អ្នកដឹកនាំរឿងឱ្យ ភិទិនិងអ៊ីងអ៊ីង ថើបមាត់គ្នាចេញមុខបកស្រាយក្រោយមហាជននិងម៉ានីនប្រតិកម្ម
ប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមរបស់តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ នៅតែកើតមានជាបន្តបន្ទាប់ក្រោយពីតួអង្គស្រីចេញមុខបកស្រាយ ខណៈពេលនេះអ្នកដឹកនាំរឿងប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាសលោក Ecovak Song ចេញមុខបញ្ជាក់បន្ថែមថាគ្មានការបង្ខិតបង្ខំឡើយគឺតួអង្គស្ម័គ្រចិត្តទាំងសងខាង ហើយមុននឹងសម្តែងគឺបានសួរនាំនិងប្រាប់ពីឈុតដែលត្រូវសម្តែង។
នៅថ្ងៃទី៣១ ខែសីហា លោក Ecovak Song អ្នកដឹកនាំរឿងឆ្នើមរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសបានចេញវីដេអូជាង១០នាទី បានរៀបរាប់ដំណើរដើមទងចំពោះបញ្ហាដែលបានកើតឡើងនាពេលថ្មីៗនេះ។ លោកបាននិយាយថា ភិទិ ជាតួប្រុសមួយក្នុងចំណោមតួប្រុសផ្សេងទៀតដែលមានស្នេហាជាមួយ អ៊ីងអ៊ីង ហើយរឿងដែលសម្តែងនេះមានចំនួន១០ភាគ។ អ្នកដឹកនាំរូបនេះបាននិយាយថា មុនពេលសម្តែងដែលមានឈុតឆាកស្នេហាឱប ថើប ឈុតលំបាកផ្សេងៗសុទ្ធតែប្រាប់តួអង្គជាមុនជាពិសេសដើម្បីកុំឱ្យមានជម្លោះជាមួយគូស្នេហ៍ ឬស្វាមីភរិយាជាដើម ព្រោះមិនអាចបង្ខំឡើយគឺតួអង្គស្ម័គ្រចិត្តទាំងសងខាង។
ចំពោះវីដេអូដែលលោកបានបង្ហោះហើយមានមតិថាដូចចាក់សាំងថែមនោះ លោកបានបញ្ជាក់ថាជាទូទៅលោកតែងតែបង្ហោះឈុតក្រៅឆាកដើម្បីឱ្យទស្សនិកអ្នកគាត់ចង់មើលបានឃើញពីការថត។ ដោយឡែកសម្រាប់ប្លង់ឱបថើបនេះគឺពួកគាត់ចង់សម្តែងឱ្យល្អមើលទៅមិនឆ្គង និងទៅតាមស្គ្រីបរបស់អ្នកនិពន្ធ។ បន្ថែមពីលើនេះលោក Ecovak Song បាននិយាយទៀតថា បើមានសង្សារឬគ្រួសារជាអ្នកសិល្បៈធម្មតាត្រូវតែមានចិត្តធ្ងន់បើកចិត្តទទួលយកគ្រប់សកម្មភាពនៃការងាររបស់គាត់តែងតែមានចំណុចប៉ះទាំងអស់នេះហើយ ដូច្នេះយើងគួរតែបើកចិត្តនិយាយគ្នាឱ្យច្បាស់ព្រោះការចូលសិល្បៈគឺជាក្តីស្រមៃរបស់គាត់បើប្រឆាំងមិនឱ្យធ្វើនេះធ្វើនោះអារម្មណ៍របស់គាត់ក៏មិនសប្បាយចិត្តដូចគ្នា។
ជាមួយគ្នានេះដែរលោកក៏សូមឱ្យសាធារណជនយោគយល់កុំដាក់បន្ទុកទៅតួស្រីព្រោះគ្រប់យ៉ាងគ្រាន់តែជាការសម្តែងហើយគាត់គឺជាអ្នកសិល្បៈសូមបើកចិត្តទទួលយកប្រសិនជាខុសឆ្គងតិចតួចណាមួយគួរប្រើភាសាកែលម្អ៕








![230831 NAVER News: JISOO has been cast as the main lead in Coupang Play's new zombie series 'Influenza' (by Han Ji-Won, writer of 'Parasite') alongside Park Jung-min [Exclusive] : r/BlackPink](https://preview.redd.it/230831-naver-news-jisoo-has-been-cast-as-the-main-lead-in-v0-degonvo34dlb1.jpeg?width=719&format=pjpg&auto=webp&s=a8655844d233cfbc70789eb885b0ebfa4c853246)














ប្រភព ៖ AEC connect




ប្រភព ៖ China face








ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំ “កុំធ្វើដំណើរ” ទៅកាន់ប្រទេសហៃទី នៅចុងខែកក្កដានេះដោយសង្កត់ធ្ងន់លើហានិភ័យនៃការចាប់ពង្រត់។ អំពើហិង្សាដោយក្រុមមនុស្សបានបង្ខំប្រជាជនហៃទីយ៉ាងហោចណាស់ ១៦៥,០០០ នាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងផ្លាស់ទៅទីជម្រកបណ្ដោះអាសន្ន។




