ក្រុមនិស្សិតប្លាស្ទិច ស្ទើរតែមិនជឿថាខ្លួនអាចទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ
ពាក្យចាស់ពោលថា «ធ្វើល្អទទួលបានផលល្អ» មិនខុសនោះទេ ជាក់ស្តែងទង្វើល្អៗរបស់ក្រុមនិស្សិតបា្លស្ទិចដែលតែងតែគិតគូរពីបរិស្ថានចូលរួមប្រមូលសំរាមនៅតាមប្រឡាយនានានៅទីក្រុងភ្នំពេញពេលនេះត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។
លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក ត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយ ក្រសួងបរិស្ថាន (The 2nd ASEAN Youth co-Champions Award Junior) ដែលបានរៀបចំឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែសីហា។ពានរង្វាន់នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន។
ទន្ទឹមនឹងទទួលបានពានរង្វាន់នេះ ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពានរង្វាន់នេះគឺមិនមែនកើតចេញពីលោកម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មភាពក្នុងកិច្ចការពារបរិស្ថានជាមួយនិស្សិតប្លាស្ទិចនាពេលកន្លងមក។
បន្ទាប់ពីទទួលបានពានរង្វាន់នេះប្រជាពលរដ្ឋបានចូលរួមអបអរសាទរលោកយ៉ាងច្រើន ព្រោះក្រុមរបស់លោកគឺជាធនធានល្អសម្រាប់សង្គមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គមមិនខ្លាចពីភាពនឿយហត់ចុះទឹកស្អុយយ៉ាងណានៅតែមិនរាថយ។ មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនទេ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរទៅដល់លោកផងដែរ៕





:max_bytes(150000):strip_icc()/Date-night-2cf20942d8d24a04bcb75629e793e7d0.jpg)










.png)


លោក Shinichiro Sakai ម្ចាស់គម្រោង SLIM បាននិយាយថា “ការបាញ់បង្ហោះយានអវកាសទៅឋានព្រះច័ន្ទនៅតែជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែទោះជាយ៉ាងណាក៏ដើម្បីធ្វើវាបាន ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ៕













ទឹកធ្លាក់ដំណាក់ក្បូន បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតក្នុងខេត្តកោះកុង។ ទីតាំងនេះកាលពីមុនគ្រាន់តែជាកន្លែងវារីអគ្គិសនីមួយប៉ុណ្ណោះ តែបន្ទាប់ពីគេបើកឱ្យចូលទៅលេងមក ហើយមានការផ្សព្វផ្សាយពីអ្នកទេសចរធ្លាប់ទៅលេង ទើបបានទីតាំងនេះក្លាយជាតំបន់ទេសចរណ៍ ប៉ុន្តែអត់ទាន់មានការកែច្នៃកន្លែងអង្គុយលេង ឬកន្លែងស្នាក់នៅនោះទេ។ជាពិសេសជាងនេះទៅទៀត ទេសចរអាចបោះតង់ ស្ទូចត្រី ហែលទឹក ជាពិសេសសាកសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង៕


