សហរដ្ឋអាមេរិក ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកគ្មានផ្ទះសម្បែងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្ពស់ បើគិតចាប់ពីមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំងនៅអំឡុងឆ្នាំ១៩៣០ ។ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ មានមនុស្សរស់នៅក្នុងមជ្ឈមណ្ឌលទីក្រុងញូវយ៉កជាង១១ម៉ឺននាក់ក្នុង១យប់ ហើយតួលេខនេះមិនរាប់បញ្ចូលអ្នកគ្មានផ្ទះសម្បែងរាប់ពាន់នាក់ទៀតទេ ដែលពួកគេបានសម្រាកនៅតាមផ្លូវ, បរិវេណរថភ្លើងក្រោមដី និងសួនច្បារនានាក្នុងទីក្រុង ។NYC Mayor Eric Adams' controversial new approach to homelessness | CNN  Politics

លោក ថូនី អាយុ៥៣ឆ្នាំ រស់នៅទីក្រុងញូវយ៉ក បានរៀបរាប់ពីរឿងរ៉ាវគ្មានផ្ទះសម្បែងជាមួយសារព័ត៌មាន Reuters ថា លោកបានកើតនៅតំបន់ម៉ែនហាតតាន់ និងបានធំឡើងក្នុងគ្រួសារមានទ្រព្យសម្បត្តិមធ្យម ។ លោកបានបញ្ចប់ការសិក្សាក្នុងសាលារៀនបច្ចេកទេសឃ្វីន ហើយលោកមិនធ្លាប់គិតថា ជីវិតរបស់លោកត្រូវមករស់នៅតាមចិញ្ចើមផ្លូវបែបនេះទេ ។Tracking the Number of People in NYC Homeless Shelters in 2022

លោក ថូនី និយាយថា ៖ «ជាច្រើនឆ្នាំកន្លងមក ការរស់នៅរបស់ខ្ញុំល្អប្រសើរ រហូតដល់ម្តាយខ្ញុំចែ.កឋា.ន ហើយខ្ញុំគ្មានឈ្មោះនៅក្នុងបញ្ជីកិច្ចសន្យាជួលផ្ទះទេ ។ ដូច្នេះ ខ្ញុំត្រូវផ្លាស់ប្តូរទីលំនៅយ៉ាងឆាប់រហ័ស ។ វាធ្វើឱ្យខ្ញុំត្រៀមខ្លួនមិនទាន់ ព្រោះម្ចាស់ផ្ទះជួលបានដំឡើងថ្លៃផ្ទះភ្លាមៗ គឺពីតម្លៃ១.១០០ដុល្លារអាមេរិកក្នុង១ខែ មកស្មើនឹង៣.២០០ដុល្លារអាមេរិក ហើយខ្ញុំគ្មានជម្រើសផ្សេងទៀតទេ ក្រៅពីការចាកចេញពីផ្ទះជួល» ។NYC officials confirm 1st homeless death from coronavirus - ABC News

ចំនួនមនុស្សគ្មានផ្ទះសម្បែងនៅទីក្រុងញូវយ៉កបានកើនឡើងដោយសារបញ្ហាជាច្រើនយ៉ាងដូចជា ការបណ្តេញជនភៀសខ្លួនចេញពីព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ។ ការិយាល័យអភិបាលក្រុងញូវយ៉កបញ្ជាក់ថា បច្ចុប្បន្ន មានជនភៀសខ្លួននៅទីក្រុងញូវយ៉ក ចំនួនជាង៥៨.៥០០នាក់ ដែលធ្វើឱ្យទីក្រុងនេះខ្វះខាតថវិកាសម្រាប់ជនភៀសខ្លួន ។As NYC limits access to migrants and asylum seekers, many are left homeless  : NPR

ចំណែកលោក ជេហ្វី នីវមន ជា CEO របស់ Backpacks for the Street និយាយថា ៖ «ការពិតនៃបញ្ហានេះ តាមអ្វីដែលអ្នកឃើញ និងគ្រប់គ្នាឃើញ គឺមនុស្សមួយក្រុមតូច ដោយសារពួកគេចេញទៅខាងក្រៅ ។ ប៉ុន្តែអ្នកគ្មានផ្ទះសម្បែងភាគច្រើន សុទ្ធតែជាអ្នកចង់បានការងារធ្វើ ហើយពួកគេមិនចង់ក្លាយជាអ្នកគ្មានទីលំនៅទេ » ៕ ប្រភព ៖ TNN World