រដ្ឋធានីជេរូហ្សាឡឹម៖ អ៊ីស្រាអែល បានប្រកាសសង្គ្រាម ជាមួយនឹងក្រុមប្រដាប់អាវុធហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន ក្រោយពេលពួកនេះ បានវាយប្រហារយ៉ាងសន្ធាប់ដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានពីមុនមក ចេញពីទឹកដីហ្កាហ្សា (Gaza) មកលើទឹកដីរបស់អ៊ីស្រាអែល ហើយការប៉ះទង្គិចគ្នានេះ បានបណ្ដាលឲ្យមនុស្ស ជាង១០០០នាក់ស្លាប់ ដោយក្នុងនោះមានទាំងនិស្សិតខ្មែរម្នាក់ផងដែរ។May be an image of 1 person and smiling

បើតាមសារព័ត៌មាន Fresh News បានឲ្យដឹង ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បានផ្ញើសារលិខិត និងហៅទូរស័ព្ទទៅកាន់ក្រុមគ្រួសារសព ដើម្បីសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់និស្សិត ចាន់ ឧត្តម ដែលបានទទួលមរណភាព ក្នុងហេតុការណ៍វាយប្រហារ នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៊ីស្រាអែល។

លោក ចាន់ ឧត្តម អាយុ២៤ឆ្នាំ ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានទទួលស្លាប់ នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងតែស្នាក់នៅ និង បន្តការសិក្សា នៅប្រក្នុងទេសអ៊ីស្រាអែល។May be an image of 6 people and text

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែតុលា ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានធ្វើឱ្យប្រទេសតក់ស្លុត និង សោកសៅ ចំពោះសង្គ្រាម ដ៏យូរ និង លំបាក គឹរយៈពេលមួយថ្ងៃ ក្រោយពេលក្រុមហាម៉ាស់ បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ ស្រោចទៅលើទឹកដីរបស់អ៊ីស្រាអែល ហើយបានបញ្ជូនក្រុមយុទ្ធជន ទៅបាញ់សម្លាប់ជនស៊ីវិល និង ចាប់ជាចំណាប់ខ្មាំង យ៉ាងហោចណាស់ ចំនួន១០០នាក់។

ជម្លោះបង្ហូរឈាមនេះ បាននិងកំពុងតែបង្កើននូវភាពតានតឹងយ៉ាងខ្លាំង នៅតំបន់មជ្ឈិមបូព៌ា ហើយបានសម្លាប់មនុស្ស ជាង៧០០នាក់ នៅអ៊ីស្រាអែល។ នេះជាការស្លាប់ដ៏ច្រើនបំផុតរបស់ប្រទេសមួយនេះ ចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល នាឆ្នាំ១៩៧៣ រហូតមក ខណៈពេលនោះ ប្រទេសនេះ បានរងការវាយប្រហារ ដោយក្រុមកម្លាំងចម្រុះ ដឹកនាំដោយអេហ្ស៊ីប និង ស៊ីរី នៅក្នុងការប្រយុទ្ធគ្នា ដើម្បីកាន់កាប់ទឹកដីរបស់អ៊ីស្រាអែល។World reaction to surprise attack by Palestinian Hamas on Israel | Israel- Palestine conflict News | Al Jazeera

កម្លាំងការពារជាតិអ៊ីស្រាអែល បានធ្វើបច្ចុប្បន្នភាព នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គម X (ដែលពីមុនគេស្គាល់ ជាបណ្ដាញសង្គមធ្វីធើរ) ដោយដកស្រង់ប្រភពពីមន្រ្ដីយោធា ថា ជនជាតិអ៊ីស្រាអែល ជាង ២ ១៥០នាក់បានរងរបួស នៅក្នុងការវាយប្រហារ កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា)។

លោក ចូណាថាន់ ផេនីកូវ (Jonathan Panikoff) នាយក គំនិតផ្ដួចផ្ដើមសន្ដិសុខមជ្ឈិមបូព៌ា Scowcroft បានបញ្ជាក់ ថា «អ៊ីស្រាអែល បានរងការវាយប្រហារយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក។ ខ្ញុំបានឮការប្រៀបធៀបជាច្រើន ទៅនឹងព្រឹត្ដិការណ៍ នៅសហរដ្ឋអាមេរិក នាថ្ងៃទី១១ ខែកញ្ញា ហើយប្រជាជនអ៊ីស្រាអែល ជាច្រើន កំពុងតែតស៊ូ ដើម្បីយល់អំពីរបៀបដែលអាចនឹងកើតឡើង»។See How Much You Know About the Israeli-Palestinian Conflict | Council on  Foreign Relations

ក្រុមមន្រ្ដីហ្កាហ្សា បានរាយការណ៍ ថា មានអ្នកស្លាប់ យ៉ាងហោចណាស់ ចំនួន៤១៣នាក់ នៅក្នុងតំបន់ក្រីក្រ ហើយជាតំបន់បានបិទជាប់ ដោយមានមនុស្ស ២,៣លាននាក់ ដែលត្រូវបានវាយប្រហារតាមអាកាសពីអ៊ីស្រាអែល ទៅលើគោលដៅ ចំនួន៨០០កន្លែង នៅចំពោះមុខអ្វីដែលមនុស្សជាច្រើនភ័យខ្លាច ថា អាចនឹងជាការឈ្លានពាន ទៅលើទឹកដីរបស់ខ្លួន។

ដោយឡែក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញបញ្ជាផ្ដល់ជំនួយគាំទ្របន្ថែម សម្រាប់ប្រទេសអ៊ីស្រាអែល នៅក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវករ បង្កឡើង ដោយក្រុមហាម៉ាស់ (Hamas)។Israel-Palestine War Day 2 LIVE Updates: A look at history of Arab-Israel  conflict

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនយោធោបករណ៍ និង ធនធានបន្ថែម រួមទាំងគ្រាប់បែកយ៉ាងឆាប់រហ័យ ទៅជួយដល់កងកម្លាំងការពារអ៊ីស្រាអែល។ ទន្ទឹមគ្នានេះ គាត់បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R Ford និង ក្រុមនាវាចម្បាំង ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយថា ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើនកងយន្តហោះចម្បាំង នៅក្នុងតំបន់។

ក្រុមហាម៉ាស់ បានចោទប្រកាន់ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល ជាការឈ្លានពាន ប្រឆាំងនឹងប៉ាឡេស្ទីន។World Leaders Condemn Israel-Palestine War – Channels Television

បណ្ដាប្រទេសជាច្រើន ត្រូវបានគេរាយការណ៍ ថា ប្រជាជាតិផ្សេងៗ ត្រូវបានសម្លាប់ ចាប់ពង្រត់ ឬ បាត់ខ្លួន នៅក្នុងការប្រយុទ្ធគ្នានេះ រួមមាន កម្ពុជា ប្រេស៊ីល អង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ដ៍ ម៉ិកស៊ិក នេប៉ាល់ ថៃ អ៊ុយក្រែន និង អាមេរិក…ជាដើម។

កងកម្លាំងអ៊ីស្រាអែលរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស់ នៅភាគខាងត្បូង ជាកន្លែងដែលសាកសពជនស៊ីវិល ត្រូវបានគេរកឃើញពាសពេញផ្លូវថ្នល់ និង នៅកណ្តាលទីក្រុង៕May be an image of text