Home ព័ត៌មានអន្តរជាតិ លើកដំបូងក្នុងប្រវត្តិសាស្ត្រ! ឥណ្ឌាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរដើម្បីត្រៀមខ្លួនប្រយុទ្ធ

លើកដំបូងក្នុងប្រវត្តិសាស្ត្រ! ឥណ្ឌាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរដើម្បីត្រៀមខ្លួនប្រយុទ្ធ

101
0

ឃើញមិនមាត់ៗ ពេលនេះឥណ្ឌាស្របា់តែធ្វើឲ្យពិភពលោកបើកភ្នែកធំៗតាមរយៈការចាប់ផ្ដើមដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលឆ្លងទ្វីបដោយស្ងាត់ៗ ដើម្បីត្រៀមវា.យបកគ្រប់វិនាទី ដែលជាការត្រៀមប្រយុទ្ធជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពនេះហាក់ជាការកំញើញដល់ចិននិងប៉ាគីដែលជាគូបដិបក្ខ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានការណ៍ភូមិសាស្រ្តនយោបាយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnD52yzLa_dO5k2K7xeOk4Yw3ewmbdnkwrH6HGLDDpFWZPpjrjT8dqkkjSPMbjwc1xWrlzIJCEJk-Eo96SRkGXYpZzzfKrwYa7pzrrXvyCwVnE5DCvEY3BzN3jVMDzeIt39tpc6sXKA9rAcj5JMYb7r54DSPJgEmvX3TtWc9D2vPC3r4M6rFEqDyv8v0/s820/photo_2026-06-10_15-56-50%20(2).jpg
    យោងតាមរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំ២០២៦ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្កុកហូម (SIPRI) បានទម្លាយឱ្យដឹងថា ឥណ្ឌាបានសម្រេចចិត្តដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រចំនួន ១២ គ្រាប់ដំបូងបង្អស់ ឱ្យភ្ជាប់ទៅនឹងឧបករណ៍បាញ់បង្ហោះរួចជាស្រេច ក្នុងដំណាក់កាលសន្តិភាពបែបនេះ។ ការណ៍នេះបានបំបែកទម្លាប់យោធាចាស់របស់ឥណ្ឌា ដែលកន្លងមកតែងតែរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលដាច់ដោយឡែកពីគ្នា ហើយការដំឡើងបញ្ចូលគ្នានឹងធ្វើឡើងតែក្នុងគ្រាមានសង្គ្រាមអាសន្នប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkZvfFz-o8NYcgtWYrUo4r8yJ46akjLrH-k19UOgtRT6_qvlb41lzFBuVEl2CDtYRNvHQjoFlTF0eNs-BSZ5Qkul32gpIV9sLbdwnutfaD8M3nZ2OibJbNKzaeGr75xkcMivmCwCq776b6pMGXtGeTtHjTSdreo4OlY6NtE_HtmHcSfGFcDdl3h-NNY4c/s671/photo_2026-06-10_15-56-50.jpg

    ការផ្លាស់ប្តូរដ៏គួរឱ្យតាមដាននេះ កើតឡើងស្របពេលដែលឃ្លាំងអាវុធមហាប្រល័យរបស់ឥណ្ឌាបានកើនឡើងដល់ ១៩០ គ្រាប់ (វ៉ាដាច់ប្រទេសគូប្រជែងប៉ាគីស្ថានដែលមាន ១៧០ គ្រាប់)។ ក្បាលគ្រាប់ទាំង ១២ គ្រាប់ដែលត្រៀមលក្ខណៈកម្ទេចសត្រូវគ្រប់វិនាទីនេះ ត្រូវបានប្រភពចារកម្មជឿជាក់ថា បំពាក់នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលកំពុងល្បាតក្នុងមហាសមុទ្រ និងនៅក្នុងជង្រុកបាញ់មីស៊ីលយុទ្ធសាស្ត្រក្រោមដី (Missile Silos)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXj1CZOF44nxhVtA2CY4SPNjTUBnsGIuXcj7GvRINHqdeDbZYSnYPC8UddbeSr4x5zVOsxYZuf7eVvSbzLTmvORp3gzNJDt2xwa0snvpJ15TTc_eR_L1lcGwDtQoPpGhQQvr3rRhUEZVXIZPSaDvVJO11Sq6gCFeyZMLReJsP96AwzOz116zcvtQrl_oU/s1280/photo_2026-06-10_15-56-51.jpg

    ក្រុមអ្នកវិភាគអន្តរជាតិបានវាយតម្លៃថា សកម្មភាព «មិនមាត់ៗ» របស់ទីក្រុងញូដេលីនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកំញើញ និងទប់ទល់ទៅនឹងការរីកចម្រើនខាងយោធាយ៉ាងរហ័សរបស់ប្រទេសចិន (ដែលមានក្បាលគ្រាប់រហូតដល់ ៦២០ គ្រាប់) នៅតាមបណ្ដាលខ្សែបន្ទាត់ព្រំដែនតានតឹង។ បើទោះបីជាឥណ្ឌានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនប្រើប្រាស់មុន» (No First Use) ក៏ដោយ ប៉ុន្តែការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរស្ងាត់ៗនេះ គឺជាសញ្ញាព្រមានដ៏មុតស្រួចមួយទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដ ថាឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយបកបំផ្លិចបំផ្លាញភ្លាមៗ បើមានការឈ្លានពានណាមួយកើតឡើង៕