Home Blog Page 1553

New Jeans ត្រូវបានអ្នកគាំទ្រស្នើឱ្យធ្វើការសូមទោស LISA BLACKPINK ជាសារធារណៈ

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AI Bawaba ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែសីហា ថា ថ្មីៗនេះនៅក្នុងបណ្តាញសង្គម X ដែលជាអតីត Twitter មានគណនីយមួយដែលមានឈ្មោះថា Pop Crave បានធ្វើការផុសរូប LISA BLACKPINK ដោយភ្ជាប់ពាក្យថា “Lisa សមាជិកក្រុម Blackpink មើលទៅពិតជាអស្ចារ្យណាស់ក្នុងរូបថតថ្មីនេះ”។NewJeans' net worth: Everything to know about the K-pop group's earnings

បន្ទាប់មកក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅផ្តល់មតិសសើរ ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា មានគណនីយផ្លូវការមួយរបស់ក្រុមនារី New Jeans ដែលមានឈ្មោះថា New Jeans Global បានចូលទៅផ្ដល់មតិនៅក្នុងគណនីយ Pop Crave ដែលបានបង្ហោះរូប LISA ដោយភ្ជាប់ពាក្យថា “នាងមើលទៅអាក្រក់ណាស់” និងបន្ថែម emojis ដែលមិនសមរម្យទៀតផង។BlackPink's Lisa Among 2023 Inductees Into Asian Hall Of Fame – Billboard

ភ្លាមៗនោះអ្នកគាំទ្រជាច្រើនបានប្រតិកម្មទៅលើគណនីយ New Jeans Global ដោយស្នើឱ្យក្រុមចម្រៀង New Jeans ធ្វើការសូមទោស LISA BLACKPINK ជាសារធារណៈ។ មិនយូរប៉ុន្មាន គណនីយផ្លូវការរបស់ New Jeans Global បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាគណនីរបស់ពួកគេត្រូវបាន Hack ហើយពួកគេមិនមានអ្វីពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ LISA BLACKPINK នោះទេ ដោយឥឡូវនេះយើងបានធ្វើការផ្លាស់ប្តូរលេខសម្ងាត់របស់យើងហើយ។Why is APOLOGIZE TO LISA trending on Twitter? NewJeans Global Fanbase tweet  controversy sparks outrage among fans

គណនីយផ្លូវការរបស់ក្រុមចម្រៀង New Jeans ក៏បានបន្តទៀតថា វាជាការធ្វេសប្រហែស ហើយក្រុមការងាររបស់យើងពិតជាសូមទោសមែន ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រ New Jeans៕

រូបមន្តធម្មជាតិ ៤ យ៉ាងដើម្បីបំបាត់ស្លាកស្នាមលើដងខ្លួនយ៉ាងមានប្រសិទ្ធភាព

0

កាលដែលយើងមានស្លាកស្នាមលើដងខ្លួន ពិតណាស់មិនថានារីឬបុរសនោះទេនឹងមិនសូវមានទំនុកចិត្តលើការស្លៀកពាក់ ព្រោះខ្លាចគេឃើញដៃជើង ឬដងខ្លួនយើងមិនស្អាត។ ប៉ុន្តែឈប់បារម្ភនឹងបញ្ហានេះទៀតទៅដើម្បីបំបាត់ស្លាកស្នាមលើដងខ្លួនបាន យើងត្រូវសាកល្បងអនុវត្តរូបមន្តធម្មជាតិដូចខាងក្រោម៖

១.ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ គឺសម្បូរទៅដោយសារធាតុប្រូតេអ៊ីនដែលជួយឱ្យមុខរបួសលើស្បែកឆាប់សះស្បើយ និងធ្វើឱ្យឈាមរត់ស្រួល។ ចំណែកវិធីធ្វើក៏មានលក្ខណៈងាយស្រួលដែរ ដោយអ្នកគ្រាន់តែកោសយកជែលនៅខាងក្នុង លាបលើស្លាកស្នាម ហើយបន្តធ្វើវាឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍ និងព្យាយាមអនុវត្តបែបនេះជារឿយៗនោះអ្នកនឹងទទួលលិទ្ធផលល្អ។អត្ថប្រយោជន៍ដ៏ប្រសើរ១០យ៉ាងរបស់ប្រទាលកន្ទុយក្រពើ – សាលារៀន អន្ដរទ្វីប អាមេរិកាំង

២.ប្រេងដូង៖ ប្រេងដូងមានលក្ខណៈសម្បត្តិជួយព្យាបាលរបួស និងកាត់បន្ថយស្លាកស្នាមបានយ៉ាងល្អ ដោយអ្នកអាចលាបប្រេងដូងលើស្នាមរបួសពីរដងក្នុងមួយថ្ងៃ និងព្យាយាមអនុវត្តបែបនេះឱ្យទៀងទាត់នោះអ្នកនឹងទទួលបានលិទ្ធផលល្អ។អត្ថប្រយោជន៍​ទាំង ៨​យ៉ាង​របស់​ប្រេងដូង - Rasmei Kampuchea Daily

៣.ក្រូចឆ្មារ៖ ក្រូចឆ្មារមានលក្ខណៈសម្បត្តិជួយជម្រុះកោសិកាស្បែកដែលចាស់ៗ និងកាត់បន្ថយស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព។ របៀបធ្វើ យកក្រូចឆ្មារមួយផ្លែ ច្របាច់យកទឹក ហើយយកទៅលាយជាមួយទឹកខ្ញី និងលាបវាលើស្នាម ៣ ដងក្នុងមួយសប្ដាហ៍ ប្រសិនបើស្នាមនោះមានរយៈពេលយូរមកហើយ។Squeezing lime into your beach drink could give you an ugly skin reaction

៤.ខ្ញី៖ ខ្ញីគឺជាអង់ទីអុកស៊ីដង់ប្រឆាំងនឹងភាពចាស់ដែលល្អជាងវីតាមីន E ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ១២ យ៉ាងពិសេសល្អសម្រាប់ស្នាមសម្លាកយូរៗ។ គ្រឿងផ្សំ ត្រូវយកខ្ញីស្រស់កាត់ជាចំណិតស្ដើងៗ បន្ទាប់មកយកទៅបិទលើស្បែកដែលមានស្នាម ទុករយៈពេល ២០ នាទី រួចលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច៕What Is Ginger and What Is It Good For? ប្រភព៖sanook

នគរបាលចរាចរណ៍៣នាក់ត្រូវផ្អាកការងារ ក្រោយជំរិតទារប្រាក់ពីជនជាតិចិន

0

យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖” ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង”។

ចំពោះមន្ត្រីនគរបាលចំនួន ០៣នាក់ដែលបានផ្អាកការងាមានឈ្មោះ ដូចខាងក្រោម៖

  • លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក
  • លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក
  • លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី

    មន្ត្រីនគរបាលចំនួន ០៣នាក់ ត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ហា រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត៕

 

បញ្ឈប់រថភ្លើងទាំងមូលដោយសារតែធ្វើរឿងមួយនេះ

0

វាបានក្លាយជារឿងមួយដែលល្បីល្បាញក្នុងបណ្តាញសង្គម ហើយមានអ្នកចូលមកបញ្ចេញយោបល់សរសើរនូវទង្វើដ៏ល្អនេះ ។ នៅក្នុងវីដេអូបានបង្ហាញពីរថភ្លើងទាំងមូលត្រូវផ្អាកការធ្វើដំណើរបណ្តោះអាសន្នសិន ដោយសារបុគ្គលិកបម្រើការក្នុងរថភ្លើងចុះពីលើរថភ្លើង ហើយទៅជួយសត្វអណ្តើកដេកផ្ងារពោះ១ក្បាលនៅលើផ្លូវដែក ដើម្បីឱ្យអណ្តើកនេះអាចវារទៅមុខបាន ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា វាបានក្លាយជាវីដេអូមួយដែលត្រូវបានគេចែកចាយបន្តគ្នា និងមានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្រោយពីអ្នកបើករថភ្លើងសម្រេចចិត្តបញ្ឈប់រថភ្លើងទាំងមូល ដើម្បីជួយអណ្តើក១ក្បាលដែលដេកផ្ងារពោះនៅលើផ្លូវដែក ។

អ្នកលេង TikTok ម្នាក់ឈ្មោះ @first_srt បានបង្ហោះវីដេអូនេះ ក្រោយពីមានការប្រទះឃើញអណ្តើក១ក្បាលដេកផ្ងារពោះនៅលើផ្លូវដែក ហើយវាព្យាយាមងាកខ្លួនចុះឡើងដើម្បីត្រឡប់មកសភាពដើមវិញ ប៉ុន្តែមិនបានសម្រេច ។ ចុងក្រោយ បុរសជាបុគ្គលិករថភ្លើងបានចុះទៅជួយលើកវាទៅដាក់នៅសងខាងផ្លូវ ទើបបុរសនេះឡើងលើរថភ្លើងវិញ ហើយធ្វើដំណើរបន្ត ។

ក្រោយពីវីដេអូនេះបានបង្ហោះនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះអ្នកលេងបណ្តាញសង្គមខ្លះបានសរសើរបុគ្គលិករថភ្លើងដែលសង្កេតឃើញសត្វអណ្តើកនេះ ។ ពួកគេនិយាយថា បើមិនបានជួយវាទេ អណ្តើក១ក្បាលនេះអាចងា.ប់ក៏ថាបាន ព្រោះវាមិនអាចក្រឡាប់ខ្លួនដោយខ្លួនវាបានទេ ។

អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «សូម្បីតែកំពុងបើកបររថភ្លើង នៅតែមើលឃើញអណ្តើកទៀត នេះបង្ហាញថា អ្នកបើករថភ្លើងបានសង្កេតមើលនៅតាមផ្លូវគ្រប់ពេលទាំងអស់» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «ហេតុអ្វីគួរឱ្យស្រឡាញ់បែបនេះ បើគ្មានរថភ្លើងបើកឆ្លងកាត់ទេ ឬអ្នកបើករថភ្លើងមិនបញ្ឈប់រថភ្លើងទេ សត្វអណ្តើកនេះនឹងត្រូវដេកហាលថ្ងៃយូរប៉ុនណាទៅ អរគុណជំនួសអណ្តើកផង» ។ មនុស្សម្នាក់ទៀតថា ៖ «វាជាទង្វើមួយគួរឱ្យស្រឡាញ់ ព្រោះគ្រប់ជីវិតទាំងអស់ រមែងស្រឡាញ់ជីវិតរបស់ខ្លួន» ៕ ប្រភព ៖ khaosod

ហ្វេនបុកពោះភឹបក្រោយឃើញ វណ្ណដា និង ទេព ពិសិដ្ឋ នៅជាមួយគ្នាខណៈមានពាក្យចចាមអារ៉ាមនេះឡើង

0

នៅលើបណ្តាញសង្គមទិកតុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និង តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ នៅជាមួយគ្នាក្នុងក្លិបកម្សាន្តមួយកន្លែង។ ជាពិសេសមើលទៅពួកគេពិតជាមានភាពស្និទ្ធស្នាលគ្នាគួរឱ្យកត់សម្គាប់រហូតហ្វេនៗពោលថាគ្រូហើយនិងកូនសិស្សជួបគ្នា ខណៈកន្លងមកមហាជនបានសម្លឹងឃើញថា ទេព ពិសិដ្ឋ ជាពន្លកថ្មីខាងវិស័យចម្រៀងរ៉េបអាចនឹងបន្តតំណែងពី វណ្ណដា ទៀតផង។ លើសពីនេះក៏មានពាក្យចចាមអារ៉ាមនេះកើតឡើងផងដែរ។កាលពីពេលថ្មីៗនេះ វណ្ណដា បានលេចវត្តមាននៅក្នុងក្លិបកម្សាន្តមួយដើម្បីមកចូលរួមទស្សនាការសម្តែងរបស់តារាចម្រៀងរ៉េប ខ្មែរមួយជីវិត ដែលទើបមកពីសហរដ្ឋអាម៉េរិកដើម្បីបំពេញតួនាទីជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងមួយ។ មិនត្រឹមតែប៉ុណ្ណោះមានវីដេអូចែកចាយនៅលើបណ្តាញសង្គមឃើញពីភាពរីករាយរបស់ពួកគេនៅក្នុងក្លិបកម្សាន្តថែមទាំងឃើញវត្តមាន ទេព ពិសិដ្ឋ នៅទីនោះដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គេសង្កេតឃើញថា វណ្ណដា និង ទេព ពិសិដ្ឋ បាននៅជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលទោះបីជាពួកគេស្ថិតក្នុងទ្រនំផ្សេងគ្នាក៏ដោយ។ ការជួបគ្នារបស់អ្នកទាំងពីរ ធ្វើឱ្យហ្វេនៗហាក់បង្ហាញអារម្មណ៍សប្បាយប្លែកព្រមទាំងនិយាយថាគ្រូហើយនិងសិស្សបានជួបគ្នាហើយ។ ការដែលហ្វេនៗអ្នកលេងបណ្តាញសង្គមមានការលើកឡើងបែបនេះដោយសារតែគេសង្កេតឃើញថា ទេព ពិសិដ្ឋ ជាពន្លកថ្មីនៅលើវិស័យរ៉េបដែលកន្លងមកនេះម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ រូបនេះបានទាញប្រជាប្រិយភាពគួរឱ្យកត់សម្គាល់តាមរយៈបទដូចជា «Money», « HOMETOWN» ជាដើមដោយរូបគេបានផ្លាស់ប្តូរពីការច្រៀងបែបមនោសញ្ចេតនាមកជាបទបែប hip hop វិញព្រមទាំងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនជាពិសេសពីបណ្តាយុវវ័យដែលទំនោរលើចង្វាក់ប្រភេទនេះ។

បន្ទាប់ពីសិស្សច្បង សិស្សប្អូនបានជួបគ្នានេះដែរ ក៏លេចពាក្យចចាមអារ៉ាមដែរថា ទេព ពិសិដ្ឋ ចង់ផ្តាច់ខ្លួនពីទ្រនំផងដែរ ខណៈចុងក្រោយនេះ ទេព ពិសិដ្ឋ បានទម្លាក់បទនៅលើឆាណែលយូធូបផ្ទាល់ខ្លួន។ ចំណែកឯខាងឆាណែលផលិតកម្មវិញចាប់តាំងពីទម្លាក់បទ « HOMETOWN» មកទល់ពេលនេះមានរយៈពេល៤ខែហើយពុំទាន់បានទម្លាក់បទថ្មី ទេព ពិសិដ្ឋ នោះទេ។

គួរបញ្ជាក់ផងដែរថា ដ្បិតតែ ទេព ពិសិដ្ឋ ជាតារាចម្រៀងវ័យក្មេងមែនពិតតែគេអាចផលិតបទចម្រៀងបានដោយខ្លួនឯងផងដែរ៕  

ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន សូមប្រុងប្រយ័ត្នព្យុះត្រូពិចខាន់ណុន

0

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសបន្ទាន់ដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុ (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។Typhoon Khanun kills 2 and injures at least 62 in Japan, shuts businesses  in Taiwan - CNA

ឥទ្ធិពលព្យុះនេះបានធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ។ អាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ ។

សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕May be an image of text

យុវវ័យចិននិយមជិះរទេះរុញអគ្គិសនីជំនួសយានជំនិះផ្សេងៗ

0

ប្រទេសចិន ៖ បច្ចុប្បន្ន យុវវ័យចិនដែលមានសុខភាពរឹងមាំ ហើយមិនមែនជាជនពិការ បាននាំគ្នាជិះរទេះរុញអគ្គិសនីធ្វើជាយានជំនិះសម្រាប់ធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ។ គេសង្កេតឃើញថា អ្នកដែលនិយមជិះរទេះរុញអគ្គិសនី មិនមែនមានចំនួនតិចតួចទេ ប៉ុន្តែពួកគេបានជិះជាក្បួនតែម្តងនៅតាមផ្លូវនានាក្នុងទីក្រុងក្វាងចូវ ។ ហេតុនេះ សម្រាប់កង់អាគុយវិញ មិនទទួលបានការពេញនិយមសម្រាប់ពួកគេទៀតទេ ។China limits scooters, young people are switching... to electric  wheelchairs - Gearrice

យុវវ័យជាច្រើននាក់បាននិយមជិះរទេះរុញអគ្គិសនី ដោយសារនៅទីក្រុងក្វាងចូវបានចេញបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់កង់អាគុយក្នុងទីក្រុងនេះ ដូចជា ការហាមឃាត់កែច្នៃកង់អាគុយ, កំណត់រយៈពេលការប្រើប្រាស់ ព្រមទាំងកំណត់ល្បឿន និងចំណុចផ្សេងទៀត ។ ដូច្នេះ ការចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹងនេះបានធ្វើឱ្យអ្នកជិះកង់អាគុយមិនសូវជាពេញចិត្ត ។

ក្រោយពីការចេញបទប្បញ្ញត្តិថ្មីមក បានធ្វើឱ្យអ្នកជិះកង់អាគុយប្តូរមកជិះរទេះរុញអគ្គិសនីជំនួសវិញ ពីព្រោះគេមិនទាន់បានចេញបទប្បញ្ញត្តិពីការប្រើប្រាស់រទេះរុញអគ្គិសនី និងការដាក់កំណត់ណាមួយគួរឱ្យបារម្ភនៅឡើយទេ ។ រទេះរុញអគ្គិសនី១គ្រឿងត្រូវបានគេដាក់លក់ក្នុងតម្លៃ៣.០០០យាន់ ហើយវាពេញនិយមបំផុតក្នុងចំណោមយុវវ័យចិន ។ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣ ចំនួនការបញ្ជាទិញរទេះរុញអគ្គិសនី បានកើនឡើងរហូតដល់៦០% ។New mode of transport: able-bodied young people in China swap e-bikes for electric  wheelchairs to dodge tightened road rules | South China Morning Post

ទោះយ៉ាងណា គ្មានការបញ្ជាក់ពីសុវត្ថិភាពនៃការប្រើប្រាស់រទេះរុញអគ្គិសនីទេ ហើយប្រសិនបើវាក្លាយជាយានជំនិះសម្រាប់ការធ្វើដំណើរជាចម្បងនោះ ប្រាកដណាស់ថា វាអាចនឹងប៉ះពាល់ដល់ការធ្វើចរាចរនៅតាមផ្លូវបាន ៕ ប្រភព ៖ LIVE style

ចក្រភពអង់គ្លេសបានផលិតឧបករណ៍ពិនិត្យសណ្ឋានដីរហូតដល់ជម្រៅ ១០០០ ម៉ែត្រ

0

បរទេស៖ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានផលិតឧបករណ៍មួយដើម្បីរុករកដីដែលមានជម្រៅជិត ១០០០ ម៉ែត្រក្នុងអណ្តូងរ៉ែ Yorkshire ។

យោងតាមប្រភពព័ត៌មាន The Guardian ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា បានឱ្យថា ឧបករណ៍រុករកថ្មីនេះត្រូវបានសាងសង់នៅក្នុងទីក្រុង Boulby រដ្ឋ North Yorkshire ដែលជាកន្លែងអ្នកវិទ្យាសាស្ត្របានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវក្រោមដីមួយ។ មូលហេតុនៃការផលិតឧបករណ៍រុករកនេះ គឺដើម្បីធ្វើការពិសោធន៍ជាបន្តបន្ទាប់លើសម្ភារៈ បរិស្ថាន និងប្រធានបទជាច្រើនទៀតនៅក្រោមដី។ ការប៉ុនប៉ងដំបូងមួយចំនួនដើម្បីរកឃើញភាគល្អិតនៃសារធាតុងងឹតក៏ត្រូវបានធ្វើឡើងនៅទីនេះផងដែរ។Scientists seek out source of dark matter in Yorkshire | Space | The  Guardian

សាស្ត្រាចារ្យ Chamkaur Ghag រូបវិទ្យានៅសាកលវិទ្យាល័យ University College London មានប្រសាសន៍ថា ឧបករណ៍រុករកនឹងផ្តល់ឱកាសដើម្បីបញ្ជាក់ពីប្រភពដើមនៃអាថ៌កំបាំងដ៏អស្ចារ្យបំផុតរបស់ចក្រវាឡដែលជាបញ្ហាងងឹត។ ដូច្នេះអ្នកស្រាវជ្រាវក៏បានបង្កើតឧបករណ៍រុករកភាពងងឹតនៅក្រោមដី ដែលឧបករណ៍នេះគឺជាពន្លឺនឹងអាចត្រូវបានបញ្ចេញនៅពេលដែលភាគល្អិត Wimp បុកជាមួយស្នូលនៃអាតូម xenon ។Researchers dig deep underground in hopes of finally observing dark matter

លោក Sean Paling នាយកមន្ទីរពិសោធន៍បាននិយាយថា “ឧបករណ៍រុករកជំនាន់ក្រោយនេះត្រូវបានអភិវឌ្ឍទៅជិតអ័ព្ទនឺត្រុងណូត ដែលបច្ចុប្បន្នក្រុមស្រាវជ្រាវជាច្រើនកំពុងស្វែងរកគ្រាប់ពូជ Wimp នៅក្នុងទីតាំងរួមទាំងអណ្តូងរ៉ែនៅ South Dakota ក៏ដូចជាមជ្ឈមណ្ឌលនៅក្នុងប្រទេសអ៊ីតាលី ចិន និងប្រទេសជប៉ុន៕ ប្រភព៖vnexpress

ហេតុអ្វីស៊ុតមាន់ឆៅមានពណ៌ខុសគ្នា ខណៈស៊ុតខ្លះពណ៌ទឹកក្រូច ខ្លះទៀតពណ៌លឿង ?

0

វាជាសំណួរមួយដែលមនុស្សភាគច្រើនងឿងឆ្ងល់ ប៉ុន្តែមិនដឹងទៅសួរអ្នកណាសម្រាប់រឿងស៊ុតមាន់ឆៅមានពណ៌ខុសគ្នា ខណៈស៊ុតខ្លះពណ៌ទឹកក្រូច ហើយខ្លះទៀតពណ៌លឿង ។ ហេតុអ្វីបានជាវាមានពណ៌ខុសគ្នាបែបនេះ ហើយវាជះឥទ្ធិពលដល់អ្នកបរិភោគដែរឬទេ ?

ស៊ុតមាន់ឆៅខ្លះមានពណ៌ទឹកក្រូច ហើយស៊ុតខ្លះទៀតពណ៌លឿង គឺវាអាស្រ័យលើចំណីអាហាររបស់សត្វមាន់ដែលយើងចិញ្ចឹម ។ សម្រាប់មាន់ដែលស៊ីចំណីសម្បូរជាតិការ៉ូទីនខ្ពស់ ដូចជា ការ៉ុត, ប៉េងប៉ោះ និងពោត វានឹងផ្តល់ស៊ុតពណ៌ទឹកក្រូច ។ ចំណែកមាន់ស៊ីចំណីមានជាតិការ៉ូទីនតិច ដូចជា គ្រាប់ធញ្ញជាតិ, ស្មៅ និងស្រូវមីយេ វានឹងផ្តល់ស៊ុតពណ៌លឿង ។This is what the color of your egg yolk means

ការ៉ូទីន គឺជាសារធាតុពណ៌លឿង និងពណ៌ទឹកក្រូច ហើយគេសង្កេតឃើញសារធាតុនេះភាគច្រើននៅក្នុងបន្លែ និងផ្លែឈើមួយចំនួន ។ ការ៉ូទីន នឹងត្រូវបានស្រូបចូលក្នុងខ្លួនមាន់ ហើយវាទៅប្រមូលផ្តុំនៅក្នុងស៊ុត ។ បរិមាណការ៉ូទីនដែលមាន់បានទទួល វានឹងជះឥទ្ធិពលដល់ពណ៌របស់ស៊ុតមាន់ដោយផ្ទាល់ ពីព្រោះមាន់ដែលស៊ីចំណីមានសារធាតុការ៉ូទីនខ្ពស់ វានឹងផ្តល់ស៊ុតពណ៌ទឹកក្រូចភ្លឺ ចំណែកមាន់ស៊ីចំណីមានសារធាតុការ៉ូទីនតិច វានឹងផ្តល់ស៊ុតពណ៌លឿងខ្ចី ។

ទោះយ៉ាងណា ពណ៌របស់ស៊ុតមាន់ មិនបានប៉ះពាល់ដល់រសជាតិម្ហូបអាហារ ឬគុណតម្លៃរបស់អាហារូបត្ថម្ភទេ ទោះជាវាមានពណ៌លឿង ឬពណ៌ទឹកក្រូចក្តី គឺសុទ្ធតែផ្តល់គុណតម្លៃអាហារូបត្ថម្ភដូចគ្នា ៕Why Egg Yolks Are Different Colors | Reader's Digest ប្រភព ៖ Sanook

ប្រធានាធិបតីអាមេរិកនឹងមកទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ព្រោះរឿងមួយនេះ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើកឡើងថា លោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងជាការព្យាយាមរបស់អាមេរិកផងដែរសម្រាប់ទប់ស្កាត់ឥទ្ធិពលចិន ដែលកំពុងកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅរដ្ឋ New Mexico លោក ចូ បៃដិន លើកឡើងថា លោកនឹងធ្វើដំណើរទៅវៀតណាម ដោយសារវៀតណាមត្រូវការពង្រឹងទំនាក់ទំនងជាមួយអាមេរិក ហើយវៀតណាមចង់ឱ្យអាមេរិកធ្វើជាដៃគូសំខាន់ដូចប្រទេសចិន និងរុស្ស៊ី ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ចូ បៃដិន ធ្លាប់លើកឡើងថា លោកបានទទួលទូរស័ព្ទពីមេដឹកនាំវៀតណាមដែលបង្ហាញពីចេតនាថា ត្រូវការជួបជាមួយលោក ក្នុងអំឡុងពេលមេដឹកនាំវៀតណាមទៅចូលរួមប្រជុំលើកទី២០ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ ប៉ុន្តែលោក ចូ បៃដិន មិនបានបង្ហាញថា មេដឹកនាំវៀតណាមដែលបានជជែកជាមួយលោកតាមទូរស័ព្ទនោះឈ្មោះអ្វីទេ ។ អ្នកវិភាគគិតថា មេដឹកនាំវៀតណាមរូបនោះ អាចជាលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលលោកធ្លាប់បានជជែកជាមួយលោក ចូ បៃដិន កាលពីខែមីនា កន្លងមក ។Utah Gov. Spence Cox to join Biden promoting veterans health care

ជាមួយគ្នានេះ ប្រទេសទាំងពីរបារម្ភដូចគ្នាផងដែរពាក់ព័ន្ធនឹងភាពរឹងមាំរបស់ប្រទេសចិន ដែលបានកើនឡើងជាបន្តបន្ទាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ហេតុនេះ អាមេរិកត្រូវស្វែងរកប្រទេសជាមិត្តនៅតំបន់នេះ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន ។

សារព័ត៌មាន South China Morning Post រាយការណ៍ថា រដ្ឋាភិបាលអាមេរិកព្យាយាមពង្រឹងទំនាក់ទំនងជាមួយវៀតណាមឱ្យក្លាយជាប្រទេសដៃគូយុទ្ធសាស្ត្រ បើទោះជារដ្ឋាភិបាលវៀតណាមប្រុងប្រយ័ត្នក្តី ព្រោះបារម្ភថា ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក នឹងធ្វើឱ្យចិន ដែលជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់នាំចេញទំនិញទៅកាន់វៀតណាម និងរុស្ស៊ី មិនពេញចិត្ត ។Nguyễn Phú Trọng: tin tức, hình ảnh, video, bình luận

សហរដ្ឋអាមេរិកមិនបានបង្ហាញព័ត៌មានលម្អិតអំពីការធ្វើដំណើរទៅវៀតណាមរបស់លោក ចូ បៃដិន ទេ ប៉ុន្តែអ្នកជំនាញជឿថា ការធ្វើដំណើរទៅវៀតណាមលើកនេះ ប្រទេសទាំងពីរនឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហការផ្នែកកងទ័ព ។ កន្លងមក ក្រុមហ៊ុនផ្នែកការពារជាតិអាមេរិក និងរដ្ឋាភិបាលអាមេរិកធ្លាប់និយាយថា ចង់ស្វែងរកអាវុធឱ្យវៀតណាមបន្ថែមទៀត ព្រោះអាវុធទាំងនេះត្រូវបានគេបញ្ជូនទៅកាន់នាវាល្បាតតាមឆ្នេរសមុទ្រ និងយន្តហោះហ្វឹកហាត់ ហើយវៀតណាមចង់បង្កើនភាពចម្រុះនៃអ្នកផ្គត់ផ្គង់អាវុធ ខណៈពេលមុន រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់អាវុធចម្បងឱ្យវៀតណាម ។

ទោះយ៉ាងណា កិច្ចព្រមព្រៀងកងទ័ពជាមួយអាមេរិកអាចប្រឈមនឹងឧបសគ្គនៅខាងអាមេរិកដូចគ្នាដែរ ព្រោះអ្នកនយោបាយក្នុងសភាអាមេរិកអាចពន្យារពេលការលក់អាវុធ ដោយសំអាងលើការរំលោភសិទ្ធិមនុស្សនៅវៀតណាម ៕ ប្រភព ៖ TNN World