Home Blog Page 1509

ពិតទេ! អនុរដ្ឋលេខាធិការក្រសួងកសិកម្មម្នាក់ រត់ការធ្វើប្លង់ដីឱ្យគេ បែរជាដាក់ជាកម្មសិទ្ធខ្លួនឯងទៅវិញ?

0

ថ្មីៗនេះ លោក សៅ វណ្ណសិរីវុធ ដែលគេស្គាល់ថាជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងការរត់ការធ្វើប្លង់ដីឱ្យគេ តែបែរជាដាក់ជាកម្មសិទ្ធខ្លួនឯងទៅវិញ។

បើយោងតាមវីដេអូដែលបានបែកធ្លាយ បានឱ្យដឹងថា៖”អ្នកស្រី អាន សូនីតា ដែលពឹងពាក់អោយ លោក សៅ វណ្ណសិរីវុធ រត់ការប្លង់ដី បែរជាលួចសុីដាច់ប្លង់ យកធ្វើជាកម្មសិទ្ឌផ្ទាល់ខ្លួន ហើយអ្នកស្រី អាន សូនីតា បានសុំជួប និងទាយកឯកសារប្លង់ដីច្បាប់ដើមមកវិញ ស្រាប់តែលោកអនុរដ្ឋលេខាធិការ មិននិយាយអ្វីនោះទេ ដោយប្រឹងគេចមុខរត់យករួចខ្លួនតែម្តង”។

ពាក់ព័ន្ធនឹងករណីនេះ ហាក់មិនទាន់ឃើញមានចំណាត់ការនៅឡើយនោះទេ ពីសមត្ថកិច្ច ដូច្នេះយើងមានតែតាមដានជាបន្តទៀត៕

ក្រុមនិស្សិតប្លាស្ទិច ស្ទើរតែមិនជឿថាខ្លួនអាចទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ

0

ពាក្យចាស់ពោលថា «ធ្វើល្អទទួលបានផលល្អ» មិនខុសនោះទេ ជាក់ស្តែងទង្វើល្អៗរបស់ក្រុមនិស្សិតបា្លស្ទិចដែលតែងតែគិតគូរពីបរិស្ថានចូលរួមប្រមូលសំរាមនៅតាមប្រឡាយនានានៅទីក្រុងភ្នំពេញពេលនេះត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MxtBJ1HbG51F9fYa23Jph08LiftpjEtdQ9MTzH46QiNPzS7so9kQwexMRNhBPPTNjTwdWjvXsXQNcZqKG1E6fLYdehr_Gk_33FIbXJ3dpLgKXaTB4nWJwT_B5uLRSuTVW6iw-w4TI0f_8OqVEICdD_gtgxzFoXLXI0kSo9bi-m43azgC6PZ6TKUvlzE/s2048/369349510_269867009154760_7448085123643095089_n.jpg

លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក ត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយ ក្រសួងបរិស្ថាន (The 2nd ASEAN Youth co-Champions Award Junior) ដែលបានរៀបចំឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែសីហា។ពានរង្វាន់នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nOz8OqBP3PPnp2JrFea9MmHhCZeuEMfg_E87_bZPozK12SGrB4iAjmR_XfSIMxSpJTo7ZqFUpwqMWOWxk4KdXoPGtQK64A7Qag_2RXf3Qg8omaXSlmntbzmCqTJisRQWNwH0UjfuIaSa1xxSw4z_kI5N3Du1QBLPM7SZnhndHpMNGf1Ku2p19SD9zg0/s1280/369844034_269866965821431_5779815452856402673_n.jpg

ទន្ទឹមនឹងទទួលបានពានរង្វាន់នេះ ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពានរង្វាន់នេះគឺមិនមែនកើតចេញពីលោកម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មភាពក្នុងកិច្ចការពារបរិស្ថានជាមួយនិស្សិតប្លាស្ទិចនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuathOSqStgbbEVWBLueZ7v0K8J-TWCEr3zhEX4V2g_f2QQI1nC8P9lp0Q1_ifsEUSXyOHDrkHALXWcs0SV47_jjHxjRmqNotQ1r0nW9GuIeHDpZJQ59bI7LLIpsSGi7Hb8CiXhvrrtvJBB_spCwVfY54oLUcsJZ2pvHA4-02cz1_GaL-k-P-ltLAxxg/s2048/369379688_269866925821435_6000038612170637330_n.jpg

បន្ទាប់ពីទទួលបានពានរង្វាន់នេះប្រជាពលរដ្ឋបានចូលរួមអបអរសាទរលោកយ៉ាងច្រើន ព្រោះក្រុមរបស់លោកគឺជាធនធានល្អសម្រាប់សង្គមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គមមិនខ្លាចពីភាពនឿយហត់ចុះទឹកស្អុយយ៉ាងណានៅតែមិនរាថយ។ មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនទេ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរទៅដល់លោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuvHfiCYFL68r6GnQIhi8HBGaWO97fBJzVjtBEsDjoRicf9X2HUT0T6Mof3J8j44NLf1Qc-KuOhPlwo-qtjwkS6PSsJJMPHUqHm-ZslqVWNasa3BKy5mgrRU38Af1y7I66wNuDscL4rcxiECjP0fWzDvksiem1reNFBkwWsM7HhZPAkWuDh1u6aNQZVc/s960/369931689_269863719155089_6151180296904427021_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJWRSGFsLeo8lP_0DbnEgYTpy1QIm8NaFk0yLS5ZbsYSzxkATfF1Er_T1QhQxHyadDUUaqtc3OQ5odebSl_eHLKlo4JWz5mPSTguc0JOhBv_Pbnh4v7wl6darqAnIUD6e-4-pfyYfmfTwyvLkJe9MilZPjSGh_lUbXRjayAf_tP7QxRKwd8kri0rDOQg/s1349/370536381_630483165879535_3192224741458533581_n.jpg

 

៤ យ៉ាងដែលប្រុសៗត្រូវដឹងពេលណាត់ជួបមនុស្សស្រី

0

មនុស្សប្រុសគ្រប់រូបត្រូវដឹង មិនមែនមនុស្សស្រីទាំងអស់សុទ្ធតែផ្តល់ឱកាសក្នុងការណាត់ជួបជាមួយអ្នករហូតនោះទេ ដូច្នេះដើម្បីកុំឱ្យឱកាសនេះខកខានអត់ប្រយោជន៍អ្នកគប្បីដឹងពីរបៀបខ្លះៗដូចខាងក្រោម ដើម្បីឱ្យដៃគូរបស់អ្នកមានចិត្តមកលើអ្នកវិញ។

១.ការស្លៀកពាក់ឱ្យសមរម្យ៖ ការស្លៀកពាក់គឺជារឿងសំខាន់ដើម្បីទាក់ទាញមនុស្សស្រី អ្នកគួរស្លៀកសម្លៀកបំពាក់ដែលមើលទៅស្អាត មិនចាំបាច់ថ្លៃពេកទេ។ ប៉ុន្តែត្រូវរៀបចំវាឱ្យស្អាត និងថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងពីស្ទីលផ្ទាល់ខ្លួនរបស់អ្នក លាយឡំជាមួយភាពកក់ក្តៅ និងមនោសញ្ចេតនាបន្តិច នឹងធ្វើឱ្យនាងចាប់អារម្មណ៍ជាមួយនឹងភាពទាក់ទាញរបស់អ្នកតាំងពីបានឃើញលើកដំបូង។What to Wear On a First Date? - Best First Casual Date Outfits For Men

២.កុំលូកលាន់រាងកាយ៖ អ្នកត្រូវធ្វើជាសុភាពបុរស ព្រោះមនុស្សស្រីភាគច្រើនចូលចិត្តបុរសដែលចេះគោរពនិងឱ្យតម្លៃនាង កាលដែលអ្នកបង្ហាញអាកប្បកិរិយាមិនល្អទៅលើដៃគូររបស់អ្នកដូចជា ចង់ប៉ះដៃ ចង់អោប ឬអង្គុយជិត វាអាចធ្វើឱ្យនាងគិតថាអ្នកជាមនុស្សគ្រោះថ្នាក់បំផុត។20 Date Ideas Where You Can Talk And Get To Know Someone | Marilyn  Sutherland | YourTango

៣.កុំទៅយឺត៖ កាលដែលអ្នកណាត់ជួបនរណាម្នាក់ហើយទៅយឺតជាងដៃគូរបស់អ្នក ច្បាស់ណាស់នារីភាគច្រើនប្រាកដជាមិនសូវមានអារម្មណ៍មកលើអ្នកនោះទេ ដូច្នេះនៅថ្ងៃណាត់ជួបដំបូងអ្នកគួរតែមានទំនួលខុសត្រូវ និងគោរពពេលវេលាឱ្យបានល្អ។31 Best Summer Date Ideas Worthy of a Nicholas Sparks Novel

៤.រៀបពាក្យនិយាយឱ្យបានត្រឹមត្រូវ៖ មនុស្សប្រុសត្រូវដឹងការនិយាយគឺសំខាន់ខ្លាំងណាស់ក្នុងទំនាក់ទំនងនៃការណាត់ជួប កាលដែលអ្នកមិនសូវចេះនិយាយ អាចធ្វើឱ្យដៃគូរបស់អ្នកមិនចាប់អារម្មណ៍ ប៉ុន្តែបើនិយាយច្រើនពេក អាចធ្វើឱ្យនាងធុញ ដូច្នេះអ្នកត្រូវនិយាយមួយៗ និងស្តាប់ដៃគូរបស់អ្នកដោយយកចិត្តទុកដាក់បំផុត ទើបឱកាសនេះក្លាយជាពេលវេលាដ៏ល្អសម្រាប់អ្នកនិងដៃគូរបស់អ្នក៕
ប្រភព៖sanook

ពលរដ្ឋចិនទិញអំបិលស្តុកទុក ខណៈជប៉ុនបង្ហូរទឹកកខ្វក់ចូលសមុទ្រ

0

ប្រទេសចិន ៖ ការចាប់ផ្តើមបង្ហូរទឹកលាយជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុន បានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភ ហើយមនុស្សមួយចំនួនមិនហ៊ានបរិភោគស៊ូស៊ី និងអាហារសមុទ្រនាំចូលពីជប៉ុនទេ ។ ចំណែកពលរដ្ឋចិនវិញនាំគ្នាទិញអំបិលស្តុកទុក ដោយសារបារម្ភនឹងការបង្ហូរទឹកកខ្វក់នេះធ្វើឱ្យប៉ះពាល់ដល់ការផលិតអំបិល ។

អាជ្ញាធរជប៉ុនបានបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមានលាយឡំជាមួយជាតិវិទ្យុសកម្មចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតាមការកំណត់ ។ គេសង្កេតឃើញថា មិនត្រឹមតែប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេដែលបានតវ៉ា ប៉ុន្តែពលរដ្ឋជប៉ុនជាច្រើននាក់ក៏បាននាំគ្នាតវ៉ាប្រឆាំងនឹងការបង្ហូរទឹកកខ្វក់ចូលសមុទ្រដូចគ្នាដែរ ។ ប្រទេសជប៉ុនបានចាប់ផ្តើមគម្រោងបង្ហូរទឹកចេញពីរោងចក្រក្នុងបរិមាណជាង១,៣៤លានតោន ដែលទឹកទាំងនេះត្រូវបានគេរក្សាទុកនៅក្នុងអាងទឹកប្រមាណ១.០០០ ចូលទៅក្នុងសមុទ្រ ស្របពេលមានការជំទាស់ពីប្រទេសជាច្រើន បើទោះជាផ្នែកថាមពលបរមាណូអន្តរជាតិនឹងអនុម័តផែនការបង្ហូរទឹកក្តី ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ហើយពលរដ្ឋចិនជាច្រើននាក់នាំគ្នាទិញអំបិលស្តុកទុក មុនពេលជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យក្រុមហ៊ុនផលិតអំបិលបញ្ជាក់ថា អំបិលផលិតពីទឹកសមុទ្រនេះគ្មានលាយឡំជាតិវិទ្យុសកម្មទេ ។ ចំណែកអ្នកជំនាញបានបារម្ភពីផលប៉ះពាល់បរិស្ថាន ដោយសារការបង្ហូរទឹកកខ្វក់ ។

លោក Nubel Cisneros អ្នកឧតុនិយមវិទ្យា លើកឡើងថា ៖ «ខ្ញុំគិតថា នេះជាគ្រោះថ្នាក់របស់ពិភពលោក ដោយសារជប៉ុនបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយវាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសារធាតុកខ្វក់នេះនឹងហូរទៅកាន់ប្រទេសផ្សេងទៀត ។ ដូច្នេះ វាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងប៉ះពាល់ដល់សត្វរស់នៅក្នុងទឹក ចៀសមិនផុត» ។China urges shoppers not to hoard salt after Fukushima discharge | Reuters

ចំណែកនៅហុងកុងវិញ ពលរដ្ឋមួយចំនួនបានបង្ហាញការបារម្ភ ហើយពួកគេមិនហ៊ានបរិភោគអាហារសមុទ្រនាំចូលពីប្រទេសជប៉ុនទេ ។ នារីម្នាក់និយាយថា ៖ «ខ្ញុំមិនដឹងថា តើវាមានសុវត្ថិភាពដែរឬទេ បើខ្ញុំបរិភោគអាហារសមុទ្រជប៉ុន ។ ខ្ញុំមានកូន៣នាក់ ហើយវាកាន់តែគួរឱ្យបារម្ភខ្លាំងជាងនេះទៀត ព្រោះកូនៗរបស់ខ្ញុំចូលចិត្តញ៉ាំស៊ូស៊ី ។ ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងមុន» ។

ចំណែកពលរដ្ឋជប៉ុនវិញក៏បានតវ៉ានឹងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដូចគ្នាដែរ ។ អ្នកស្រី យ៉ូស៊ិកុ ហ្វុរ៉ាខាវ៉ា ជាអ្នកតវ៉ានិយាយថា ៖ «វាគួរឱ្យសោកសៅដែលជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ ប៉ុន្តែយើងនឹងមិនបោះបង់ការព្យាយាមទេ ។ យើងត្រូវបញ្ឈប់គម្រោងនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីកាត់បន្ថយបរិមាណទឹកដែលត្រូវបង្ហូរចូលក្នុងសមុទ្រ ហើយនេះជាហេតុផលថា ហេតុអ្វីខ្ញុំមកតវ៉ានៅពេលនេះ» ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសជប៉ុនបញ្ជាក់ថា ការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលបានច្រោះសម្អាតរួចហើយ គឺវាមានសុវត្ថិភាព ខណៈអាមេរិក និងតៃវ៉ាន់បានគាំទ្រជប៉ុន និងលើកឡើងថា ទឹកបង្ហូរចេញពីរោងចក្រនេះមានផលប៉ះពាល់តិចតួចណាស់ ៕ ប្រភព ៖ TNN World

កសិករថៃស្នើនាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយបញ្ហាប្រេង និងជីឡើងថ្លៃ

0

ប្រទេសថៃ ៖ ក្រោយពីសភាតំណាងរាស្ត្របានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃរួចមក ពលរដ្ឋថៃរស់នៅតាមខេត្តផ្សេងៗបានស្នើឱ្យនាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃ ។ លើសពីនេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលជួយគិតគូររឿងតម្លៃស្រូវ និងជីវភាពរស់នៅផងដែរ ។Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កសិករជាច្រើននាក់រស់នៅខេត្តឆៃណាត បានអំពាវនាវទៅកាន់នាយករដ្ឋមន្ត្រីថ្មីដោះស្រាយបញ្ហាចម្បងៗចំនួន៣ចំណុច ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់កសិករដោយផ្ទាល់ រួមមាន ៖

១-តម្លៃប្រេងឥន្ធនៈ ៖ ប្រេងឥន្ធនៈបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កសិករ ព្រោះកសិករត្រូវការប្រេងម៉ាស៊ូត និងប្រេងសាំងដើម្បីដាក់ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ ហើយពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីជួយគិតគូររឿងនេះជាចម្បង ។ រដ្ឋាភិបាលថ្មីគួរតែលក់ប្រេងក្នុងតម្លៃពិសេសឱ្យកសិករដែលប្រកបរបរធ្វើស្រែចម្ការ ដោយរដ្ឋាភិបាលអាចគណនាតាមចំនួនផ្ទៃដីស្រែរបស់កសិករ ។

២-តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ៖ បច្ចុប្បន្ន តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតនៅប្រទេសថៃ បានកើនឡើងជាបន្តបន្ទាប់ដោយគ្មានមូលហេតុ ។ ដូច្នេះ កសិករថៃបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងជួយកំណត់តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការចំណាយដើមទុនរបស់កសិករ ។Call for end to price fixing of fertilisersCall for end to price fixing of  fertilisers

៣-តម្លៃស្រូវ ៖ កសិករបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីថ្មីបង្កើតយន្តការ ឬគម្រោងផ្សេងៗដើម្បីធ្វើឱ្យស្រូវយ៉ាងហោចណាស់ មានតម្លៃខ្ពស់ជាង១ម៉ឺនបាតក្នុង១តោន ។ ការធ្វើឱ្យតម្លៃស្រូវឡើងថ្លៃ វាជួយឱ្យកសិករអាចរស់នៅដោយមានជីវភាពសមរម្យតាមអ្វីដែលពួកគេគួរទទួលបាន ព្រោះបើតម្លៃស្រូវធ្លាក់ចុះ នឹងធ្វើឱ្យស្ថានភាពរស់នៅរបស់កសិករធ្លាក់ក្នុងភាពក្រីក្រ ។ បើកសិករត្រូវប្រឈមនឹងភាពក្រីក្រកាន់តែយូរ ធ្វើឱ្យពួកគេបង្ខំចិត្តលក់ដីស្រែចម្ការដោះស្រាយសងបំណុល ហើយវានឹងក្លាយជាបញ្ហារបស់សង្គមដែលពិបាកដោះស្រាយ ។ ហេតុនេះ បើនាយករដ្ឋមន្ត្រីថ្មីអាចដោះស្រាយបញ្ហាទាំង៣ចំណុចនេះបាន គឺនឹងទទួលបានសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋជាមិនខាន ៕ ប្រភព ៖ Matichon

អាជ្ញាធរជាតិអប្សរា ប្រកាសឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ននៅក្នុងតំបន់អង្គរក្រោយភ្ញៀវជនជាតិថៃម្នាក់ត្រូវស្វាខាំ

0

អាជ្ញាធរជាតិអប្សរាបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បន្ទាប់ពីសត្វស្វាបានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXbz1BO7lwmyOk7xqzKFByH_rfavwNHrUInDOwe7p1y7QhsJBKJ9py52N4JIYvXxgEE8S--GlXvsfFo9km_6Bor9z4EiuYR5E7TXpxGXsN9lVMgrpdJGms_Nk9DzRglij_X3KWab__ASgTLwsf0mq2hZ9LvmgOH7WJ_YC6DpK3eNcG6PmTRKFqwwYaw34/s1280/image_2023-08-26_09-57-39.png

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVicorAReYV9Shtvw_2RtmyJyS-41UTJpypua1YW_55BIr0JRxbatKMu0Phexrqi7F_33qNNs7isOwdsbDthSiBCJnuDUkgRXF8Zw_c8u6KPeoYqZjVUS5_Rjnjof3G7QGRaozVKFqiTHj-Zy5xOjo-GdNGdnf7n72NhLU7T0EyeNGbXPq1aYtc9rPtcA/s1280/image_2023-08-26_09-57-40.png

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgifaodOh7fe-_eYORdinb1yeJ_KOtBTnvR4jsSf8ZiW96J_XU-yUR_LhzUSHhahE6ZFUnV7BUvXUlKGJcZ8xZFvZ0VwrYkao7iM58D0fxH8ZlNHZ198_MaC7yglI6iO9uA8zekg8diwHqwbuXbZ0gTd-zJ65geIkX89h5btBqpM1_yPy9geFWALTvtqdc/s1280/image_2023-08-26_09-57-40%20(2).png

ជប៉ុននឹងបាញ់បង្ហោះយានអវកាសទៅឋានព្រះច័ន្ទម្តងទៀតនៅសប្តាហ៍ក្រោយ

0

ជប៉ុន៖ យោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុនបាននិយាយថា ការបាញ់បង្ហោះនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នេះ។
បន្ទាប់ពីបរាជ័យនៅលើឋានព្រះច័ន្ទម្តងរួចហើយនៃអវកាស ispace កាលពីខែមេសា ប្រទេសជប៉ុននៅតែមិនអស់សង្ឃឹម ហើយក៏បានចាប់ផ្តើមបាញ់បង្ហោះយានអវកាសរបស់ខ្លួនជាថ្មីម្តងទៀតទៅឋានព្រះច័ន្ទនៅសប្តាហ៍ក្រោយ ដោយមានភាពជឿជាក់បំផុត។

ដូច្នេះហើយថ្មីៗនេះ ជប៉ុនបានគ្រោងទុក រ៉ុក្កែត H2-A (SLIM) ដែលជាយានចុះចតឆ្លាតវៃ នឹងរំពឹងថាទៅដល់ផ្ទៃព្រះច័ន្ទក្នុងរយៈពេល ៤-៦ ខែ។ SLIM គ្រោងនឹងបាញ់បង្ហោះទៅកាន់ទីអវកាសពី Tanegashima ភាគខាងត្បូងនៃប្រទេសជប៉ុន ជាមួយផ្កាយរណប X-Ray។ ទន្ទឹមនឹងនេះ X-Ray គឺជាផ្កាយរណបថតកាំរស្មី X ដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) អង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលត្រូវបានរចនាឡើងដើម្បីសិក្សាពីដំណើរការវិវត្តនៃសកលលោក។Japan set to shoot for the moon after Russia and India missions - The Japan  Times

SLIM ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា Moon Sniper ដោយប្រើមនុស្សយន្តខ្នាតតូចដែលមានទំហំប៉ុនបាតដៃ និងមានគោលបំណងស្វែងយល់ពីរបៀបដែលព្រះច័ន្ទបង្កើតដោយសិក្សាផ្នែកដែលលាតត្រដាងនៃអាវធំតាមច័ន្ទគតិ។ ក្រុមហ៊ុនអវកាស JAXA ក៏មានបំណងចុះចតវាក្នុងចម្ងាយ ១០០ ម៉ែត្រពីទីតាំងដែលបានកំណត់ ដែលវាតិចជាងចម្ងាយធម្មតាជាច្រើនគីឡូម៉ែត្រ។Japan Hopes to Give Moon its Best Shot in Wake of Costly JAXA Setbacksលោក Shinichiro Sakai ម្ចាស់គម្រោង SLIM បាននិយាយថា “ការបាញ់បង្ហោះយានអវកាសទៅឋានព្រះច័ន្ទនៅតែជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែទោះជាយ៉ាងណាក៏ដើម្បីធ្វើវាបាន ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ៕Japan's 'Moon Sniper' mission looks to match Indian success
ប្រភព៖vnexpress

រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីបំភ្លឺការផ្សាយរបស់លោក ផាត់ ហ៊ន ពាក់ព័ន្ធនឹងការសាងសង់ផ្លូវ

0

នៅថ្ងៃទី២៥ ខែសីហា នេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីបំភ្លឺជុំវិញករណីមានការផ្សព្វផ្សាយរបស់លោក ផាត់ ហ៊ន ដែលមហាជនស្គាល់ថាជា ពូហ៊ន ពាក់ព័ន្ធនឹងការសាងសង់ផ្លូវស្ថិតនៅស្រុករមាសហែក។

ក្នុងលិខិតនោះបានឱ្យដឹងថា «ករណីបុគ្គល ឈ្មោះ ផាត់ ហ៊ន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook ដែលមាន ឈ្មោះ KH Plus News ពាក់ព័ន្ធនឹងការសាងសង់ផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងសង្កាត់ ច្រកម្ទេស ក្រុងបាវិត ដែលអនុវត្តក្រោមគម្រោងមូលនិធិឃុំ សង្កាត់ នារយៈពេលកន្លងមក រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់បំភ្លឺដូចខាងក្រោម ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmfg0rMcY7p31Mi0XagKMYEs6s9UkkkB3L6BWYOoJ0gtnQw-LCmiFEWi-N2qyzYHpyam2K0-lHs-HmhmasQxVxySzaXKHlmH_vjcCbIi8-d5v83TPur_eOL5PlMOlT2j76-0XFtCPs10RqMOBIoC742hWaDdRTDaCQXhrBDr8pRf6xE_OioIPi_46-tjM/s591/369314460_626121852959900_581828390343459653_n.jpg

១.ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងការស្ថាបនាផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងផ្លូវនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត កំពុងតែស្ថាបនាពុំទាន់រួចរាល់ ការផ្សព្វផ្សាយរបស់បុគ្គល ឈ្មោះ ផាត់ ហ៊ន គឺធ្វើក្នុងអំឡុងពេលសាងសង់ដែលអ្នកបច្ចេកទេសមិនទាន់បានចុះត្រួតពិនិត្យ នៅឡើយ។ ក្រោយពីមានការត្រួតពិនិត្យពីអ្នកបច្ចេកទេស គឺការសាងសង់ធ្វើឡើងត្រឹមត្រូវតា លក្ខណៈបច្ចេកទេសដោយមានមេឃុំ ចៅសង្កាត់ជាម្ចាស់គម្រោង និងមានការត្រួតពិនិត្យពីមន្ត្រី បច្ចេកទេសរដ្ឋបាលខេត្ត បញ្ជាក់ថាត្រឹមត្រូវ។

២.ការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន ធ្វើក្នុងនាមជាបុគ្គលឯកជនប៉ុណ្ណោះ។ ដោយហេតុថា គេហទំព័រ ខេអេច ផ្លាស ញូស៍ (KH Plus News) របស់លោក ផាត់ ហ៊ន បាន ហួសសុពលភាពរួចហើយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយពុំទាន់មានអាជ្ញាប័ណ្ណថ្មីបន្ត។

៣.ករណីការផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមានចរិតញុះញង់ឱ្យសាធារណជនមានការរើសអើងដល់មន្ត្រីសាធារណៈ ដែលបុគ្គលរូបនេះអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBTBNsc2TvDo6Cabj8TBe2mAe92Kqx2lSjWoJkKp9QTfMxRnzDaWuiMTT2N9iXnaaR7oxcgMb2FYtlcxMQatZh5YH-5qP4-ycY4KPS3Pl2B1EdksPK6X9MdE8Dm9Ife0yXsszON9TjLPrKnPNI0XuNjITOcMP6fg_rbDy9S_olzUZvljrGKKiqoyy8j0M/s1027/369779518_626123272959758_5895217333064283899_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYibFMwL8VeBSRJGMRhZIAAjeDj7KUgeNLHmTxiHv4OHXkM9NZUWfV5iESFzGT_03Y0prU1H1Tl3_Btewv77SS83viL6CmmnsLvn_TDt4dQ2Q6A6i5lWJYAoOW5tbC7kTpPI5C7HUlN_kx0b-emaEflQGwEkGAxDtbX534e2Mmwk2-PvGAujDVf_ZTi0/s1280/370432184_626120079626744_5304038564707628769_n.jpg

ក្រោយពីក្លាយជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ក៏នឹងក្លាយជាប្រធានសហព័ន្ធកីឡាមួយនេះថែមទៀត

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៧ ជ្រើសរើសឱ្យកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិថ្មីនេះ។May be an image of 2 people

ដោយកាលពីអាណត្តិមុន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាន់តំណែងជាអនុប្រធានសហព័ន្ធបាល់ទះកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ជាប្រធាន។

នាក្នុងពិធីប្រកាសតែតាំងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានតាំងចិត្តយ៉ាងមោះមុតដឹកនាំសហព័ន្ធបាល់ទះកម្ពុជា អោយបានកាន់តែប្រសើរឡើង និងចូលខ្លួនក្នុងឆាកអន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងក្នុងស្រុក៕May be an image of 10 people, people playing voleyball and text

ន័រវេសនឹងសាងសង់របងការពារសត្វរមាំងមិនឱ្យឆ្លងព្រំដែនទៅកាន់ប្រទេសរុស្ស៊ី

0

បរទេស៖ ប្រទេសន័រវេសកំពុងសាងសង់របងឡើងវិញនៅតាមបណ្តោយព្រំដែនជាមួយរុស្ស៊ីក្នុងតំបន់អាកទិកដើម្បីការពារសត្វរមាំងពីការវង្វេងចូលទៅក្នុងប្រទេសជិតខាងដែលបណ្តាលឱ្យមានការខាតបង់រូបិយវត្ថុ។

យោងតាមអាជ្ញាធរន័រវេសកាលពីថ្ងៃទី ២៤ ខែសីហាបានប្រកាសថានៅឆ្នាំនេះសត្វរមាំងចំនួន ៤២ ក្បាលបានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសរុស្ស៊ីដើម្បីស្វែងរកវាលស្មៅបៃតងដែលជំរុញឱ្យរដ្ឋាភិបាលន័រវេសផ្តល់សំណងដល់ប្រទេសរុស្ស៊ីសម្រាប់ការខូចខាត។ ដូច្នេះហើយ រុស្ស៊ីបានបញ្ជូនបណ្តឹងចំនួនពីរទាមទារសំណង ដែលការទាមទារមួយគឺមានតម្លៃជិត ៤,៧០០ ដុល្លារសម្រាប់សត្វរមាំងនីមួយៗដែលបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីដើម្បីស៊ីស្មៅនៅតំបន់អភិរក្សធម្មជាតិ Pasvik Zapovednik ក្នុងតំបន់ Murmansk នៃប្រទេសរុស្ស៊ី។ ការទាមទារផ្សេងទៀតមានចំនួនសរុប ៤.៤ លានដុល្លារសម្រាប់ចំនួនថ្ងៃដែលសត្វរមាំងស៊ីស្មៅនៅក្នុងឧទ្យានដែលភាគច្រើនមានទន្លេ បឹង ព្រៃឈើ និងវាលភក់។Norway is rebuilding a reindeer fence at the border to stop the animals'  costly strolls into Russia | AP News

របាំងសត្វរមាំងនៅតាមបណ្តោយព្រំដែនរវាងន័រវេស-រុស្ស៊ី លាតសន្ធឹងប្រវែង ៩៣ គីឡូម៉ែត្រ ហើយមានអាយុកាលតាំងពីឆ្នាំ ១៩៥៤ ។ យោងតាមលោក Magnar Evertsen តំណាងនៃសេវាកសិកម្មន័រវេស បានឱ្យដឹងថា គម្រោងសាងសង់របងនេះគឺមានតម្លៃ ៣៤៨,០០០ ដុល្លារអាមេរិក នឹងត្រូវបញ្ចប់នៅថ្ងៃទី ១ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាប្រឈមមួយ ពីព្រោះកម្មករត្រូវការនៅខាងព្រំដែនរុស្ស៊ី អំឡុងពេលសាងសង់ បើកម្មករទៅទឹកដីរុស្ស៊ីដោយគ្មានទិដ្ឋាការ នោះនឹងជាការបំពានខុសច្បាប់។Norway rebuilding reindeer barrier to prevent costly Russian defection |  Toronto Sun

បច្ចុប្បន្ន សត្វរមាំងចំនួន ៤២ ក្បាលបានត្រឡប់មកប្រទេសន័រវេសដោយសុវត្ថិភាពហើយ។ សត្វរមាំងមានដើមកំណើតនៅអាស៊ីកណ្តាល ហើយតាំងទីលំនៅជាមួយហ្វូងសត្វរមាំងនៅអឺរ៉ុបប្រហែល ៩,០០០ ឆ្នាំមុន។ ជាធម្មតាពួកគេរស់នៅក្នុងទីក្រុង Lapland ដែលជាទឹកដីលាតសន្ធឹងពីភាគខាងជើងប្រទេសន័រវេសឆ្លងកាត់ប្រទេសស៊ុយអែត និងហ្វាំងឡង់ទៅកាន់ប្រទេសរុស្ស៊ី៕Norway rebuilds reindeer fence at border to stop the animals' costly  strolls into RussiaNorway Is Rebuilding A Reindeer Fence At The Border To Stop The Animals'  Costly Strolls Into Russia
ប្រភព៖vnexpress