ស្ពានពស់ អូរមានជ័យ ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។No photo description available.

ដើម្បីទៅដល់កន្លែងនេះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់តំរង់ទៅរកជើងភ្នំតែម្ដង។No photo description available.

តាមរយៈទិដ្ឋភាពដ៏ស្រស់ត្រកាលបៃតងខ្ចីនេះ បានធ្វើឱ្យមហាជនជាច្រើនរូប នាំគ្នាកួចប៉ងទៅទស្សនាកម្សាន្តនៅទីនោះ ដើម្បីស្រូបជំនោរពីធម្មជាតិ វាលស្រែជាប់ជើងភ្នំ ថតរូបលេងកម្សាន្ត ជិះកង់លើស្ពានដ៏វែងអន្លាយខ្វាត់ខ្វែង។ ទីកន្លែងថ្មីនេះគឺដ៏ស្អាតបំផុតមួយនេះ អមជាមួយសួនផ្កា ចម្រុះពណ៌ដ៏ស្រស់បំព្រង ភាយខ្លិនក្រអូប បើបានទៅលេងម្ដងពិតជាស្រស់ស្រាយ មិនស្ដាយកម្លាំងធ្វើដំណើរនោះទេ៕No photo description available.No photo description available.No photo description available.

រូបភាព៖ ANGKOR AURORA