រទេសថៃ ៖ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ កសិកររស់នៅឃុំដងយ៉ៃ ស្រុកផិម៉ាយ ខេត្តនគររាជសីម៉ា បានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់មិនទៀងទាត់ ដោយសារបាតុភូតអេលនីណូ ។ បច្ចុប្បន្ន ពួកគេបាននាំគ្នាដាំឪឡឹក និងធ្វើប្រព័ន្ធទឹកស្រោចស្រព ជំនួសការធ្វើស្រែដែលប្រឈមនឹងការខ្វះខាតទឹកជាប្រចាំ ។In Kalasin, fat, juicy watermelons hit the stalls

អ្នកនាង សាខន ថាន់ក្លា អាយុ៣៧ឆ្នាំ ជាកសិកររស់នៅឃុំដងយ៉ៃ ប្រាប់ថា មុននេះ ផ្ទៃដីស្រែរបស់នាងបានជួបនឹងបញ្ហាទឹកជំនន់ធ្វើឱ្យទិន្នផលស្រូវខូចខាត ។ លើសពីនេះ នៅរដូវប្រាំង នាងក៏ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ធ្វើស្រែ ទើបនាងប្តូរមកដាំឪឡឹកវិញ និងធ្វើប្រព័ន្ធទឹកស្រោចស្រពដើម្បីកាត់បន្ថយហានិភ័យ ។

អ្នកនាងបន្តថា កន្លងមក រដ្ឋាភិបាលថៃបានប្រកាសប្រាប់ពលរដ្ឋអំពីភ្លៀងធ្លាក់មិនទៀងទាត់នៅប្រទេសថៃ ដោយសារមានបាតុភូតអេលនីណូ ហើយផ្ទៃដីស្រែរបស់កសិករអាចរងផលប៉ះពាល់ផងដែរ ព្រោះត្រូវប្រើប្រាស់ទឹកសម្រាប់ធ្វើស្រែច្រើនជាងការដាំឪឡឹក ។ ដូច្នេះ ទើបនាងងាកមកដាំឪឡឹកជំនួសវិញ ព្រោះវាមិនសូវប្រឈមដូចការធ្វើស្រែទេ ។Watermelon cultivation- livelihood solution for climate-vulnerable coastal  women | United Nations Development Programme

ពេលដំបូង នាងបានចំណាយដើមទុនចំនួន២ម៉ឺនបាតសម្រាប់ដាំឪឡឹកនៅលើផ្ទៃដី៩រ៉ៃ និងធ្វើប្រព័ន្ធទឹកស្រោចស្រព ។ នាងបានចំណាយពេលវេលាដាំដុះត្រឹមតែ៥០ថ្ងៃប៉ុណ្ណោះឃើញថា អាចប្រមូលផលឪឡឹកលក់បានហើយ ក្នុងនោះឪឡឹក១ផ្លែ នាងលក់ចាប់ពីតម្លៃ២០បាត ទៅ៨០បាត គឺតាមទំហំផ្លែរបស់វា ។

អ្នកនាង សាខន ថាន់ក្លា បន្ថែមថា ចំណែកប្រាក់ចំណូលដែលនាងទទួលបានពីការលក់ឪឡឹក គឺ១លើកៗ មិនក្រោម១សែនបាតទេ ហើយនាងអាចប្រមូលប្រាក់ចំណូលបានច្រើនជាងការធ្វើស្រែទៅទៀត ដោយសារការដាំឪឡឹកប្រើប្រាស់ទឹកតិច, រយៈពេលដាំដុះខ្លី ថែមទាំងមិនសូវមានអ្នកដាំទេ ។ អ្នកស្រុកភាគច្រើនប្រកបមុខរបរធ្វើស្រែ ទើបធ្វើឱ្យឪឡឹកលក់ដាច់ជាពិសេស ៕Water Melon Production | Greenlife | 2023 Update ប្រភព ៖ khaosod