ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យកន្លែងព្យាបាលអ្នកញៀនថ្នាំនៅស្ថានីយប៉ូលិសភូថន ហួថូន ស្រុកសុវណ្ណភូមិ ខេត្តរ៉យអេត ហើយលោកនាយករដ្ឋមន្ត្រីចង់ឱ្យស្ថានីយប៉ូលិសភូថន ហួថូន ក្លាយជាកន្លែងគំរូសម្រាប់ដោះស្រាយបញ្ហាអ្នកញៀនថ្នាំនៅប្រទេសថៃ ។เศรษฐา” ลั่นนายกฯ นั่งหัวโต๊ะแก้ปัญหาเองยาเสพติดต้องลดลง เน้นบำบัดดีกว่าจับ เข้าคุก

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ លើកឡើងថា មន្ត្រីប្រចាំការនៅស្ថានីយប៉ូលិសភូថន ហួថូន បានធ្វើការងារយ៉ាងល្អ និងក្លាយជាកន្លែងគំរូមួយ ។ លោកចង់ឱ្យកន្លែងព្យាបាលអ្នកញៀនថ្នាំផ្សេងទៀតគិតថា តើពួកគេគួរតែអនុវត្តបែបនេះដែរឬអត់ ។ កន្លែងព្យាបាលអ្នកញៀនថ្នាំនីមួយៗត្រូវពិនិត្យមើលការត្រៀមខ្លួន និងភាពរឹងមាំរបស់ទីប្រជុំជនថា តើអាចទៅរួចដែរឬទេ ។ វាជាគំរូពិសោធន៍ឱ្យឃើញថា ពួកគេទទួលបានជោគជ័យ ដោយចំនួនអ្នកញៀនថ្នាំនឹងធ្លាក់ចុះ ហើយមានមុខរបរត្រឹមត្រូវសម្រាប់ចិញ្ចឹមជីវិតនាថ្ងៃអនាគត ។Thai Police Seize 1.2 Tons of Crystal Meth Bound for Australia

លោកនាយករដ្ឋមន្ត្រីថៃបន្តថា ស្ថានីយប៉ូលិសភូថន ហួថូន គឺជាទីកន្លែងដ៏សំខាន់មួយសម្រាប់ជួយព្យាបាលអ្នកញៀនថ្នាំ ហើយអ្នកទោស៨៥% ដែលជាប់ពន្ធនាគារនៅប្រទេសថៃ គឺជាអ្នកប្រើប្រាស់ថ្នាំញៀន ។ ប្រសិនបើប្រទះឃើញអ្នកផ្ទុកសារធាតុញៀនតែបន្តិចបន្តួច ហើយប៉ូលិសចាប់ខ្លួនពួកគេបញ្ជូនមកកាន់ពន្ធនាគារនោះ ប្រទេសថៃនឹងសម្បូរទៅដោយអ្នកញៀនថ្នាំជាមិនខាន ។ ហេតុនេះ យើងគួរតែមានវិធីផ្សេងៗដើម្បីផ្លាស់ប្តូរអ្នកញៀនថ្នាំឱ្យក្លាយជាអ្នកជំងឺ ហើយត្រូវព្យាបាលពួកគេឱ្យបានល្អ មានមុខរបរច្បាស់លាស់ មានកិត្តិយស និងបញ្ជូនពួកគេទៅឱ្យឪពុក-ម្តាយ ឬក្រុមគ្រួសារ ។ ចំណែកការដុតបំផ្លាញថ្នាំញៀនផ្សេងៗ យើងត្រូវតែកាត់បន្ថយពេលវេលា ។White Christmas dashed for cocaine syndicate mastermind | Bendigo  Advertiser | Bendigo, VIC

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា លោកបាននិយាយរួចហើយថា ការដោះស្រាយបញ្ហាថ្នាំញៀន លោកនឹងដោះស្រាយវាដោយខ្លួនឯង ព្រោះមានស្ថាប័នជាច្រើនដូចជា ការិយាល័យប្រឆាំងគ្រឿងញៀន, Royal Thai Police និងក្រសួងសុខាភិបាល ។ ស្ថាប័នទាំងអស់ត្រូវតែអនុវត្តការងារច្បាស់លាស់ ហើយមាននាយកចាត់ចែងដោះស្រាយបញ្ហានេះ គឺធានាថា បញ្ហាការប្រើប្រាស់ថ្នាំញៀននៅប្រទេសថៃត្រូវតែធ្លាក់ចុះ ៕ ប្រភព ៖ 3Plus News