ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ជូឡាផាន់ អាម៉នវិវ៉ាត់ (Chulphan Amornwiwat) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តវិធានការផ្អាកសងបំណុលធនាគារសម្រាប់កូនបំណុលតូចៗ តាមគោលនយោបាយរបស់រដ្ឋាភិបាលដំណាក់កាលទី១ រួមទាំងការអភិវឌ្ឍសក្តានុពលដើម្បីជួយកូនបំណុលរបស់ធនាគារថៃឈ្មោះ Bank For Agriculture And Agricultural Cooperatives (BAAC) ។

ការផ្អាកសងបំណុលធនាគាររបស់កសិកររយៈពេល៣ឆ្នាំ រដ្ឋាភិបាលថៃនឹងទទួលបន្ទុកសងបំណុល និងការប្រាក់ជំនួសកសិករទាំងអស់ ក្នុងទឹកប្រាក់ចំនួន១១ពាន់លានបាតក្នុង១ឆ្នាំ ។ អ្នកចូលរួមក្នុងវិធានការផ្អាកសងបំណុលក្រោមគោលការណ៍ «ទីផ្សារឈានមុខ, ការច្នៃប្រឌិតបន្ថែម និងការបង្កើនប្រាក់ចំណូល» ដែលជាផ្នែកមួយរបស់វិធានការផ្អាកសងបំណុលរបស់កសិកររយៈពេល៣ឆ្នាំ គឺមានចំណុចលម្អិតដូចខាងក្រោមនេះ ។Cabinet approves draft joint statement on economic development from three  parties | RYT9១-វិធានការផ្អាកសងបំណុលសម្រាប់កូនបំណុលតាមគោលនយោបាយរដ្ឋាភិបាល ដែលមានកសិករជំពាក់បំណុលធនាគារ BAAC សរុបចំនួនជាង២លាននាក់ និងមានប្រាក់ដើមជាបំណុលនៅសេសសល់លើកិច្ចសន្យាទាំងអស់រួមគ្នា នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មិនលើសចំនួន៣សែនបាត ។ បំណុលទាំងនេះជាបំណុលធម្មតា ឬជាបំណុលពុំទាន់សងរួច (បំណុលមានរយៈពេល៣ខែ និងបំណុលមិនបង្កើតប្រាក់ចំណូល ឬ NPLs) នឹងទទួលសិទ្ធិផ្អាកសងបំណុលធនាគានៅដំណាក់កាលដំបូង ដែលមានរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) ។

កសិករជាកូនបំណុលរបស់ធនាគារ BAAC ដែលត្រូវការទទួលសិទ្ធិ គឺអាចបង្ហាញគោលបំណងចូលរួមក្នុងវិធានការផ្អាកសងបំណុលធនាគារ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្រាប់កូនបំណុលដែលមានឋានៈជាបំណុលមិនបង្កើតប្រាក់ចំណូល (NPLs) ។ កសិករអាចចូលរួមក្នុងវិធានការផ្អាកសងបំណុលបាន នៅពេលធនាគារ BAAC បានកែតម្រូវគម្រោងបំណុលតាមគោលការណ៍រួចហើយ ។GAP – the key to developing sustainable Thai rice farming

២-ការអភិវឌ្ឍសក្តានុពលដើម្បីជួយកូនបំណុលរបស់ធនាគារ BAAC អ្នកចូលរួមវិធានការផ្អាកសងបំណុលក្រោមគោលការណ៍ «ទីផ្សារឈានមុខ, ការច្នៃប្រឌិតបន្ថែម និងការបង្កើនប្រាក់ចំណូល» គឺក្នុងគោលបំណងសម្រាលបន្ទុកកសិករជាកូនបំណុល ។ ធនាគារ BAAC រួមទាំងស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារខាងក្រៅ នឹងរៀបចំការបណ្តុះបណ្តាលកសិករស្របនឹងវិធានការផ្អាកសងបំណុល ដើម្បីបន្ថែមឱកាសឱ្យកសិករយកប្រាក់របស់ពួកគេទៅវិនិយោគ, ផ្លាស់ប្តូរ ឬពង្រីកមុខរបររកស៊ី ដើម្បីអាចប្រកួតប្រជែង និងបង្កើនលទ្ធភាពសងបំណុលធនាគារ ។

ក្រៅពីនេះ គណៈរដ្ឋមន្ត្រីក៏បានទទួលស្គាល់ការតែងតាំងក្រុមការងារផងដែរ ដើម្បីកំណត់វិធានការផ្អាកសងបំណុលធនាគារសម្រាប់កសិករ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទទួលផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ចំណែកលោក ឆាត់ឆ័យ ស៊ីរីល័យ (Chatchai Sirilai) នាយកគ្រប់គ្រងធនាគារ BAAC លើកឡើងថា ការផ្អាកសងបំណុលធនាគារលើកនេះ ខុសគ្នាពីពេលកន្លងមក ដោយកំណត់ឱ្យកូនបំណុលរបស់ធនាគារ BAAC ដែលត្រូវការចូលរួមវិធានការនេះ ត្រូវទៅបង្ហាញខ្លួននៅតាមសាខា ឬទីកន្លែងក្នុងតំបន់ ដើម្បីជ្រើសរើសវិធីផ្អាកបំណុលតាមរយៈ BAAC Mobile ។ នៅពេលកសិករផ្អាកសងបំណុលធនាគារ ហើយបន្ទុកសងបំណុលថយចុះ បើកសិករណាត្រូវការពង្រីកមុខរបរ ធនាគារ BAAC នឹងផ្តល់ប្រាក់កម្ចីបន្ថែមទៀតផងដែរ ៕ ប្រភព ៖ Thai PBS

Soaring rice prices sow hope, trouble for Thai farmers