ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី  គឺជាបាតុភូតមួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ក្រសួងទេសចរណ៍អំពាវនាវភ្ញៀវទេសចរទៅទស្សនា«ព្រះអាទិត្យរះចំកណ្តាល កំពូលប្រាសាទអង្គរវត្ - សុីសុីថាមស៍

ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។

ព្រឹត្តិការណ៍នេះមានទំនាក់ទំនងនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ចំពោះអ្នកដែលស្រលាញ់ចូលចិត្តការថតរូប ត្រៀមកាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពី បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ចន្លោះម៉ោង ៤ព្រឹក ទៅម៉ោង៦ព្រឹក៕បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត»នឹងកើតឡើងចន្លោះម៉ោង៥កន្លះព្រឹកដល់៧ព្រឹកពីថ្ងៃទី២០មីនានេះទៅ  - Rasmei Kampuchea Daily