Home Blog Page 1528

នូវែលសេឡង់នឹងប្រើប្រាស់បច្ចេកវិទ្យា AI គ្រប់គ្រងសត្វរាតត្បាត

0

ប្រទេសនូវែលសេឡង់ ៖ ប្រទេសនូវែលសេឡង់ប្រកាសថា នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីគ្រប់គ្រងប្រភេទសត្វទាំងឡាយដែលរាតត្បាតសត្វផ្សេងទៀត ។ គេនឹងធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យានេះនៅតំបន់ខ្លះក្នុងប្រទេសនូវែលសេឡង់ ដើម្បីការពារសត្វស្លាបមួយចំនួនដូចជា សត្វស្លាបប្រភេទ Kea និង Kaka ។

អន្ទាក់សម្លា.ប់សត្វដោយស្វ័យប្រវត្តិបង្កើតឡើងដោយ Critter Solutions ហើយវានឹងដំណើរការនៅពេលបច្ចេកវិទ្យា AI ទទួលស្គាល់ថា សត្វទាំងនេះស្ថិតនៅក្នុងចំណោមសត្វចូលចិត្តរាតត្បាតសត្វផ្សេងទៀត ។Newsable: AI-powered traps trained not to trigger on kiwi beaks | Stuff.co. nz

លោកស្រី Helen Blackie ជាប្រធានគម្រោងនេះ និងមកពីក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការបរិស្ថាន Boffa Miskell បានពន្យល់អំពីបច្ចេកវិទ្យានេះថា មិនធ្លាប់មានបែបនេះពីមុនមកទេ ។ លោកស្រីលើកឡើងថា ៖ «វាជាអន្ទាក់ដំបូងគេដែលអាចគិតដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ហើយវាអាចសម្រេចចិត្តថា សត្វដែលវាចាប់បាននោះ គឺស្ថិតក្នុងប្រភេទសត្វគោលដៅដែរឬទេ» ។

លោកស្រី Helen Blackie បន្តទៀតថា ៖ «គន្លឹះនៃភាគជោគជ័យផ្នែកបច្ចេកទេសនេះ គឺការអភិវឌ្ឍអន្ទាក់ចាប់សត្វដែលអាចធ្វើការបានឆាប់រហ័ស បន្ទាប់ពីវាបានកំណត់អត្តសញ្ញាណក្នុងរយៈពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ» ។Rodents beware: AI device being developed in NZ to kill invasive species |  RNZ

ចំណុចសំខាន់ អន្ទាក់សត្វនេះនឹងមិនបង្កឱ្យមានគ្រោះថ្នាក់ទៅលើប្រភេទសត្វដែលប្រទេសនូវែលសេឡង់ការពារនោះទេ ។ បច្ចេកវិទ្យា AI អាចកំណត់អត្តសញ្ញាណសត្វស្លាបក្នុងតំបន់ដែលហើរឆ្លងកាត់បាន ដូចជា សត្វស្លាប Kiwis និង Vegas ។ ក្រៅពីនេះ គេមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយពីខាងក្រៅដើម្បីជួយឱ្យអន្ទាក់ចាប់សត្វដំណើរការទេ ហើយតាមការពិសោធន៍បង្ហាញថា អន្ទាក់ចាប់សត្វនេះអាចដំណើរការដោយខ្លួនឯងបានដូចជា អាចសម្លា.ប់សត្វកណ្តុរ និងសត្វមួយចំនួនទៀត ៕ ប្រភព ៖ NTD Thailand

ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ក្នុងឱកាសបេីកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧

0

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ  ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧។

ទន្ទឹមនឹងនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ទ្រង់ក៏បានថ្លែងព្រះរាជសុន្ទរកថាដ៏សំខាន់ផងដែរទៅកាន់រាជរដ្ឋាភិបាលថ្មី ដោយទ្រង់បានមានព្រះរាជសុន្ទរកថា៖”ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវក្ដីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈនិងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។ ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបងចក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ដ។រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមារ កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន ។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិវង្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគ ជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាពញាចក្រី សម្តេចវិបុលសេនាភក្តី សម្តេចអគ្គ មហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្តេច កិត្តិសង្គហបណ្ឌិត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ទាំងអស់ ជាសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា នីតិកាលទី៧ ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរព្រះគុណ-សូមអរគុណ”។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃស្អែក ទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាបោះឆ្នោតជាកញ្ចប់រៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលម៉ាស៊ីនគណៈកម្មការទាំង ១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ បន្ទាប់មក នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អញ្ជើញស្បថនៅព្រះបរមរាជវាំង ចូលកាន់តំណែងជាផ្លូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmPlTa0GPA3MJxMn5TxHHI2dFns9T6rMqJ6vvdbLlclYDMjN0CaI0rNOvYpG0vf302x80jZ3ruzwdn4HO7dC-S2YfgMqZ8N6MEzuYRu-7-bwMkUtJYJqvYfgPDKewow_WrOBhChk7zqV5sLYVCTl0FHIHN5fIc3g6ywd3jEYEOso0TGWpK48oEEECAes/s1280/photo_2023-08-21_09-54-01.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1B4_9s7C-_5dqDDD9WPFVjnkY_ejL1OUx5XOLVIXcuxzsp-ku6sCUkx-93QTwnCWBph1GFs7OSRatxuIOhQDs9GtKWHzEvf1WetCIgGiDJJSPG6RMgxyLChsa6J9zji3h09JTMmAW7T_FeXcrdxSQ77zY1OkK9QaUUuJlRWnD3eD68YBbucKDg2EkXfI/s1280/photo_2023-08-21_09-54-02.jpg

ឡាវគ្រោងទទួលប្រាក់កម្ចីពីថៃដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើង

0

ប្រទេសឡាវ ៖ ប្រទេសឡាវជិតទទួលបានប្រាក់កម្ចីប្រមាណ៥១លានដុល្លារអាមេរិក (ឬប្រមាណ១.៨០០លានបាត)ពីប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើងខាំសាវ៉ាត (Vientiane Station Khamsavath) នៅទីក្រុងវៀងច័ន្ទ នៅជិតព្រំដែនឡាវ និងថៃ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងផ្នែកទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmv02oArIZZw1TEcAeF0VEuUE5j1X3KXO98ET7o07j18ZVPfi5EO2MNP_eOZbJSj5m-AxNP97rQ4q9uofvRG2-CKic1ej4CmTFbgnTPg742BVpXzIB94QLmXqlwO_qUZA9TPh4iWPqjd2xZP1f2qK_AAIeNdEK-L5Ih0-iJLGCepB_5Uk9A17gGB0sShc/s1280/photo_2023-08-21_09-32-28.jpg

លោក Phiramet Wuthitornnetirak នាយកភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង លើកឡើងថា បច្ចុប្បន្ន ក្រុមការងាររបស់លោកមានគម្រោងសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីឱ្យប្រទេសឡាវប្រមាណ១.៨០០លានបាត ដើម្បីអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មស្ថានីយរថភ្លើងខាំសាវ៉ាត ។

ស្ថានីយរថភ្លើងខាំសាវ៉ាត គឺជាផ្នែកមួយរបស់គម្រោងរថភ្លើងប្រទេសឡាវ និងថៃ ដែលតភ្ជាប់ខេត្តណងខាយជាមួយទីក្រុងវៀងច័ន្ទ ។ ចំណែកការសាងសង់ដំណាក់កាលដំបូងដែលតភ្ជាប់រវាងស្ថានីយរថភ្លើងណងខាយ ជាមួយស្ថានីយ Thanaleng បានបញ្ចប់ហើយ និងស្ថិតក្រោមការត្រួតពិនិត្យដើម្បីធ្វើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ។ គម្រោងផ្លូវរថភ្លើងនេះស្របតាមយុទ្ធសាស្ត្រការអភិវឌ្ឍផ្លូវដែកជាតិរបស់ឡាវ ព្រមទាំងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិនផងដែរ ។China-Laos Railway empowers locals, instills hope - Global Times

ក្រៅពីនេះ ក្នុងអំឡុងពេកកិច្ចប្រជុំរវាងមន្ត្រីទាំងពីរប្រទេសនាពេលកន្លងមក ប្រទេសឡាវបានស្នើសុំជំនួយពីប្រទេសថៃ ផ្នែកការហ្វឹកហាត់បុគ្គលិកបើករថភ្លើងផងដែរ ខណៈប្រទេសឡាវបានកំណត់ឱ្យបុគ្គលិកបើករថភ្លើងទាំងអស់ត្រូវតែជាជនជាតិឡាវ ។ ហេតុនេះ ផ្នែករថភ្លើងជាតិប្រទេសឡាវគ្រោងនឹងបញ្ជូនបុគ្គលិកចាប់ពី៥នាក់ ទៅ១០នាក់មកចូលរួមសិក្សារួមគ្នាជាមួយផ្នែករថភ្លើងជាតិប្រទេសថៃ ។

ទោះយ៉ាងណា ប្រសិនបើប្រាក់កម្ចីនេះទទួលបានការអនុម័ត នឹងធ្វើឱ្យជំនួយផ្នែកហិរញ្ញវត្ថុពីប្រទេសថៃផ្តល់ឱ្យឡាវ ស្មើនឹងប្រមាណ៧០% នៃថវិកាសរុបដែលភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង បានស្នើផ្តល់ជំនួយដល់ប្រទេសឡាវ ៕ ប្រភព ៖ AEC connect

ករណីបុកក្មេងស្លា..ប់នៅលើស្ពានជ្រោយចង្វារ ជនបង្កបន្ថែមសំណង១មុឺនដុល្លារទៀត ដើម្បីបញ្ចប់រឿង

0

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះងថ្នាក់ចរាចរណ៍មួយរវាងរថយន្តឡិចស៊ីសLEXUS NX200t បុកម៉ូតូមួយគ្រឿងលើស្ពានជ្រោយចង្វារ ដែលបានធ្វើឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងទារកអាយុ៦០ថ្ងៃ បានបាត់បង់ជីវិតក្រោយសម្រាកព្យាបាលបានប៉ុន្មានថ្ងៃ។

ពេលនោះ ជនបង្កបានស្នើសុំទៅគ្រួសារជនរងគ្រោះ ដោយសងជាសំណង២៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ យោងតាមការបង្ហោះគណនីហ្វេកប៊ុកមួយឈ្មោះថា Pholla Phorn បានឱ្យដឹងថា៖”នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រួសារជនរងគ្រោះ បានទទួលសំណង១មុឺនដុល្លារទៀត ពីជនបង្ក ដើម្បីបញ្ចប់រឿង”។

ករណីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរ ហាក់សម្តែងការមិនពេញចិត្ត និងអាណិតដល់ទារកដែលបានស្លាប់ ដោយមិនអាចយកជនបង្កមកដាស់ទោសបាន។

តែយ៉ាងណាមិញ ស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ម្តងដែរថា៖”បើទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ក៏ករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់”។

ហេតុដូច្នេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម នៅតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៀត៕

No photo description available.

 

រកឃើញស្នាមជើងដាយណូស័រនៅក្នុងតំបន់អាឡាស្កា

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានប្រទះឃើញ ច្រាំងថ្មចោទកម្ពស់ ៦៦ ម៉ែត្រនៅក្នុងតំបន់អាឡាស្កា និង ត្រូវបានគ្របដណ្តប់ដោយស្នាមជើងដាយណូស័រ រាប់សិបក្បាល ហាក់ដូចជាសត្វបុរាណប្រឆាំងនឹងទំនាញផែនដីដើម្បីដើរឆ្លងកាត់មុខថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc5IDh8u5QuLt_mXTCiD4uOkXcLdKlNefkcWFPRM93rNixDILA9Bd6jXQm7_GCI9-P8-vWxx0FeZrgu0Zgk_-_JknEK8zF2uO9UnZtfvo3JKriSgxeOgsMrRugmq3FJVxYR-Laq0_S84bgDMJu3_MuqUafb-LUW0umr0m2peu9XxLxUa47Ad0G0JLy6Hc/s1276/photo_2023-08-21_09-28-14.jpg

យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ២០ ខែសីហាថា ច្រាំងថ្មចោទនេះស្ថិតនៅក្នុងឧទ្យានជាតិ Denali ដែលមានកម្ពស់ ២០ ជាន់។ ប៉ុន្តែប្រហែល ៧០ លានឆ្នាំមុនច្រាំងថ្មចោទនេះគឺជាដីល្បាប់ភក់ដែលទំនងជាព័ទ្ធជុំវិញរន្ធទឹកនៅកណ្តាលវាលទំនាបធំមួយ។ វាជួយពន្យល់ពីភាពចម្រុះនៃដានជើងដាយណូស័រនៅលើមុខច្រាំងថ្មចោទ ដោយកាលនោះដាយណូស័រតែងតែវាយប្រហារទៅលើមនុស្ស រួមជាមួយសត្វផ្សេងៗទៀត។ អស់រយៈពេលជាយូរ បន្ទាប់ពីដាយណូស័របានផុតពូជ ដានជើងរបស់ពួកវាក៏បានបន្សល់ទុកក្នុងតំបន់នោះរហូតមកដល់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdybQTW5XWPeJbZjKkR1-RQM4dulsfUUZyD1SMXWY_PcHl8GWw4jcfMF7t8Zfeq6NjKm31FHjBcuZfVJqgd280N47IquVAXphCFiEp8_cP3LvmclpGshm5ZJAwiAbh7hWK4_a0WJKD3u6MwkBJjQCSs-MK_WvE-uMMnhtWtiWCpDfuULHnuXfbXRf_Rfc/s1136/photo_2023-08-21_09-28-27.jpg

លោក Dustin Stewart អ្នកជំនាញខាងបុរាណវិទ្យានៅ Paleo Solutions បាននិយាយថា នៅពេលដែលច្រាំងថ្មចោទនោះប៉ះនឹងពន្លឺព្រះអាទិត្យនៅមុំខាងស្តាំ ស្នាមជើងដាយណូស័រនឹងអាចមើលឃើញកាន់តែច្បាស់។ ក្នុងការចុះពិនិត្យកាន់តែជិត ក្រុមការងារបានរកឃើញស្នាមជើងដែលមានលក្ខណៈលម្អិត និងស្រស់ស្អាត ដោយមានទម្រង់ម្រាមជើង និងអាចមើលឃើញយ៉ាងច្បាស់។ លើសពីនេះ ច្រាំងថ្មចោទក៏មានរុក្ខជាតិ លំអង សំបកខ្យង និងដានជើងសត្វស្លាបដែលកំពុងដើរផងដែរ។ ដូចនេះ អ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញនេះនឹងជួយពួកគេគូររូបភាពលម្អិតនៃប្រព័ន្ធអេកូកាលពី ៧០ លានឆ្នាំមុន៕ ប្រភព៖vnexpress

សុនខ meme ដ៏ល្បីល្បាញលើពិភពលោក បានបាត់បង់ជីវិតហើយ

0

សុនខដ៏ល្បីល្បាញមួយរបស់ពិភពលោក នៅលើបណ្តាញសង្គម ឈ្មោះថា Cheems Balltze ដែលជាប្រភេទពូជ shiba បានស្លាប់បាត់ទៅហើយ នេះបើយោងទៅតាមម្ចាស់សុនខនេះផ្ទាល់។World-famous meme dog Cheems dead aged 12 after leukemia battle as tributes  flood internet for 'Ironic Doge' | The SunCheems Balltze ដែលមានអាយុ១២ឆ្នាំ បានកើតជំងឺមហារីក និងបានស្លាប់នៅអំឡុងពេលវះកាត់។ ម្ចាស់សុនខនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖” ដើមឡើយ យើងចង់រៀបចំការព្យាបាលដោយប្រើគីមី ឬការព្យាបាលផ្សេងទៀតសម្រាប់គាត់ បន្ទាប់ពីការវះកាត់នេះ ប៉ុន្តែឥឡូវនេះវាយឺតពេលហើយ។ សូមកុំសោកស្ដាយគាត់អី ក៏ប៉ុន្តែសូមចងចាំនូវសេចក្តីរីករាយដែល Balltze នាំមកលើពិភពលោក។ ឥឡូវនេះតួនាទីរបស់គាត់ ដែលបានជួយផ្តល់ស្នាមញញឹមដល់មនុស្សជុំវិញពិភពលោកបានមកដល់ទីបញ្ចប់ហើយ”។Cheems, Viral Meme Dog Dies After Battling Cancer; Internet Reacts To Death  Of Social Media Sensation

សូមបញ្ជាក់ផងដែរថា សត្វសុនខនេះ បានល្បីល្បាញខ្លាំងនៅអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយរូបភាពរបស់ Cheems Balltze ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមយកនាំគ្នាទៅធ្វើ meme ជាច្រើន៕Cheems, viral meme dog, dies after battling cancer. Internet mourns - India  TodayCheems Balltze Cause of Death: Viral Meme Dog Dies at 12 - The Scoopమీమ్స్‌ డాగ్‌.. 'చింటూ' ఇక లేదు | cheems viral meme dog dies after battling  cancer

ប្រភព៖ daily mail 

 

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

0

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

លុះដល់ថ្ងៃស្អែក ទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាបោះឆ្នោតជាកញ្ចប់រៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា ក្បាលម៉ាស៊ីនគណៈកម្មការទាំង ១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ បន្ទាប់មក នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អញ្ជើញស្បថនៅព្រះបរមរាជវាំង ចូលកាន់តំណែងជាផ្លូវការ៕

 

មហាសេដ្ឋី Bill Gates ចង្អុលបង្ហាញមុខវិជ្ជាសំខាន់ៗចំនួន ៣ ដែលមានអាទិភាពបំផុតសម្រាប់ការងារនាពេលអនាគត

0

យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Microsoft បានឱ្យដឹងថា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារ មានមុខវិជ្ជាសំខាន់ៗចំនួន ៣ ដែលមនុស្សគ្រប់គ្នាត្រូវការយ៉ាងចាំបាច់ ដើម្បីជួយអភិវឌ្ឍសង្គម និងកែលម្អខ្លួនឯងនាពេលអនាគត។

ក្នុងនាមជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ លោក Bill Gates បានការចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន ដែលមានសមាជិកត្រឹមតែពីរនាក់ប៉ុណ្ណោះ រហូតប្រែក្លាយអាជីវកម្មនេះ ទៅជាក្រុមហ៊ុនដ៏ធំនិងល្បីល្បាញបំផុតនៅលើពិភពលោក ជាមួយបុគ្គលិករាប់ពាន់នាក់។Bill Gates says AI risks are real but nothing we can't handle | CNN Business

កាលពីពេលថ្មីៗកន្លងទៅនេះ មហាសេដ្ឋី Bill Gates បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Northern Arizona ហើយលោកក៏បានលើកឡើងពីសារៈសំខាន់នៃការអប់រំ ដើម្បីអាចជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត ដោយមានមុខវិជ្ជាស្នូលចំនួន ៣ ដែលគ្រប់គ្នាគួរតែធ្វើជាម្ចាស់ ដើម្បីក្លាយជាផលិតភាពក្នុងជីវិត និងជំរុញសមត្ថភាពច្នៃប្រឌិត។

ដូចនេះ មុខវិជ្ជាទីមួយដែលមហាសេដ្ឋី Bill Gates ស្នើឱ្យសិក្សាគឺវិទ្យាសាស្ត្រ សព្វថ្ងៃនេះ វិទ្យាសាស្រ្តបានក្លាយជាកម្លាំងផលិតភាពផ្ទាល់ ដោយតួនាទីរបស់វិទ្យាសាស្ត្រកំពុងកើនឡើង និងក្លាយជាកម្លាំងជំរុញផ្ទាល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមTips to Succeeding in Science Class - GradePower Learning

រីឯ មុខវិជ្ជាទីពីរវិញ គឺវិស្វកម្ម និងបញ្ញាសិប្បនិម្មិត។ យោងតាមមហាសេដ្ឋីវ័យ ៦៧ ឆ្នាំរូបនេះ បាននិយាយថា មុខវិជ្ជានេះគឺមានបញ្ហាធំៗ និងស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយនាពេលអនាគត ហើយ AI នឹងធ្វើឱ្យជីវិតរបស់យើងកាន់តែមានផលិតភាព និងការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះ ការច្នៃប្រឌិតមិនត្រឹមតែបង្កើនផលិតភាពនៅក្នុងការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវផ្នែកផ្សេងៗទៀតនៃជីវិតផងដែរ។Artificial intelligence (AI) | Definition, Examples, Types, Applications,  Companies, & Facts | Britannica

ចំណែកមុខវិជ្ជាទីបីវិញគឺសេដ្ឋកិច្ច ព្រោះបច្ចុប្បន្នគោលបំណងសំខាន់នៃសេដ្ឋកិច្ចគឺដើម្បីជួយគ្រប់គ្រងសេដ្ឋកិច្ច រដ្ឋាភិបាល អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយទទួលបានការយល់ដឹងស៊ីជម្រៅ និងទិដ្ឋភាពទូទៅនៃដំណើរការសេដ្ឋកិច្ចជាក់លាក់មួយ។Economics :: Swarthmore College

ដូចនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft ជឿជាក់ថាមនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីអនុវត្ត និងអភិវឌ្ឍខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានប្រវត្តិផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច ភាគច្រើននឹងក្លាយជាអ្នកដែលមានអាទិភាពបំផុតសម្រាប់ការងារនាពេលអនាគត៕ ប្រភព៖cafef.com

វណ្ណដា កាន់តែអស្ចារ្យក្តោបតំណែងជា Producer នៅក្នុងកម្មវីធីប្រលងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ

0

វណ្ណដា ជាសិល្បករកម្ពុជាម្នាក់ដែលមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិហើយតារាចម្រៀងរ៉េបរូបនេះតែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះ វណ្ណដា បានក្តោបតំណែងជា Producer ម្នាក់នៅក្នុងកម្មវីធីប្រលងចម្រៀងរ៉េបដ៏ធំមួយដែលទើបមាននៅស្រុកខ្មែរ។May be an image of 2 peopleភាពជោគជ័យរបស់ វណ្ណដា បានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលស្រលាញ់វិស័យហ៊ីបហប ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបោះជំហានឈានចូលវិស័យនេះនិងទទួលបានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះល្បីសុះសាយដូចជាលោកដែរ។ យ៉ាងណាមិញអ្នកជំនាន់កាន់តែមានឱកាសច្រើនក្រោយពីផលិតកម្មបារមីបានរៀបចំឱ្យអ្នកស្នេហាវិស័យនេះចូលរួមប្រកួតប្រជែងចម្រៀងរ៉េប។May be an image of 6 people and crowd

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍នោះ វណ្ណដា បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏ប៉ិនប្រសប់របស់គេ ខណៈការអភិវឌ្ឍខ្លួនរបស់គេទទួលបានផ្លែផ្កានិងសមិទ្ធផលជាច្រើននៅក្នុងដៃ។ តួយ៉ាង វណ្ណដា បានក្តោបឱកាសធ្វើជា Producer ម្នាក់នៅក្នុងកម្មវិធីប្រលងរ៉េប The Rapper Cambodia ហើយមហាជនបានពោលសរសើរថាពិតជាស័ក្តិសមណាស់។No photo description available.

តាមការពិពណ៌នាសម្រាប់តំណែងរបស់ វណ្ណដា ក្នុងនាមជា Producer បានឱ្យដឹងថា «វណ្ណដា គឺជាសិល្បករផ្នែករ៉េបមួយដែលពោរពេញទៅដោយសមត្ថភាព និងចូលចិត្តអភិវឌ្ឍខ្លួនឯង ហើយក្តីស្រមៃ និងភាពឈ្លាសវៃក្នុងការក្តោបក្តាប់ឱកាសរបស់គាត់ បានក្លាយជាផ្នែកមួយដែលធ្វើឱ្យវិស័យហ៊ីបហបស្រុកខ្មែរកាន់តែរីកចម្រើននិងឈានទៅមុខឥតឈប់។ គាត់ជាកំពូលតារាហ៊ីបហបម្នាក់ ដែលមានប្រវត្តិចាប់ផ្តើមតស៊ូ ខិតខំជាខ្លាំងមុននឹងគាត់មានថ្ងៃដ៏ជោគជ័យដូចពេលនេះ ហើយគាត់ជា Producer ដ៏ស័ក្តិសមបំផុតសម្រាប់ The Rapper Cambodia »។May be an image of 1 person and text

គួរបញ្ជាក់ថា កម្មវីធីខាងលើនេះមាន Coach ចំនួន៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ។ Producer នៅក្នុងកម្មវិធីមានដូចជា វណ្ណដា និង Juvie (ជូវី) ចំណែកឯពិធីករ ពិធីការិនីគឺ វ៉ាន់ នីឡា និង វីន វិទូ ដែលកម្មវិធីនេះត្រៀមចាក់ផ្សាយនៅថ្ងៃ ១៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ខណៈម្ចាស់ជ័យលាភីឯកនឹងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕May be an image of 6 people and text

ផ្ទុះការសរសើរ! ឃុយ ម៉ីហៀង ច្រៀងបែបរដឺនបទ «ចន្ទ្រារំពឹង» ដែលកំពុងល្បីឡើងពីរោះប្លែក

0

តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង អតីតបេក្ខភាព The Voice Kids Cambodia បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់នាងតាមបែបរដឺនក្រោយពីបានច្រៀងដោយគ្មានភ្លេងនៅបទចម្រៀងមួយបទដែលផ្ទុះការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមមានចំណងជើងថា «ចន្ទ្រារំពឹង»។

«ចន្ទ្រារំពឹង» គឺជាបទរបស់តារាចម្រៀង ចេន សាយចៃ ដែលទទួលបានការគាំទ្រខ្លាំងរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកខណៈមួយបទនេះបានចេញប្រមាណ២ឆ្នាំមកហើយ និងការច្រៀង Live Version ខ្ទង់១ឆ្នាំ។ ទន្ទឹមនឹងបទចម្រៀងមួយបទនេះផ្ទុះការគាំទ្រនោះគេសង្កេតឃើញថា អ្នកគាំទ្របានស្នើឱ្យតារាចម្រៀងវ័យក្មេង ឃុយ ម៉េងហៀង បង្ហើរសំឡេងនៅក្នុងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfygzpNtvJbPRJCtZH5e3CUq58anO3cwSHpbREtv02O9uhII7ch1Mg4A0-C8xlgluXkjd2d1rDix0CBzz84SdTuswsqJoSHyyNfWmENXuh5r8pX7LJMrSAn7IaZsFpdV5eazDjn6xKkxoCuX-Y-XhpucktobEeIBPx60lbuP4wCtVfyVb_VT_m7Z-50g/s2048/295311121_906641810738482_1970430847092933189_n.jpg

តបតាមការសំណូមពររបស់អ្នកគាំទ្រ ម៉ីហៀង បានបង្ហើរសំឡេងតាមបែបរដឺនបទ «ចន្ទ្រារំពឹង» ដោយសំឡេងផ្ទាល់គ្មានភ្លេងនោះទេ។ ទោះជាការបង្ហើរសំឡេងដោយគ្មានភ្លេង ហើយខ្លីក្តីប៉ុន្តែទឹកដមសំឡេងតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL7K8re5Qep2nefDPD7gNxlTUuZKqCvF5pV38MIFBURQObGkSlIe1VBioKVOVGYplYdUrQIBIdDjarguubnifFVqr7s6ZPgjMScOy1ti8jDW9VeSl6ithDd0mgSTLv5mi_RCVTU9oRd2m0OwSJvVRCEucopwd8uk__zPKBpQDkuFjlQsqN4QDvV9goeo/s828/312077345_487750103408081_4963854955377855672_n.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ឃុយ ម៉ីហៀង មានវ័យ១៨ឆ្នាំហើយ បន្ទាប់ពីប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia កាលពី៦ឆ្នាំមុនពេលនេះយុវតីរូបនេះប្រែសម្រស់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ ម៉ីហៀង តែងតែទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមក្រោយនាងបង្ហើរសំឡេងខ្លីៗតាមរយៈបទជាតិនិងអន្តរជាតិបង្ហោះនៅលើប្រព័ន្ធទិកតុក៕