យោងតាមទិន្នន័យនៅខែឧសភា ឆ្នាំ២០២៣ របស់ World Instant Noodles Association បង្ហាញថា ចិន គឺជាប្រទេសដែលបានបរិភោគមីកញ្ចប់ច្រើនបំផុតនៅឆ្នាំ២០២២ គឺស្មើចំនួន៤៥.០៧០លានចាន ហើយវាបានកើនឡើងចំនួន១.០៨០លានចាន បើធៀបនឹងឆ្នាំ២០២១ ដែលស្មើត្រឹមតែ៤៣.៩៩០លានចាន ។ បន្ទាប់មក គឺប្រទេសឥណ្ឌូណេស៊ីបានបរិភោគមីនៅឆ្នាំ២០២២ ស្មើនឹង១៤.២៦០លានចាន ។Easy Spicy Chicken Ramen Noodle Soup Recipe - Tablespoon.com

ប្រទេសចំនួន១០ ដែលបានបរិភោគមីច្រើនបំផុតលើពិភពលោក ប្រទេសខ្លះពាក់ព័ន្ធនឹងចំនួនពលរដ្ឋជាកត្តាសំខាន់ ហើយប្រទេសឥណ្ឌា ចិន អាមេរិក ឥណ្ឌូណេស៊ី និងប្រេស៊ីល ស្ថិតក្នុងចំណោម១០ប្រទេសដំបូង ដែលមានពលរដ្ឋច្រើនបំផុតលើពិភពលោក ។

ចំណែកប្រទេសថៃស្ថិតក្នុងលំដាប់ទី៩ ក្នុងចំណោមប្រទេសបានបរិភោគមីច្រើនបំផុតនៅឆ្នាំ២០២២ គឺស្មើចំនួន៣.៨៧០លានចាន ។ ចំនួននេះស្របនឹងទីផ្សារមីកញ្ចប់របស់ថៃនៅឆ្នាំ២០២២ ដែលមានតម្លៃប្រមាណ២ម៉ឺនលានបាត កើនឡើង១% ផ្នែកបរិមាណ និងកើនឡើងពី៦% ទៅ៧% ផ្នែកតម្លៃ បើធៀបនឹងឆ្នាំ២០២១ ។What Makes Instant Noodles Instant? - On Pre-Cooking & Drying Noodles -  FoodCrumbles

គេរំពឹងថា ទីផ្សារមីកញ្ចប់របស់ថៃនៅឆ្នាំ២០២៣ នឹងរីកចម្រើនជាបន្តបន្ទាប់ផ្នែកតម្លៃ ។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃបានអនុញ្ញាតឱ្យមីកញ្ចប់ចំនួន៣ប្រភេទ គឺម៉ាម៉ា, វ៉ៃវៃ និងយាំយាំ អាចដំឡើងថ្លៃលក់មិនលើសពី១បាតក្នុង១កញ្ចប់ ឬអាចលក់មិនលើសពី៧បាតក្នុង១កញ្ចប់ ។Easy Chicken Ramen - ready in 20 mins - Nicky's Kitchen Sanctuary

ប្រទេសបរិភោគមីកញ្ចប់ច្រើនបំផុតលើពិភពលោក រួមមាន ៖
១-ចិន បរិភោគមីកញ្ចប់ចំនួន៤៥.០៧០លានចាន
២-ឥណ្ឌូណេស៊ី បរិភោគមីកញ្ចប់ចំនួន១៤.២៦០លានចាន
៣-វៀតណាម បរិភោគមីកញ្ចប់ចំនួន៨.៤៨០លានចាន
៤-ឥណ្ឌា បរិភោគមីកញ្ចប់ចំនួន៧.៥៨០លានចាន
៥-ជប៉ុន បរិភោគមីកញ្ចប់ចំនួន៥.៩៨០លានចាន
៦-អាមេរិក បរិភោគមីកញ្ចប់ចំនួន៥.១៥០លានចាន
៧-ហ្វីលីពីន បរិភោគមីកញ្ចប់ចំនួន៤.២៩០លានចាន
៨-កូរ៉េខាងត្បូង បរិភោគមីកញ្ចប់ចំនួន៣.៩៥០លានចាន
៩-ថៃ បរិភោគមីកញ្ចប់ចំនួន៣.៨៧០លានចាន
១០-ប្រេស៊ីល បរិភោគមីកញ្ចប់ចំនួន២.៨៣០លានចាន ៕

ប្រភព ៖ beartaiBRIEF