Home Blog Page 1511

ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងបំភ្លឺភពផែនដីជាថ្មីម្តងទៀតនៅចុងខែនេះ

0

ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងបំភ្លឺភពផែនដីជាថ្មីម្តងទៀតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣នេះ ដែលស្ថិតនៅចំណុចជិតបំផុតនៃផ្ទៃផែនដី។
យោងតាមប្រភពព័ត៌មាន Live Science បានឱ្យដឹងថា ព្រះច័ន្ទដ៏ធំបំផុត និងភ្លឺបំផុតត្រូវបានគេដាក់រហស្សនាមថា “ព្រះច័ន្ទពណ៌ខៀវ” ។ ព្រះច័ន្ទពណ៌ខៀវមានពីរប្រភេទដែលវាកើតឡើងក្នុងខែតែមួយ ដូច្នេះព្រះច័ន្ទប្រភេទទីមួយហៅថា Sturgeon ដែលកើតឡើងនៅថ្ងៃទី ១ ខែសីហា និង ព្រះច័ន្ទប្រភេទទីពីរហៅថា Blue moon កើតឡើងនៅចុងខែនេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។Stunning photos show the last supermoon of the year in cities across the  world : The Picture Show : NPR

ព្រះច័ន្ទពណ៌ខៀវជាទូទៅលេចឡើង ២-៣ ឆ្នាំម្តង ដែលវានឹងកើតឡើងបន្តទៀតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ Blue moon កើតឡើងនៅពេលដែលព្រះច័ន្ទពេញលេញនៅជិតផែនដីបំផុតក្នុងគន្លង។ គន្លងរបស់ព្រះច័ន្ទនៅជុំវិញផែនដីគឺរាងអេលីប ដូច្នេះរៀងរាល់ខែ វាឆ្លងកាត់ចំណុចដែលនៅជិតផែនដីបំផុត និងចំណុចឆ្ងាយបំផុតពីផែនដី នេះបើយោងតាម Fred Espenak ដែលជាតារាវិទូប្រចាំអង្គការណាសា។Are you ready for the Blue Moon, Super Moon and Blood Moon? | News Sense

ព្រះច័ន្ទពេញវង់ទីពីរនៅក្នុងខែសីហានេះគឺស្ថិតនៅចម្ងាយ ៣៥៧,៣៤៤ គីឡូម៉ែត្រពីផែនដី វាគឺជាព្រះច័ន្ទដ៏ធំបំផុតនិងភ្លឺបំផុតប្រចាំឆ្នាំ ហើយចំពោះព្រះច័ន្ទបន្ទាប់ទៀតហៅថា Super moon ដែលវានឹងរះនៅថ្ងៃទី២៩ ខែកញ្ញា និងជាព្រះច័ន្ទចុងក្រោយនៃឆ្នាំ ២០២៣ ផងដែរ៕The Super Blue Moon in August 2023ប្រភព៖vnexpress

Jungkook និង IU បានជាប់ពាក់ព័ន្ធនឹងជម្លោះលួចចម្លងដោយនឹកស្មានមិនដល់

0

ប្រព័ន្ធផ្សព្វផ្សាយអនឡាញមួយបានអះអាងនៅថ្ងៃទី២២ សីហា ថាបទចម្រៀងទោលរបស់ Jungkook សមាជិក BTS មានចំណងជើងថា “Seven” បានលួចចម្លងបទក្នុងឆ្នាំ ២០០០មានចំណងជើងថា “Time of the Mask” ដោយក្រុម Fin.K.L ព្រមទាំងអះអាងថាអ្នកនិពន្ធបទនេះបានដាក់ភស្តុតាងទៅផលិតកម្មរបស់BTSផងដែរ។Who Is IU? South Korean Singer: Age, Boyfriend, Career

Big Hit Music បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានដោយនៅថ្ងៃទី២៣ សីហា ក្រុមហ៊ុនបានបំភ្លឺថាបទ “Seven” ត្រូវបានសហការគ្នាដោយ Andrew Watt, Jon Bellion, Henry Walter, Theron Makiel Thomas និង Lato ។ បទចម្រៀងនេះគឺមិនពាក់ព័ន្ធទាំងស្រុងទៅនឹងអាល់ប៊ុមក្នុងស្រុកដែលបានចេញផ្សាយកាលពី ២៤ ឆ្នាំមុនដោយបានសង្កត់ធ្ងន់ថា ការទាមទារនេះមិនស្របតាមលក្ខណៈវិនិច្ឆ័យណាមួយដែលត្រូវបានប្រើដើម្បីកំណត់ការលួចចម្លងនោះទេ។

ងាកទៅកាន់អ្នកគាំទ្រវិញបានលើកមតិយោបល់ជាច្រើនដែរថាពីរបទខាងលើនេះមិនដូចគ្នាទេហើយក៏មិនជឿថាអ្នកនិពន្ធបរទេសនឹងលួចចម្លងបទចម្រៀង K-pop តាំងពី ២៤ ឆ្នាំមុនដូចគ្នា។IU | Success Story of the Multifaceted South Korean Artist

ស្រដៀងគ្នានេះដែរ IU ក៏ត្រូវបានចាប់បាននៅក្នុងពាក្យចចាមអារ៉ាមអំពីការលួចចម្លងដែលកំពុងបន្ត ហើយឥឡូវនេះកំពុងឈានដល់ការប្រឈមមុខគ្នាតាមផ្លូវច្បាប់។

កាលពីខែឧសភា IU បានប្រឈមនឹងការចោទប្រកាន់ពីបទរំលោភច្បាប់រក្សាសិទ្ធិលើបទចម្រៀងសរុបចំនួន ៦បទ ដោយជនស៊ីវិលម្នាក់ បានអះអាងថាបទចម្រៀងដូចជា “Boo”, “Good Day”, “Pink Shoes”, “Bbibbi” និង “Celebrity” មានលក្ខណៈស្រដៀងទៅនឹងបទបរទេស។On 'Seven', BTS' Jungkook kicks off his solo career on a high

ទីភ្នាក់ងាររបស់ IU គឺ EDAM Entertainment បានបដិសេធការសង្ស័យទាំងនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា “យើងមិនបានចូលរួមក្នុងការបង្កើតបទចម្រៀងទាំងប្រាំបទ ដោយមិនរាប់បញ្ចូលបទ ‘Celebrity’ ។ ពួកគេបានបន្ថែមថា ” Pink Shoes ” ធ្លាប់ត្រូវបានគេសង្ស័យថាមានការលួចចម្លងនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែខាងក្រុមហ៊ុនក៏បានពន្យល់យ៉ាងលម្អិតអំពីរឿងនេះដូចគ្នា។Jungkook Becomes First BTS Member to Earn Solo No. 1 on Billboard Global  Charts

ទីភ្នាក់ងារនេះមិនត្រឹមតែបដិសេធការចោទប្រកាន់នោះទេ ប៉ុន្តែក៏បានបន្តវិធានការប្រឆាំងផ្លូវច្បាប់ផងដែរ។ ផលិតកម្ម EDAM Entertainment បាននិយាយកាលពីថ្ងៃទី៧ សីហា ថាការចោទប្រកាន់ខ្វះហេតុផលផ្លូវច្បាប់យើងកំពុងរង់ចាំការចាត់ចែងរបស់ភ្នាក់ងារស៊ើបអង្កេត៕

រោងចក្រសុីម៉ងត៍តម្លៃជិត៣០០លានដុល្លារ នឹងលេចរូបរាងនៅខេត្តកំពង់ស្ពឺ

0

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ នៅក្នុងខេត្តកំពង់ស្ពឺ។

រោងចក្រសុីម៉ងត៍ នេះមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។ក្រៅពីគម្រោងរោងចក្រស៊ីម៉ងត៍នេះ ក៏មានគម្រោងរោងចក្រផលិតស៊ីម៉ងត៍មួយទៀតផងដែរ របស់ក្រុមហ៊ុន Donfang Junma Cement Co., LTD ដែលនឹងសាងសង់រោងចក្ររបស់ខ្លួន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចយល់ព្រមកាលពីខែមិថុនា។

គួរបញ្ជាក់ផងដែរថា រោងចក្រស៊ីម៉ងត៍ ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន៖
• រោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី
• រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង
• រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន
• រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត
• ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត

 

៧ វិធីបំបាត់ការឈឺខ្នងឬឈឺពោះពេលមករដូវ

0

ការឈឺខ្នងឬឈឺពោះអំឡុងពេលមករដូវគឺជារោគសញ្ញាទូទៅចំពោះស្ត្រីគ្រប់រូប ដែលវាបណ្តាលមកពីការកន្ត្រាក់ស្បូនដើម្បីបញ្ចេញឈាមរដូវ ជាលទ្ធផលវានឹងធ្វើឱ្យសាច់ដុំខ្នងនិងពោះមានការឈឺចុកចាប់។ ដូច្នេះហើយដើម្បីបំបាត់ការឈឺខ្នងឬឈឺពោះពេលមករដូវ អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖

១.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់ជួយឱ្យរាងកាយរបស់អ្នកប្រសើរឡើងវិញ និងជួយកាត់បន្ថយការឈឺខ្នងឬឈឺពោះឱ្យធូរស្រាល។

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់អាចជួយបំបាត់ការឈឺខ្នង និងឈឺពោះ ដោយសារតែទឹកជួយរំអិលសន្លាក់ និងសាច់ដុំ ធ្វើឱ្យសាច់ដុំដំណើរការកាន់តែប្រសើរ។

៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់នឹងជួយពង្រឹងសាច់ដុំរបស់អ្នក ជួយកាត់បន្ថយការឈឺខ្នង និងឈឺពោះ។Positions to Help Period Cramps: Yoga, Sleep & Sitting Positions

៤.ជៀសវាងការលើករបស់ធ្ងន់៖ ការលើករបស់ធ្ងន់ៗនឹងធ្វើឱ្យសាច់ដុំខ្នងរបស់អ្នកធ្វើការកាន់តែខ្លាំង នាំឱ្យឈឺខ្នងនិងឈឺពោះកាន់តែច្រើន។

៥.ងូតទឹកក្តៅឧណ្ហៗ៖ ការងូតទឹកក្តៅអាចជួយបន្ធូរសាច់ដុំ និងបំបាត់ការឈឺខ្នងឬឈឺពោះ។

៦.លេបថ្នាំបំបាត់ការឈឺចាប់៖ ប្រសិនបើការឈឺឆ្អឹងខ្នងឬឈឺពោះធ្ងន់ធ្ងរ ថ្នាំបំបាត់ការឈឺចាប់ដូចជា ibuprofen ឬប៉ារ៉ាសេតាមុលអាចជួយបាន។

៧.ប្រើខ្នើយ៖ ការប្រើខ្នើយ កល់ខ្នងក្បាលនឹងជួយទ្រទម្ងន់តំបន់ពោះ កាត់បន្ថយការឈឺខ្នង៕Treat Severe Lower Back Pain During Periods and Menstrual Cramps
ប្រភព៖sanook

BLACKPINK ក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេប្រគំតន្ត្រីក្នុងកីឡដ្ឋានជាតិ Gocheok Dome ដ៏ល្បីរបស់កូរ៉េ

0

នៅថ្ងៃទី២៤ ខែសីហា ប្រភពពីផលិតកម្ម YG Entertainment បានចែករំលែកថា “ព្រឹត្តិការណ៍ ‘BORN PINK Finale in Seoul’ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែកញ្ញា នៅកីឡដ្ឋានជាតិ Gocheok Sky Dome ក្នុងសង្កាត់ Gocheok ក្នុងទីក្រុងសេអ៊ូល។ ថ្ងៃទីពីរនៃការប្រគំតន្ត្រីក៏នឹងអាចទស្សនាតាមអ៊ីនធឺណិតផងដែរ ខណៈការដណ្តើមយកកីឡដ្ឋានប្រគំតន្ត្រីក្នុងផ្ទះដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ២៥,០០០នាក់ BLACKPINK នឹងបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាតារាស្រី K-pop ដំបូងគេដែលអាចរៀបចំការប្រគំតន្ត្រីនៅកីឡដ្ឋានជាតិរបស់កូរ៉េនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJmIoqKyCVLHPpcBbG8sfOrHLRgNKO6FAvcD70sryZ6ogcW6NwUe2vQ3w0lpc3hCJA8VUCQ_6dU-Tbx-RGcqjjJI7qReBYIU4kWPJ7kau-WIEtIXcNVn1NaEPhqYzI7fH27wq9OHFPlnhOdOaHNybLCw0s7of6VaPWFnafVfOGZxaJBCUzPLULIELLDaU/s1566/370490859_691433533004907_7508971830900547363_n.jpg

ប្រភពពីផលិតកម្ម YG Entertainment បានចែករំលែកថា«យើងបានបង្កើនទំហំដើម្បីតបស្នងនូវក្តីស្រលាញ់របស់អ្នកគាំទ្រសម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់ពួកគេ និងចំណាយពេលជាមួយទស្សនិកជនកាន់តែច្រើនដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយដែល BLACKPINK នឹងជួបជុំជាមួយអ្នកគាំទ្រក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលប្រហែលមួយឆ្នាំពួកគេនឹងបង្ហាញពីការសម្តែងដ៏អស្ចារ្យបំផុត»។From Baseball to KPOP Concerts, 'Gocheok Skydome' Sees Breakthrough of 3.32 Million Spectators in 3 Years Since Opening | HaB Korea.net

អស់រយៈពេល ១១ ខែកន្លងមកនេះ សម្រាប់ដំណើរទេសចរណ៍ពិភពលោកការប្រគំតន្រ្តីរបស់ពួកគេនៅក្នុងទីក្រុងចំនួន៣៤ នៃ២៤ប្រទេស រួមទាំងអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី អូសេអានី មជ្ឈិមបូព៌ា និងជាច្រើនទៀត។ ការប្រគំតន្រ្តី BORN PINK នេះបានបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់ពួកគេនិងអ្នកគាំទ្រ ខណៈនឹងបញ្ចប់ការប្រគំតន្រ្តីនៅលើទឹកដីកូរ៉េផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOVcSgBTyLj8W8PRAMVwpJ0F9fXAPX0eLFAnlBluATMusg504whbnuxwOlozPEPRx7WcJUgq7Pc20BcZsCN-OvvF3aS7DYy1ZD6hnUQrFHOQu2xtLVtjDh4St2IK9tC6o6qxGNVRE0LoWDxjN7P-hUMpBT0xl3_xEjmtOi5KYkT4XIvVgkK1jWbFEq8Do/s1024/%E1%9F%A1%20(9).jpg

ទន្ទឹមនឹងមានការប្រគំតន្រ្តីនៅប្រទេសកូរ៉េនៅខែកញ្ញា រួមទាំងថ្ងៃគម្រប់ខួប៧ឆ្នាំសមាជិក BLACKPINK បាននិយាយ BLACKPINK Forever ដូច្នេះធ្វើឱ្យមានការលើកឡើងថាកុងត្រាបន្តរបស់ក្រុមចម្រៀងនេះជាមួយYG កាន់តែហុចសញ្ញាវិជ្ជមានចំពោះពួកគេទាំងសងខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzKnF4O9t4vIIv68gyWktE7pcMjlLv5zaVSL3jr7N7WmM3YGM-kjutYW7pRaqe5vbkhu2jxj0OLdyOnxduaZrQkCuzZb3rdEfA7gNWwWIgrdtg3A_CnUPkqKhRfwwPMbN09xDSjNpKjfh9ntXA8TjAwJc5ooupTKbxqiq6_XCakI4_WqR15uu3paDWWPA/s1638/367441314_229094760122109_6154016725543423962_n.jpg

គួរបញ្ជាក់ផងដែរថា Gocheok Sky Dome គឺជាកីឡដ្ឋានដ៏ធំទូលាយ និងល្បីល្បាញ របស់កូរ៉េខាងត្បូង លើសពីនេះវាក៏ត្រូវបានប្រកាសផងដែរថា កន្លែងនេះនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកពិភពលោក League of Legends ឆ្នាំ ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBYWORAyFhMvckwX0xTu1Qre2JFRfia8RUz3npR_-EyXFQYQJZB6O9wTBdpC6YxNYDbA4qgs44FJ4at8RK3f1Vpa4-PXDlKbuacjMCs8P8vlUqozcKlikPCmjkZyr7YKsjdwC9NFHuKTSAUR7cr9yIgJLSc8kMw86hpLBPWPr7WwNvrKP05yfeRmcwHU/s1080/370522997_691433563004904_2093690006947989251_n.jpg

ចម្ការផ្កាឈូករ័ត្ននៅប្រទេសស្កុតឡែនបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសស្កុតឡែន ៖ លោក ក្រូហ្វតនែវិន បានប្រែក្លាយផ្ទៃដីប្រមាណជិត៣៣រ៉ៃ ដែលមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃប្រទេសស្កុតឡែន ឱ្យក្លាយជាចម្ការផ្កាឈូករ័ត្នពណ៌លឿងរីកយ៉ាងស្រស់បំព្រង ប៉ុន្តែគ្មានអ្នកណាជឿថា នៅទីនេះមានចម្ការផ្កាឈូករ័ត្នដ៏ធំបែបនេះទេ ។ បច្ចុប្បន្ន លោក ក្រូហ្វតនែវិន ធ្វើការងារផ្នែកអាជីវកម្មបសុសត្វ ដែលបន្តតំណែងពីឪពុក-ម្តាយរបស់លោក ។90 Beautiful Sunflower Fields in the UK - 2022

លោក ក្រូហ្វតនែវិន ក៏មិននឹកស្មានថា ផ្កាឈូករ័ត្នដែលលោកបានដាំលេងៗនៅជុំវិញកសិដ្ឋានកាលពី៣ឆ្នាំមុននោះក្លាយជាទីកន្លែងទេសចរណ៍មួយដ៏ល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់មកកម្សាន្តទេ ។ អាកាសធាតុត្រជាក់នៅប្រទេសស្កុតឡែន ស្ទើរតែមិនអំណោយផលដល់ការដាំដុះផ្កាឈូករ័ត្នទេ ។ ការដាំលើកដំបូងឃើញថា ផ្កាឈូករ័ត្នបានដុះលូតលាស់ និងរីកស្គុះស្គាយពេញដើម ដូច្នេះ លោក ក្រូហ្វតនែវិន ក៏បានពង្រីកផ្ទៃដីដាំបន្ថែមទៀតជាបន្តបន្ទាប់ រហូតដល់មានផ្ទៃដីជិតស្មើ៣៣រ៉ៃ និងមានផ្កាឈូករ័ត្នជាង២សែន៥ម៉ឺនដើម ។Beautiful sea of yellow in Perthshire captured in stunning drone images -  Daily Record

ក្រៅពីនេះ លោក ក្រូហ្វតនែវិន ក៏បានបង្កើតទីកន្លែងដាំដុះឱ្យមានរូបរាងខុសៗគ្នាផងដែរ ។ ជាក់ស្តែង កាលពីឆ្នាំ២០២២ លោកបានដាំផ្កាឈូករ័ត្នមានរាងជាផែនទីប្រទេសស្កុតឡែនដ៏ធំមួយ ហើយនៅឆ្នាំ២០២៣ លោកបានដាំផ្កាឈូករ័ត្នឱ្យមានរូបរាងជាផ្លូវដើរខ្វាត់ខ្វែង ។ បើគេក្រឡេកមើលរូបភាពថតពីលើអាកាស វាបានក្លាយជាចម្ការផ្កាឈូករ័ត្នពណ៌លឿងដ៏ស្រស់ស្អាត និងទាក់ទាញភ្នែកយ៉ាងខ្លាំង ។

នៅពេលដើមផ្កាឈូករ័ត្នធំ គឺវានឹងមានកម្ពស់ប្រមាណ២ម៉ែត្រ ហើយលោក ក្រូហ្វតនែវិន តែងថតចម្ការផ្កាឈូករ័ត្នបង្ហោះក្នុងយូធូបជានិច្ច ដើម្បីទាក់ទាញអ្នកទស្សនាមកកម្សាន្តនៅចម្ការរបស់លោក ដែលលោកបានដាក់ឈ្មោះថា «GLOAGBURN» ។ លោកនិយាយថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅចម្ការរបស់លោកជាហូរហែ មុនពេលវាជ្រុះស្វិតក្នុងរយៈពេល៤សប្តាហ៍ ។Don't Miss This Years Bloom At The Sunflower Farm Near Toronto -

អ្នកមកលេងនៅចម្ការផ្កាឈូករ័ត្ន ពួកគេចូលចិត្តដើរនៅតាមផ្លូវខ្វាត់ខ្វែងនេះ ព្រមទាំងថតរូបជាមួយផ្កាឈូករ័ត្នផងដែរ ហើយបើពួកគេចង់ដើរពេញចម្ការទាំងអស់ គឺត្រូវចំណាយពេលចាប់ពីកន្លះម៉ោង ទៅ១ម៉ោង ។ រីឯកុមារវិញសប្បាយរីករាយនឹងការរត់នៅតាមផ្លូវតូចៗក្នុងចម្ការនេះ ដែលម្ចាស់ចម្ការបានរៀបចំឡើងយ៉ាងពិសេសសម្រាប់កុមារ ។ សម្រាប់តម្លៃចូលទស្សនាចម្ការផ្កាឈូករ័ត្ន «GLOAGBURN» របស់លោក ក្រូហ្វតនែវិន គឺមនុស្សចាស់ត្រូវចំណាយប្រាក់ចំនួប៥ផោនក្នុងម្នាក់ រីឯកុមារមានអាយុក្រោម១២ឆ្នាំ អាចចូលកម្សាន្តដោយមិនគិតថ្លៃ ៕ ប្រភព ៖ World Pulse

Barbie បានក្លាយជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣

0

បរទេស៖ ក្នុងឆ្នាំ ២០២៣ នេះ Barbie បានក្លាយជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងទីផ្សារសហរដ្ឋអាមេរិកដែលវ៉ាដាច់ Super Mario Bros។

យោងតាមគេហទំព័រ Deadline Hollywood បានឱ្យដឹងថា Barbie ចំណាយពេលត្រឹមតែ ៣៤ ថ្ងៃប៉ុណ្ណោះដើម្បីរកលុយ ខណៈដែល Super Mario Bros ចំណាយពេល ១៣៨ ថ្ងៃដើម្បីរកលុយ។ ភាពយន្ត Barbie នេះរកចំណូលបាន ៥៧៥.៤ លានដុល្លារនៅសហរដ្ឋអាមេរិក ចាប់ពីការចេញផ្សាយដល់ថ្ងៃព្រហស្បតិ៍ ទី២៥ សីហា ខណៈដែល Super Mario Brothers រកបាន ៥៧៤.២ លានដុល្លារអាមេរិក។Everything You Need to Know About Greta Gerwig's 'Barbie' | Vogue

Barbie មិនត្រឹមតែក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះទេភាពយន្តនេះក៏បានបំបែកឯតទគ្គកម្មជាច្រើនផងដែរ រួមទាំងជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៣ ដោយរកបាន ១៥៥ លានដុល្លារ និងជារឿងដែលរកចំណូលបានច្រើនបំផុតសម្រាប់ភាពយន្តដែលដឹកនាំដោយស្ត្រី។Barbie (2023) - IMDb

Barbie ក៏ជាភាពយន្តរកចំណូលបានច្រើនជាងគេរបស់ Warner Bros. Discovery ដែលលើសពី The Dark Knight ដែលបានចេញក្នុងឆ្នាំ ២០០៨ ផងដែរ។ សប្ដាហ៍មុន Barbie រកចំណូលបានជាង ១.២ ពាន់លានដុល្លារក្នុងការចេញផ្សាយទូទាំងពិភពលោក បន្ទាប់ពីទទួលបាន ១ ពាន់លានដុល្លារកាលពីបីសប្តាហ៍មុន៕

លីម តិចម៉េង មានឆន្ទៈខ្ពស់មិនផ្សព្វផ្សាយល្បែងអនឡាញមួយជីវិត មិនដើម្បីបាយ៣ពេលបំផ្លាញគុណធម៌

0

តារាចម្រៀងពន្លកថ្មី លីម តិចម៉េង កំពុងធ្វើឱ្យមហាជនកោតសរសើរពីឆន្ទៈមោះមុតរបស់លោកយ៉ាងខ្លាំងក្រោយបានប្រកាសជាសាធារណៈថាក្នុងមួយជីវិតរបស់លោកមិនផ្សព្វផ្សាយល្បែងស៊ីសងអនឡាញឡើយព្រោះលោកមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលគំរូ។ មិនត្រឹមតែប៉ុណ្ណោះ តិចម៉េង បាននិយាយទៀតថា «លុយ» អ្នកណាក៏ចង់បានដែរតែ ដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៌មនុស្សម្នាក់ៗឡើយ។May be an image of 1 person, bangs and grass

ទន្ទឹមនឹងមានតារាមួយចំនួនធំសម្រេចចិត្តផ្សព្វផ្សាយលែ្បងស៊ីសងអនឡាញព្រោងព្រាតទោះបីជាមហាជនសម្តែងការមិនពេញចិត្តក្តី។ ក្នុងនោះគេក៏សង្កេតថាតារាមួយចំនួនតូចក៏បានប្រកាសមិនផ្សព្វផ្សាយដូចគ្នាដូចជាតារាសម្តែងជើងចាស់ សាវិន ហ្វីលីព តារាពហុជំនាញ ខាត់ សុឃីម និងតារាចម្រៀង វេហាស៍ ជាដើម។ មួយក្នុងចំណោមតារាមិនផ្សព្វផ្សាយល្បែងនេះ ក៏មានកំលោះតូច លីម តិចម៉េង ផងដែរចេញមកប្រកាសជាសាធារណៈ ដាច់ខាតមិនទទួលផ្សព្វផ្សាយឡើយ។May be an image of 1 person and cloud

នៅយប់ថ្ងៃទី២៤ ខែសីហា តាមរយៈខ្លឹមសារនៅលើបណ្តាញសង្គមហ្វេលកប៊ុក លីម តិចម៉េង រៀបរាប់យ៉ាងដូច្នេះថា «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលគំរូ និង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់ មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ និង ម្ចាស់ល្បែងស៊ីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់ឱ្យបងប្អូនទូទាំងប្រទេសយល់ថា គុណធម៌ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស»។No photo description available.

ម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» បន្ថែមទៀតថា «លុយ ការងារ អ្នកណាក៏ចង់បានដែរតែគ្រប់យ៉ាងគ្រាន់តែដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៌មនុស្សម្នាក់ៗបានទេ»។

ក្រោយពីប្រកាសគោលជំហរយ៉ាងរឹងមាំដូចនេះមហាជនពោលសរសើរតារាចម្រៀងរូបនេះមិនដាច់ពីមាត់ដែលមានឆន្ទៈមោះមុតមិនព្រមទទួលផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញនេះ ខុសពីតារាៗមួយចំនួនធំដែលទទួលផ្សព្វផ្សាយ៕

 

ប៉ាគីស្ថានជួយសង្គ្រោះមនុស្សចេញពីកន្ត្រកខ្សែកាបដោយជោគជ័យ

0

ប្រទេសប៉ាគីស្ថាន ៖ អាជ្ញាធរប្រទេសប៉ាគីស្ថានបានជួយរំដោះកូនសិស្ស៦នាក់ និងគ្រូបង្រៀន២នាក់ទៀតចេញពីកន្ត្រកខ្សែកាបដោយសុវត្ថិភាព ក្រោយពីពួកគេបានជាប់ក្នុងកន្ត្រកនេះនៅកណ្តាលជ្រលងភ្នំអស់រយៈពេល១៤ម៉ោង ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Anwar ul Haq Kakar បានបង្ហោះសារមួយក្នុងបណ្តាញសង្គមបង្ហាញពីការត្រេកអរ ដែលអាជ្ញាធរអាចជួយសង្គ្រោះជីវិតមនុស្សទាំងអស់ ។How the Pakistan Cable Car Passengers Were All Rescued Safely - The New  York Times

ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីកូនសិស្សចំនួន៦នាក់មានអាយុចាប់ពី១០ឆ្នាំ ទៅ១៥ឆ្នាំ និងគ្រូបង្រៀន២នាក់ទៀតបានធ្វើដំណើរតាមកន្ត្រកខ្សែកាបទៅកាន់សាលារៀននៅលើភ្នំ ដែលស្ថិតនៅភាគឦសានប្រទេសប៉ាគីស្ថាន ។ ប៉ុន្តែកន្ត្រកខ្សែកាបមិនដំណើរការ និងឈប់ស្ងៀមមួយកន្លែង ដែលវាមានកម្ពស់ពីជ្រលងភ្នំប្រមាណ២៧៤ម៉ែត្រ ។Pakistan cable car: All 8 people rescued from stranded cable car after 14  hour ordeal | CNN

កងទ័ព និងអ្នកជំនាញបានជួយសង្គ្រោះគ្រូបង្រៀន និងកូនសិស្សដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ប៉ុន្តែមានឧបសគ្គដោយសារខ្យល់ខ្លាំងពេក ។ ក្នុងអំឡុងពេលជួយសង្គ្រោះនោះ មានកូនសិស្ស២នាក់ដួលសន្លប់ ខណៈកូនសិស្សខ្លះទៀតក្អួត និងមានជំងឺបេះដូង ។ រយៈពេលជាច្រើនម៉ោងក្រោយមក អាជ្ញាធរក៏អាចជួយសង្គ្រោះមនុស្សជាប់ក្នុងកន្ត្រកខ្សែកាបទាំងអស់ ។ លោក Sahib Khan បានក្លាយជាវីរបុរសក្នុងការជួយសង្គ្រោះលើកនេះ ដោយសារលោកធ្វើការនៅក្រុមហ៊ុនដែលមានជំនាញយកសា.កស.ពចេញពីទន្លេ និងជ្រលងភ្នំ ។ ដូច្នេះ លោកក៏បានស្ម័គ្រចិត្តជួយសង្គ្រោះអ្នកជាប់ក្នុងកន្ត្រកខ្សែកាប ។Cable car rescue in Pakistan: Families of stranded students cry tears of  joy after 'extremely difficult' rescue | The Independent

គេសង្កេតឃើញនៅបរិវេណកន្លែងកើតហេតុ មានក្រុមគ្រួសារ និងអ្នកស្រុកប្រមាណ៥០០នាក់បានមកឈរមើលភារកិច្ចជួយសង្គ្រោះរបស់ភ្នាក់ងារជំនាញដោយការបារម្ភ ។ ចំណែកពលរដ្ឋខ្លះទៀតបានសុំពរពីព្រះជាបន្តបន្ទាប់ រហូតដល់ភ្នាក់ងារសង្គ្រោះអាចជួយជីវិតមនុស្សចុងក្រោយដោយជោគជ័យ ៕ ប្រភព ៖ Nation World

ខ្សាច់សក្បុស ទឹកថ្លាឆ្វង់ ជាមួយនឹងធម្មជាតិបៃតងខ្ចី មាននៅឆ្នេរមួយនេះ

0

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យានសមុទ្រកោះរុង ស្ថិតក្នុងខេត្តព្រះសីហនុ៕ ដើម្បីទៅដល់ឆ្នេរនេះបាន ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមអូប័រចេញពីកំពុងផែក្រុងព្រះសីហនុ សំដៅមករកដែនកោះដែនបណ្តែតខ្លួនលើផ្ទៃសាគរ ដោយប្រើពេលប្រមាណជា ១ម៉ោង ២០នាទី នោះយើងនឹងមកដល់ឆ្នេរដ៏ស្រស់ស្អាតនេះ។

ឆ្នេរឋានសួគ៌ មានប្រវែងប្រមាណជា ១២០០ម៉ែត្រ លាតសន្ធឹងបែកខាងលិច ឈាងខាងជើងនៃឧទ្យានសមុទ្រកោះរុង។ សក្តានុពលធម្មជាតិនៃលើឆ្នេរ មួយនេះពិតជាគួរអោយស្ងោចសរសើរ។ ក្រៅពីឆ្នេរខ្សាច់សក្បុសហើយ អ្វីដែលភ្ញៀវទេសចរណ៍មិនគួរំលងនោះគឹការជិះកាយ៉ាក់គយគន់ទេសភាពតាមដងព្រែក ដែលមានទឹកថ្លាឆ្វង់មើលធ្លុះដល់បាត។

គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ហិចតា នៃឧទ្យានជាតិសមុទ្រដ៏ធំមួយនេះ រីសតរបស់ក្រុមហ៊ុនឯងជនក៏បានលេចរូបរាងឡើង។ សក្តានុពលទេសចរណ៍នៅទីនេះ ពិតជាសាកសមសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ និងមិត្តភក្តិ ហើយជាពិសេសសម្រាប់ដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ៕