ប្រេងដូង គឺជាប្រភពធម្មជាតិដ៏សម្បូរបែបនៃវីតាមីន និងជាតិខ្លាញ់ ដែលវាមានប្រយោជន៍ខ្លាំងណាស់ចំពោះស្បែក សក់ និងសុខភាពទូទៅ។ ដូច្នេះហើយមិត្តនារីដែលមានបញ្ហាស្បែកដូចជា ស្បែកខ្មៅស្រអាប់ មានស្នាមលើរាងកាយ ឬស្នាមសង្វារបន្ទាប់ពីសម្រាលកូនរួច អាចអនុវត្តរូបមន្តថែរក្សាស្បែកចំនួន ៥ ដូចខាងក្រោម៖

១.ប្រេងដូង លាយជាមួយប្រេងអូលីវ៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងប្រេងអូលីវ ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកលាប និងម៉ាស្សាលើស្បែកដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ រួចទុកចោលមួយយប់ លុះព្រឹកឡើង លាងទឹកចេញជាការស្រេច ធ្វើវាជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលល្អ។ រូបមន្តនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយព្យាបាលរបួស និងកាត់បន្ថយការរលាកស្បែកផងដែរ។How Does Coconut Oil Treat Acne? + Best Way To Use It – Vedix

២.ប្រេងដូង លាយជាមួយស្ករ និងអំបិល៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, និងអំបិល ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ រួចម៉ាស្សាវាត្រង់កន្លែងដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ ប្រហែល ៣ នាទី ទុកចោល ៦០ នាទី រួចលាងសម្អាតចេញ។ រូបមន្តនេះត្រូវបានណែនាំឱ្យធ្វើជារៀងរាល់ថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហាស្នាម ជួយធ្វើឱ្យស្បែករលោង ក៏ដូចជាជួយជម្រុះកោសិកាស្បែកដែលងាប់។Homemade Coconut Oil Sugar Scrub - The Coconut Mama

៣.ប្រេងដូង លាយជាមួយរមៀត៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងម្សៅរមៀត ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកយកវាមកម៉ាស្សាថ្នមៗនៅក្នុងតំបន់នៃស្លាកស្នាម រួចទុកចោលប្រហែល ១ម៉ោង លាងទឹកចេញជាការស្រេច។ រូបមន្តនេះត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយបង្កើតឡើងវិញនូវកូឡាជែន កាត់បន្ថយការរលាកនៃស្បែក ក៏ដូចជាកែលម្អស្ថានភាពស្បែកបានយ៉ាងល្អផងដែរ។How To Make Turmeric Paste - Foolproof Living

៤.ប្រេងដូង លាយជាមួយ aloe vera៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងទឹក aloe vera ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកម៉ាស្សាវាលើស្នាមសង្វារប្រហែល ១០ នាទី ទុកចោលមួយយប់ រួចលាងសម្អាតចេញនៅពេលព្រឹក។ រូបមន្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ វានឹងជួយបន្ថែមសំណើមដល់ស្បែក ជួយឱ្យស្បែករឹងមាំ និងមានសុខភាពល្អ។DIY Coconut Oil and Aloe Vera Gel Moisturizer for Skin

៥. ប្រេងដូង៖ ប្រើប្រេងដូង ១ស្លាបព្រាបាយ ម៉ាស្សាថ្នមៗលើកន្លែងដែលមានស្នាម ទុកចោល ៥-១០ នាទី ឬទុកចោលមួយយប់ រួចលាងទឹកចេញនៅថ្ងៃបន្ទាប់។ វិធីសាស្រ្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយផ្តល់សំណើមដល់ស្បែក កាត់បន្ថយស្នាមសង្វារ ឬស្នាមលើរាងកាយយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖sanook