តើលោកអ្នកដឹងទេ? ត្រីប្រភេទណាខ្លះដែលកាចសាហាវបំផុតលើលោក? ច្បាស់ណាស់ប្រាកដជាអ្នកគិតថាជាត្រីពីរ៉ាញ៉ាហើយ ប៉ុន្តែមិនមែនមានតែត្រីពីរ៉ាញ៉ាមួយទេដែលគ្រោះថ្នាក់នោះ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទត្រីទាំង ៥ ដែលកាចសាហាវបំផុតលើលោក៖

១.Goliath Tigerfish៖ Tigerfish គឺឃាតករសម្លាប់មនុស្សយ៉ាងឃោឃៅបំផុត ដោយវាអាចវាយប្រហារអ្នកឱ្យខ្ទេចឆ្អឹងភ្លាមៗក្នុងរយៈពេលតិចជាង ១ នាទី ជាក់ស្តែងសូម្បីតែសត្វក្រពើ ត្រីឆ្លាម ឬសត្វធំៗជាច្រើនទៀតក៏ស្ថិតនៅក្នុងបញ្ជីររបស់ត្រីបិសាចនេះដែរ។Tigerfish in Central African Republic - Le Mouching

២. Piranha៖ លោកអ្នកប្រាកដជាស្គាល់ហើយថាត្រីពីរ៉ាញ៉ានេះកាចសាហាវប៉ុណ្ណា ត្រីពីរ៉ាញ៉ាមានប្រភពកំណើតនៅតំបន់ Amazon ដែលវាមានធ្មេញមុតស្រួច និងថ្គាមខ្លាំងបំផុត វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។22 Razor-Sharp Piranha Facts - Fact Animal

៣. Needlefish៖ Needlefish គឺជាត្រីម្ចុលដែលមានធ្មេញមុតស្រួចខ្លាំងណាស់ និងមានល្បឿនលឿន វាអាចវាយប្រហារអ្នកឱ្យស្លាប់ភ្លាមៗបានយ៉ាងរហ័ស ហើយពួកវាត្រូវបានគេចាត់ទុកថាជាសត្វដែលមានគ្រោះថ្នាក់បំផុតលើផែនដី។Needlefish Fishing with Circle Hook and Penfishingrods.com - YouTube

៤.Stonefish៖ Stonefish គឺជាត្រីថ្មដែលគ្រោះថ្នាក់បំផុតលើលោក វាមានឆ្អឹងខ្នងម្ជុលចំនួន ១៣ នឹងមានសារធាតុពុលដ៏កាចសាហាវ ដោយគ្រាន់តែប៉ះវា ពិសរបស់វានឹងបណ្តាលឱ្យអ្នកស្លាប់ភ្លាមៗក្នុងរយៈពេល ១០ នាទី។Are There Stonefish In Hervey Bay?

៥. Blue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេបំផុតនៅក្នុងសមុទ្រផងដែរ៕Blue-Ringed Octopus Bite Symptoms and Emergency First Aid