ប្រភេទត្រីទាំង ៥ ដែលកាចសាហាវបំផុតលើលោក
តើលោកអ្នកដឹងទេ? ត្រីប្រភេទណាខ្លះដែលកាចសាហាវបំផុតលើលោក? ច្បាស់ណាស់ប្រាកដជាអ្នកគិតថាជាត្រីពីរ៉ាញ៉ាហើយ ប៉ុន្តែមិនមែនមានតែត្រីពីរ៉ាញ៉ាមួយទេដែលគ្រោះថ្នាក់នោះ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទត្រីទាំង ៥ ដែលកាចសាហាវបំផុតលើលោក៖
១.Goliath Tigerfish៖ Tigerfish គឺឃាតករសម្លាប់មនុស្សយ៉ាងឃោឃៅបំផុត ដោយវាអាចវាយប្រហារអ្នកឱ្យខ្ទេចឆ្អឹងភ្លាមៗក្នុងរយៈពេលតិចជាង ១ នាទី ជាក់ស្តែងសូម្បីតែសត្វក្រពើ ត្រីឆ្លាម ឬសត្វធំៗជាច្រើនទៀតក៏ស្ថិតនៅក្នុងបញ្ជីររបស់ត្រីបិសាចនេះដែរ។
២. Piranha៖ លោកអ្នកប្រាកដជាស្គាល់ហើយថាត្រីពីរ៉ាញ៉ានេះកាចសាហាវប៉ុណ្ណា ត្រីពីរ៉ាញ៉ាមានប្រភពកំណើតនៅតំបន់ Amazon ដែលវាមានធ្មេញមុតស្រួច និងថ្គាមខ្លាំងបំផុត វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។
៣. Needlefish៖ Needlefish គឺជាត្រីម្ចុលដែលមានធ្មេញមុតស្រួចខ្លាំងណាស់ និងមានល្បឿនលឿន វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗបានយ៉ាងរហ័ស ហើយពួកវាត្រូវបានគេចាត់ទុកថាជាសត្វដែលមានគ្រោះថ្នាក់បំផុតលើផែនដី។
៤.Stonefish៖ Stonefish គឺជាត្រីថ្មដែលគ្រោះថ្នាក់បំផុតលើលោក វាមានឆ្អឹងខ្នងម្ជុលចំនួន ១៣ នឹងមានសារធាតុពុលដ៏កាចសាហាវ ដោយគ្រាន់តែប៉ះវា ពិសរបស់វានឹងបណ្តាលឱ្យអ្នកស្លាប់ភ្លាមៗក្នុងរយៈពេល ១០ នាទី។
៥. Blue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេបំផុតនៅក្នុងសមុទ្រផងដែរ៕








.jpg)



/i.s3.glbimg.com/v1/AUTH_bc8228b6673f488aa253bbcb03c80ec5/internal_photos/bs/2023/T/K/hsQO8ATBqM7cuUh4Ni6Q/neymar-alhilal.jpg)


.jpg)
.jpg)




















![Trump administration gives TikTok 45 days to sell to Microsoft or leave US [Updated] | Ars Technica](https://cdn.arstechnica.net/wp-content/uploads/2020/08/GettyImages-1227883230-800x534.jpg)



