រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden កំពុងតែវណ្ឌ.កនឹងបំណុល រាប់សិបពាន់លានដុល្លារ រកលុយសងមិនទាន់បានផង ឥឡូវនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយទៀតរបស់ប្រទេសមហាយក្សអាស៊ី Evergrande ក៏កំពុងតែប្រឈមមុខនឹងវិបត្ដិកាន់តែជ្រៅ នៅក្នុងវិស័យនេះ។Evergrande shares: Evergrande shares sink after saying it is unable to  issue new debt - The Economic Times

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ដោយដកស្រង់សេចក្ដីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយរបស់ចិន Caixin យកមកចុះផ្សាយ ថា អាជ្ញាធរចិន បានចាប់ឃុំខ្លួននាយកប្រតិបត្ដិបច្ចុប្បន្ន និង អតីតនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ជាច្រើននាក់ ដោយក្នុងនោះ មានទាំងលោក ស៊ា ហៃជុន (Xia Haijun) អតីតនាយកប្រតិបត្ដិ និង លោក ផាន ដារ៉ុង (Pan Darong) អតីតប្រធានហិរញ្ញវត្ថុ។Crisis at China's Evergrande Group deepens as it misses another bond  payment | CNN Business

បើទោះជាយ៉ាងណា BBC មិនអាចបញ្ជាក់ អំពីភាពត្រឹមត្រូវ លើសេចក្ដីរាយការណ៍របស់ Caixin បាននោះឡើយ។ រីឯក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande ក៏មិនបានឆ្លើយតបភ្លាមៗ ជុំវិញសំណើសុំអត្ថាធិប្បាយពី BBC នោះទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande កាលពីថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) បានធ្លាក់ចុះ ក្រោយការដាំក្បាលចុះយ៉ាងខ្លាំង កាលពីថ្ងៃមុន។ រីឯទីផ្សារភាគហ៊ុនរបស់ Evergrande បានធ្លាក់ចុះជាង២៥ភាគរយ នៅសប្ដាហ៍នេះ។China Evergrande: unable to meet qualifications for issuance of new notes |  Reuters

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីផ្សារភាគហ៊ុនហុងកុង កាលពីថ្ងៃអាទិត្យ (ទី២៤ ខែកញ្ញា) ថា ក្រុមហ៊ុនមិនអាចលក់បំណុលថ្មី ដែលជាផ្នែក នៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបាននោះទេ ព្រោះក្រុមហ៊ុនកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ពីអាជ្ញាធរ។ ក្រុមហ៊ុន បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ពីការអត់មានលុយបង់ការប្រាក់ ចំនួន៤ពាន់លានយន់ ឬ ស្មើនឹង៥៤៧លានដុល្លារអាមេរិក។Debt-stricken Chinese firm Evergrande unable to issue new bonds

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande បានជំពាក់បំណុល រហូតដល់ជាង៣០០ពាន់លានដុល្លារអាមេរិក។ បញ្ហានេះ កំពុងតែក្លាយជាបញ្ហាវិបត្ដិបំណុលដ៏ធំបំផុត នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន៕