ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា Yang Wang U8 ដែលជាម៉ាករថយន្តអគ្គិសនីដ៏ប្រណីតរបស់ក្រុមហ៊ុន BYD នឹងបើកដំណើរការនៅក្នុងប្រទេសចិននៅខែតុលា ឆ្នាំ២០២៣។ រថយន្តប្រភេទ SUV នេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលមានកម្លាំងសរុប ១.១៩៧ សេះ ជាមួយនឹងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង ។ Yang Wang U8 មានសមត្ថភាពអណ្តែតលើទឹកជ្រៅបានរយៈពេល ៣០ នាទី ហើយរំកិលទៅមុខក្នុងល្បឿន ៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុន BYD បានសង្កត់ធ្ងន់ថា សមត្ថភាពរបស់ Yang Wang U8 គឺសម្រាប់តែពេលមានអាសន្នប៉ុណ្ណោះ ដូចជាទឹកជំនន់ជាដើម ដោយអ្នកមិនគួរបើកបរឆ្លងកាត់បឹង ឬទន្លេដើម្បីតែលេងសើចនោះទេ។BYD YangWang U8 is an electric 4x4 with 1100hp - ArenaEV

Yang Wang U8 មានពីរកំណែគឺ Premium Edition និង Off-road Master Edition។ កំណែ Premium Edition នឹងត្រូវបានដាក់លក់មុនគេ ហើយត្រូវបានគេដឹងថាប្រគល់ជូនអតិថិជននៅខែតុលា។ រីឯ Off-road Master នឹងចេញលក់នៅពេលក្រោយ ដោយសារតែវាមានលក្ខណៈពិសេសបន្ថែមពីផ្លូវ Off-Road និងវែងជាងមុន រួមជាមួយជណ្តើរចំហៀងសម្រាប់ងាយស្រួលឡើងដល់ដំបូល។ ម៉ូដែលទាំងពីរនេះមានតម្លៃលក់ដូចគ្នាគឺ ១៥០,០០០ ដុល្លារ ដែលធ្វើឱ្យ U8 ក្លាយជារថយន្តអគ្គិសនីថ្លៃបំផុតនៅក្នុងប្រទេសចិន។BYD Yangwang U8 Is A $150K Floating Off-Road EV That Does Tank Turns

រថយន្តអគ្គិសនីអណ្តែតទឹក Yang Wang U8 មានប្រវែង ៥.៣១៩ មីលីម៉ែត្រ, ទទឹង ២,០៥០ មីលីម៉ែត្រ, កម្ពស់ ១,៩៣០ មីលីម៉ែត្រ, បាតកង់ ៣,០៥០ មីលីម៉ែត្រ, ទម្ងន់សរុបគឺ ៣.៩៨៥គីឡូក្រាម និងមានតែ ៥ កៅអីប៉ុណ្ណោះ។ រថយន្តនេះ ត្រូវបានបង្កើតឡើងនៅលើវេទិកា e4 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងតួធារាសាស្ត្រ Disus-P ដែលអនុញ្ញាតឱ្យកម្ពស់ត្រូវបានកើនឡើង ឬបន្ថយរហូតដល់ ១៥០ មីលីម៉ែត្រ។BYD YangWang U8 Float on Water as Hovercraft - YouTube

រថយន្ត SUV អគ្គិសនីក៏ត្រូវបានបំពាក់ដោយកញ្ចក់ចំនួន ៣ កាមេរ៉ា ១៣ កាំ រ៉ាដា ultrasonic ១២ និងរ៉ាដារលក ៥ មីលីម៉ែត្រ រួមជាមួយបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ ADAS កម្រិត ២។ U8 គាំទ្រ ១០០ kW DC fast charging សាក ៣០-៨០% ក្នុងរយៈពេល ១៨ នាទី។ ដូច្នេះហើយបច្ចុប្បន្នក្រុមហ៊ុន BYD មានហាងចំនួន ៦០ កំពុងសាងសង់នៅក្នុងទីក្រុងចំនួន ៤០ ហើយគ្រោងនឹងបើកហាងចំនួន ៩០ បន្ថែមទៀតនៅចុងឆ្នាំនេះ៕BYD YangWang U8 | Drives on Water - YouTube
ប្រភព៖vnexpress