ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញគោលនយោបាយលើកទឹកចិត្តឱ្យក្រុមហ៊ុនថៃចូលមកវិនិយោគនៅទីក្រុងថ្មីរបស់ឥណ្ឌូណេស៊ី ឈ្មោះ Nusantara ។ ទីក្រុង Nusantara ស្ថិតនៅខេត្តកាលីម៉ាន់តាន់ នឹងក្លាយជាទីក្រុងមានទំហំធំជាងទីក្រុងហ្សាកាតា រហូតដល់៤ដង ។ ហេតុនេះ រដ្ឋាភិបាលរំពឹងថា ទីក្រុងថ្មីនឹងសម្ពោធជាផ្លូវការនៅឆ្នាំ២០២៤ ។Nusantara – New Capital City of Indonesia

លោក Agung Wicaksono អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងការវិនិយោគរបស់ Nusantara National Capital Authority លើកឡើងថា ទីក្រុង Nusantara នឹងដើរតួនាទីលើសពីទីក្រុងថ្មី ដោយវានឹងក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចទាំងក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសាងសង់ការិយាល័យរដ្ឋាភិបាលនាពេលឆាប់ៗនេះ ព្រមទាំងអភិវឌ្ឍន៍ឱ្យក្លាយជាទីក្រុងអច្ឆរិយៈ និងមាននិរន្តរភាព ។ លើសពីនេះ រដ្ឋាភិបាលនឹងអញ្ជើញវិនិយោគិនថៃចូលមកអភិវឌ្ឍន៍ទីក្រុង រួមទាំងក្រុមហ៊ុនជាច្រើនទៀតមកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ។Nusantara: Indonesia's New Capital City - Impakter

ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ វិនិយោគិនថៃបានវិនិយោគចំនួន១.៥០០គម្រោងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ។ ទោះយ៉ាងណា មានក្រុមហ៊ុនមកពីប្រទេសផ្សេងៗចំនួន២៨៤ បានចាប់អារម្មណ៍ចង់មកវិនិយោគនៅទីក្រុង Nusantara រួមទាំងក្រុមហ៊ុនរបស់សិង្ហបុរី ចំនួន២៧, ជប៉ុន ចំនួន២៥ និងម៉ាឡេស៊ី ចំនួន១៩ ។

លោក Agung Wicaksono បន្តថា រដ្ឋាភិបាលនឹងលើកទឹកចិត្ត និងទាក់ទាញក្រុមហ៊ុនបរទេសឱ្យចូលមកវិនិយោគក្នុងផ្នែកឧស្សាហកម្មមួយចំនួន រួមមាន ៖ ថាមពលកកើតឡើងវិញ, ទូរគមនាគមន៍, ផ្នែកអចលនទ្រព្យ, ការគ្រប់គ្រងទឹក, ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា, ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម, ការសម្របសម្រួលផ្នែកវេជ្ជសាស្ត្រ, ការសម្របសម្រួលសង្គម និងមធ្យោបាយសាធារណៈ, ការអប់រំ និងតំបន់ឧស្សាហកម្មបៃតង ។Nusantara (planned city) - Wikipedia

ការលើកទឹកចិត្តនេះ នឹងគ្របដណ្តប់លើការបន្ធូរបន្ថយពន្ធសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្មគោលដៅផងដែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈសម្រាប់រយៈពេល៣០ឆ្នាំ រួមទាំងការកាត់បន្ថយពន្ធ៣៥០% សម្រាប់ការវិនិយោគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ។

ចំណែកក្រុមប្រឹក្សាវិនិយោគប្រទេសថៃ (The Board of Investment of Thailand) លើកឡើងថា ប្រទេសថៃមានឱកាសវិនិយោគជាច្រើននៅទីក្រុង Nusantara ជាពិសេស ផ្នែកសេដ្ឋកិច្ចឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធ, ប្រព័ន្ធសេវាសុខភាព ព្រមទាំងផ្នែកសណ្ឋាគារ និងសេវាកម្ម ៕Indonesia's Future Capital Aspires to Be Carbon Neutral by 2045 | SEADS ប្រភព ៖ AEC connect