អាមេរិកគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿន ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង
បរទេស៖ គម្រោងរថភ្លើងល្បឿនលឿន ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង របស់អាមេរិកមានគោលបំណងតភ្ជាប់ទីក្រុង Houston និង Dallas ជាមួយអ្នកដំណើរជាង ៦លាននាក់ក្នុងមួយឆ្នាំ។
យោងតាមក្រុមហ៊ុន Quartz គម្រោងនេះត្រូវបានបញ្ជូនទៅកម្មវិធីជំនួយរបស់សហព័ន្ធជាច្រើនដើម្បីជួយផ្នែកហិរញ្ញវត្ថុ និងការចំណាយលើការរចនា។ តំណាងក្រុមហ៊ុន Amtrak បានធ្វើការប៉ាន់ប្រមាណថា គម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាង ១០០,០០០ តោនក្នុងមួយឆ្នាំ និងកាត់បន្ថយចំនួនរថយន្តប្រមាណ ១២,៥០០ គ្រឿងក្នុងមួយថ្ងៃពីច្រករបៀង I-៤៥ នៅក្នុងតំបន់។ ការកាត់បន្ថយចំនួនយានយន្តផ្ទាល់ខ្លួននៅលើដងផ្លូវអាចសន្សំសំចៃប្រេងបានរហូតដល់ ២៤៦ លានលីត្រក្នុងមួយឆ្នាំ។
អ្នករៀបចំផែនការទីក្រុងនៅសហរដ្ឋអាមេរិកបានចាប់អារម្មណ៍ជាយូរមកហើយចំពោះគំនិតនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ប៉ុន្តែមិនអាចអភិវឌ្ឍបានដោយសារតែបញ្ហាជាច្រើនរួមទាំងថវិកា នយោបាយ និងឧបសគ្គខាងវប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ ៨៥% នៃអ្នកដំណើរដែលឧស្សាហ៍ធ្វើដំណើររវាងទីក្រុង Dallas និង Houston នាពេលថ្មីៗនេះ បាននិយាយថា ពួកគេនឹងជិះរថភ្លើងក្រោមកាលៈទេសៈត្រឹមត្រូវ។
បើដូច្នេះមែន មនុស្សប្រហែល ៦ លាននាក់អាចជិះរថភ្លើងល្បឿនលឿននៅចុងទសវត្សរ៍នេះ ហើយចំនួននឹងកើនឡើងដល់ ១៣ លាននាក់នៅឆ្នាំ ២០៥០។ ដូច្នេះ គម្រោងរថភ្លើងល្បឿនលឿនបន្ទាប់ទៀតក៏កំពុងត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ទីក្រុង San Francisco – Los Angeles និង Los Angeles-Las Vegas ផងដែរ៕
ប្រភព៖vnexpress







.jpg)




ប្រភព ៖ chiangmai news

.jpg)






សូមបញ្ជាក់ផងដែរថា កំភេម ជាប្រភេទសត្វស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ។ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង៕







ដោយឡែកសម្រាប់រឿងបែបអប់រំ «កុំសំពះនំ មុនសំពះអ្នកមានគុណ » នេះវិញលោក យុទ្ធ សំភ័ស្ដ បានបញ្ជាក់ថាគឺជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកនិងមានអារម្មណ៍ក្ដុកក្ដួលទៅតាមពាក្យពេជ្ររបស់តួអង្គឪពុកបានប្រដៅ ។
លោក យុទ្ធ សំភ័ស្ដ បានថ្លែងប្រាប់សារពត៌មានឱ្យបានដឹងថា រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យដឹងនិងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។ លោក យុទ្ធ សំភ័ស្ដ បានបន្តទៀតថា ថ្ងៃកំណើតកូន ឪពុកម្ដាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្ដងគាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿងនិយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាមឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្ដល់កំណើតឱ្យកូន កុំសំពះនំមុនសំពះអ្នកមានគុណណាកូន»
រឿងបែបអប់រំមួយនេះបានបង្ហោះត្រឹមតែរយៈពេលខ្លីក៏មានអ្នក Share ចែករំលែកយ៉ាងច្រើនដោយមិននឹកស្មានហើយក៏មានអ្នកខមមិនសរសើរនិងពេញចិត្តរឿងបែបអប់រំមួយនេះខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ចក្រា ស្ទូឌីយោ ក៏មានឆន្ទះក្នុងការជួយលើកស្ទួយវិស័យភាពយន្ដខ្មែរ និងពាំនាំភាពយន្ដខ្មែរទៅទីផ្សារបរទេសផងដែរ



