Home Blog Page 1523

អាជីវករតាមផ្សារថៃត្អូញត្អែរពីទំនិញឡើងថ្លៃ និងគ្មានអ្នកទិញ

0

ប្រទេសថៃ ៖ អាជីវករលក់បន្លែ និងទំនិញផ្សេងៗនៅតាមផ្សារក្នុងខេត្ត Uthai Thani ប្រទេសថៃ បានត្អូញត្អែរថា ស្ថានភាពសេដ្ឋកិច្ចថៃមិនសូវល្អទេ ទើបធ្វើឱ្យពួកគេលក់ទំនិញមិនដាច់ ហើយស្ទើរតែគ្មានអតិថិជនមកដើរផ្សារសោះ ។ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ 3Plus News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

ក្រុមសារព័ត៌មានថៃបានដើរពិនិត្យមើលក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani ឃើញថា មានអាជីវករដាក់លក់អាហារស្រស់ៗជាច្រើនមុខ ដូចជា សាច់ជ្រូក, សាច់មាន់ និងបន្លែបង្ការផ្សេងៗ ប៉ុន្តែអាជីវករទាំងនេះត្អូញត្អែរថា ពួកគេលក់របស់របរមិនសូវដាច់ទេ ខណៈអាជីវករខ្លះទៀតបានបង្ហោះក្នុងបណ្តាញសង្គមអំពីភាពស្ងប់ស្ងាត់នៅក្នុងផ្សារ ។ សារព័ត៌មានថៃបានសួរទៅអាជីវករ ហើយពួកគេម្នាក់ៗត្អូញត្អែរដូចៗគ្នាថា ចាប់តាំងពីទំនិញឡើងថ្លៃជាបន្តបន្ទាប់មក បានធ្វើឱ្យអតិថិជនមកទិញទំនិញ អាហារស្រស់ និងបន្លែទៅធ្វើម្ហូប កាន់តែតិចជារៀងរាល់ថ្ងៃ ។Or Tor Kor Market in Bangkok - Shop at One of the World's Best Fresh  Markets – Go Guides

អាជីវករបន្តថា អតិថិជនបាននាំគ្នាទិញម្ហូបអាហារច្រកថង់ស្រាប់ជំនួសវិញ ដោយសារម្ហូបច្រកថង់មានតម្លៃថោកជាងម្ហូបដែលពួកគេទិញមកធ្វើខ្លួនឯង ដែលតម្រូវឱ្យមានគ្រឿងទេស, សាច់សត្វ និងបន្លែស្រស់ ។ ដូច្នេះ អាជីវករបានលក់របស់របរយកប្រាក់ចំណេញតាមការចំណាយដើមទុនប៉ុណ្ណោះ មិនហ៊ានឡើងថ្លៃទេ ព្រោះបើឡើងថ្លៃខ្ពស់ខ្លាំងពេក ក៏គ្មានអ្នកទិញដែរ ហើយបរិយាកាសស្ងប់ស្ងាត់នៅតាមផ្សារបានកើតឡើងយូរមកហើយ ។Or Tor Kor Market - The Best Fresh Market in Bangkok, Thailand

ចុងក្រោយ អាជីវករលក់ទំនិញនៅតាមផ្សារបានសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនិញឡើងថ្លៃឱ្យចុះថោកជាងនេះ ដោយពួកគេនិយាយថា កត្តាដែលធ្វើឱ្យទំនិញឡើងថ្លៃ ដោយសារបញ្ហាចម្បង គឺតម្លៃប្រេងឥន្ធនៈ ។ បើទោះជាពេលកន្លងមក ប្រទេសថៃបានប្រកាសបញ្ចុះតម្លៃប្រេងឥន្ធនៈក្តី ប៉ុន្តែតម្លៃនេះនៅតែថ្លៃដដែល ។

តម្លៃប្រេងឥន្ធនៈ គឺជាដើមទុនសម្រាប់ថ្លៃដឹកជញ្ជូន ហើយអាជីវករចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃទំនិញឡើងថ្លៃផងដែរ ព្រោះអ្នកទិញរអ៊ូដាក់អាជីវករថា ពួកគេបានទិញរបស់របរទៅដាក់ក្នុងទូរទឹកកកទុកធ្វើម្ហូបឱ្យតិចជាងមុន ដោយសារពួកគេត្រូវចំណាយប្រាក់លើផ្នែកផ្សេងទៀត ។ ដូច្នេះ បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាទាំងនេះទេ ស្ថានភាពនឹងកាន់តែអាក្រក់លើសមុនថែមទៀត ៕ ប្រភព ៖ 3Plus News

តើអ្នកដឹងទេ? ប្រសិនបើផែនដីឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

0

ផែនដី មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ភាវៈមានជីវិត រាល់ដំណើរការរបស់ផែនដីទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ ដូចច្នេះហើយប្រសិនបើផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

១.ពេលថ្ងៃអាចនឹងវែងជាងពេលយប់៖ នៅពេលផែនដីឈប់វិលរយៈពេល ៥ នាទី នោះពេលថ្ងៃនឹងមានរយៈពេលប្រហែលមួយឆ្នាំ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ NASA។Daylight saving time 2016: How big business benefits from more sunshine |  CBC News

២.អាកាសធាតុប្រែជាអាក្រក់៖ នៅពេលផែនដីឈប់វិល អាកាសធាតុប្លែកៗនឹងកើតមានយ៉ាងច្រើនៅលើផែនដី ដែលធ្វើឱ្យយើងមិនអាចមើលឃើញពន្លឺព្រះអាទិត្យបាននោះទេ។Opinion | Did Climate Change Cause the Deadly Tornadoes? - The New York  Times

៣.ព្យុះស៊ូណាមិ និងទឹកជំនន់ធំៗ៖ នៅពេលផែនដីឈប់វិលភ្លាមៗនោះ ទឹកនឹងកើនឡើង ដែលបណ្តាលឱ្យបាត់បង់តុល្យភាព ធ្វើឱ្យព្យុះស៊ូណាមិ និងទឹកជំនន់កើនឡើងយ៉ាងខ្លាំង នឹងអាចធ្វើឱ្យមនុស្សសត្វស្លាប់បានទៀតផង។Climate change could trigger gigantic deadly tsunamis from Antarctica, new  study warns | Space

៤.បាតុភូតខ្យល់បក់ខ្លាំង៖ កំណើនខ្យល់បក់ក៏មានទំនាក់ទំនងជាមួយផែនដីផងដែរ បើផែនដីឈប់វិលនោះនឹងមានខ្យល់បក់យ៉ាងខ្លាំង ដែលមានល្បឿន ១៦០០ គីឡូម៉ែតក្នុងមួយម៉ោង។Strong Winds, Torrential Rain - Typhoon Noul 4K Stock Footage Screener -  YouTube

៥.បាតុភូតទ្វីបរសាត់៖ បើសិនផែនដីឈប់វិល ទ្វីបទាំងអស់នឹងដាច់ចេញពីគ្នាឬផ្តុំគ្នាដែលធ្វើឱ្យមានការប្រែប្រួលសណ្ឋាន។Continental Drift | Alfred Wegener: Building a Case for Continental Drift -  University of Illinois at Urbana-Champaign

៦.រដូវផ្លាស់ប្តូរ៖ ប្រសិនបើផែនដីឈប់វិល រដូវក៏បានផ្លាស់ប្តូរខុសធម្មតា ដែលជាទូទៅរដូវក្នុងពិភពលោករបស់យើងមាន ៤ តែនៅពេលផែនដីឈប់វិលគឺពិភពលោកមិនអាចមានរដូវទៀតឡើយ។

៧.គ្មានការប្រមូលផល៖ ពិតណាស់ ប្រសិនបើផែនដីឈប់វិលអ្វីៗក៏បានប្រែប្រួលដោយសារគ្រោះធម្មជាតិ។No till corn field in fall, Central Texas, 70 days after harvest - YouTube

៨.អ្វីៗនឹងផ្លាស់ទីតាំង៖ កាលណាដែលផែនដីឈប់វិល វត្ថុនៅទីនោះក៏បានផ្លាស់ប្តូរដោយខ្លួនឯងផងដែរ។

៩.ទឹកត្រូវបាត់បង់ពីផែនដី៖ នៅពេលផែនដីឈប់វិលនោះទឹកនឹងលែងមានដូចមុន ហើយពិភពលោកនឹងជួបគ្រោះរាំងស្ងួត។

១០.ពិភពលោកនឹងឆេះ៖ ដូចដែលយើងបានដឹងហើយ ស្នូលផែនដីរបស់យើងគឺសុទ្ធតែភ្លើង នៅពេលផែនដីឈប់វិលនោះពិភពលោករបស់យើងនឹងឆេះ៕Burning earth digital wallpaper, Earth HD wallpaper | Wallpaper Flare

គោលនយោបាយលើកលែងទិដ្ឋាការភ្ញៀវទេសចរចិននឹងជំរុញសេដ្ឋកិច្ចថៃ

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាលថៃបានបង្ហាញព័ត៌មានអំពីគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដើម្បីជំរុញវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលចូលប្រទេសថៃរាប់លានបាត ខណៈចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរមកថៃ ត្រឹមតែ១ថ្ងៃ គឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្មើរហូតដល់១០.៩៨៨នាក់ ។ ចំណែកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវទេសចរចិនរហូតដល់១១.១៦០នាក់ ។Where are Chinese travelers going? Thailand and more in Southeast Asia

តាមសេចក្តីរាយការណ៍ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបង្ហាញថា នៅពេលរដ្ឋាភិបាលថៃប្រកាសប្រើប្រាស់គោលនយោបាយ Visa Exemption ធ្វើឱ្យភ្ញៀវទេសចរចិនពេញចិត្ត រហូតដល់មានការជជែកគ្នាច្រើនពីរឿងនេះ ។ ចំណែកចំនួនអ្នកចូលមើលគេហទំព័រដើម្បីធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ក៏បានកើនឡើងជាបន្តបន្ទាប់ ហើយចំនួនអ្នកកក់ការធ្វើដំណើរមកថៃ នៅខែតុលា ឆ្នាំ២០២៣ ស្មើជាង៦៥ម៉ឺននាក់ ។Thailand announces visa exemption for Chinese tourists - EFE Noticias

ចំណែកសារព័ត៌មានបរទេសក៏បានចាប់អារម្មណ៍ចុះផ្សាយព័ត៌មានការធ្វើដំណើរមកប្រទេសថៃរបស់ភ្ញៀវទេសចរចិនផងដែរ គឺពលរដ្ឋចិនចាប់អារម្មណ៍ចង់មកប្រទេសថៃយ៉ាងខ្លាំង ដោយពួកគេបានស្វែងរកកន្លែងកម្សាន្តតាមរយៈគេហទំព័រផ្សេងៗ ហើយការកក់កញ្ចប់ដំណើរកម្សាន្តកើនឡើងជិត៨០០% ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhua

រដ្ឋាភិបាលថៃបញ្ជាក់ថា ករណីនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យរបស់គោលនយោបាយលើកលែងទិដ្ឋាការ ដែលជួយជំរុញដល់ទីផ្សារភ្ញៀវទេសចរចិនឱ្យក្លាយជាយន្តការសំខាន់មួយទៀតដើម្បីជំរុញសេដ្ឋកិច្ចថៃ រួមទាំងការស្តារឡើងវិញនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍ថៃ ។ គេចាត់ទុកថា វាជាពេលវេលាសមស្របដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Golden Week ដែលភ្ញៀវទេសចរចិននិយមធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់ រហូតដល់ពេលឆ្លងឆ្នាំ ។Thai tourism industry optimistic as Chinese tourist arrivals skyrocket:  expert-Xinhua

អាជ្ញាធរទេសចរណ៍ប្រទេសថៃព្យាករណ៍ថា គោលនយោបាយ Visa Exemption នេះ នឹងជួយជំរុញទីផ្សារភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកប្រទេសថៃ ប្រមាណជាង៤លាននាក់នៅឆ្នាំ២០២៣ ។ លើសពីនេះ ក្នុងរយៈពេល៥ខែ ដែលប្រទេសថៃចេញគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន នឹងមានភ្ញៀវទេសចរចិនប្រមាណ២.៨៨៨.៥០០នាក់ធ្វើដំណើរមកថៃ ព្រមទាំងបង្កើតប្រាក់ចំណូលចំនួន១៤០.៣១៣លានបាត ៕ ប្រភព ៖ beartai BRIEF

ឈប់យល់ច្រឡំ! ហុងកុង និងម៉ាកាវ​​ មិនមែនជាប្រទេសទេ

0

ពេលនិយាយដល់ ហុងកុង និងម៉ាកាវ គេតែងតែគិតថា ទាំង២នេះ ជាឈ្មោះប្រទេស ដែលមានឯករាជជាតិផ្ទាល់ខ្លួន ក៏ប៉ុន្តែការគិតនេះមិនត្រឹមត្រូវនោះទេ។

ហុងកុង និងម៉ាកាវ ជាតំបន់រដ្ឋបាលពិសេស របស់ប្រទេសចិន ដែលស្ថិតក្រោមការគ្រប់គ្រងគោលគំនិតនៃ “ប្រទេសមួយ ប្រព័ន្ធពីរ” នៃសាធារណរដ្ឋប្រជាមានិតចិន។Central, Hong Kong - Wikipediaហុងកុងត្រូវបានគេចាត់ទុកជាតំបន់រដ្ឋបាលពិសេស តាំងពីអង់គ្លេសដកអាណានិគមមកម្ល៉េះ។ តាមរយៈសន្ធិសញ្ញា ចិន កោះ និងតំបន់ដីគោក បានស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសនៅក្នុងសតវត្សរ៍ទី ១៩។ ក្រោយមកនៅចុងសតវត្សរ៍ទី២០ អង់គ្លេសក៏សម្រេចចិត្ត ប្រគល់ហុងកុងមកឱ្យចិនគ្រប់គ្រងវិញ។Hong Kong named one of the best cities in the world right nowដោយឡែក ម៉ាវការវិញ ត្រូវបាន ព័រទុយហ្គាល់ប្រគល់ឱ្យចិនគ្រប់គ្រង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩ ក្រោយប្រទេសអឺរ៉ុបមួយចំនួនធំដូចជាអង់គ្លេស បារាំង ចាប់ផ្តើមដកអាណានិគមចេញពីប្រទេសតំបន់អាសុី។ សេដ្ឋកិច្ចរបស់ទឹកដីនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើល្បែងស៊ីសង ទេសចរណ៍ និងការផលិតផងគ្រឿងអេឡិចត្រូនិច៕Macau's best casinos | CNNMacao Hotels

 

ជនជាតិអាមេនីជាង ១០០,០០០ នាក់បានចាកចេញពីប្រទេសរបស់ខ្លួន ដោយសារ…

0

បរទេស៖ មនុស្សជាង ១០០,០០០ នាក់ប្រមាណ ៨០% នៃចំនួនប្រជាជនក្នុងប្រទេសអាមេនី បានសម្រុកចាកចេញពីស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីប្រទេស អាស៊ែបៃហ្សង់ បានកាន់កាប់តំបន់នេះ។

យោងតាមលោក Nazeli Baghdasaryan អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអាមេនី បាននិយាយកាលពីថ្ងៃទី ៣០ ខែកញ្ញាថា មនុស្សចំនួន ១០០,៤១៧ នាក់ក្នុងចំណោមប្រជាជនសរុប ១២០,០០០ នាក់នៅតំបន់ Nagorno-Karabakh បានភៀសខ្លួនទៅបណ្តាប្រទេសជិតខាងកាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ព អាស៊ែបៃហ្សង់ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអំពើភេរវកម្ម និងបង្ខំឱ្យរដ្ឋាភិបាលអាមេនីចុះចាញ់ផ្តាច់ខ្លួនចេញពីតំបន់ Nagorno-Karabakh។ តំបន់ Nagorno-Karabakh គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនអាមេនីភាគច្រើនបានរស់នៅក្នុងតំបន់នេះ។More than 100,000 Nagorno-Karabakh refugees arrive in Armenia - The  Jerusalem Post

កាលពីឆ្នាំ ១៩៩១ ជនជាតិអាមេនីបានចាត់ទុកតំបន់ Nagorno-Karabakh ជាទឹកដីដូនតារបស់ពួកគេ ហើយបានបង្កើតចលនាស្វ័យភាព ដែលនាំឱ្យមានជម្លោះជាមួយអាមេនី។ ដោយសារតំបន់ Nagorno-Karabakh គឺជា ចំណុចប្រទាក់ក្រឡាគ្នា រវាង អាស៊ែបៃហ្សង់ និង អាមេនី។Armenia says 100,000 refugees flee Nagorno-Karabakh - RTHK
លោក Artak Beglaryan អតីតមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអាមេនី បាននិយាយថា មានមនុស្សតែពីរបីរយនាក់ប៉ុណ្ណោះដែលនៅសល់ក្នុងតំបន់នេះ ដែលភាគច្រើនជាអតីតមន្ត្រីក្នុងតំបន់ និងបុគ្គលិកភ្នាក់ងារឆ្លើយតបបន្ទាន់ រួមជាមួយអ្នកស្ម័គ្រចិត្ត និងមនុស្សដែលមានតម្រូវការពិសេស។Nagorno-Karabakh: What's behind the fighting between Armenia and Azerbaijan?

ដូច្នេះហើយ បន្ទាប់ពីយុទ្ធនាការយោធារបស់អាស៊ែបៃហ្សង់ រដ្ឋាភិបាលរបស់អាមេនីបានធ្វើការផ្តាច់ខ្លួនចេញពីតំបន់ Nagorno-Karabakh ដោយបានប្រកាសថាខ្លួននឹងរំសាយភ្នាក់ងារទាំងអស់ រួមទាំងបញ្ឈប់អត្ថិភាពរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤៕War Clouds Build in the South Caucasus - CEPA
ប្រភព៖vnexpress

ពេជ្រ សោភា សាងកំណត់ត្រាមានកូនក្រុមជាបេក្ខនារី លឹម សេរីហាន់នីកា ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣

0

ទីបំផុតគ្រូបង្វឹក ពេជ្រ សោភា មានកូនក្រុមក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ជាលើកដំបូងហើយបន្ទាប់ពីគ្រូបង្វឹក ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា គឺបានទៅលើ លឹម សេរីហាន់នីកា។ នីកា គឺជាម្ចាស់ពានដំបូងនៅក្នុងកម្មវិធីនេះជានារី មិនត្រឹមតែប៉ុណ្ណោះម្ចាស់ពានរូបនេះទទួលបានត្រឹមមួយកៅអីតែអាចទទួលបានភាពជោគជ័យធំក្នុងជីវិតខណៈមានវ័យត្រឹម១៦ឆ្នាំ។

បន្ទាប់ពីឆ្លងកាត់ច្រើនវគ្គ និងប្រកួតយ៉ាងស្វិតស្វាញបំផុតនៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ពានរដូវកាលថ្មីហើយគឺបានទៅលើបេក្ខនារី លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា បន្ទាប់ពីទទួលបានផ្ញើសារគាំទ្រច្រើនពីទស្សនិកជនលើសបេក្ខជន សាល បាទី កូនក្រុមលោក ឆន សុវណ្ណារាជ, បេក្ខនារី គឹម សុវណ្ណ កូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា និង បេក្ខជន សួន សុវណ្ណចន្នី កូនក្រុមលោក ណុប បាយ៉ារិទ្ធ។May be an image of 5 people and text

ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញជាគណៈអធិបតីប្រគល់ប្រាក់រង្វាន់ ១០០លានរៀល ទៅដល់ម្ចាស់ជ័យលាភី និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានផ្តល់កិត្តិយសជាគណៈអធិបតីប្រគន់ពានទៅដល់ លឹម សេរីហាន់នីកា។ នាឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឧបត្ថម្ភទៅដល់ក្នុងបេក្ខជន Top4 នៅក្នុងកម្មវិធីក្នុងម្នាក់ទទួលបានចំនួន៥លានរៀល។

នេះគឺជាភាពជោគជ័យមួយដែលគ្រូបង្វឹក ពេជ្រ សោភា អាចសាងកំណត់ត្រាសម្រាប់ខ្លួនឯងមានកូនក្រុមជាម្ចាស់ពានជាលើកដំបូងបន្ទាប់ពីរបូតឱកាសរដូវកាលទី១ និងទី២។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នេះក៏ជាលើកដំបូងហើយដែលកម្មវិធីប្រកួតនេះមានម្ចាស់ពានជានារីដោយម្ចាស់ពានមុនៗសុទ្ធតែជាបុរស។

លើសពីនេះទៅទៀត នីកា ជាម្ចាស់ពានដែលទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះក្នុងវគ្គ Blind Audition ក្នុងវិនាទីចុងក្រោយដែលគ្រូបង្វឹក ពេជ្រ សោភា ចុចយក។ ក្រោមការហ្វឹកហាត់ជាបន្តបន្ទាប់បេក្ខនារីរូបនេះកាន់តែមានភាពលេចធ្លោ និងសមត្ថភាពកើនឡើងយ៉ាងខ្លាំងទោះបីជាក្មេងជាងគេនៅក្នុងកម្មវិធីក្តី ប៉ុន្តែនីកា មានសមត្ថភាពមិនធម្មតារហូតអាចចូលក្នុងតារាងអន្តរជាតិ Best The Voice ពីរសប្តាហ៍ជាប់គ្នាឯណោះ។

សមត្ថភាពនេះហើយជំរុញឱ្យក្មេងស្រីខេត្តកំពង់ធំនេះនៅក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រមានទាំងសមត្ថភាព មានទាំងប្រជាប្រិយភាពអាចទាញបេះដូងទស្សនិកជនផ្ញើសារគាំទ្រច្រើនរហូតទទួលជ័យជម្នះក្លាយជាម្ចាស់ពានរដូវកាលថ្មីក្រោមការសាទរយ៉ាងច្រើនពីសំណាក់មហាជន៕May be an image of 1 person and text    

ទីក្រុងញូវយ៉កប្រកាសអាសន្នក្រោយពីភ្លៀងធ្លាក់ខ្លាំង

0

សហរដ្ឋអាមេរិក ៖ ទីក្រុងញូវយ៉កបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ភ្លាមៗក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះត្រូពិច «Ophelia» ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរស្រដៀងនឹងទឹកជ្រោះនៅស្ថានីយរថភ្លើងក្រោមដី ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ នេះ គឺជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល១៤១ឆ្នាំ ។28 rescued in 'historic' New York storm, state of emergency to remain: Gov.  Hochul - ABC News

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយវីដេអូភ្លៀងកំពុងធ្លាក់ចុះពីលើដំបូល និងជញ្ជាំង រួចហើយវាក៏ហូរធ្លាក់តាមកាំជណ្តើរ ដែលមានសភាពមិនខុសគ្នាពីទឹកជ្រោះហូរចូលមកកាន់ស្ថានីយរថភ្លើងក្រោមដីឈ្មោះ «ក្រែន អាមី ផ្លាហ្សា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ទឹកភ្លៀងបានបណ្តាលឱ្យកើតទឹកជំនន់នៅផ្លូវរថភ្លើងឆានសាឡា និងស្ថានីយ ខណៈស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉កជាច្រើនកន្លែងទៀត ក៏បានប្រឈមនឹងទឹកជំនន់ដូចគ្នាដែរ ។New York City faces major flooding as heavy rain inundates region - ABC News

ចំណែកនៅតំបន់ព្រូឃ្លីនមានទឹកជំនន់ខ្លាំងបំផុតក្នុងចំណោមតំបន់ផ្សេងទៀតនៅទីក្រុងញូវយ៉ក ។ គេឃើញរថយន្តជាច្រើនគ្រឿងបានលិចក្នុងទឹក ក្រោយពីភ្លៀងធ្លាក់ពាសពេញតំបន់នេះ រហូតដល់តំបន់ថាមឃ្វែរ ។ ទឹកបានលិចខ្លាំងក្នុងកម្ពស់ក្បាលជង្គង់ ហើយផ្លូវជាច្រើនបានលិចក្នុងទឹក ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវកកស្ទះនៅតាមផ្លូវនានា ។ លើសពីនេះ ក៏មានសំរាមអណ្តែតតាមទឹកនៅពាសពេញតំបន់ព្រូឃ្លីន និងតំបន់ផ្សេងទៀតនៅក្រុងញូវយ៉ក ។

ក្រោយពីក្រុងញូវយ៉កប្រឈមនឹងភ្លៀងខ្លាំង និងទឹកជំនន់ អាជ្ញាធរបានប្រកាសអាសន្នពីឥទ្ធិពលខ្យល់ព្យុះត្រូពិចឈ្មោះ «Ophelia» ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ គឺជាខែមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុងញូវយ៉ក ក្នុងរយៈពេល១៤១ឆ្នាំ ។New York City Is Drowning | WIRED

លោកស្រី ខេធី ហូសុល អភិបាលក្រុងញូវយ៉កបានប្រកាសអាសន្នពីទឹកជំនន់ភ្លាមៗនៅទូទាំងក្រុងញូវយ៉ក រួមទាំងតំបន់ឡងអាយឡិន និងតំបន់ហាត់ស័ន វែលលី ដែលធ្វើឱ្យពលរដ្ឋញូវយ៉ក ចំនួន១៨លាននាក់រស់នៅក្រោមការដាស់តឿនពីទឹកជំនន់ និងខ្យល់ព្យុះដែលអន្តរាយដល់ជីវិត ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋចៀសវាងធ្វើដំណើរតាមផ្លូវមានទឹកជំនន់ ហើយអាជ្ញាធរក៏បានដាស់តឿនពីភ្លៀងធ្លាក់បន្ថែមទៀត ក្រោយពីមានបរិមាណទឹកភ្លៀង១២៧មីលីម៉ែត្រធ្លាក់មកជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។Why New York City Keeps Flooding - The New York Times

មជ្ឈមណ្ឌលគ្រប់គ្រងអាកាសធាតុប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងរយៈពេល១៤១ឆ្នាំ ដែលមានបរិមាណទឹកភ្លៀងរហូតដល់៣៤៩មីលីម៉ែត្រ នៅខែកញ្ញា ឆ្នាំ២០២៣ ។ ដូច្នេះ វាជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតដែលបានកើតឡើងនៅខែកញ្ញា គិតចាប់ពីឆ្នាំ១៨៨២ ដែលមានបរិមាណភ្លៀងធ្លាក់នៅខែកញ្ញា រហូតដល់៤២៨មីលីម៉ែត្រ ៕ ប្រភព ៖ TNN World

ដំណឹងល្អ! រដូវកាលកាន់បិណ្ឌសាំងចុះថ្លៃ២០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតរក្សា ៤ ៨៥០រៀលដដែល

0

តម្លៃប្រេងនៅកម្ពុជាមានការប្រែប្រួលបន្តិចបើធៀបនឹងតម្លៃចាស់ក្នុងរដូលកាលកាន់បិណ្ឌនេះក្នុងនោះតម្លៃសាំងបានចុះថ្លៃ២០០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានរក្សាតម្លៃចាស់ដដែល។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៥៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរ​មានជំនឿលើការបោះបាយបិណ្ឌ

0

ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែគោរព្ធប្រតិបត្តិ នៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។បោះបាយបិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌ - សាលារៀន អន្ដរទ្វីប អាមេរិកាំង

បាយបិណ្ឌ ត្រូវបានរៀបចំឡើងដោយមានបាយដំណើបឆ្អិន ពួតជាដុំមូលៗ លាយដូង ចេក សណ្ដែក និងល្ង ដែលពុទ្ធបរិស័ទយកទៅវត្តអារាមនាវេលាម៉ោង ៤-៥ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅ។

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។អ្នកជំនាញ​ផ្នែក​វប្បធម៌កត់​សម្គាល់​ពី​ការថយចុះ​នៃ​ការបោះ​បាយ​បិណ្ឌ  នា​រដូវ​កាន់បិណ្ឌ​ | ភ្នំពេញ ប៉ុស្ដិ៍

ពពួកប្រេតទាំងនេះ នឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសា។

ហេតុដូច្នេះ បានជាពុទ្ធបរិស័ទ តែងតែយកចង្ហាន់ប្រគេនព្រះសង្ឃ និងទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ៕ការ​បោះ​បាយបិណ្ឌ : អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង – Koh Santepheap Daily

 

កម្ពុជាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម និងកម្រិតពីតិចទៅបង្គួរ

0

ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី២ តុលា បានជូនដំណឹងថាប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទ)។

សានភាពបែបនេះនឹងធ្វើឱ្យ៖
នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។

រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ត្រប ដណ្តប់លើផ្ទៃដី ៦០-៨០%៕May be an image of text