ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែគោរព្ធប្រតិបត្តិ នៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។បោះបាយបិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌ - សាលារៀន អន្ដរទ្វីប អាមេរិកាំង

បាយបិណ្ឌ ត្រូវបានរៀបចំឡើងដោយមានបាយដំណើបឆ្អិន ពួតជាដុំមូលៗ លាយដូង ចេក សណ្ដែក និងល្ង ដែលពុទ្ធបរិស័ទយកទៅវត្តអារាមនាវេលាម៉ោង ៤-៥ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅ។

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។អ្នកជំនាញ​ផ្នែក​វប្បធម៌កត់​សម្គាល់​ពី​ការថយចុះ​នៃ​ការបោះ​បាយ​បិណ្ឌ  នា​រដូវ​កាន់បិណ្ឌ​ | ភ្នំពេញ ប៉ុស្ដិ៍

ពពួកប្រេតទាំងនេះ នឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសា។

ហេតុដូច្នេះ បានជាពុទ្ធបរិស័ទ តែងតែយកចង្ហាន់ប្រគេនព្រះសង្ឃ និងទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ៕ការ​បោះ​បាយបិណ្ឌ : អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង – Koh Santepheap Daily