រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដោយសម្លឹងពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានពិភាក្សាជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងដូចខាងក្រោម៖
ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
១. អាជីវកម្មសិល្បៈសូនរូប
– ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍
– ជាងគំនូរ
២. អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ(ហាង)
– កាត់សក់បុរស(ចាប់ពី ២កៅអី ទៅ ៤កៅអី)
– កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ២កៅអី ទៅ ៤កៅអី)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ)
– សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាម៉េរិក)
– សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាម៉េរិក)
ខ. វិស័យអប់រំ យុវជន និងកីឡា
– អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ
គ. វិស័យទេសចរណ៍
– ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក
– តូបលក់អាហារ
– ហាងលក់គុយទាវ កាហ្វ
– ម៉ូតូឌុបទេសចរណ៍
– ម៉ូតូជួលទេសចរណ៍,
– រ៉ឺម៉កម៉ូតូដឹកទេសចរណ៍
ឃ. វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល
១. ចុះបញ្ជីសិប្បកម្ម
– ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ
– ធ្វើទៀន ធូប
២. ថាមពល
– ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់
៣. សេវាកម្ម
– ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក
– លាងរថយន្ត ម៉ូតូ
– លាងម៉ូតូ
ង. វិស័យពាណិជ្ជកម្ម
– លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
ច. វិស័យកសិកម្ម
ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីក៏លើកឡើងដែរថារាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕











សមត្ថកិច្ចថៃបានពង្រាយកម្លាំងនៅតាមចំណុចគោលដៅផ្សេងៗ និងអាចចាប់ខ្លួនជនបរទេសដែលលួចចូលមកប្រកបមុខរបរលក់ដូរខុសច្បាប់នៅមុខហាង ។ ក្នុងអំឡុងពេលសមត្ថកិច្ចតាមចាប់ខ្លួនជនបរទេសទាំងនេះ ពួកគេមួយចំនួនបានប្រើអាយកូមផ្តល់ដំណឹងទៅកាន់មិត្តភក្តិផ្សេងទៀតឱ្យរត់គេចខ្លួន ។ ជំហានដំបូង សមត្ថកិច្ចអាចចាប់ជនបរទេសបានចំនួន២០នាក់ គឺជនជាតិមីយ៉ាន់ម៉ា ហើយសមត្ថកិច្ចបានបញ្ជូនជនជាតិមីយ៉ាន់ម៉ាទាំងអស់ទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាធុមវ៉ាន់ ។ ការរកស៊ីលក់ដូរ គឺជាមុខរបរដែលប្រទេសថៃមិនអនុញ្ញាតឱ្យជនបរទេសធ្វើទេ ព្រោះជាការដណ្តើមការងាររបស់ជនជាតិថៃ និងរំលោភមាត្រា៨ នៃច្បាប់ប្រទេសថៃ ។
ប្រភព ៖ khaosod









បន្ទាប់ពីអ្នកជំនួញរូបនេះបង្ហើបប្រាប់ដូចនេះហើយ មហាជនសម្តែងការហួសចិត្តជាខ្លាំង មិនគួរ ប៊ុត សីហា ជាមនុស្សកែមិនឡើងដូច្នេះសោះមានឱកាសហើយប៉ុន្តែមិនស្រវារបែរជាប្រព្រឹត្តខុសឆ្គងម្តងហើយម្តងទៀត ខណៈអ្នកមួយចំនួនមិនមានឱកាសដូចជារូបគេឡើយខំប្រឹងក្រាញននៀលយ៉ាងខ្លាំងនៅលើវិថីសិល្បៈនេះ។





អ្នកជំនាញនឹងសាងសង់ Sentinel ដោយប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ដោយសារគម្រោងនេះអាចទប់ទល់នឹងសម្ពាធខ្ពស់ខ្លាំង ហើយប្រព័ន្ធម៉ូឌុលអាចសម្របប្ដូរតាមបំណង និងផ្លាស់ប្តូរប្លង់ដោយភាពបត់បែន។ ម៉ូឌុលនីមួយៗមានអង្កត់ផ្ចិត ៦ ម៉ែត្រ ទទឹងប្រហែលស្មើនឹងតួយន្តហោះ Boeing ៧៧៧ ហើយអាចផ្ទុកមនុស្សបាន ៦ នាក់។








