ការផ្ទុះធុងហ្គាសធំៗអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ធុងចាស់ចាស់ប្រើប្រាស់រាប់សិបឆ្នាំគ្មានការត្រួតពិនិត្យ ការលេចធ្លាយហ្គាសតាមទុយោទៅក្នុងខ្យល់បង្កជាភ្លើងឆេះឡើងដោយសារសម្ពាធកំដៅពីខាងក្រៅខ្លាំងពេក។ រីឯកំប៉ុងហ្គាសតូចៗសម្រាប់ប្រើប្រាស់ជាមួយចង្ក្រានតូច ក៏ងាយនឹងផ្ទុះដែរនៅពេលត្រូវកំដៅខ្លាំង ព្រោះតែសំបកកំប៉ុងស្តើង ដែលបង្កក្តីបារម្ភសម្រាប់គ្រួសារជាច្រើន និងរកវិធីការពារធុងកុំឱ្យផ្ទុះបង្កគ្រោះថ្នា.ក់ ជាពិសេស ពេលគ្មានអ្នកនៅផ្ទះ។.jpg)
ការការពារធុងហ្គាសកុំឱ្យផ្ទុះនោះ យើងអាចអនុវត្តតាមវិធីជាច្រើនដើម្បីធានាសុវត្ថិភាព រួមមាន ៖
១-កុំដាក់ធុងហ្គាសហាលថ្ងៃ
បើទោះជាវាត្រូវបានផលិតមកឱ្យមានភាពរឹងមាំ និងធន់ក្តី ប៉ុន្តែសូមកុំដាក់នៅហាលថ្ងៃឱ្យសោះ ដោយសារការដាក់នៅកន្លែងមានសីតុណ្ហភាពខ្ពស់ គឺដូចគ្នានឹងការជំរុញឱ្យវាផ្ទុះឡើង។

២-ដាក់កន្លែងខ្យល់ចេញ-ចូល
ការដាក់ធុងហ្គាសនៅកន្លែងនេះ គឺជាការផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ ឬដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ករណីវាធ្លាយតាមទុយោ យើងអាចនឹងមិនគ្រោះថ្នាក់ដោយសារខ្យល់បក់ ប៉ុន្តែការដាក់នៅកន្លែងគ្មានខ្យល់គ្រប់គ្រាន់នឹងបង្កគ្រោះថ្នាក់ខ្លាំង។.jpg)
៣-ពិនិត្យទុយោជានិច្ចរកកន្លែងធ្លាយ
អាចពិនិត្យមើលតាមទុយោបង្ហូរហ្គាស ប្រសិនបើវាធ្លាយនឹងមានស្នាមពណ៌សនៅលើនោះ។ ចូរយកអេប៊ុងលាងចានជ្រលក់ក្នុងសាប៊ូលាងចានមកដុសពីលើ រួចហើយ បិទការបង្ហូរហ្គាសជាបន្ទាន់ និងផ្លាស់ប្តូរទីតាំងទៅដាក់នៅកន្លែងផ្សេងវិញ។.jpg)
៤-កុំដាក់ផ្អៀង
អ្នកខ្លះពេលហ្គាសជិតអស់ ក៏ដាក់ធុងផ្អៀងយ៉ាងខ្លាំង ដោយសារគិតថា ហ្គាស LPG នឹងងាយស្រួលហូរទៅកាន់ចង្ក្រាន ប៉ុន្តែនេះជាការគិតខុស។ ការពិត ទោះជាដាក់បញ្ឈរ ក៏វានៅតែអាចប្រើប្រាស់បានរហូតទាល់តែអស់ដែរ ហើយការដាក់ផ្អៀងធ្វើឱ្យវាឆាប់ដួលរលំទៅវិញទេ ដែលបង្កគ្រោះថ្នាក់បណ្តាលមកពីការរបូតគំរបធុង។
៥-កុំប្រើធុងចាស់ពេក
ចៀសវាងការប្រើប្រាស់ធុងហ្គាស ឬកំប៉ុងហ្គាសចាស់ៗ ច្រែះចាប់ ឬផលិតយូរឆ្នាំ ពីព្រោះវាងាយលេចធ្លាយចេញក្រៅ។.jpg)
៦-ចៀសវាងសារធាតុឆាបឆេះ
ហាមដាក់កំប៉ុងថ្នាំបាញ់មូស ដបសាំង អាល់កុល ឬសារធាតុគីមី ដែលងាយឆេះនៅក្បែរធុងហ្គាស និងចង្ក្រានជាដាច់ខាត។.jpg)
គួរចងចាំ៖ ត្រូវបិទមាត់ធុងឱ្យជិតគ្រប់ពេលដែលចម្អិនអាហាររួចរាល់ដើម្បីការពារការលេចធ្លាយនៅពេលយប់ ឬពេលមិននៅផ្ទះ ព្រមទាំងហាមជក់បារី ឬប្រើប្រាស់ដែកកេសនៅក្បែរធុង៕










