Home Blog Page 154

Zhao Lusi ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំ

0

Zhao Lusi បានវិលត្រឡប់មកវិស័យសិល្បៈកម្សាន្តវិញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏លំបាកជាច្រើន។នៅរសៀលថ្ងៃទី ២១ ខែធ្នូ ព្រឹត្តិការណ៍ «Starlight Awards » របស់ Tencent Video ដែលជាវេទិកាវីដេអូអនឡាញធំជាងគេបំផុតទាំងបីរបស់ប្រទេសចិន បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលវាបានប្រមូលផ្តុំតារាសម្តែងល្បីៗជាច្រើនមកពីអេក្រង់ទូរទស្សន៍ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOS6Xlv-HhzMinqBOM00Smn3HyD2max6iTG0uY0QXAcL3CtBRo5YhW1TTQ-AppPvOiOaLHqrEQWJoIlzZYOGuUkk8WPB1I5lmswA2qWiSE3uXj4P3UO7mF71p2NQHMfNjj7ljLtHiw0Yo-kPUclLI45cwTh3FqyKzXW_q0HgTPteFsLttdZPkZGDVzHpK/s1620/image_2025-12-22_09-38-24.png

Zhao Lusi គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍នេះ ដោយនាងជាសិល្បករចុងក្រោយដែលបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ កម្មវិធី «Starlight Awards 2025» គឺជាការវិលត្រឡប់របស់ Zhao Lusi មកកាន់ព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំមួយនៅក្នុងឧស្សាហកម្មកម្សាន្ត បន្ទាប់ពីសម្រាកមួយរយៈពេលយូរ ចាប់តាំងពីនាងបានធ្លាក់ខ្លួនឈឺនៅចុងឆ្នាំ ២០២៤ បន្ទាប់មកមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Galaxy Cool Entertainment និងការបញ្ចប់កិច្ចសន្យារបស់នាងថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJjyIgg59JSbzmOza_G4lmWsoDj5a2OcfML7cK5xgS-sPAj0e4HE6017mutaWGeKOGKlrhkJ_E5o9f4uHEAXOY24711k6VBPgLCrOHMdGo1pZ1_RbKrkU3-iASjYuuRYix-vTGqtDjJz6DD7S4MhzRsXzyR_0dxCPXeKzwstgJsvIQAV4a4fFGiIdMmCW/s1920/image_2025-12-22_09-33-19.png

នៅលើកំរាលព្រំក្រហម Zhao Lusi បានស្លៀករ៉ូបគ្មានខ្សែ រួមជាមួយនឹងគ្រឿងអលង្ការលំដាប់ខ្ពស់ពី Bvlgari ដែលជាម៉ាកដែលនាងជាទូតសុច្ឆន្ទៈ។ តារាស្រីរូបនេះបានជ្រើសរើសស្ទីលម៉ូតសក់ចងសក់សាមញ្ញមួយ។ការវិលត្រឡប់មកវិញរបស់ Zhao Lusi ត្រូវបានគេរំពឹងទុកអស់ជាច្រើនថ្ងៃមុនពេល Tencent ប្រកាសពីបញ្ជីឈ្មោះភ្ញៀវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghEHNhuJnGOQ_Mm39wM9diyWY6zDY56NpW1r-9lC8eVWIcE1FbGhjLwDuCNUSGzQS7Hrt7Xh_LNo7ILShv719JwmE5nVY87joUnneNVZeqwzkN0CAfgrUjGuNNUhOkKKB9u28p0pH8IWfWGuCjhwrQoQ-Unm0bnmhxyutECcBotndOSuJyKt_k0nXiFcgv/s1920/image_2025-12-22_09-33-20.png

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Zhao Lusi ដែលបង្ហាញពីការវិលត្រឡប់មកវិញជាផ្លូវការរបស់នាងបន្ទាប់ពីមានបញ្ហាជាបន្តបន្ទាប់ចាប់ពីបញ្ហាសុខភាពរហូតដល់ការបរាជ័យក្នុងអាជីព។ មិនត្រឹមតែ Zhao Lusi ជាសិល្បករចុងក្រោយដែលបានដើរលើកំរាលព្រំក្រហមប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានអង្គុយនៅជួរមុខនៅឯពានរង្វាន់ Tencent Awards រួមជាមួយតារាលេចធ្លោផ្សេងទៀតដូចជា Liu Yuning, Song Zuer, Tan Jianci និង Bai Lu…យោងតាមប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំនេះបង្ហាញថា Zhao Lusi នៅតែមានជំហរច្បាស់លាស់នៅក្នុងឧស្សាហកម្មកម្សាន្តបន្ទាប់ពីអវត្តមានមួយឆ្នាំ។ តារាសម្តែងរូបនេះក៏បានឈ្នះពានរង្វាន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVqgVfM7fbaxgj15fshXHnmvv57BM4vhAd1LHrW7owEFR8UnULzh4NYXTOh198qbCV_lWag_ljheRYm9x9h8u5smZCBqQwRVnP5xoOfRBo5nwipq5enUhg1Dmt082D2X6qHk8B0xsAOLChKeZwsKwVCFy4FvCWjtV7ApQnqetoboFm8jssgi14N_ujkeRW/s1620/image_2025-12-22_09-38-23.png
ការទទួលបានការយកចិត្តទុកដាក់ពី Tencent ចំពោះ Zhao Lusi គឺដោយសារតែការសម្ដែងភាពយន្តរបស់នាងនៅឆ្នាំនេះ។ ក្នុងខែកញ្ញា រឿងភាគស្នេហាដែលសម្ដែងដោយ Zhao Lusi និង William Chan បានចាក់ផ្សាយលើ Tencent Video ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។បច្ចុប្បន្ន Zhao Lusi មិនទាន់ទទួលយកគម្រោងភាពយន្តថ្មីណាមួយនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថាតារាសម្តែងរូបនេះបានចាកចេញពីភ្នាក់ងារចាស់របស់នាង ហើយកំពុងចាប់ផ្តើមជីវិតថ្មី សន្យាថានឹងបើកឱកាសជាច្រើននាពេលអនាគត៕

អាមេរិកថ្កោលទោសថៃប្រើប្រាស់យន្តហោះចម្បាំងវាយប្រ.ហារកម្ពុជាតាមអាកាសយ៉ាងសា.ហាវឃោរ.ឃៅ

0

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសកម្ពុជា លោក Casey Barnett បានថ្កោលទោសការឈ្លានពា.នដ៏សា.ហាវឃោរ.ឃៅរបស់កងទ័ពថៃមកលើដែនអធិបតេយ្យស្របច្បាប់កម្ពុជា ជាពិសេស ថ្កោលទោសថៃប្រើប្រាស់យន្តហោះចម្បាំង F-6 ទម្លាក់គ្រាប់បែ.កក្នុងទឹកដីកម្ពុជាមិនរើសគោលដៅ រហូតដល់២៣លើក ដោយបានបំផ្លិចបំផ្លា.ញស្ពាន ផ្លូវ វត្តអារ៉ាម សាលារៀន និងលំនៅឋានពលរដ្ឋខ្ទេចខ្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0Uodcj8wfmirbTx1zpqWH-ak9wrtoEXw2xrpcxvpANfkNQ7Nxj0sQ_bS_kQezHdUSJlr4CmO2n1qgs_WCY2iOBVeh20Iwy0Yq5RKPs6ZILM1cnZNx9te8nupX95xpsgKToAeU6Mijrk5MUGeI7KFbcdpV65aJ-IKjR-RHKAHaHuBtBo2XNJtiJ6kcVcR/s750/photo_2025-12-18_14-46-44%20(3).jpg

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បាននិយាយនៅព្រឹកថ្ងៃទី២២ ខែធ្នូ ថា ៖ «កងទ័ពថៃបានវាយប្រហារកម្ពុជាតាមផ្លូវអាកាស ចំនួន២៣លើក ដោយមានគោលដៅបំផ្លាញទីតាំងកងទ័ព តំបន់ជនស៊ីវិល រួមទាំងសាលារៀនបឋមសិក្សា វត្តអារ៉ាម និងស្ពាន ។ មេដឹកនាំថៃ លោក Anutin Charnvirakul បញ្ជាឱ្យកងទ័ពវាយប្រហារកម្ពុជាជ្រុលហួសហេតុ បន្ទាប់ពីកងទ័ពខ្លួនរងរបួសតិចតួច» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Gdx9L9MxOEAN00RUahmNuGoZ8BV0oAYyH6llRXhaQ7OrtxFMYe7Qp5BWMrqJoXubALDIIaP8rklMfycjiZBSQGSLnWKX896qkO002RL761y9qmo57FulqV1_dk_rjUETxDEqT-byJ2wyzIOaAtheJlfMX56y_4n4TDcaVJhXNg_BZHSHNbtiPLxZ98V6/s1080/image_2025-12-22_13-40-08.png
អាមេរិកប្រកាសថ្កោលទោសថៃដែលឈ្លានពានពានដែនអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅ ជាពិសេស ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជា ចំនួន២៣លើក ដោយមិនរើសគោលដៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀនបឋមសិក្សា វត្តអារ៉ាម និងស្ពាន ។ ថៃវាយប្រហារតាមដែនអាកាសកម្ពុជាកើនឡើងរហូតដល់៥លើកកាលពីថ្ងៃទី១៨ ខែធ្នូ និង៤លើកកាលពីថ្ងៃទី១៩ ខែធ្នូ ដែលការទម្លាក់គ្រាប់បែកភាគច្រើន គឺនៅទីប្រជុំជន និងបណ្តាស្រុកនៅជនបទ ថែមទាំងទម្លាក់គ្រាប់បែកនៅទីក្រុងប៉ោយប៉ែត ដែលមានមនុស្សរស់នៅយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAZzvGSvf3VBYlUYek8SkoNA1PNQuEj53C5IdvCNLFa65eYCkBCQL66Cxy53PV-zrYmqq7MizPOPAMLj2vlz-q5kNq2E1W_3tv0ZY_mXA-mlRtAsKRaP8w1mDraaps30yp0qRh6xEhnGhB61E_rleMxB95IR9yvLRXDkszmRDLb0MNuUfIPeER_EvGhoC7/s700/image_2025-12-22_13-40-09%20(2).png

លោក Casey Barnett បន្តថា បើតាមផែនទី គឺការទម្លាក់គ្រាប់បែករបស់កងទ័ពថៃស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាមិនបានឆ្លើយតបនឹងការវាយប្រហារដែនអាកាសទៅថៃវិញទេ ដោយសារកម្ពុជាគ្មានយន្តហោះចម្បាំង ឬប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ។ កម្ពុជារងគ្រោះដោយសារការទម្លាក់គ្រាប់បែក ពលរដ្ឋកម្ពុជាជាង៥០ម៉ឺនគ្រួសារ មានទាំងកុមារ និងមនុស្សចាស់បានជម្លៀសចេញពីលំនៅឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKkGsk8Vv77fo6ciEPMTguhV5Z_cK99F2UiMqr6zMEadQXOoRBGla4UaFw2SjkK80VY0a8jZy4QUBKckWZJxNGHJt6cabknfI6hsBeL1M1TAYDxkP4o8D6PGo6NNtRFIFC12TQ9WXy7XyGdCh23Z08FNbM43w6GzE7Dp01uXAU6O-VQyoEfs1Z3lLgfJK/s990/image_2025-12-22_13-40-09.png
ថៃបានព្រមព្រៀងឈប់បាញ់ដោយគ្មានលក្ខខណ្ឌកាលពីថ្ងៃទី២៨ ខែកក្កដា ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump ជួយអន្តរាគមន៍យល់ព្រមទម្លាក់ពន្ធទំនិញកម្ពុជា-ថៃមកត្រឹម១៩% ។ បន្ទាប់មក លោកប្រធានាធិបតី Trump បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្តែថៃបែរជាឈ្លានពានកម្ពុជា ទើបអាមេរិកផ្អាកចរចាពន្ធទំនិញ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4BVBSrRr72MrQZ6yEFAvhUsTcCBY1i2vCB3jgtsWRkp5PI2aB9usgmjI-_UWi64mP9eMIatwHobSc-wWQBcE5R74qfKjxCTQy9BeMYehfiikBnFOYpvA5Z7NFWFWMdm7rDA6TTPfwCi2OjPnF6xLoQr0j8k_T3a11JLux-8dYQYyIsbfeoaKg5VPz5nqQ/s1280/image_2025-12-22_13-38-44%20(2).png
លោក Anutin បានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ហើយប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃគ្មានភស្តុតាងបញ្ជាក់ពីគ្រាប់មីននេះបានបង្កប់ក្រោយថ្ងៃទី២៦ ខែតុលា ទេ ។ លោក Anutin បញ្ជាឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ ដែលជាទង្វើជ្រុលហួសហេតុដើម្បីទទួលផលប្រយោជន៍នយោបាយឡើងកាន់តំណែងបន្ត ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិក ។

គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍របស់ថៃបានលាតត្រដាងការពិតពីការកេងចំណេញ និងស្វែងរកផលប្រយោជន៍របស់គណបក្សភូមិចៃថៃ របស់លោក Anutin ថាកំពុងបង្កសង្គ្រាមឈ្លានពានកម្ពុជាដើម្បីរកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ មហាអំណាចចិន និងមហាអំណាចអាមេរិកដឹងច្បាស់ថា វាគ្រាន់តែជាសង្គ្រាមដែលមេដឹកនាំថៃរៀបចំប៉ុណ្ណោះ ហើយមហាអំណាចទាំងពីរបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការអំពាវនាវ និងបណ្តោយឱ្យកងទ័ពវាយប្រហារកម្ពុជាកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhFSazCMkuu9bhn2GtYdpsuwyWvrELOQ0468emeLmZEyTPuickgz9v_JaWUZK_Lvw1RAcBpLvvoNuUb1C66VAeRzufncuJiH6nrnBtoXYNzIFW0gD7qc_4NHwElaw7PCXACpPx_W0k8E15kkL1HUDMv6VP_U2k9vMJTLX_uvxuMHXp91sbDdDqKaQZKG4/s1280/image_2025-12-22_13-38-44%20(3).png

លោក Anutin អសមត្ថភាពដឹកនាំប្រទេសគ្រប់វិស័យ និងបិទបាំងព័ត៌មានពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ក៏រៀបចំផែនការបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មី ដោយបណ្តុះគំនិតជាតិនិយមឱ្យពលរដ្ឋយល់ថា ជាសង្គ្រាមការពារទឹកដី ។ សង្គ្រាមនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ រងរបួស ភៀសខ្លួនពីផ្ទះសម្បែងគេចពីគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំង F-16 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDnA8G_-qCow1w38yiBRUcJkDzH1B2ro3EHrdlY_vzetZq72RkOFhCqR7B4gRCtwsQM_ZRQ1z21CuvkgFWM3WDbD9VF3UT1WsL3dVrThOBTpLVNCxbSbdIizzIFGau6iw5Y_QN22P4aLpIOwc5r0Y_iuDb1B5hQ_Iw3VHGTXjJ9qb6lvuIgJJHxJLOTbsC/s750/image_2025-12-22_13-38-44.png

ទោះមានការជួយសម្រួលសម្រួលពីមហាអំណាចអាមេរិក ចិន ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ប៉ុន្តែថៃនៅតែផ្គើនសម្រុកបាញ់ផ្លោង និងទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅ ។ លើសពីនេះ ថៃដាក់លក្ខខណ្ឌ ៣ចំណុចថែមទៀត ក្នុងនោះមានលក្ខខណ្ឌឱ្យកម្ពុជាប្រកាសឈប់បាញ់មុន ទាំងដែលការពិតថៃបាញ់មុន ដើម្បីរួចខ្លួនមិនផ្តល់ប្រាក់សំណងដែលថៃបំផ្លាញសាលារៀន វត្តអារ៉ាម ស្ពាន និងផ្ទះពលរដ្ឋ ៕

វណ្ណដា និងមិត្តរួមទ្រនំរៀបចំខ្ចប់អីវ៉ាន់ជូនជនភៀសសឹក

0

បន្ទាប់ពីចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃយកទៅចុះព្រៀងព្រាតពេលនេះតារារ៉េប ម៉ាន់ វណ្ណដា និងសិល្បកររួមទ្រនំបាននាំគ្នាអង្គុយខ្ចប់អីវ៉ាន់ជូនដល់ជនភៀសសឹកដែលកំពុងរងផលលំបាកដោយសារតែការឈ្លានពានរបស់ថៃ។ សកម្មភាពដែលខ្មែរសាមគ្គីបែបនេះហើយទើបបានជាប្រជាជនថៃមួយចំនួនច្រណែននឹងការសាមគ្គីនេះពីព្រោះនៅក្នុងប្រទេសថៃពុំមានចលនាដូចនេះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu5RdUVpf4QkaE2O4sDOJZFiUOxFUrameDGPaVFuscabXpz2vMeBL58e9vZv1uQOnNAWv1dxm9TaF7pxjVKVY9SIys5Qwy2iUUG80gcNCCPKzdwkoy-z03ya2cSwXd4rR5WfW5KxlO8EehsyGnPIoIHoCNBox9x4tPWawjmpkMGMgWW1AZ980Dal3Pgj_U/s2048/image_2025-12-22_09-16-58.png
នៅល្ងាចថ្ងៃទី២១ ខែធ្នូ សមាគមសិល្បករខ្មែរបានបង្ហាញថា «បន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជួបជជែកពិភាក្សាការងារដ៏មានសារៈសំខាន់ ហើយបន្ទាប់មកក៏បានរៀបចំការវេចខ្ចប់អីវ៉ាន់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាង២០មុខ ជាមួយថ្នាក់ដឹកនាំផលិតកម្មបារមី និងតារាចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ព្រមទាំងសិល្បករសិល្បការិនីជាច្រើនដួងទៀត ដើម្បីរៀបចំដឹកជញ្ជូនយកទៅចែកជូនបងប្អូនជនភៀសសឹក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizdZFzgv_GQWy2QFGR5xSdJF9M9Klbd6ymF3ZgYgftdQVTGceKvwe0OiynpfH7W5J9ncwC7wWdgNM4H6oy09pTsedUTosmGN3gePT29W65bylEeIF7bkQVkw3KNkvSIUUWbBT6-vrTM_3F18jdrZdCG1_B7gYsifTQ8KrhoJW19uBOsh3z4zuR2xT5H1Kn/s2048/image_2025-12-22_09-16-57.png

គួរឱ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះគេបានឃើញប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ តាំងពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករសិល្បការិនីគ្រប់ជំនាន់ ប្រជារាស្រ្តទោះមានឬក្រ ប៉ុន្តែបានសាមគ្គីគ្នាយ៉ាងខ្លាំងរួបរួមគ្នាជាធ្លុងមួយជួយដល់វីរកងទ័ពជួរមុខដែលកំពុងច្បាំងការពារទឹកដីពីចោរឈ្លានពាន និងបងប្អូនៅភៀសសឹកមានជាងកន្លះលាននាក់ដែលបានចាកចោលផ្ទះសម្បែងគេចគ្រាប់ផ្លោងរបស់សៀមរកទីសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVT6z8whWCdiSvcGT8iU5Jx_MR5d5GL5Wr03T4OsPBS1aHF6Z0EsmGceCXT_HKg7tlLpyJi-sRnVRM5qm4TImMWkcy1RvHO9CfzHcoZePXGnd6egIun8tBvnmnF1eIUFVj69PbbT6Jj25_RQkTv7kukQ4gUzRooZBhq9SNMvgSZAU1iEq_ZLfvfSaGKi9i/s2048/image_2025-12-22_09-16-55.png

កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ វណ្ណដា និងមិត្តរួមទ្រនំក៏បានចូលរួមព្យុយាត្រា«ដើរដើម្បីសន្តិភាព» ក្នុងស្មារតីតែមួយបង្ហាញទៅកាន់ពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុតថាប្រទេសកម្ពុជាត្រូវការសន្តិភាពមិនចង់មានសង្គ្រាមឡើយ។ វត្តមានរបស់ វណ្ណដា នៅក្នុងក្បួនដង្ហើរនេះបានល្បីសុះសាយនៅលើប្រព័ន្ធផ្សព្វផ្សាយសៀមដូចជា Thairath ជាដើម៕

ចំចំណុចចុកអួល! ហ្វីយ៉ាតា ថាថៃយកលេសលុបបំបាត់ Scam ចង់ត្រួតត្រាប្រទេសដទៃទាំងប្រទេសខ្លួនឯងក៏មាន

0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចេញវីដេអូមួយចោទសួរទៅកាន់ប្រជាជនថៃទាំងមូលចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាដោយយកលេសរាក់កំភែល លុបបំបាត់ Scam ទាំងប្រទេសថៃខ្លួនឯងក៏មាន។ ហ្វីយ៉ាតា ថាការបំផ្ទុះស្ពាន បំផ្លាញប្រាសាទ ឈ្លានពានចូលផ្ទះពលរដ្ឋប្រដាប់ដោយអាវុធតើអាចបំបាត់ Scam បានយ៉ាងដូចម្តេច។ បវរកញ្ញារូបនេះថាគ្មានប្រទេសណាមួយលើផែនដីនេះដែលល្អឥតខ្ចោះ ១០០% នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqI6T5YSc-wM0UtnN6RteiW3iLeafD93MImUCqiZWehA-IbdzftxIwqyXqAWKziINf-frgZZMq5Xzviwf0fsBM9u4ot47dj03rZqCzCrnAyo6yAhxHOXTstuflM0WWWXCkz0MgTGji6HIJojxPGJJe2zEExashmPvslzIgfWIISASiI3UtKQSq7aWHpZQA/s2048/image_2025-12-22_10-35-02.png
នៅថ្ងៃទី២១ ខែធ្នូ ហ្វីយ៉ាតា បានចេញវីដេអូមួយដោយនិយាយជាភាសាអង់គ្លេសដោយមិនដឹងថាជនជាតិថៃប៉ុន្មាននាក់ស្តាប់បានឬអត់នោះទេពីព្រោះនៅពេលជនជាតិខ្មែរនិយាយភាសាអង់គ្លេសបានល្អ ថៃថាដោយសារតែខ្មែរស្ថិតក្រោមអាណានិគម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថាថៃបោសផ្ទះខ្លួនឯងមិនទាំងស្អាតផង មកចង់ត្រួតត្រាផ្ទះអ្នកដទៃពោលប្រទេសមួយនេះមិនខុសពី វណ្ណដា ច្រៀងថាជាប្រទេសកំប្លែងនៅអាស៊ីនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik-tFaAjSCflsnjExzau52uKEp3M3J-MzJjSgdK5skhlncy6exMaw7jxVh6VamyubawDmYDKDg21Xj4ynmiwhN4IyrdB8-RvOD_zxEaZzJVSIxGHrP2MTYAyvBjhWAPuN09ERXq5TqJ42zhK74jRVRDZL6pxkq1AVCneQssOyx46R6ZPY3UMIrixzAjgeL/s2048/image_2025-12-22_10-35-03.png

ហ្វីយ៉ាតា បានលើកចោទសួរថាការបំផ្ទុះគ្រាប់បែកលើកម្ពុជា ដើម្បី «លុបបំបាត់ Scam» ឬគ្រាន់តែយុទ្ធសាស្រ្តរបស់ថៃនោះទេ? ដោយលើកឧទាហរណ៍ងាយៗដើម្បីឱ្យជនជាតិសៀមងាយយល់។ ទោះបីជាចូលចិត្តឬមិនចូលចិត្តពីការចង្អិនបាយផ្ទះអ្នកដទៃអ្នកគ្មានសិទ្ធិចូលទៅក្នុងផ្ទះអ្នកដទៃបំផ្លាញទ្រព្យសម្បត្តិរបស់គេនោះមិនមែនជាការការពារនោះគឺជាការឈ្លានពាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxRnSmHaW_KeEMuPoxhMRTibWIZVZX6f8-nbqAIgiNXh0r7kkzpD0vR1hfLBcu3kfoxDvFF_Tuo2CxY6ZHNDQgbe3ECR_GiTupr4MwqSBHhnjO3MkxsRCfPg1_EHBcILh3IBQUgyWg95jD_QnCApxW6AarVnnn_ajOWotEKPllBWJQOq0_d8cKNPfQPit2/s2048/image_2025-12-22_10-35-05%20(2).png
ហ្វីយ៉ាតា លើកឡើងទៀតថាការដោះសារមួយដែលសៀមចូលចិត្តប្រើញឹកញាប់បំផុតនៅពេលនេះគឺ “Scam” ដោយនាងបានចោទសួរបកទៅវិញថា ការបំផ្ទុះស្ពាន បំផ្លាញប្រាសាទ ឈ្លានពានចូលផ្ទះពលរដ្ឋ ដោយមានកាំភ្លើងក្នុងដៃ អាចបញ្ឈប់ការ Scam បានយ៉ាងដូចម្តេច? ការបំផ្លាញមរតកវប្បធម៌ និងការយកជីវិតមនុស្សមិនអាចហៅថា “ការជួយ” បានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcUjhcLTf5oH5BuJLHVewHrgGKR_15Xjl_kDrZG3Hvx1msvcO13DjiYfcLhWeipgjpdTZ_-ywHsAIuTjANiB1T0KZfiGWI8aoapRuX_TLzcxSwoDDlW5uRiqn-xd3QVJvRNIlu00Bsgg0spNxB2Qn6hz5i8sqK0-9moV0LaO-Z2eG22BZyVOf_Z5Tei9dl/s2048/image_2025-12-22_10-35-07.png

បវរកញ្ញារូបនេះលើកឡើងទៀតថាមុននឹងប៉ះពាល់ឬចង់រៀបចំផ្ទះអ្នកដទៃសៀមគួរតែរៀបចំទុកដាក់ផ្ទះរបស់ខ្លួនឯងឱ្យបានល្អជាមុនសិនព្រោះពិភពលោកបានដឹងរួចហើយថាករណី Scam ធំៗកើតឡើងនៅក្នុងប្រទេសថៃផ្ទាល់ច្រើនរាប់មិនអស់ផងដែរ សូម្បីតែមេដឹកនាំថៃបច្ចុប្បន្នក៏មានអ្នកពាក់ព័ន្ធនឹងការ Scam លើប្រជាជនរបស់ខ្លួនឯងដែរ។ដូច្នេះតើប្រទេសផ្សេងៗគួរតែបំផ្ទុះ បំផ្លាញសហគមន៍ ចង្អុលកាំភ្លើងទៅលើពលរដ្ឋថៃដែរឬ?។ ហ្វីយ៉ាតា ថាអំពើឧក្រិដ្ឋកម្មមិនអាចផ្តល់សិទ្ធិឱ្យប្រទេសណាមួយទៅឈ្លានពានប្រទេសណាមួយទៀតឡើយហើយគ្មានប្រទេសណាមួយលើផែនដីនេះដែលល្អឥតខ្ចោះ ១០០% ទេ។បើភាពមិនល្អឥតខ្ចោះអាចយកមកធ្វើជាហេតុផលនៃអំពើហិង្សា សំលាប់គ្នាចឹងនោះគ្មានប្រទេសណាអាចរស់រានមានជីវិតបានទេ។

Miss Universe Cambodia 2025 លើកឡើងថាប្រទេសថៃឈប់យកហេតុផលឆ្កួតទាំងនោះ ធ្វើជាលេសប្រើការចោទប្រកាន់ដើម្បីផ្តល់សិទ្ធិឱ្យខ្លួនឯងបំផ្លាញអ្នកដទៃទៀតទៅ កុំប្រើសលេសដើម្បីបិទបាំងសកម្មភាពថោកទាបខ្លួនឯងព្រោះប្រទេសដែលខ្លាំងពិតមិនចាំបាច់ត្រូវការយកលេសដើម្បីបំផ្លាញគេបើពិតជាចង់បានសន្តិភាព សូមចាប់ផ្តើមដោយគោរពព្រំដែន, ជីវិតអ្នកដទៃនិងផ្ទះរបស់អ្នកដទៃសិនទៅ៕

ពលរដ្ឋថៃក្នុងបណ្តាញសង្គមចាប់ផ្តើមស្តីបន្ទោសបុគ្គលមួយចំនួនដែលញុះញង់ឱ្យបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា

0

ប្រទេសថៃ ៖ ហ្វេសប៊ុកផេក និងបុគ្គលមួយចំនួននៅប្រទេសថៃចូលចិត្តញុះញង់ឱ្យកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀតដើម្បីបំពេញមហិច្ឆតាវាតទីទឹកដី ដោយបង្ហាញការគាំទ្រកងទ័ព និងមេដឹកនាំឱ្យបង្កជម្លោះ រករឿងទម្លាក់កំហុសមិនចប់ ។ ជនទាំងនេះសប្បាយចិត្តពេលឃើញកងទ័ពថៃផ្លោងគ្រា.ប់ និងទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 ក្នុងដែនអធិបតេយ្យកម្ពុជា ថែមទាំងលាបពណ៌ថា អគារដែលខូចខាតដោយគ្រាប់បែ.ក គឺជាទីតាំង Scammer ។ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនគាំទ្រជនញុះញង់បង្កសង្គ្រា.មទេ និងចង់ចាកចេញពីជំរំភៀសសឹកឆាប់ៗ ដើម្បីរកចំណូលដោះបំណុលធនាគារ ។

បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋថៃនៅព្រំដែនត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ជំរំជនភៀសសឹកផ្សេងៗដែលរៀបចំរួចហើយ ប៉ុន្តែដោយសារសង្គ្រាមអូសបន្លាយយូរថ្ងៃ មិនដឹងបញ្ចប់ពេលណា ពលរដ្ឋថៃទាំងនេះចាប់ផ្តើមធុញទ្រាន់យ៉ាងខ្លាំង ។ ពួកគេពុំបានធ្វើការងារ ពុំបានរកស៊ី គ្មានប្រាក់ចំណូលដោះបំណុលធនាគារ និងបោះបង់សត្វចិញ្ចឹម ដោយរង់ចាំការផ្តល់អាហារតិចតួចពីជំរំភៀសសឹក រីឯបុគ្គលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាម បែរជារស់នៅស្រួល ស៊ីដេកស្រួល បង្ហោះវីដេអូរកចំណូលផ្ទាល់ខ្លួន ។

ក្រោយអត់ធ្មត់លែងបាន ពលរដ្ឋថៃម្នាក់បានបញ្ចេញមតិក្នុងបណ្តាញសង្គមថា ពួកជនដែលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាមឈ្លានពានកម្ពុជា តើផ្ទះរបស់ពួកអ្នកនៅក្បែរព្រំដែនដែរឬទេ ហើយដឹងទេថា តើពលរដ្ឋនៅព្រំដែនត្រូវជម្លៀសចេញពីផ្ទះប៉ុន្មានថ្ងៃ? ពួកអ្នកគួរតែសួរទៅរដ្ឋាភិបាលតើសង្គ្រាមនឹងបញ្ចប់ពេលណា? ដើម្បីឱ្យពលរដ្ឋនៅព្រំដែនបានចាកចេញពីជំរំភៀសសឹកទៅផ្ទះវិញ មុនពេលគោក្របីងាប់អស់ ។ ពេលនេះ ពលរដ្ឋព្រំដែនដែនស្នាក់នៅជំរំភៀសសឹកគ្មានចំណូល គ្មានការងារ គ្មានអ្វីបរិភោគក្រៅពីអាហារមិនគ្រប់គ្រាន់ក្នុងជំរំភៀសសឹក ។

ពលរដ្ឋថៃម្នាក់នេះទាមទារឱ្យរដ្ឋាភិបាលខ្លួនជូនដំណឹងឱ្យច្បាស់លាស់មកកាន់ពលរដ្ឋ តើឱ្យរង់ចាំប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត មិនមែនចេះតែទុកឱ្យពលរដ្ឋរស់នៅក្នុងសភាពបែបនេះទេ ពលរដ្ឋយល់ថា រដ្ឋាភិបាលចង់ផ្តល់សុវត្ថិភាព ប៉ុន្តែត្រូវតែប្រាប់ផងថា តើសង្គ្រាមនឹងបញ្ចប់ពេលណា ។ រីឯបុគ្គលញុះញង់ខ្លះដែលជំរុញឱ្យរដ្ឋាភិបាលបិទការចរចាសន្តិភាព ដោយសារមិនរងផលប៉ះពាល់ដោយសារសង្គ្រាម ពួកគេនៅតែអាចធ្វើការមានប្រាក់ខែចូលធនាគារ ប៉ុន្តែពលរដ្ឋព្រំដែនគ្មានប្រាក់ខែចូលធនាគារទេ តើអ្នកណាទទួលខុសត្រូវ ។

បុគ្គលញុះញង់តែងតែជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាម្តងនេះឱ្យធ្ងន់ដៃ កុំបន្ធូរដៃឱ្យសោះ និងចោទប្រកាន់កម្ពុជាមិនល្អបែបនេះ មិនល្អបែបនោះ ដោយសារពួកអ្នកស្អប់ខ្ពើម ប៉ុន្តែពលរដ្ឋព្រំដែនលំបាកវេទនា ។ បើពួកអ្នកគិតបែបនេះ ហេតុអ្វីមិនញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានម៉ាឡេស៊ីដែរទៅ ដើម្បីបញ្ចប់បញ្ហាព្រំដែននៅខេត្តភាគខាងត្បូង ចំនួន៣ ហើយហេតុអ្វីមិនញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមជាមួយមីយ៉ាន់ម៉ា ។ តើដឹងទេថា កងទ័ពនៅខេត្តព្រំដែនស្លាប់ដោយសារសង្គ្រាម មិនមែនជាកងទ័ពមកពីទីក្រុង ឬកូនចៅពួកអ្នកញុះញង់ទេ ។

គួរបញ្ជាក់ថា បុគ្គលដែលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាមឈ្លានពានកម្ពុជា គឺ កាន់ ចមផ្លាំង Influencer ថៃ ដែលបានយកឧបករណ៍បំពងសំឡេងមកចាក់រំខានការសម្រាករបស់ពលរដ្ឋខ្មែរនៅព្រំដែន និង Influencer មួយចំនួនទៀតនៅខេត្តសុរិន្ទ ចូលចិត្តញុះញង់ឱ្យកងទ័ពថៃវាយដណ្តើមយកប្រាសាទក្របី ។ បុគ្គលទាំងនេះហ៊ានតែជាមួយកម្ពុជាប៉ុណ្ណោះ មិនហ៊ានញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាទេ បើទោះជាថៃមានបញ្ហាព្រំដែនជាមួយប្រទេសទាំងពីរក្តី ។

កន្លងមក ការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បានខ្ទាតគ្រាប់កាំភ្លើងចូលទឹកដីថៃបណ្តាលឱ្យពលរដ្ឋថៃរងរបួសជាបន្តបន្ទាប់ សាលារៀនត្រូវបិទទ្វារ ប៉ុន្តែមេដឹកនាំថៃមិនហ៊ានក្អក ឬប្រកាសង្គ្រាមជាមួយមីយ៉ាន់ម៉ាឡើយ បានត្រូមតែជូនដំណឹងឱ្យមីយ៉ាន់ម៉ាបន្ធូរដៃ និងសុំចរចា ។ ចំណែកកម្ពុជាវិញរងការចោទប្រកាន់ពីថៃមិនឈប់ឈរ ថៃតែងតែសម្តែងលេងល្បិចដដែលៗឱ្យកងទ័ពខ្លួនជាន់មីនទម្លាក់កំហុសលើកម្ពុជា ជាពិសេស ពេលបញ្ចប់កិច្ចប្រជុំដោះស្រាយជម្លោះព្រំដែន ឬមុនកិច្ចប្រជុំ ឬពេលស្ថានការណ៍ស្ងប់ស្ងាត់ ក៏ប្រឌិតរឿងផ្ទុះមីន ៕

តើសន្តិភាពរវាងកម្ពុជា-ថៃ អាចនឹងស្ដារឡើងវិញបានដែរឬទេ បើនាយករដ្ឋមន្រ្តីថៃបោះសម្ដីពាលបែបនេះ?

0

នៅខណៈដែលកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ និងស្ដារសន្តិភាពរវាងកម្ពុជា-ថៃឡើងវិញ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទទី២២ ខែធ្នូនេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានបោះពាក្យសម្ដីមួយចំនួន ដែលអត្ថន័យហាក់ចង់បង្ហាញថា ប្រទេសថៃនឹងមិនស្ដាប់តាមភាគីណាទាំងអស់ ហើយក៏នឹងមិនព្រមតាមការចរចាជាមួយកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃអាទិត្យ ទី២១ ធ្នូម្សិលមិញ នាយករដ្ឋមន្ត្រីទីងមោងរបស់ថៃ Anutin Charnvirakul បានធ្វើការបញ្ជាក់សាជាថ្មីនៅចំពោះមុខអ្នកសារព័ត៌មានថា «ចំពោះការអំពាវនាវសុំឲ្យមានការឈប់បា.ញ់ ពួកគេតែងសុំឱ្យប្រទេសថៃត្រឡប់ទៅធ្វើរឿងនេះ ឬរឿងនោះ, សុំឱ្យប្រទេសថៃគោរពរឿងនេះ ឬរឿងនោះ។ ប៉ុន្តែមើលចុះ—តើអ្នកណាគោរពប្រទេសថៃវិញ? លោក អានុទីន បន្ថែមទៀតថា នេះគួរតែជាអ្វីដែលត្រូវសង្កត់ធ្ងន់លើអ្នកដែលកំពុងធ្វើបាបប្រទេសថៃ មិនមែនមកប្រាប់ប្រទេសថៃបែបនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqI2FVvKlFksv7Bu55GRJdQ1afTvmTcVSnenW6vEeOFY_Py5ixRrkJhu45MKLpn6Sx6lgHXzHBYdmtQY_muWTMq_r-3gpoSOT4_VyOyBPXZC2InmNjz9JENd3ywGuFDhyphenhyphenZI5FbEZGcyIK5hWH1OfgNyO-9n0RUi9a-nXwK11j3styeUq_50nnVL6DIOowD/s1024/photo_2025-12-22_09-48-38%20(2).jpg

មិនតែប៉ុណ្ណោះ អានុទីន ថែមទាំងបានសង្កត់ធ្ងន់ថា ប្រទេសថៃលែងជឿលើអ្នកនេះ ឬអ្នកនោះទៀតហើយ។ ប្រទេសថៃជឿជាក់តែលើខ្លួនឯងម្នាក់គត់ ហើយយើងនឹងធ្វើសកម្មភាពតាមរបៀបដែលយើងយល់ថាត្រឹមត្រូវប៉ុណ្ណោះ។ យើងមិនអាចអនុញ្ញាតឱ្យទាហានរបស់យើង—ប្រជាជនរបស់យើង—ត្រូវគេធ្វើបាបបែបនេះបានទេ។ នេះហើយ គឺជាផ្នែកមួយនៃអត្ថន័យរបស់ពាក្យ «អធិបតេយ្យភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiIsbsyJTWr2-tb9dn52XpFiHnxZ1DkHcvaamCGx0iT1vf2MOJ2u58t2-zIiZRATE-thvtTEcNNv3g3-vc2tiegYLtKzIZXtlTLv7z964cFl-_G6dHx6RjO6oRYs4_eVTMeFvR07S7J1DE597-8hpvCiJjKMjLU7tKyB1adX6wg6PUgbt5NeVpBEssdTNz/s1280/photo_2025-12-22_09-48-38%20(3).jpg
ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តីថៃរូបនេះបានគូសបញ្ជាក់ថា «ការធ្វើសង្រ្គា.មជាមួយកម្ពុជា មិនមានអ្វីទាក់ទងនឹងការបោះឆ្នោត ឬនយោបាយអ្វីឡើយ។ ប្រទេសថៃក៏នឹងបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយយើងមិនចង់បានការខាតបង់បន្ថែមទៀតទេ ប៉ុន្តែយោធា និងកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខនៅក្នុងតំបន់គោលដៅទាំងអស់របស់យើង។ យ៉ាងណាក៏ដោយ យើងមិនចាំបាច់ខ្វល់ខ្វាយនឹងការផ្គាប់ចិត្តនរណាម្នាក់ឡើយ យើងត្រូវតែការពារប្រជាជនថៃ និងការពារជីវិតទាហានរបស់យើង ព្រោះទាហានមិនមានជម្រើសផ្សេងទៀតទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qWxgsPFe4a8eebwPAYz6pHwBA5VIwkJjzcIlgwLCeXLbeNNq5lr3krr1e3kk8FnqfMUWukNd6JTelrYW_MHLG1it1ONGt-uHX3DlpHHkWhAT6gCYqPg5plHueNDCEhdcWVaYt29ezA7boPZGoZRSLaYXrnayUNbIwt5ndrqzpe5O7enD3T-sjN-Nuci8/s1200/photo_2025-12-22_09-48-39.jpg
គួរបញ្ជាក់ថា ការលើកឡើងរបស់អានុទីន ធ្វើឡើងនៅមុនពេលមួយថ្ងៃនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាស៊ី។ តាមការបញ្ជាក់របស់លោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទទី២២ ធ្នូនេះ គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសកម្ពុជានិងថៃអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSMLK1kSp442IM9_3fwzouDuC-NcrUYBZ6rvUFn436kVwpkTR7LGH7AJ-92SJ7_xcEdwItERPr68fTS9-3DLhyphenhyphendjuhzMY9bOBT0TcBULb_Kj9Zpvaetc0qIIcQkd-H_ULdp3JeNlvMYKc4aWnitzwxaaQ504xIKopN-qBkmqy2ODGjCCNLjVIpvlb1oQhH/s600/photo_2025-12-22_09-48-38.jpg

តែទោះយ៉ាងណា បន្ទាប់ពីការចេញមកបញ្ជាក់ជាថ្មីរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ វាហាក់ឆ្លុះបញ្ចាំងពីការមិនយល់ស្របរបស់ភាគីថៃក្នុងការស្វែងរកសន្តិភាពបាត់ទៅហើយ ដោយមិនថាមានការសម្របសម្រួលពីភាគីណាក៏ដោយ ក៏ថៃនៅតែតាំងខ្លួនជាជនរងគ្រោះ ហើយបន្តការវា.យប្រហារលើកម្ពុជាដដែល ព្រោះបើតាមអ្វីដែលថៃព្យាយាមអះអាង គឺកម្ពុជាដែលជាប្រទេសតូច និងមានកម្លាំងយោធាខ្សោយជាងខ្លួននេះ គឺជាអ្នកគំរា.មកំហែងថៃមុន៕

កិច្ចប្រជុំពិសេសថ្នាក់អាស៊ាន ដែលរំពឹងថាអាចនឹងពន្លត់ភ្លើងសង្រ្គា.មកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ

0

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា នៅថ្ងៃចន្ទទី២២ ខែធ្នូ ឆ្នាំ២០២៥ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCWyGqY9zu17AhmBTn65lcQPiBxwCTjuGMw13mHTwGhtCLV3N_G_JPFUhksryA5V04Ol1bJlQyr6z2Hv_2U86rjUd0zlTFXtpLk_JbXwcPRRNdoVDQY_U8-CTGH3Xvh4TDZDtR7UDDtV-jgveiviSUZ282mZEYm-Y9UvIeRN4OxN1xULubuuYBGs7eM4aB/s900/photo_2025-12-22_08-59-05.jpg
កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុងគោលដៅបង្កើនការយោគយល់ ពីគ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pBt9GOi9oywvGoeR4DIll5NsrN2HL8AJ9SuzJQbkgHKoEVC35kWgU_ZjuB2UbwNCIzPiFj23oXIw_vrxX9hnGjJCEYCo-p8670cHU-j0MVGAClN1KBR0XncAXmNAafqomfTYiHoe8_FBiuawFF8RmHDuzLogfG4kzOea-ljcimq0dbDtONSVzXWwFcGd/s1280/photo_2025-12-22_08-59-05%20(2).jpg
នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ាន ផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0iPxJLVEe-e7Z5h_Wp37m9h6Tc2MVai5TWh4VEn15LPH6lTw1lQQGAavDCor5NR8F8fSukAlLmreQt1PWgh2SHyDpwdWVoEU7wMrgkZ7nYPSfX2w_54f9CB9cg2TiBQO9NrHaq5ANn-w5naJZU1Bci-TQ6MdF-EZ39x2rwclcwjEdDNQfz60YHgM8fvgj/s750/photo_2025-12-22_08-59-05%20(3).jpg

ដោយឡែកបើតាមការប្រសាសន៍របស់នាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អានវ៉ា អុីប្រាហ៊ីម បានបញ្ជាក់ថា «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះ គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6cUpH9K9qiIkF0HuymXzJH0XsRq6ZHM6cXCY0I8s1FwgSgnjfSwuxqri_LNlAgM5G-uLbRSaofftpWPPdbuwyXHD3vG7oYWLXHKQQ0XFQKCBwijyri1y6v5iZY_urUhlxYRAfHNNzFukKEOylxRSTPzYCEK9COfbEyTaHDnmuCKP_swZEQyDVvhM4G6Y8/s1280/photo_2025-12-22_08-59-05%20(4).jpg

ដូច្នេះហើយ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះ សហគមន៍អន្តរជាតិទាំងមូលផងដែរ៕

អាមេរិកអំពាវនាវជាថ្មីឲ្យបញ្ចប់សង្គ្រា.មកម្ពុជា-ថៃជាបន្ទាន់ និងដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែន

0

មហាអំណាចអាមេរិកបានអំពាវនាវជាថ្មីម្តងទៀតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនប្រទេសទាំងពីរជាបន្ទាន់ ដែលនេះជាការអំពាវនាវលើកចុងក្រោយបង្អស់ បន្ទាប់ពីមើលឃើញកងទ័ពថៃនៅតែផ្គើនសម្រុកផ្លោងគ្រាប់ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កតាមទំនើងចិត្តក្នុងទឹកដីកម្ពុជា ដោយមិនស្តាប់ការសម្របសម្រួលរបស់មហាអំណាចនានា និងទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិ ។

មហាអំណាចអាមេរិកបានព្យាយាមសម្របសម្រួលម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាមអូសបន្លាយ ដែលបង្កឡើងជាថ្មីដោយកងទ័ពថៃកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រទេសទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែន និងឈប់ចោទប្រកាន់ការបង្កប់មីនថ្មីដែលធ្វើឱ្យសង្គ្រាមកាន់តែក្តៅគគុកខ្លាំងឡើង ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott និយាយកាលពីថ្ងៃទី២១ ខែធ្នូ ថា «យើងរីករាយដែលមេដឹកនាំអាស៊ាននឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស នៅថ្ងៃទី២២ ខែធ្នូ នេះ ដើម្បីជំរុញឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាមជាថ្មី និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងពេញលេញ» ។

ការអំពាវនាវរបស់មហាអំណាចអាមេរិកលើកចុងក្រោយនេះ គឺមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ដែលពិភាក្សាពីការបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃបានអូសបន្លាយជាច្រើនថ្ងៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ចំណែកលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំថា បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសនានាមិនអាចដាក់សម្ពាធថៃបានទេ ដោយសារថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមរហូតមក ។ លោកបាននិយាយទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុន ដើម្បីកុំឱ្យរងការស្តីបន្ទោសពីអន្តរជាតិក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ ។

លោកបន្តថា ក្រសួងការបរទេសថៃបានដាក់លក្ខខណ្ឌ ៣ចំណុចសម្រាប់កម្ពុជា ទើបថៃយល់ព្រមបញ្ចប់សង្គ្រាមឈ្លានពានលើកនេះ រួមមាន ៖ ១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ២-ត្រូវតែឈប់បាញ់ពិតប្រាកដ ឈប់បាញ់ជារៀងរហូត និងមានក្រុមសង្កេតការណ៍ត្រួតពិនិត្យ និង៣-កម្ពុជាត្រូវសហការដោះមីនជាមួយថៃដោយស្មោះត្រង់ ។

កាលពីថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថា នឹងជំរុញឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃឱ្យបាន យ៉ាងយូរត្រឹមថ្ងៃទី២២ ឬ២៣ ខែធ្នូ (ជាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស) ពីព្រោះមេដឹកនាំថៃបានសន្យាជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ បច្ចុប្បន្ន ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងចោទប្រកាន់កម្ពុជាមិនឈប់ឈរ ដូច្នេះ អាមេរិកមានតួនាទីជំរុញឱ្យប្រទសទាំងពីរចរចាឡើងវិញ ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ រីឯភាគីថៃទៅចូលរួមកិច្ចប្រជុំ គឺលោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេស ដោយលោកថា កិច្ចប្រជុំនេះ ថៃនឹងដាក់លក្ខខណ្ឌ ៣ចំណុច បើកម្ពុជាមិនទទួលយកទេ កងទ័ពថៃនឹងមិនបញ្ចប់សង្គ្រាមឡើយ ។

ថៃចោទប្រកាន់អស់ពីរឿងមួយចូលរឿងមួយទម្លាក់កំហុសលើកម្ពុជា ដើម្បីយកលេសធ្វើសង្គ្រាមទន្ទ្រានទឹកដីដោយការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកតាមទំនើងចិត្តក្នុងដែនអធិបតេយ្យកម្ពុជា បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាប្រកាសឈប់បាញ់មុន ។ ថៃចោទប្រកាន់កម្ពុជាឈ្លានពាន ប៉ុន្តែសង្គ្រាមជាច្រើនថ្ងៃនេះ ឃើញតែកងទ័ពថៃយកទង់ជាតិមកដោតក្នុងទឹកដីកម្ពុជា ហើយត្រូវបានវីរកងទ័ពកម្ពុជាបណ្តេញទៅវិញ ។ ថៃថាខ្លួនការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ប៉ុន្តែប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ បំផ្លាញវត្តអារ៉ាម សាលារៀន ផ្លូវ ស្ពាន និងផ្ទះសម្បែងពលរដ្ឋ ។

កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ឈ្លានពានចូលទឹកដីកម្ពុជារាល់ថ្ងៃ ដែលនេះជាទង្វើផ្គើន និងចំអកឡកឡឺយចំពោះអន្តរជាតិ ជាពិសេស ផ្គើនមហាអំណាចអាមេរិក-ចិន សហគមន៍អឺរ៉ុប និងអាស៊ាន ដែលបានអំពាវនាវឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាន និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព ៕

មិនខុសពីចោ.រ! ទាហានឈ្លានពានថៃបានចូលលុកលុយពេញផ្ទះប្រជាជនកម្ពុជានៅឃុំថ្មដា

0

យោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋ នៅថ្ងៃសៅរិ៍ទី២០ នេះបានបង្ហាញឲ្យឃើញថា ទាហានឈ្លានពានថៃបានរំលោ.ភចូលដែនអធិបតេយ្យកម្ពុជាកាន់តែជ្រៅ។ ក្នុងនោះពួកគេថែមទាំងបាននាំគ្នាចូលលុកលុយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងគគ្លើន ដែលបញ្ជាក់យ៉ាងច្បាស់ថាថៃពិតជាបានឈ្លានពានលើកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLR9m3RHj5NJoudE2CSXA6t-M_npld1eD8gYsgbebBOvR6h4TF6iBI1GQtF-UWZXUZgGFmKzaJ6cxbi2iySrhzt09KvJ-mhGN0E3Lob8G37slrbYIxzy87n2TeRlvll4GyPqMmo3m6ZgBGkwLnQZ7Q8qTgFPF4hO6plcCQxrUMYvQn121wPsshheaAV553/s1280/photo_2025-12-20_16-29-08%20(2).jpg

តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Faizah Aly បានសរសេរៀបរាប់ថា”ចប់ហើយ ថ្មដាយើង ទាហានចោរសៀមចូលក្នុងដីខាងខ្មែរយើង ពេញទឹកពេញដីអស់ហើយ ចូលដល់កន្លែងខ្ញុំរស់នៅទៀត”។

បន្ថែមលើនោះ នៅក្នុងការបង្ហោះខាងលើគាត់ក៏បានភ្ជាប់មកជាមួយនឹងរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅហាងរបស់គាត់ ដែលបង្ហាញឲ្យឃើញពីយោធាថៃមួយក្រុមបាននាំគ្នាធ្វើសកម្មភាពគាស់ទ្វារ និងចូលទៅលុកលុយនៅខាងក្នុង ដោយមិនខុសអ្វីពីចោ.រដែលកំពុងធ្វើសកម្មភាពលួចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmju8I-av-bvlTZ0FKJO4icrGIJvowfQ1LFTQPZzqeURRFCLcYrb9d9B47W3JEPjwQTAOSBftKXjob2Mwpzht1xB7CuOyC9Dr9HIixesD4bo_Pf63HgpeAkhthocq2vS5X1jDU4cc_Ag46kKkNIkWXrlsDsdMCT03b4S6DhEGfDuGeSPTnDMmVl0Ff2g5e/s1280/photo_2025-12-20_16-29-08.jpg

គួរជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានលើកម្ពុជាយ៉ាងសាហាវព្រៃ.ផ្សៃ ដោយបានធ្វើការវា.យប្រហារដោយអាវុ.ធធុនធ្ងន់ជាច្រើនប្រភេទមិនរើសគោលដៅឡើយ និងបានធ្វើឲ្យជនស៊ីវិលកម្ពុជាស្លា.ប់ និងរងបួសជាច្រើននាក់ ខណៈមានមនុស្សរាប់មុឺនគ្រួសារហើយត្រូវជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពនៅទូទាំងប្រទេស។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP8Lz0tMnD3YpNJ6uw6fTfdMip6Atgp6ZSxuKrQY21Q16VAwmzm4Sjo2fNk46tI2JNmxnpNu2lPDBJKzxykSIEW_0YpqyoDs7_UO4xaEqHgq9a6l9f5B2ZPEjxOlkV_pBbDY5px3SHQsr8TXwKbbRDjlqsM5gi_DYuSSnSdVzDhzvUsEuXGERTBqxTIP7M/s1280/photo_2025-12-20_16-29-08%20(3).jpg

សុភ័ក្រ កុសុម៉ា និង ផន សុផារី ចេញមុខនិយាយរឿងជនអ.គតិបន្លំបោ.កលុយសប្បុរសជន

0

ទន្ទឹមនឹងការជួយរបស់មហាគ្រួសារខ្មែរយ៉ាងផុសផុលទៅដល់វីរកងទ័ពនិងជនភៀសសឹករបស់កម្ពុជាដែលរងការឈ្លានពានពីថៃ បុគ្គលអគតិមួយចំនួនក៏ឆ្លៀតឱកាសយករឿងនេះមកធ្វើជាជំនួញដូចគ្នា។ មានការក្លែងបន្លំជាច្រើនបោកលុយពីសប្បុរសជនពិធីការិនី សុភ័ក្រ កុសុម៉ា និងអ្នកនាង ផន សុផារី ចេញមុខនិយាយជុំវិញរឿងនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgegSrZw_5hx84j7YcNsX5wQXPfYNaLFApyNDa-DyP6G3clz_YkVJfPGdnj5QDKQXuVwZgoTUH2E1mFIEyZ2zm_Bw6GLB69LS2t_Q9517SFbIaafJH9daFTY1BYBkUQ6uL8_bkirvtX9WEX3_p34eEEZ-3qV7l-r86-0n5Jx-8ylw_yEewcFQ1oRhD_fxRN/s2048/image_2025-12-20_14-16-41.png
តាមរយៈវីដេអូបង្ហោះនៅថ្ងៃទី២០ខែធ្នូ នេះ សុភ័ក្រ កុសុម៉ា បាននិយាយថានាងតឹងទ្រូងជាយូរមកហើយក៏សុំផ្តាំផ្ញើទៅកាន់ជនបោកប្រាស់ ជនខិលខូចដែលមានខួរក្បាលសត្វហើយរឿងនេះគឺតាំងពីមានសង្គ្រាមលើកទី១មកម្ល៉េះនាងទើសខ្លាំងមែនទែន។ កុសុម៉ា ថាជនបោកប្រាស់ទាំងនោះមិនដឹងមានខួរក្បាលជាអ្វី ដែលបង្កើតអាខោនឬក៏ QR Code ដូរឈ្មោះជាបងប្អូនរបស់វីរកងទ័ពដែលបានពលីឬក៏កំពុងសម្រាកព្យាបាលលួយយកលុយពីសប្បុរសជនទៅចាយហ៊ឺហាដោយខ្លួនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFayqXBU2xoYinwhi_brDNel8AUAJXJIIKjD0KznpsoOO50bIQba7bChlVZiWrlCKTle3TfAnPqAaTXfruh6KW9yu8_oDgZ989_LddYfoFmhQ74ei-blXXbhQKyZD5nqlOUUxXiWT7CphlqnI6W17CVU01lSYsO3qHO6dZpeAXvvKv0PWloyGDH5Cdd0p_/s2048/image_2025-12-20_14-16-40.png

ពិធីការិនីរូបនេះលើកឡើងទៀតថា ជនឆ្លៀតឱកាសទាំងនោះមិនថាមានខួរជាអ្វីនោះទេដែលធ្វើបែបនេះទៅរួច ខណៈនាងថាបាបមិនចាំជាតិក្រោយនោះទេ ហើយការធ្វើបែបនេះពិតជាជ្រុលហួសហេតុ។ កុសុម៉ា ថាកាលៈទេសៈពេលនេះត្រូវមានឆន្ទៈជាកូនខ្មែរបើមិនបានជួយ មិនបានរួបរួមទេកុំដើរទៅបោកប្រាស់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEbFx0aqot9kICibm0l8wVA848vsWFGevvgfWUogSKhDE_fpHmaQn0myPL8U2mjEBQAKg67oTbiXA-HLgEfb4JEzYeDDe1-J9YVUFR9PIzBwrqRU6JA9E8NqB1lXWrHf_32fUw9vMvL3A0jtQALzQ_PfbxfvUanGNKuTXnlRg1F4MYEN1k5p-ugIREYRGh/s2048/image_2025-12-13_16-39-35.png

មិនខុសគ្នាប៉ុន្មាននោះទេ អ្នកនាង ផន សុផារី វិញក៏បានចេញវីដេអូដូចគ្នាទាក់ទងនឹងជនបោកប្រាស់ដូចគ្នាដែលកេញចំណេញយកលុយសប្បុរសជនក្នុងពេលមានសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzTTAwDgWjD_UG72pOy77idiuWeO08t25YjfNy8_WcuCWGLtCfL2GKRsD2u7_pJkfHWhMTqwcGlAEe_nVUepAeP-j1gXKoj2p2fMx1hQUDk7VPs6PDsDr0NCrknLNOBpzthEAQ449AhSJXjhmrQT78EWdU0uQJQCAd08iIFq3dNBy8TO1ZFvumuOxBKwn/s1320/image_2025-12-13_16-39-30.png

អ្នកនាង ផន សុផារី បានលើកឡើងថាជនឆ្លៀតឱកាសដែលធ្វើបែបនេះគឺពិតជាបាបខ្លាំងណាស់ ខណៈដែលពេលនេះមានបងប្អូនមួយចំនួនដែលជាសមាជិកគ្រួសារកងទ័ពពលី ឬរងរបួសកំពុងតែត្រូវការខ្លាំងអ្នកដែលត្រូវការមែនទែនគឺអត់មានអ្នកណាដែលជួយពួកគាត់ទេ។ កត្តាដែលគ្មានអ្នកជួយទៅលើគ្រួសារពលីនិងរងរបួសពិតប្រាកដគឺដោយសារតែជនក្លែងបន្លំកាត់មុខ ធ្វើឱ្យសប្បុរសជនពិបាកនឹងជួយដោយសារតែជួយខុសរហូត៕