មិនមានការហាមឃាត់ថតរូបភាពឬវីដេអូនៅរមណីដ្ឋានអង្គរទេលើកលែងតែចំណុចនេះត្រូវមានការស្នើសុំជាមុន
ទន្ទឹមនឹងមានការត្អូញត្អែរពីផលិតករ អ្នកសិល្បៈមួយចំនួនពិបាកក្នុងការស្នើសុំអជ្ញាធរជាតិអប្សរាថតនៅរមណីដ្ឋានអង្គររួមទាំងមានពាក្យចចាមអារ៉ាមថាមានការហាត់ឃាត់មិនឱ្យថតនោះនាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងបញ្ជាក់ហើយ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជាគោលការណ៍អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្តែងការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។
ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញមានលទ្ធភាពពិនិត្យជាមុននូវទិដ្ឋភាពបច្ចេកទេសមួយចំនួនដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើមក្នុងនោះរួមមាន ៖
• ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។
• ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះមិនមានការបង់ប្រាក់នោះទេ។
• ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះមិនមានការបង់ប្រាក់នោះទេ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថារាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរារៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ៕


១-វិធានការផ្អាកសងបំណុលសម្រាប់កូនបំណុលតាមគោលនយោបាយរដ្ឋាភិបាល ដែលមានកសិករជំពាក់បំណុលធនាគារ BAAC សរុបចំនួនជាង២លាននាក់ និងមានប្រាក់ដើមជាបំណុលនៅសេសសល់លើកិច្ចសន្យាទាំងអស់រួមគ្នា នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មិនលើសចំនួន៣សែនបាត ។ បំណុលទាំងនេះជាបំណុលធម្មតា ឬជាបំណុលពុំទាន់សងរួច (បំណុលមានរយៈពេល៣ខែ និងបំណុលមិនបង្កើតប្រាក់ចំណូល ឬ NPLs) នឹងទទួលសិទ្ធិផ្អាកសងបំណុលធនាគានៅដំណាក់កាលដំបូង ដែលមានរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) ។










ហេតុដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតធ្វើការបំភ្លឺជូនសាធារណជនថា៖”ការចុះផ្សាយនូវអត្ថបទខាងលើ គឺជាការចុះផ្សាយ នូវព័ត៌មានមិនពិត មានចវិតរករឿង បង្កបញ្ហា បង្កាច់បង្អួចមន្ត្រីរបស់ស្ថាប័នរដ្ឋ និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលការចុះផ្សាយព័ត៌មាននេះអាចធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រឡំថាមន្ត្រីពន្ធដារបានប្រើប្រាស់រថយន្តប្រណិត Rolls Royceនេះ ជាក់ស្តែង រថយន្តនេះជារបស់ អ្នកជាប់ពន្ធដែលបានមកចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ ហើយម្យ៉ាងវិញទៀត ទីតាំងនៅខាងមុខច្រកចូលរបស់អគ្គនាយកដ្ឋានពន្ធដា មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារប្រើប្រាស់នោះឡើយ គឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ”។



ប្រភព ៖ AEC connect



















