ក្រុមបាល់ទះបុរសកម្ពុជា បានទៅដល់ភូមិកីឡាមុនគេ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៣ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ដោយមាន៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

នៅក្នុងនោះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។

ប្រកួតដំបូងនៅថ្ងៃទី១៩ ខែកញ្ញា កម្ពុជា ប៉ះ ឥណ្ឌា វេលាម៉ោង ៧:០០នាទីយប់ មុននឹងបន្តទៅជួបកូរ៉េខាងត្បូង វេលាម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃទី២១ ខែកញ្ញា។

សូមបញ្ជាក់ផងដែរ ក្រុមបាល់ទះបុរសកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ៕May be an image of 9 people and text