលសិស្សត្រូវលំបាក ។ ដូច្នេះ រដ្ឋាភិបាលគួរតែយកថវិកាទៅជួយកុមារក្រីក្រល្អជាង ព្រោះមានគ្រួសារជាច្រើនទៀតមានជីវភាពក្រីក្រ ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងសារព័ត៌មានថៃបានចុះសាកសួរការយល់ឃើញរបស់ពលរដ្ឋពាក់ព័ន្ធនឹងគម្រោងចែក Tablet របស់រដ្ឋាភិបាល ។ ខាងសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់ផ្សារនៅទីក្រុង Uthai Thani ដែលមានពលរដ្ឋ និងអាណាព្យាបាលសិស្សមកទិញរបស់របរ និងអង្ករក្នុងផ្សារនេះ ហើយក៏មានអាជីវករលក់ដូរដែលមានកូនក្មួយកំពុងរៀនសូត្រផងដែរ ។A snapshot of Thai government schools' curriculum | Thaiger

ស្ត្រីជាអាណាព្យាបាលសិស្សម្នាក់និយាយថា ការពិត គាត់ចង់ឱ្យរដ្ឋាភិបាលយកថវិកាទៅជួយឧបត្ថម្ភសិស្សក្រីក្រវិញល្អជាង ព្រោះមានអាណាព្យាបាលសិស្សជាច្រើនមានជីវភាពក្រីក្រ ។ ការធ្វើបែបនេះ គឺជាការជួយកូនសិស្សក្រីក្រចំគោលដៅច្រើនជាង ។ បើរដ្ឋាភិបាលចែក Tablet ឱ្យកូនសិស្ស ហើយពួកគេមិនបានយកទៅប្រើប្រាស់ក្នុងការរៀនសូត្រ ក៏គ្មានប្រយោជន៍អ្វីដែរ ។ ម្យ៉ាងទៀត ពួកគេអាចយកទៅលេងហ្គេម ឬមើលតុក្កតាជំនួសការរៀនសូត្រ ។ ដូច្នេះ ការចែក Tablet ក៏មិនបានផ្តល់ចំណេះដឹងអ្វីឱ្យកូនសិស្សទេ ។The 3 Best Android Tablets 2023 | Reviews by Wirecutter

ចំណែកស្ត្រីអ្នកលក់ដូរនៅក្នុងផ្សារប្រាប់ថា បើរដ្ឋាភិបាលចែក Tablet ឱ្យកូនសិស្ស តើពួកគេបានអ៊ីនធើរណេតពីណាមកប្រើប្រាស់ ។ បើកូនសិស្សនៅសាលារៀន ពួកគេអាចប្រើអ៊ីនធើរណេតរបស់សាលារៀនបាន ប៉ុន្តែបើពួកគេនៅផ្ទះ ហើយឪពុកម្តាយពួកគេពុំសូវមានប្រាក់នោះ ឬមិនបានតបណ្តាញអ៊ីនធើរណេតនៅផ្ទះ គឺត្រូវជួបការលំបាក ។ ដូច្នេះ ពួកគេត្រូវតបណ្តាញសេវាអ៊ីនធើរណេតឱ្យកូនទៀត ហើយវាបានបន្ថែមបន្ទុកដល់ឪពុក-ម្តាយសិស្ស ព្រោះការចំណាយកើនឡើង ។ ហេតុនេះ បើរដ្ឋាភិបាលចែក Tablet ត្រូវតែផ្តល់សេវាអ៊ីនធើរណេតព្រមគ្នាផង ។

រីឯអាណាព្យាបាលសិស្សម្នាក់ទៀតនិយាយថា ចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារៀនសូត្ររបស់សិស្សឱ្យចំគោលដៅ ជាពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស ។ ចំណែកការចែកប្រាក់ឌីជីថលម្នាក់១ម៉ឺនបាត គឺជាក្តីសង្ឃឹមរបស់អាណាព្យាបាលសិស្សដើម្បីយកទៅទិញឧបករណ៍រៀនសូត្រ និងសម្លៀកបំពាក់សិស្ស ។ បើរដ្ឋាភិបាលជួយដំណើរការរឿងនេះឱ្យបានឆាប់រហ័ស នឹងជាការល្អប្រសើរ ព្រោះបច្ចុប្បន្ន របស់របរថ្លៃណាស់ ៕ ប្រភព ៖ NationOnline