កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញ ឆ្នាំ២០២៣ កន្លងទៅ តុលាការវៀតណាម បានធ្វើការកាត់ទោសមនុស្ស ១១នាក់នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ឱ្យជាប់ពន្ធនាគារ ពីបទជួយដូរមនុស្សខុសច្បាប់មកកម្ពុជា។

នៅក្នុងចំណោម១១នាក់នោះ មានម្នាក់ជាមេខ្លោងឈ្មោះ Vuong Van Thanh អាយុ ៣៦ឆ្នាំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំកន្លះ ខណៈ១០នាក់ទៀតជាអ្នកសមគំនិតត្រូវជាប់ទោសពី៣ឆ្នាំកន្លះ ទៅ៨ឆ្នាំ។
នៅក្នុងការជួយដូរមនុស្សនេះ លោក Vuong Van Thanh បានបង្ហោះសារតាមបណ្តាញសង្គមជ្រើសពលករ មកធ្វើការនៅកម្ពុជា ដោយសន្យាថានឹងបានប្រាក់ខែខ្ពស់រាប់ពាន់ដុល្លារ។
ពេលមកដល់កម្ពុជា ពលករទាំងនោះត្រូវបានជនជាតិវៀតណាម បញ្ជូនមកឱ្យជនជាតិចិនគ្រប់គ្រង ហើយវាយធ្វើបាន ឬបង្ខំឱ្យធ្វើសកម្មភាពផ្សេងៗជាដើម។11 people jailed for trafficking hundreds of jobseekers to Cambodia

នៅក្នុងករណីពលករទាំងនោះ ចង់ត្រឡប់មកប្រទេសវៀតណាមវិញ គ្រួសាររបស់ពួកគេនឹងត្រូវបង់ថ្លៃលោះខ្លួន ដល់ក្រុមនៅក្នុងប្រទេសកម្ពុជា ចាប់ពី ២៥០០-៥០០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់។

តែយ៉ាងណាមិញ ក្រុមជួញដូរមនុស្សត្រូវបានអជ្ញាធរវៀតណាមចាប់ខ្លួនជាបន្ដបន្ទាប់ ដោយសារការអំពាវនាវសុំជំនួយពីជនរងគ្រោះកាលពីខែកក្កដា ឆ្នាំមុន៕

ប្រភព៖ VN EXPRESS