ប្រទេសអ៊ីស្រាអែល ៖ ហេតុការណ៍វា.យប្រហា.រលើប្រទេសអ៊ីស្រាអែលនៅដើមខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យពលករថៃរ.ងរបួ.សចំនួន៨នាក់ និងត្រូវបានគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងចំនួន១១នាក់ ។ ចុងក្រោយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃលើកឡើងថា មានជនជាតិថៃស្លា.ប់បា.ត់ប.ង់ជីវិតចំនួន២នាក់ នៅប្រទេសអ៊ីស្រាអែល ។Israel-Hamas Conflict Intensifies: Death Toll Surpasses 600

លោក ប៉ានព្រី ផានីថានណុកន (Panpree Phitthanukorn) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយពីការវា.យប្រហា.រនៅប្រទេសអ៊ីស្រាអែលថា ការទំនាក់ទំនងរបស់ស្ថានទូតថៃនៅអ៊ីស្រាអែលជាមួយនាយកដ្ឋានការងារអ៊ីស្រាអែលឃើញថា មានពលករថៃរងរបួ.សចំនួន៨នាក់ ហើយពួកគេកំពុងរង់ចាំការជួយសង្គ្រោះពីកងទ័ព៣នាក់ ក្នុងនោះពលករថៃ៥នាក់ទទួលបានការព្យាបាលនៅមន្ទីរពេទ្យសូរ៉ូកា ។ ប៉ុន្តែមានពលករថៃចំនួន២នាក់បានស្លា.ប់ក្នុងហេតុការណ៍វា.យប្រហា.រនេះ ចំណែកជនជាតិថៃ១១នាក់ទៀតត្រូវបានគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ។Almost 1,100 killed in Israel war with Hamas

មន្ត្រីអ៊ីស្រាលអែលរាយការណ៍ថា អាជ្ញាធរមិនអាចចូលទៅកាន់តំបន់មួយចំនួនបានទេ ។ ដូច្នេះ ទើបមិនអាចបញ្ជាក់ពីតួលេខ ឬព័ត៌មានផ្សេងៗជាផ្លូវការបាន ។ ចំណែកឈ្មោះរបស់ពលករដែលទទួលរងផលប៉ះពាល់ ខាងអាជ្ញាធរថៃនឹងទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពលករ បន្ទាប់មក ផ្សព្វផ្សាយឈ្មោះពលករជាសាធារណៈ ។

លោក ប៉ានព្រី ផានីថានណុកន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបញ្ជាទៅកងទ័ពអាកាសឱ្យត្រៀមយន្តហោះ ដើម្បីដឹកជញ្ជូនជនជាតិថៃនៅប្រទេសអ៊ីស្រាអែល ត្រឡប់មកប្រទេសថៃវិញ ។Almost 1,000 killed in Israel war with Hamas | International | Bangladesh  Sangbad Sangstha (BSS)

ប្រទេសជាច្រើនមិនអាចជម្លៀសពលរដ្ឋរបស់ខ្លួនបានទេ ដោយសារបច្ចុប្បន្ន ប្រទេសអ៊ីស្រាអែលកំពុងកើតសង្គ្រា.មខ្លាំងក្លា ។ បើទោះជាគ្មានការបិទដែនអាកាសក្តី ប៉ុន្តែគេប្រកាសថា យន្តហោះដែលហោះឆ្លងកាត់ប្រទេសអ៊ីស្រាអែល ត្រូវទំនាក់ទំនងជាមួយមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសគ្រប់ពេលវេលា ។ អាជ្ញាធរបានហាមឃាត់ជនជាតិអ៊ីស្រាអែល និងជាតិសាសន៍ផ្សេងទៀត មិនឱ្យចេញក្រៅលំនៅឋាន ហើយត្រូវលាក់ខ្លួននៅក្នុងលេនដ្ឋានគ្រប់ពេលវេលា ។

ចំណែកលោកស្រី ផាន់ណាផា ចាន់ដ្រារុំ (Phannapha Chandrarom) ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីវ និយាយថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ ជាពិសេស នៅតំបន់ព្រំដែនហ្គាហ្សា ។ អ៊ីស្រាអែលបានព្យាយាមយកមកវិញនូវតំបន់មួយចំនួន ហើយវាមិនមែនជាតំបន់ដែលជនជាតិថៃត្រូវគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងទេ ។ ដូច្នេះ ស្ថានទូតថៃមិនអាចទាក់ទងជាមួយពលករថៃបានទេ ព្រោះពួកគេស្ថិតក្នុងតំបន់ដែលពួកហាម៉ាស់កាន់កាប់ ។Almost 1,000 killed in Israel war with Hamas - World News

គួរបញ្ជាក់ថា អ្នកដែលត្រូវគេចាប់ធ្វើជាចំណាប់ខ្លាំង មិនមែនមានតែពលករថៃនោះទេ ប៉ុន្តែមានទាំងជនជាតិអ៊ីស្រាអែល និងពលករបរទេសផ្សេងទៀតផងដែរ ។ ស្ថានទូតថៃនៅអ៊ីស្រាអែលបញ្ជាក់ថា នឹងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ។ ទោះយ៉ាងណា ពលករថៃមិនមែនជាគោលដៅរបស់ពួកហាម៉ាស់ទេ គឺពលករថៃគ្រាន់តែស្ថិតនៅក្នុងតំបន់នោះដែរ ទើបត្រូវគេចាប់ធ្វើជាចំណាប់ខ្មាំងតែម្តង ៕ ប្រភព ៖ Bangkok biznews